វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.72K photos
1.47K videos
84 files
7.38K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
នៅ ថ្ងៃ អាទិត្យ ទី១០ ខែ មេសា ក្រសួងសុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) អូមីក្រុង (#Omicron) ចំនួន ៣៣នាក់ ថ្មី ទៀត ដែល សុទ្ធ តែ ជា ករណី ឆ្លង ក្នុង សហគមន៍ ។ ដូច្នេះ អ្នក ឆ្លង សរុប កើន ដល់ ១៣៥.៩៤៧នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១៣២.៦១៨នាក់។ ចំណែក ករណី អ្នក ស្លាប់ នៅ ថ្ងៃ នេះ វិញ មិន មាន ទេ ហើយ តួលេខ អ្នក ស្លាប់ សរុប គឺ នៅ ៣.០៥៥នាក់ ដដែល៕

#RFAKhmer #Health #COVID19KH #Omicron
ក្រុម​មន្ត្រី ក្រុម​ឈ្មួញ​ដែល​ស្និទ្ធ​នឹង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ព្រមទាំង​សាច់ញាតិ​របស់​លោក កំពុង​ទទួល​បាន​ដី​រាប់រយ​ហិកតារ​ពី​ការ​លុប​បឹង​តាមោក។ អ្នក​ធ្វើ​ការងារ​ផ្នែក​បរិស្ថាន​ថា ការ​ផ្ដល់​ដី​បឹង​ធម្មជាតិ​នេះ រដ្ឋាភិបាល​មិនបាន​បង្ហាញ​ព័ត៌មាន​ទូលំទូលាយ និង​បង្ហាញ​តម្លាភាព​នោះ​ទេ ដែល អាច​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ ហើយ​ដែល​នាំ​មានការ​បណ្ដេញ​ពលរដ្ឋ​ចេញពី​​លំនៅឋាន។ព័ត៌មានពេញ
ឯកអគ្គរាជទូត​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា លោក អេលឌីន ហូសៃនី មូហាហ្ស៊ីម (Eldeen Husaini Mohd Hashim) បាន​សរសេរ​លិខិត​មួយ​ច្បាប់ ស្នើ​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន កាល​ពី​ដើម​ខែ​មេសា ឲ្យ​ជួយ​អន្តរាគមន៍​ដោះលែង​ជនជាតិ​ម៉ាឡេស៊ី ៥០​នាក់ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ថា ពួកគេ​រង​ការ​បង្ខិតបង្ខំ​ឱ្យធ្វើ​សកម្មភាព​ខុសច្បាប់ នៅ​ខេត្ត​ព្រះសីហនុ។ព័ត៌មានពេញ
វិទ្យុអាស៊ីសេរី/ RFA Khmer pinned «លោកអ្នកនាងជាទីមេត្រី! នេះ​គឺ​ជា​អត្ថបទ​ដែល​ប្រិយមិត្ត​យើង​ចូល​អាន​ច្រើន​​ជាង​គេ​នៅ​ក្នុង​សប្តាហ៍​នេះ។ តើអត្ថបទនេះមានចំណុចសំខាន់អ្វីខ្លះ? សូមចុចអានឡើងវិញនៅត្រង់នេះ៖ #RFAKhmer #Politics #HunSen #SamRainsy #CNRP»
https://www.youtube.com/watch?v=r3o4tmd3W9k
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ ថ្ងៃអាទិត្យ ទី១០ ខែមេស គ.ស.២០២២ ដែលមាន មាតិកា ព័ត៌មាន ដូចតទៅ៖

១. ពលរដ្ឋខ្មែរនៅ​អូស្ត្រាលី​ ប្រារព្ធខួ​ប២៥ឆ្នាំនៃការគប់គ្រាប់​បែកសម្លាប់បាតុករអហិង្សា​
២. គណបក្ស​ភ្លើង​ទៀន​ និងគ្រួសារ​ជនរងគ្រោះ​ទាមទារ​ឱ្យ​អាជ្ញាធរ​ស៊ើប​ការ​ស្លាប់លោក ជឿន សារឹម
៣. ក្រុម​កូដករ​ណាហ្គាវើលដ៍​សម្រេច​ផ្អាក​តវ៉ា​មុន​ពិធី​ចូលឆ្នាំ​ខ្មែរ​ ដើម្បី​ទុក​លុយ​ទៅ​លេង​ស្រុក
៤. អាជ្ញាធរ​​ខេត្ត​មួយ​ចំនួន​​​តុបតែង​លម្អ​ទីកន្លែង​​​​​​ត្រៀម​ស្វាគមន៍​​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ .....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
.............................
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
ប្រជាពលរដ្ឋ​ដែល​ភាគច្រើន​ជា​សកម្មជន​គណបក្សសង្គ្រោះជាតិ​​រស់នៅ​តំបន់​ស្ព្រីងវែល ​(Springvale) ជាយក្រុង​ម៉ែលប៊ន (Melbourne) ​ប្រទេស អូស្ត្រាលី​​ នៅ​ថ្ងៃ​ទី​១០​​ ​ខែមេសា ​បាន​ឆ្លៀតពេល​ទំនេរ​ពីការងារ ​ជួបជុំគ្នា​ប្រារព្ធខួប​២៥ឆ្នាំ​នៃ​ព្រឹត្តិការណ៍​បោកគ្រាប់បែក​លើ​ហ្វូងបាតុករ​អហិង្សា​ នៅ​មុខ​អគារ​រដ្ឋសភា​ចាស់ ​បើទោះបី​ជា​ថ្ងៃខួប​បាន​កន្លងផុត​ជាង​១០​ថ្ងៃហើយ​ក្តី។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #Justice #CNRP #Australia #Khmer
គណបក្ស​ភ្លើង​ទៀន និង​​គ្រួសារ​ជន​រង​គ្រោះ​ទាម​ទារ​ឱ្យ​អាជ្ញាធរ​បើក​ការស៊ើប​អង្កេត​ដោយ​ឯក​រាជ្យ​ជុំវិញ​មូល​ហេតុ​នៃ​ការ​ស្លាប់​របស់​សកម្ម​ជន​​គណ​បក្សនេះ គឺ​លោក ជឿន សារឹម កាល​ពី​ថ្ងៃ​ទី​៩ ខែមេសា។ ការ​​អំពាវ​នាវ​នេះ គឺដោយ​សារ​​តែ​រូប​លោក​​ធ្លាប់​ត្រូវ​ជន​មិន​ស្គាល់​មុខ​លប​វាយ និង​អាជ្ញាធរ​តាម​ឃ្លាំ​មើលសកម្មភាព​​នយោ​បាយ​​ជា​បន្ត​បន្ទាប់។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #CNRP #Oppositions #CandleLights
សកម្ម​ជន​​គណបក្ស​សង្គ្រោះ​ជាតិ​​មួយ​​ចំនួន​​ ដែល​​ភៀស​​ខ្លួន​​នៅ​​ក្រៅ​ប្រទេស​​កំពុង​​ជួប​ការ​​លំបាក​ ផ្នែក​​សេដ្ឋកិច្ច សុវត្ថិភាព និង​ការ​​នឹករលឹក​ស្រុក​កំណើត នា​ពេល​​​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​​ជិត​ឈាន​ចូល​មក​ដល់​នេះ។ អង្គ​ការ​សង្គម​ស៊ី​វិល​​ស្នើ​ដល់​រាជ​រដ្ឋាភិបាល​ឲ្យ​បញ្ឈប់​ការ​ធ្វើ​ទុក្ខ​បុកម្នេញលើ​សកម្មជន​នយោបាយ​បក្ស​ប្រឆាំង​តទៅទៀត។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #CNRP #Thailand
សកម្ម​ជន​នយោ​បាយ​ដែល​កំពុង​ជាប់​ពន្ធនា​គារ​ថ្លែង​ថា ​ពួក​គេ​រង​គ្រោះ​ពី​ការធ្វើ​ទុក្ខ​បុកម្នេញ រំលោភ​បំពាន​សិទ្ធិ និង​ត្រូវ​ជាប់​ពន្ធនាគារ​យ៉ាង​អយុត្តិធម៌​ក្រោមស្លាក​សន្តិភាព​របស់​លោក ហ៊ុន សែន។ ប្រតិកម្ម​នេះ កើត​មាន​ក្រោយ​ពេល​លោកនា​យក​រដ្ឋ​មន្រ្តី ហ៊ុន សែន អះអាង​ថា ​ប្រទេស​ដែល​គ្មាន​សន្តិភាព កុំ​និយាយ​រឿងរំលោភ​សិទ្ធិ​មនុស្ស និង​ប្រជាធិប​តេយ្យ។ មន្រ្តី​សង្គម​ស៊ីវិល​ថា បើ​ប្រទេស​មួយមាន​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​លទ្ធិ​ប្រជា​ធិប​តេយ្យ មាន​ន័យ​ថា ប្រទេស​នោះគ្មាន​សន្តិ​ភាព​ឡើយ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #CNRP #Prison #HumanRights #Democracy
https://www.youtube.com/watch?v=c6WqNo32UPs
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ១១កើត ខែចេត្រ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមេសា គ.ស.២០២២ ដែលមាន មាតិកា ព័ត៌មាន ដូចតទៅ៖

៚ គ.ជ.ប លុបឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតឃុំសង្កាត់​សរុបជាង២០០នាក់នៅទូទាំងប្រទេស
៚ គណបក្ស​ភ្លើងទៀន​ រំពឹង​ថា ​ក្រសួង​មហាផ្ទៃ​នឹង​បង្កើត​គណៈកម្មការ​ឯករាជ្យ​ស៊ើបអង្កេត​ករណី​ស្លាប់​សកម្មជន​បក្ស​នេះ
៚ មន្រ្តីក្រសួងមហាផ្ទៃថា ច្បាប់ស្តីពីការពរពោះជំនួស នៅចេញមិនទាន់រួច
៚ ក្រុមកូដករ​ណាហ្គាវើលដ៍​សម្រេច​ផ្អាក​ធ្វើ​កូដកម្ម​មុន​ពីធី​ចូលឆ្នាំខ្មែរ​ដើម្បី​សន្សំ​ប្រាក់​ទៅ​លេង​ស្រុកកំណើត......
រួមនឹងព័ត៌មានមួយចំនួនទៀត៖
..............
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
ប្រជាពលរដ្ឋខ្មែរ ក្មេង ចាស់ ប្រុសស្រី ដែល រស់នៅ តំបន់ ស្ព្រីងវែល (Springvale) ជាយ ក្រុងមែលបួន (Melbourne) រដ្ឋវិចតូរីយ៉ា នៅថ្ងៃទី៩ ខែមេសា បាន ជួប ជុំគ្នា នៅ ក្នុង ឧទ្យាន ប៊ឺតឌិន (Burden Park) ដើម្បី ចូលរួម កម្សាន្តសប្បាយ អបអរ បុណ្យ ចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។ ពិធីនេះ ក៏មាន ការ ចូលរួម ពី ពលរដ្ឋខ្មែរ ក្រោម និង ពលរដ្ឋ នៃ ប្រទេស សី្រ លង្កា (Sri slanka)។ កាលពីសប្តាហ៍មុន សមាគមខ្មែររដ្ឋវិចតូរីយ៉ា ក៏បានរៀបចំពិធីបុណ្យ ចូល ឆ្នាំដែរ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Culture #Khmer #KNY #Australia
ក្រុម​​កូដករ​ណាហ្គាវើលដ៍​ (#NagaWorld) សម្រេច​ផ្អាក​ធ្វើកូដកម្ម​មួយរយៈ​ពេលខ្លី ដើម្បី​សន្សំប្រាក់​បន្តិចបន្តួច​ជួបជុំ​សាច់ញាតិ​ក្នុង​ពិធី​​បុណ្យចូលឆ្នាំខ្មែរ​ខាងមុខ។ ក្រុមកូដករ​ ខនចិត្ត​ចំពោះ​អាជ្ញាធរ​ និង​ភាគីក្រុមហ៊ុន​ដែល​អូសបន្លាយ​ពេល​មិន​ព្រមទទួល​កម្មករ​ឱ្យ​ចូលធ្វើ​ការងារ​វិញ​ បណ្ដាល​ឱ្យ​កូដករ​រាប់រយ​នាក់បាត់បង់​ចំណូល​ជួយ​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Economy #HumanRights #FreedomOfSpeak #Naga
នៅ ថ្ងៃ ចន្ទ ទី១១ ខែ មេសា ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) អូមីក្រុង (Omicron) ចំនួនត្រឹមតែ ១៦នាក់ ប៉ុណ្ណោះ ដែល សុទ្ធ តែ ជា ករណី ឆ្លង ក្នុង សហគមន៍ ។ ដូច្នេះ អ្នក ឆ្លង សរុប កើន ដល់ ១៣៥.៩៦៣នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១៣២.៦៣៩នាក់។ ចំណែក ករណី អ្នក ស្លាប់ នៅ ថ្ងៃ នេះ វិញ មិន មាន ទេ ហើយ តួលេខ អ្នក ស្លាប់ សរុប គឺ នៅ ៣.០៥៥នាក់ ដដែល៕
#RFAKhmer #Health #COVID19KH #Omicron
យ៉ាងហោច​ណាស់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ឃុំសង្កាត់​អាណត្តិ​ទី៥ សរុប​ជាង ២០០នាក់ នៅ​ទូទាំង​ប្រទេស មកពី​គណបក្ស​នយោបាយ​ចំនួន៣ ត្រូវ​បាន​គណៈកម្មាធិការជាតិ​​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លុបឈ្មោះ​ចោល​មិនឱ្យ​ឈរឈ្មោះ​នៅក្នុង​ការបោះឆ្នោត​ឃុំសង្កាត់​អាណត្តិនេះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ELECTION2022 #Election #NEC
មន្រ្តី​ក្រសួងមហាផ្ទៃ​ ​ថា​ច្បាប់​ស្តីពី​ការ​ពរ​ពោះ​ជំនួស​ ​ដែល​កម្ពុជា​កំពុង​សិក្សា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នោះ​ ​នៅ​មិនទាន់​អា​ចចេញ​ឆាប់ៗ​ ​បាន​នៅឡើយ​នោះ​​ទេ​ ​ព្រោះ​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​នោះ​ ​នៅ​មិនទាន់​ឆ្លើយតប​ទៅ​នឹង​កា​រហាម​ការ​ពរ​ពោះ​ជំនួស​។​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក​ ​ស​ ​ខេង​ ​កាលពីដើម​ខែ​មេសា​ ​បាន​ឯកភាព​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ ​យក​សេ​ក្ដី​ព្រាងច្បាប់​ស្ដីពី​ការ​ពរ​ពោះ​ជំនួស​នេះ​ ​មក​ពិនិត្យ​សិក្សា​ឡើងវិញ​ ​ក្រោយ​ពី​បាន​ផ្អាក​រយៈពេល​ជាច្រើន​ឆ្នាំ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Law #Surrogacy #Woman
អាជ្ញាធរ​​ខេត្ត​មួយ​ចំនួន​បាន​​តុបតែង​​លំអ​ភ្លើងពណ៌​​​តាម​ដង​ផ្លូវ​​​ក្នុង​ទីរួម​ខេត្ត​ ដើម្បី​ត្រៀម​​ស្វាគមន៍​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ដែល​នឹង​ប្រព្រឹត្ត​​ពី​​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​១៦​មេសា​ខាង​មុខ។ ក្នុង​នោះ​ខេត្ត​ខ្លះ​​​នឹង​មាន​ការ​ប្រគំតន្ត្រី ចាក់​ធុងបាស ​លេង​ល្បែង​ប្រជាប្រិយ​និង​ដុត​កាំជ្រួច​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​កម្សាន្ត​សប្បាយ​​នៅ​ក្នុង​​ខេត្ត​រៀងៗ​ខ្លួន។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Culture #KNY #COVID19KH
https://www.youtube.com/watch?v=JdnQMME0wAM
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ១១កើត ខែចេត្រ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមេសា គ.ស.២០២២ ដែលមាន មាតិកា ព័ត៌មាន ដូចតទៅ៖

១. គណបក្ស​ភ្លើង​ទៀន​ដាក់​សំណើ​បី​ចំណុច​ទៅ គ.ជ.ប ឱ្យ​ដោះស្រាយ​មុន​ការបោះឆ្នោត​ជិត​មក​ដល់
២. ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​បន្ត​តវ៉ា​នៅ​មុខ ​ស្ថានទូត​ម៉ាឡេស៊ី​ឱ្យ​ជួយ​អន្តរាគមន៍​ដោះលែង​សមាជិក​គ្រួសារ​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ
៣. លោក ហ៊ុន សែន បញ្ជា​ឲ្យ​ខេត្ត​ចំនួន​បួន​ឈប់​ពាក់​ម៉ាស់​ ដើម្បី​ធ្វើ​តេស្ត​ភាព​ស៊ាំ​នឹង​ជំងឺ​កូវីដ-១៩
៤. ពលរដ្ឋ​ធ្វើការ​នៅ​រាជធានី​ភ្នំពេញ​ជា​ច្រើន​ត្រឡប់​ទៅ​ស្រុក​ដើម្បី​ចូល​ឆ្នាំ​ខ្មែរ​.....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
..............
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​កាន់​តែ​កៀក ពលរដ្ឋ​ខ្មែរ​តែង​នាំ​គ្នា​ទៅ​លេង​ស្រុក​កំណើត​ជួប​ជុំ​ក្រុម​គ្រួសារ​សាច់​ញាតិ​បងប្អូន​​សប្បាយ​រីករាយ។ ប៉ុន្តែ​ក្រុម​ស្ត្រី​ថ្ងៃ​សុក្រ​វិញ បែរ​ជា​ពោរពេញ​ដោយ​សេចក្ដី​ទុក្ខ​សោក​ក្នុង​ចិត្ត ដោយសារ​តែ​ស្វាមី​របស់​ពួក​គាត់ ដែល​ជា​សកម្មជន​គណបក្ស​ប្រឆាំង​បន្ត​ជាប់​ពន្ធនាគារ​ក្នុង​រឿង​នយោបាយ។ ក្រុម​ស្ត្រី​ទាំង​នេះ​ប្រមាណ ១០នាក់ បន្ត​តវ៉ា​នៅ​មុខ​ស្ថានទូត​ម៉ាឡេស៊ី​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ឱ្យ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ជួយ​អន្តរាគមន៍​ដោះ​លែង​សមាជិក​គ្រួសារ​របស់​ពួកគាត់​វិញ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #HumanRights #CNRP #Prison
ថ្នាក់ ដឹក នាំ គណបក្ស ភ្លើង ទៀន លើក សំណើ បី ចំណុច ក្នុង ពេល ជួបជា មួយ គណៈកម្មាធិការ ជាតិ រៀបចំការ បោះ ឆ្នោត ហៅ កាត់ ថា គ.ជ.ប ដោះ ស្រាយ ដើម្បី ធានា ការ បោះ ឆ្នោត ជ្រើស រើស ក្រុម ប្រឹក្សា ឃុំ-សង្កាត់ ខាង មុខ ប្រព្រឹត្ត ដោយ សេរី និង យុត្តិធម៌ គ្មាន ការ គំរាម កំហែង និង មិនត្រូវ ដក សិទ្ធិ នយោ បាយ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #NEC #PoliticalParties #ELECTION2022
https://www.youtube.com/watch?v=rCnju-N1MMw
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់សម្រាប់ព្រឹកថ្ងៃ អង្គារ​​ ១១ កើត​ ខែ ចេត្រ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ១២ ខែ មេសា គ.ស.២០២២ ដែលមាន មាតិកា ព័ត៌មាន ដូចតទៅ៖

៚ ក្រុមអ្នកវិភាគថា ក្នុងឆ្នាំខាលនេះ កម្លាំងគាំទ្រឱ្យ​មានការ​ផ្លាស់ប្តូរ រឹតតែកើនឡើង
៚ មន្រ្តី​សង្គមស៊ីវិល​អំពាវ​នាវ​ដល់​ពលរដ្ឋ​និង​អាជ្ញាធរ​ចូលរួម​កាត់បន្ថយ​គ្រោះ​ថ្នាក់ពីគ្រឿង​ស្រវឹង
៚ ពលរដ្ឋជាច្រើនធ្វើការនៅរាជធានីភ្នំពេញ វិលទៅ​លេង​ចូល​ឆ្នាំខ្មែរនៅស្រុកកំណើត
៚ លោក ហ៊ុន សែន ចេញអនុក្រិត្យឥតឈប់ឈរ កាត់ឆ្វៀល​យកដីបឹងតាមោក ឱ្យទៅសាច់ញាតិ និងមនុស្សជំនិត....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
..............
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក ធាតុ អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង ១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
លោក អ្នក នាង ជា ទី មេត្រី!
តាម ប្រពៃណី ទំនៀម ទម្លាប់ ចូល ឆ្នាំ ថ្មី ជា ពេល វេលា ផ្លាស់ ពី ឆ្នាំ ចាស់ ទៅ ឆ្នាំ ថ្មី ជា ពេល វេលា ជម្រុះ ចោល រឿង រ៉ាវ មិន ល្អ ឧបទ្រព ចង្រៃ អំពើសៅហ្មង មិនគប្បី ដែល ជា មន្ទិល ក្នុង ឆ្នាំ ចាស់ ត្រៀម ចាំ ទទួល យក អ្វីៗ ថ្មីល្អៗ ជា សុខ សេរី ជា ជ័យជោគ សុភមង្គល សម្រាប់ ឆ្នាំ ថ្មី។
តើ អ្វី ខ្លះ ដែល លោក អ្នកនាង ចង់ បាន ចង់ ឃើញ សម្រាប់ ឆ្នាំ ថ្មី នេះ ដើម្បី ឱ្យ សង្គម ខ្មែរ និង លោក អ្នកនាង ជា ពលរដ្ឋ បាន ទទួល អ្វី ដែល ល្អជោគជ័យ មាន សុខសេរី ក្នុង ឆ្នាំថ្មី នេះ?

លោក អ្នកនាង អាច ចូល រួម ជជែក និង ស្ដាប់ ការបកស្រាយ របស់ វាគ្មិន យើង អំពី បញ្ហា នេះ នៅ ក្នុង វេទិកា អ្នក ស្ដាប់ វិទ្យុអាស៊ីសេរី នៅ យប់ ថ្ងៃ អង្គារ ទី១២ ខែមេសា នេះ។

ប្រសិន បើ លោកអ្នកនាង ចង់ ចូលរួម បញ្ចេញ មតិ យោបល់ ឬ សួរ វាគ្មិន របស់ យើង ដោយ ផ្ទាល់ សូម លោកអ្នកនាង ដាក់លេខទូរស័ព្ទ របស់ លោកអ្នកនាង នៅ ក្នុង ខ្ទង់ ខំមិន (comment) ឬ ប្រអប់សារ (messenger) នៃ ហ្វេសប៊ុក (Facebook) និង យូធូប (YouTube) វិទ្យុអាស៊ីសេរី ក្រុមការងារ យើង នឹង ហៅ ទៅ លោក អ្នកនាង វិញ។
បាទ! សូមអរគុណ!
#RFAKhmer #Politics #Culture #KNY