វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2.01K videos
94 files
7.93K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
នៅ ថ្ងៃចន្ទ ទី២១ ខែ មីនា ក្រសួងសុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺកូវីដ (Covid-19) អូមីក្រុង (#Omicron) ចំនួន ៩៩ នាក់ ថ្មី ទៀត។ ក្នុង នោះ ៧ នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស និង ៩២នាក់ ជា ករណី ឆ្លង ក្នុង សហគមន៍ ដូច្នេះ អ្នក ឆ្លង សរុប កើន ដល់ ១៣៥.០៨៥នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១៣១.០៣៨ នាក់។ ចំណែក ករណី អ្នក ស្លាប់ នៅ ថ្ងៃ នេះ មាន អ្នក ស្លាប់ ១ នាក់ ធ្វើ ឱ្យ តួ លេខ អ្នក ស្លាប់ សរុប មាន ចំនួន ៣.០៥២នាក់៕
#RFAKhmer #Health #COVID19KH #Omicron
នៅ ថ្ងៃ អាទិត្យ ទី២៧ ខែ មីនា ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) អូមីក្រុង (Omicron) ចំនួន ៥៩ នាក់ ថ្មី ទៀត ដែលសុទ្ធតែជា ករណី ឆ្លង ក្នុង សហគមន៍ ។ ដូច្នេះ អ្នក ឆ្លង សរុប កើន ដល់ ១៣៥.៤៦១នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១៣១.៤១៣នាក់។ ចំណែក ករណី អ្នក ស្លាប់ នៅ ថ្ងៃ នេះ មិន មានទេ ដែល ធ្វើ ឱ្យ តួ លេខ អ្នក ស្លាប់ សរុប មាន ៣.០៥៤នាក់៕

#RFAKhmer #Health #COVID19KH #Omicron
មន្ត្រីសង្គម​ស៊ីវិល​ធ្វើការងារ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ និង​វិស័យ​អប់រំ​ ទទូច​ឲ្យ​រដ្ឋាភិបាលជាពិសេស​ក្រសួង​ពាក់ព័ន្ធ គិតគូរ​បន្ថែម​ទៀត​ ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​ខ្វះខាត​របស់​ពលរដ្ឋ ក្នុង​ជីវភាព​ប្រចាំថ្ងៃ និង​ផ្តល់​អាទិភាព​ដល់​កុមារ​ក្រីក្រ​ ដើម្បី​ទទួល​បាន​ការ​រៀន​សូត្រ។

អានអត្ថបទពិស្តារ៖

#RFAKhmer #COVID19KH #Educations #Economy
អត្ថបទ​ស្រាវជ្រាវ​ដោយ​អ្នកជំនាញ​របស់​អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (​#IMF) រកឃើញថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​​ក្រីក្រ និង​ងាយរងគ្រោះ​ក្នុង​អំឡុងពេល​ប្រឈម​នឹង​វិបត្តិ​ជំងឺកូវីដ១៩ ដាក់ចេញ​ដោយ​រដ្ឋាភិបាល​​កម្ពុជា​កាលពី​ពេល​កន្លងមក មិនបាន​ទៅដល់​ដៃ​គ្រប់​គ្រួសារក្រីក្រ​ទាំងអស់​ដែល​រងគ្រោះ​ដោយសារ​វិបត្តិ​ជំងឺរាតត្បាត​សាកល​កូវីដ១៩ នេះឡើយ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Economy #IMF #COVID19KH #Cambodia
នៅ ថ្ងៃ អាទិត្យ ទី១០ ខែ មេសា ក្រសួងសុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) អូមីក្រុង (#Omicron) ចំនួន ៣៣នាក់ ថ្មី ទៀត ដែល សុទ្ធ តែ ជា ករណី ឆ្លង ក្នុង សហគមន៍ ។ ដូច្នេះ អ្នក ឆ្លង សរុប កើន ដល់ ១៣៥.៩៤៧នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១៣២.៦១៨នាក់។ ចំណែក ករណី អ្នក ស្លាប់ នៅ ថ្ងៃ នេះ វិញ មិន មាន ទេ ហើយ តួលេខ អ្នក ស្លាប់ សរុប គឺ នៅ ៣.០៥៥នាក់ ដដែល៕

#RFAKhmer #Health #COVID19KH #Omicron
នៅ ថ្ងៃ ចន្ទ ទី១១ ខែ មេសា ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) អូមីក្រុង (Omicron) ចំនួនត្រឹមតែ ១៦នាក់ ប៉ុណ្ណោះ ដែល សុទ្ធ តែ ជា ករណី ឆ្លង ក្នុង សហគមន៍ ។ ដូច្នេះ អ្នក ឆ្លង សរុប កើន ដល់ ១៣៥.៩៦៣នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១៣២.៦៣៩នាក់។ ចំណែក ករណី អ្នក ស្លាប់ នៅ ថ្ងៃ នេះ វិញ មិន មាន ទេ ហើយ តួលេខ អ្នក ស្លាប់ សរុប គឺ នៅ ៣.០៥៥នាក់ ដដែល៕
#RFAKhmer #Health #COVID19KH #Omicron
អាជ្ញាធរ​​ខេត្ត​មួយ​ចំនួន​បាន​​តុបតែង​​លំអ​ភ្លើងពណ៌​​​តាម​ដង​ផ្លូវ​​​ក្នុង​ទីរួម​ខេត្ត​ ដើម្បី​ត្រៀម​​ស្វាគមន៍​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ដែល​នឹង​ប្រព្រឹត្ត​​ពី​​ថ្ងៃ​ទី​១៤​ដល់​ថ្ងៃ​ទី​១៦​មេសា​ខាង​មុខ។ ក្នុង​នោះ​ខេត្ត​ខ្លះ​​​នឹង​មាន​ការ​ប្រគំតន្ត្រី ចាក់​ធុងបាស ​លេង​ល្បែង​ប្រជាប្រិយ​និង​ដុត​កាំជ្រួច​ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​កម្សាន្ត​សប្បាយ​​នៅ​ក្នុង​​ខេត្ត​រៀងៗ​ខ្លួន។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Culture #KNY #COVID19KH
ក្រសួង​សុខាភិបាល រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ១៩ ក្នុង​សហគមន៍​ ចំនួន ១៧ករណី​ថ្មី​ទៀត ដែល​សុទ្ធតែ​ជា​វីរុស​អូមីក្រុង (#Omicron)។
គិត​ត្រឹម​​ថ្ងៃ​ទី១២ មេសា កម្ពុជា​មាន​អ្នក​កើត​ជំងឺ​កូវីដ-១៩ ចំនួន ១៣៥.៩៨០នាក់ ក្នុង​នោះ​អ្នក​ជា​សះស្បើយ​មាន​ ១៣២.៦៦៦នាក់ និង​អ្នក​ស្លាប់​មាន​ចំនួន ៣.០៥៥នាក់។ ឥណ្ឌា​ផ្ដល់​វ៉ាក់សាំង ២សែនដូស។

អានអត្ថបទពិស្តារ៖

#RFAKhmer #Health #COVID19KH #Vaccine
អ្នកជំនាញ​សុខាភិបាល និង​មន្ត្រី​សង្គម​ស៊ីវិល ហួសចិត្ត​ដែល​អាជ្ញាធរ​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​នាំគ្នា​ពពាក់ពពូន​យ៉ាង​សម្បើម ក្នុង​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ ស្រប​ពេល​ដែល​ស្ថានភាព​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​-១៩ នៅតែ​ជា​ក្តី​កង្វល់​ខ្លាំង​នៅ​ឡើយ​។ ការ​ភ្ញាក់ផ្អើល​នេះ កើត​មានឡើង​ក្រោយ​ពួកគាត់​ឃើញ​រូបភាព​នៃ​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​ខេត្ត​ក្រុង ប្រជ្រៀត​គ្នា​ដូច​ម្រាមដៃ ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​នេះ។

រូបភាព​នៃ​ប្រជាពលរដ្ឋ​យ៉ាងច្រើន​កុះករ មី​ដេរដាស ប្រជ្រៀត​គ្នា​លេង​បាត​ម្សៅ បាញ់​ទឹក និង​រាំ​លេង​សប្បាយរីករាយ​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី​រយៈពេល​បី​ថ្ងៃ ចាប់​ពី​ថ្ងៃទី ១៤ ដល់ទី ១៦ ខែ មេសា ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​រដ្ឋបាល​ខេត្ត​ក្រុង នៅ​ទូទាំង​ប្រទេស​កម្ពុជា។ ព័ត៌មានពិស្ដារ... #Covid19KH #Pandemic #Cambodia #KNY2022 #RFAKhmer
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គ្រោង​នឹង​ដក​បម្រាម​ពាក់​ម៉ាស់​នៅ​ទី​សាធារណៈ​ទូទាំង​ប្រទេស ក្នុង​ពេល​ឆាប់ៗ ខាង​មុខ​នេះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Health #COVID19KH #Omicron #HunSen