វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.04K videos
94 files
7.96K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
វ៉ាក់សាំង​អាស្ត្រា ហ្សេណេកា (Astra zeneca) ជើង​ទី​១ ជាង​បី​សែន (៣២៤.០០០)​ដូស នឹង​ដឹក​មក​ដល់​ព្រះ​លាន​យន្តហោះ កម្ពុជា នៅ​ថ្ងៃ​ទី​២ មីនា ខាងមុខនេះ ដែល​ជា​ជំនួស​ពី​មជ្ឈមណ្ឌល​កូវ៉ាក់ (COVAX Facility)​។ អង្គការ​សុខភាព​ពិភពលោក អង្គការ​យូនីសេហ្វ (unicef) និង​ក្រសួង​សុខាភិបាល បាន​ជូនដំណឹង​រួមគ្នា​នៅ​ថ្ងៃ​ទី​២៨ កុម្ភៈថា នៅ​ពេល​ខាងមុខ មជ្ឈមណ្ឌល​កូរ៉ាក់ (COVAX Facility) នឹង​បន្ត​ជួយ​កម្ពុជា​ទៀត ជា​ដំណាក់ៗ​។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Covid19 #Vaccine #AstraZeneca
ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន នៅតែ​ចង់​ចាក់​វ៉ាក់សាំង ដែល​ទទួលស្គាល់ ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ជាង​ចាក់​វ៉ាក់សាំង​ចិន ដែល​គ្មាន​ការ​ទទួលស្គាល់។ ជំហរ​របស់​ប្រជាពលរដ្ឋ​ទាំងនេះ ធ្វើឡើង​ស្រប​ពេល​ដែល ក្រសួងសុខាភិបាល ថា​កម្ពុជា​នឹង​ទទួល​បាន​វ៉ាក់សាំង​អង់គ្លេស​ជាង ៣​សែន​ដូស នៅ​ថ្ងៃ​អង្គារ​ស្អែក​នេះ ហើយ​លោក ហ៊ុន សែន ប្រកាស​ភ្លាមៗ ថា​លោក​នឹង​ចាក់​វ៉ាក់សាំង​អង់គ្លេស​នេះ នៅ​ថ្ងៃ​ទី៤ ខែ​មីនា។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Vaccine #hunsen
អ្នកទើប​ចាក់វ៉ាក់សាំងចិន ស៊ីណូហ្វាម (Sinopharm) រួចម្នាក់ទៀតបានឆ្លងជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៧ ខែមីនា ដែលធ្វើឲ្យចំនួនករណីអ្នកចាក់វ៉ាក់សាំងហើយឆ្លងជំងឺនេះ មានពីរនាក់ ក្នុងសប្តាហ៍នេះ។ ប្រការនេះ ធ្វើឲ្យមាន​មន្ទិលបន្ថែមជុំវិញប្រសិទ្ធភាពនៃ​វ៉ាក់សាំងចិន និង​ការណ៍ដែលពលរដ្ឋ​មិនត្រូវធ្វេសប្រហែសចំពោះជំងឺ​ដ៏កាចសាហាវនេះ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Health #Vaccine #Covid19 #China
ប្រជាពលរដ្ឋ​មួយចំនួន​ចង់​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដែល​ទទួលស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក (WHO) ស្រប​ពេល​ដែល​ប្រមុខ​រដ្ឋាភិបាល បាន​ជំរុញ​ពលរដ្ឋ​ចាក់​វ៉ាក់សាំង​ចិន ស៊ីណូវ៉ាក់ (Sinovac)។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Health #Covid19 #Vaccine
អាជ្ញាធរ​ចាប់​ខ្លួន​យុវជន​ម្នាក់​រឿង​អំពាវនាវ​កុំ​ឱ្យ​កម្មករ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ របស់​ចិន​​​​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Covid19 #Vaccine #China #Arrested
ក្រសួង អប់រំ យុវជន និង កីឡា អះអាង ថា ការ រៃអង្គាស ថវិកា នៅ តាម ស្ថាប័ន សាធារណៈ និង ឯកជន ដើម្បី ចូលរួម ក្នុង ដំណើរការចាក់ វ៉ាក់សាំង កូវីដ -១៩ គឺជា ការចូលរួម ដោយ ស្ម័គ្រចិត្ត ពី ស្ថាប័ន ឬ អង្គភាព ទាំងនោះ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Covid19 #Vaccine
ប្រធានស្ដីទី​គណបក្សសង្គ្រោះ​ជាតិ​លោក សម រង្ស៊ី ថា​កត្តា​ប្រសិទ្ធភាព​​និង​​សុវត្ថិភាព​ទើប​ធ្វើឲ្យ​លោក​ហ៊ានចេញមុខ​គាំទ្រ​​ឲ្យ​ពលរដ្ឋខ្មែរ​នាំគ្នា​ចាក់​វ៉ាក់សាំងចិន។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #COVID19KH #SamRainsy #Hunsen #Vaccine
រដ្ឋាភិបាល​​លោក​​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​​លេងល្បែង​​មួយ​​ចានទឹក​មួយចាន​​គោក ជាមួយ​​នឹង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​​ចាក់វ៉ាក់សាំង​​ការពារ​​ជំងឺ​កូវីដ​១៩ ដល់​​ប្រជាពលរដ្ឋ​​របស់​​ខ្លួន។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Health #COVID19KH #HunSen #Vaccine
អ្នក​ស្លាប់​​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង ៩៨៦នាក់​ហើយ គិត​មក​ដល់​ថ្ងៃ​ទី១៣ ខែកក្កដា បន្ទាប់​ពី​អ្នក​ជំងឺ ៣៣នាក់​បន្ថែម​ទៀត​បាន​ស្លាប់។ រហូតមកដល់​ពេលនេះ មិត្ត​ដែកថែបចិន​របស់​លោក ហ៊ុន សែន ​បានបូម​យកលុយ​ពី​កម្ពុជា​អស់​ប្រមាណ ១៧០​លាន​​ដុល្លារ​ តាមរយៈ​ការលក់​វ៉ាក់សាំង​​ទាំងនេះ។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Health #COVID19KH #Vaccine
វ៉ាក់សាំង​អាស្ត្រាហ្សេនីកា (AstraZeneca) ផលិត​នៅ​ជប៉ុន ចំនួន ១លានដូស ដែល​ជា​ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន នឹង​ដឹក​មក​ដល់​កម្ពុជា នៅថ្ងៃសុក្រ ទី២៣ ខែកក្កដានេះ។ រដ្ឋាភិបាល​ជប៉ុន​ប្រកាស​ថា ជំនួយ​វ៉ាក់សាំង AstraZeneca នេះ​ធ្វើឡើង​ស្របតាម​ចំណង​មិត្តភាព​រវាង ជប៉ុន និង​កម្ពុជា ដោយ​ផ្អែកលើ​​​ស្ថានភាព​ការរាលដាល​ខ្លាំង​នៃ​ជំងឺកូវីដ-១៩ បច្ចុប្បន្ននៅ​កម្ពុជា។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Japan #Donations #1millions #Vaccine #COVID19KH
ក្រុម​អ្នកវិភាគ​លើកឡើង​ថា លោក ហ៊ុន សែន និង​​បក្សកាន់អំណាច អាច​ប្រឈម​នឹង​ការ​​បាត់បង់ការគាំទ្រ​ពី​​ក្រុមយុវជន និង​ពលរដ្ឋ ប្រសិនបើ​​យុទ្ធនាការចាក់វ៉ាក់សាំង​កូវីដបរាជ័យ។ ការលើកឡើង​នេះ កើតមានឡើង​ស្របពេល​ដែល​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុង​សម្រុក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​កូវីដ១៩​​ដល់​ពលរដ្ឋ ហើយ​ត្រៀម​ចាក់​វ៉ាក់សាំងកូវីដ១៩​ដល់​កុមារ និង​យុវវ័យ​អាយុ​ចន្លោះ​ពី​១២ ដល់ ១៧ឆ្នាំ។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khme #Politics #HunSen #COVID19KH #Vaccine
ពលរដ្ឋ​ខ្លះ​នៅ​ស្ទាក់​ស្ទើរចិត្ត​ក្នុង ការ​បញ្ជូន​កូនចៅ​គ្រប់​អាយុ​១២​ឆ្នាំ​ឡើង​ដល់ ១៧​ឆ្នាំ​ឲ្យ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩(Covid-19) របស់​ចិន​។ សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បង្ហាញ​គុណភាព​វ៉ាក់សាំង​កូវីដ​១៩ សម្រាប់​កុមារ​ដើម្បី​ឲ្យ​អាណាព្យាបាល​ជឿជាក់។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #Health #COVID19KH #Vaccine
ការ​ទន្ទឹង​រង់ចាំចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ដែល​មាន​គុណភាព​ប្រសើរ​ជាង​វ៉ាក់សាំង​ចិន បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ជ្រួលច្របល់ ស្នើសុំ​ចាក់​វ៉ាក់សាំង​អង់គ្លេសអាស្រ្តាហ្សេណេកា (AstraZeneca) តាំង​ពី​ដូស​ដំបូង និង​ដូស​ទី៣ ក្រោយ​រដ្ឋាភិបាល​បើក​យុទ្ធនាការ ចាក់​វ៉ាក់សាំង​ដូស​ទី៣ (ដូស​ជំរុញ) សម្រាប់​អ្នក​ដែល​បាន​ចាក់​វ៉ាក់សាំង​ចិន​គ្រប់​ពីរ​ដូស​រួច​ហើយ។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Health #COVID19KH #Vaccine
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ថា ការណ៍​ដែល​មន្ត្រី​ជាន់​ខ្ពស់ ទាំង​ផ្នែក​ស៊ីវិល និង​យោធា នាំ​គ្នា​ប្រកាស​ថា វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ដែល​បាន​ពី​ជំនួយ​របស់​រដ្ឋាភិបាល​បរទេស ប៉ុន្តែ​ថា ជា «អំណោយ​ដ៏​ថ្លៃថ្លា» របស់​លោក ហ៊ុន សែន នោះ គឺ​ជា​ការ​រមិលគុណ​ម្ចាស់​ជំនួយ និង​បង្ខូច​តម្លៃ​នៃ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #NGOs #COVID19KH #Vaccine
ក្រុមហ៊ុន​​ឯកជន​​ប្រមាណ១០ ​ស្នើ​សុំ​​សិទ្ធិ​នាំចូល​​វ៉ាក់សាំង​​បង្ការ​​ជំងឺកូវីដ១៩ ដើម្បី​ចាក់​​ជូន​​ដល់​​ប្រជាពលរដ្ឋ។ ​គិត​​ត្រឹម​​ថ្ងៃទី៩ ខែសីហា រដ្ឋាភិបាល​​បាន​​ចាក់​វ៉ាក់សាំង​​ជូន​​ពលរដ្ឋ​បាន​​ជិត ​​៨០​% ក្នុង​ចំណោម​​ពលរដ្ឋ​ដែល​ត្រូវ​ចាក់​​ចំនួន ១០​លាន​នាក់។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Health #COVID19KH #Vaccine