វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.82K photos
1.85K videos
91 files
7.76K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
សន្តិសុខ​កាស៊ីណូ​ណាហ្គាវើលដ៍ ប្រើ​ហិង្សា​ធ្វើ​ឲ្យ​កូដករ​ម្នាក់​របួស​ដៃ
---
សន្តិសុខ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍ (​NagaWorld​) ប្រើ​អំពើ​ហិង្សា​រុញច្រាន​បណ្ដាល​ឲ្យ​កូដករ​ម្នាក់​រង​របួស​ដៃ នៅ​រសៀល​ថ្ងៃ​ទី​០២ ខែ​មីនា​។ កូដករ​ថា ទង្វើ​របស់​សន្តិសុខ​នេះ គិត​តែ​ពី​ការពារ​ប្រយោជន៍​ឲ្យ​ជន​បរទេស​។
ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #ChhimSithar #MamSovathin
--- ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កូដករ ស្នើ​ឱ្យ​ព្រះមហាក្សត្រ​ជួយ​អន្តរាគមន៍​ដោះស្រាយ​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍
---
កូដករ ស្នើ​ឱ្យ​ព្រះមហាក្សត្រ ព្រះកុរណ ​ព្រះបាទ នរោត្តម សីហមុនី ចេញ​អន្តរាគមន៍​ជួយ​រក​ដំណោះស្រាយ​វិវាទ​ការងារ​រវាង​ពួកគេ​ជាមួយ​នឹង​ក្រុមហ៊ុន ណាហ្គា​វើលដ៍ (NagaWorld)។ កូដករ​ចោទ​ថា រដ្ឋាភិបាល​ទាំង​ឪពុក និង​កូន​របស់​ត្រកូល «​ហ៊ុន​» មាន​ចេតនា​ធ្វើ​ព្រងើយ​កន្តើយ​មិន​ព្រម​ដោះស្រាយ​ការ​​តវ៉ា​របស់​ពួក​គាត់ ដែល​បាន​អូស​បន្លាយ​អស់​៣​ឆ្នាំ​មក​ហើយ ដោយ​ទុក​ឱ្យ​កូដករ​រង​ទុក្ខ​វេទនា​រហូត​បញ្ឈប់​ការ​តវ៉ា៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ
---
#RFAKhmer #Cambodia #HumanRights #Workers #NagaWorld #ChhimSithar #SokSreymesas #MamSovathin
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កូដករ​ណាហ្គាវើលដ៍​ផលិត​ផ្កា​ពី​ក្រដាស​លក់​យក​ប្រាក់​ទិញ​ស្បៀង និង​បង់​ផ្ទះ​ជួល
---
សមាជិក​កូដករ​ណាហ្គាវើលដ៍ (NagaWorld) លោកស្រី ម៉ម សុវឌ្ឍិន បាន​បង្រៀន​កូដករ​ដទៃ​ទៀត​ឱ្យ​ចេះ​របៀប​ច្នៃ​ក្រដាស​ធ្វើ​ជា​ផ្កា​លក់ ស្របពេល​ពួកគាត់​បាត់បង់​ការងារ និង​គ្មាន​ប្រាក់​ចំណូល​អស់​រយៈពេល​ប្រមាណ​៣​ឆ្នាំ​មក​នេះ ចាប់​តាំង​ពី​មាន​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន​។ ក្រុម​កូដករ​បញ្ជាក់​ថា អំឡុង​ពេល​តស៊ូ​ចេញ​តវ៉ា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ការងារ ពួកគាត់​គ្មាន​លទ្ធភាព​ជួយ​ផ្គត់ផ្គង់​ថវិកា​ទៅ​គ្រួសារ​ឡើយ ខណៈ​ការ​លក់​ផ្កា​ក្រដាស​នេះ រក​បាន​ប្រាក់​ស្ទើរ​មិន​គ្រប់​សម្រាប់​ចំណាយ​ទិញ​អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ និង​បង់​ថ្លៃ​ផ្ទះ​ជួល​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #MLVT #HengSour #MamSovathin #ChhimSithar #LaborDisputes #NagaWorld
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ម៉ម សុវឌ្ឍិន ខ្វះ​លទ្ធភាព​ចិញ្ចឹម​ឪពុកម្ដាយ​ជរា និង​កូន​តូច ដោយសារ​វិវាទ​ការងារ ណាហ្គាវើលដ៍
---
កូដករ ណាហ្គាវើលដ៍ (NagaWorld) អ្នកនាង ម៉ម សុវឌ្ឍិន បង្រៀន​កូដករ​ដទៃ​ទៀត​ឱ្យ​ចេះ​របៀប​ច្នៃ​ក្រដាស​ធ្វើ​ជា​ផ្កា​លក់ ស្របពេល​ពួកគាត់​បាត់បង់​ការងារ និង​គ្មាន​ប្រាក់​ចំណូល​អស់​រយៈពេល​ប្រមាណ​៣​ឆ្នាំ​មក​នេះ ចាប់​តាំង​ពី​មាន​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន។ ក្រុម​កូដករ​បញ្ជាក់​ថា អំឡុង​ពេល​តស៊ូ​ចេញ​តវ៉ា​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ការងារ ពួកគាត់​គ្មាន​លទ្ធភាព​ជួយ​ផ្គត់ផ្គង់​ថវិកា​ទៅ​គ្រួសារ​ឡើយ ខណៈ​ការ​លក់​ផ្កា​ក្រដាស​នេះ រក​បាន​ប្រាក់​ស្ទើរ​មិន​គ្រប់​សម្រាប់​ចំណាយ​ទិញ​អាហារ​ហូប​ចុក​ប្រចាំ​ថ្ងៃ និង​បង់​ថ្លៃ​ផ្ទះ​ជួល។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #MLVT #HengSour #MamSovathin #ChhimSithar #LaborDisputes #NagaWorld #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer