វិទ្យុអាស៊ីសេរី/ RFA Khmer
15K subscribers
3.93K photos
2.22K videos
96 files
8.14K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មាតិកា​ព័ត៌មាន​សំខាន់ៗ​ដែល​ត្រូវ​ផ្សាយ​នៅរាត្រីនេះ​រួមមាន៖
១.អង្គការ​សង្គមស៊ីវិល២៧​ស្ថាប័ន រួមគ្នា​ប្រារព្ធ​ទិវាសិទ្ធិមនុស្ស​អន្តរជាតិ នៅ​ទីលាន​ប្រជាធិបតេយ្យ
២. សហគមន៍ខ្មែរ ធ្វើពិធីរៃអង្គាសថវិកា​ជួយ​ដល់​កូដករ​ណាហ្គាវើលដ៍
៣.ក្រសួងអប់រំ ស៊ើបអង្កេត​ករណីសង្ស័យថា ប្រធាន​មន្ទីរអប់រំ​ខេត្តត្បូងឃ្មុំ​ជាប់ពាក់ព័ន្ធ​ការប្រព្រឹត្ត​អំពើរលួយ
៤. សកម្មជនបរិស្ថាន​រិះគន់​ថា លោក ហ៊ុន សែន ផ្តល់​អទិភាព​អភិវឌ្ឍ​តំបន់ឆ្នេរ​ព្រះសីហនុ​សម្រាប់​ប្រយោជន៍​តែជនជាតិ​ចិន​និង​ក្រុម​ឈ្មួយ​អ្នកមាន​អំណាច.....
រួមទាំង​ព័ត៌មាន​សំខាន់ៗ​មួយចំនួន​ទៀត!
#RFAKhmer #Cambodia #Politics #HumanRights #PPA #ParisPeaceAccords #US #EU
បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល សកម្មជន​សិទ្ធិមនុស្ស សកម្មជន​បរិស្ថាន យុវជន និង​ប្រជា​សហគមន៍​មក​ពី​តាម​បណ្ដា​ខេត្ត​នានា សរុប​ជិត១ពាន់ ៥រយនាក់ (១.៥០០នាក់) បាន​ចូល​រួម​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នៅ​ថ្ងៃ​ទី១០ ធ្នូ នេះ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន ស្នើ​សុំ​ឲ្យ រដ្ឋាភិបាល​ត្រូវ​បញ្ឈប់​ការ​គំរាម​កំហែង​ប្រជាពលរដ្ឋ​នៅ​ក្នុង​ការ​អនុវត្ត​សិទ្ធិ​នយោបាយ សង្គមកិច្ច សេដ្ឋកិច្ច និង​វប្បធម៌។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #HumanRights #PPA #ParisPeaceAccords #US #EU
តើពេញមួយសប្តាហ៍នេះ មានព្រឹត្តិការណ៍ព័ត៌មានសំខាន់ៗអ្វីខ្លះកើតឡើង? ខាងក្រោមនេះ គឺជាព័ត៌មាន​សំខាន់ៗ​ចំនួន ២៥ ដែល​លោកអ្នក​នាង​គួរ​អាន​នៅ​ថ្ងៃអាទិត្យ ទី១១ ខែធ្នូ ឆ្នាំ២០២២៖ ១. សង្គម​ស៊ីវិល​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ដោយ​ស្នើ​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​សិទ្ធិសេរីភាព។

👉 អានសង្ខេបព័ត៌មានសំខាន់ៗប្រចាំសប្តាហ៍​ឡើងវិញ
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #HumanRights #PPA #ParisPeaceAccords #US #EU
ក្រុម​អង្គការ​សង្គមស៊ីវិល​គាំទ្រ​ ចំណាត់ការ​របស់​សហភាព​អឺរ៉ុប (EU) បាន​ឯកភាព​លើ​កិច្ច​ព្រមព្រៀង​ហាមនាំចូល​ផលិតផល ដែល​ដុត​បំផ្លាញ​ព្រៃឈើ។ ពួកគាត់​រំពឹង​ថា វិធានការ​នេះ​នឹង​រួម​ចំណែក ​ទប់ស្កាត់​ការ​កាប់​រុករាន​ទន្ទ្រាន​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ ដើម្បី​យក​ដី​ធ្វើ​កសិកម្ម​ ដោយ​ក្រុម​អ្នក​មាន​អំណាច និង​ឧកញ៉ា ឃុបឃិត​ជាមួយ​អាជ្ញាធរ​រដ្ឋាភិបាល។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #HumanRights #PPA #ParisPeaceAccords #US #EU
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសុក្រ ទី២០ ខែតុលា ឆ្នាំ២០២៣៖

១.ក្រសួងយុត្តិធម៌ថា គ្មានពេលឆ្លើយតបសំណើររបស់ក្រុមសកម្មជនមាតាធម្មជាតិ ដែលស្នើសុំទៅទទួលពាន់រង្វាន់នៅក្រៅប្រទេស
២.អ្នកគាំទ្រទាមទារឲ្យតុលាការដោះលែងលោក ថាច់ សេដ្ឋា
៣.សកម្មជនបក្សប្រឆាំង និងពលករខ្មែរនៅថៃគ្រោងរំឮកខួបកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
៤. ក្នុងនាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅរាត្រីនេះ យើងនឹងជជែកអំពី កិច្ចប្រជុំពិសេសរបស់ក្រុមអង្គការសង្គមស៊ីវិលនៅក្រៅប្រទេសជុំវិញកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
---
#RFAKhmer #Cambodia #HunManet #ThonRatha #LongKunthea #PhuonKeoRaksmey #ClimateRightsInternational #MotherNatureCambodia #Awards #RightLivelihood #Sweden #MinistryofJustice #CandleLightParty #CLP #ThachSetha #HumanRights #PPA #parispeaceaccords

---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/TfTetuvUKbg
16x9-RFA Video Watermark.00_00_46_24.Still002.jpg
674.3 KB
អង្គការ​មិនមែន​រដ្ឋាភិបាល​ ​និង​សមាគមន៍​ខ្មែរ​នៅ​ឯនាយ​សមុទ្រ​ចំនួន​ ១៧ កំពុង​រៀបចំ​សន្និសីទ​មួយ​ ​នៅ​ទីក្រុង​ឈីកាហ្គោ​ (Chicago)​ ​នៃ​រដ្ឋអ៊ីលីណយ​សហរដ្ឋ​អាមេរិក​ ដើម្បី​រំលឹក​ដល់​ខួប​លើក​ទី៣២​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស។​
​លោក​ ​ជុន ច័ន្ទបុត្រ​ ​ដែល​កំពុង​យកព័ត៌មាន​ពីកិច្ច​ប្រជុំ​នេះ​ ​សូម​ជូន​សេចក្តី​រាយការណ៍​ពី​ក្រុង​ឈីកាហ្គោ​ (Chicago)​ ​នៃ​រដ្ឋ​អ៊ីលីណយ៖​ https://www.facebook.com/rfacambodia/videos/7107618642602035/?mibextid=zDhOQc
​​​
​​---
#RFAKhmer #Cambodia #HunManet #HunSen #ParisPeaceAgreement #PPA
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣៖

១.ក្រុមយុវជនជំរុញឱ្យរដ្ឋាភិបាលគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
២.អាជ្ញាធរថៃសម្រេចឃុំខ្លួនពលករខ្មែរជាង២រយនាក់ដោយសារគ្មានឯកសារធ្វើការស្របច្បាប់
៣.សង្គមស៊ិវិលស្នើរដ្ឋាភិបាលដោះស្រាយបញ្ហាទន្លេមេគង្គ ដែលប៉ះពាល់ដោយ សារទំនប់វារីអគ្គីសនីរបស់ចិន
៤. ជនភៀសខ្លួនខ្មែរកម្ពុជាក្រោមនៅបាងកក កំពុងជួបបញ្ហាជីវភាពនិងការធ្វើទុក្ខបុកម្នេញពីសំណាក់សមត្ថកិច្ចថៃ
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #Thailand #Vietnam #HunSen #HunManet #CandleLightParty #CLP #PoliticsKH #PPA #PPA1991 #ParisPeaceAccordCambodia #China #Thailand #Chinareach #MekongRiver #HumanRights #KhmerKrom #KampucheaKrom #Refugees #UNHCR
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/AQP11pLrJbw
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ ២០២៣៖

១. ពលរដ្ឋខ្មែរនៅក្នុងនិងក្រៅប្រទេស ទាមទារឲ្យរដ្ឋាភិបាល គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
២. សហជីព បារម្ភពីបញ្ហាសុខភាពរបស់កម្មកររោងចក្រ ដោយសារការទទួលទានរបបអាហារមិនត្រឹមត្រូវ
៣. សាលាឧទ្ធរណ៍ប្រចាំតំបន់ព្រះសីហនុ កោះហៅសកម្មជនដីធ្លីខេត្តកោះកុង២នាក់ឡើងសវនាការ
៤. ប្រជាសហគមន៍ឡពាងខេត្តកំពង់ឆ្នាំងប្រឹងត្រដររស់ទាំងលំបាកក្រោយពីបាត់បង់ដីធ្លីជាង២០ឆ្នាំ
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
#RFAKhmer #Cambodia #HunSen #HunManet #CandleLightParty #CLP #PoliticsKH #PPA #PPA1991 #ParisPeaceAgreements #ParisPeaceAccordCambodia #Factory #Workers #LaborRightsKH #UnionKH #PhavNheung #KohKong #KampongChhnang #LandDispute #LandKH #KohKong
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/b34nUHpFTNs
#កម្រងរូបភាព៖ អង្គការសង្គមស៊ីវិលជំរុញឱ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស និងស្ដារលទ្ធិប្រជាធិបតេយ្យឡើងវិញ ក្នុងទិវាសន្តិភាពទីក្រុងប៉ារីស
---
ក្រុមអង្គការសមាគម ដែលធ្វើការលើសិទ្ធិមនុស្ស សិទ្ធិការងារ និងការបោះឆ្នោត ជិត២០ស្ថាប័ន ដែលមានអ្នកចូលរួមប្រមាណ២ពាន់នាក់ នៅថ្ងៃទី២២ ខែតុលា បានប្រារព្ធខួបលើកទី៣២នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ដោយលើកឡើងពីការរំលោភសិទ្ធិមនុស្ស ការរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋមិនឱ្យបញ្ចេញមតិ និងសេរីភាពក្នុងការចូលរួមជីវភាពនយោបាយជាដើម។ ពួកគាត់ជំរុញឱ្យរដ្ឋាភិបាលកម្ពុជាអនុវត្តតាមខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ ពីព្រោះកន្លងមករដ្ឋាភិបាលហាក់ពុំសូវឱ្យតម្លៃលើស្មារតីកិច្ចព្រមព្រៀង២៣តុលានេះទេ។
---
#RFAKhmer #Cambodia #HunSen #HunManet #Politics #PPA #PPA1991 #ParisPeaceAgreements #ParisPeaceAccordCambodia
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០២៣៖

១. ក្រុមអង្គការសង្គមស៊ីវិលជិត២០ស្ថាប័ន ទាមទារឱ្យរដ្ឋាភិបាលអនុវត្តតាមខ្លឹមសារនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
២. សង្គមស៊ីវិល និងអ្នកច្បាប់ រិះគន់រដ្ឋាភិបាលប្រើច្បាប់គាបសង្កត់លើសំឡេងប្រឆាំង
៣. ក្រុមប្រឹក្សាឃុំបក្សក្រៅរដ្ឋាភិបាលនៅខេត្តព្រះវិហារ ថា មេឃុំបក្សកាន់អំណាចលាក់បាំងចំណូល និងចំណាយក្នុងឃុំ
៤. ច្បាប់កំពូលរបស់ជាតិ រងការជាន់ឈ្លីឥតឈប់ រហូតដល់បាត់បង់អានុភាព … រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #PreahVihear #Australia #Japan #Thailand #HunManet #ParisPeaceAgreements #PPA #32ndPPA #CandlelightParty #Floods #PrekTnaotRiver #StungPrekTnaot
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/ny7B76twm78