វិទ្យុអាស៊ីសេរី/ RFA Khmer
13.5K subscribers
3.73K photos
1.49K videos
86 files
7.41K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អ្នក​ស្រឡាញ់​បរិស្ថាន​ធនធាន​ព្រៃឈើ​សាទរ​ចំពោះ​ការ​ផ្ដល់​សញ្ជាតិ​ខ្មែរ​ឱ្យ​គ្រួសារ​ជនជាតិ​អាមេរិក​សកម្ម​ការពារ​ព្រៃ​ខ្មែរ។ បុរស​ជនជាតិ​អាមេរិកាំង លោក ដាវិស បេន យ៉ូសែប ឬ​លោក បេន (Ben) និង​សមាជិក​គ្រួសារ​របស់​លោក​សម​នឹង​ទទួល​បាន​សញ្ជាតិ​ខ្មែរ និង​ការ​សរសើរ​ពី​ពលរដ្ឋ​ខ្មែរ ព្រោះ​លោក​បាន​ចំណាយ​ពេល​វេលា និង​កម្លាំង​កាយ កម្លាំង​ចិត្ត​ការពារ​ព្រៃឈើ សត្វព្រៃ និង​ធនធាន​ធម្មជាតិ​នៅ​ក្នុង​តំបន់​ព្រៃ​អភិរក្ស ក្នុង​ខេត្ត​ព្រះវិហារ។

អានអត្ថបទពិស្តារ៖

#RFAKhmer #King #Forest #Khmer #US
ក្រុម យុវជន រក ឃើញ ដើម ឈើ ធំៗ ដែលដុះ តាម បណ្តោយ ដងស្ទឹងអារ៉ែង ក្នុងខេត្ត កោះកុង កំពុង ទទួលរង ការ កាប់ ផ្តូល ធ្វើ អាជីវកម្ម យ៉ាង ពេញ ទំហឹង ដោយ គ្មាន ការទប់ស្កាត់ ។ ក្រុម យុវជន ខ្មែរថាវរៈ ដែល បាន ចុះ ដល់ ទីតាំង កាប់ឈើ ខុសច្បាប់ នៅ តំបន់នោះ ស្តាយ ស្រណោះ ដើម ឈើធំៗ អាយុ កាល រាប់រយ ឆ្នាំ ដែល កំពុង ប្រឈម ការ កាប់ បំផ្លិច បំផ្លាញ ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #Forest #Areng #KohKong
ក្រុម​ស្នូល​បណ្តាញ​សហគមន៍​ព្រៃឡង់​មួយ​ក្រុម​ បាន​លប​ឆ្មក់​ចុះ​ល្បាត​ ប្រទះ​ឃើញ​កម្មករ​រាប់រយ​នាក់​ ប្រដាប់​ដោយ​រណា​យន្ត​ស្ទើរ​គ្រប់​ដៃ កំពុង​ពង្រាយ​ពេញ​ព្រៃឡង់​ដើម្បី​កាប់​ឈើធំៗ​ដឹក​ចូល​ការ​ដ្ឋាន​ក្រុមហ៊ុន​វៀតណាម​មួយ​នេះ​ ដែល​មាន​ទីតាំង​ស្តុក​ឈើ​ខ្នាតធំ​ ជាប់​ព្រៃឡង់ ​ក្នុង​ស្រុករវៀង​ ខេត្ត​ព្រះវិហារ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #Forest #PreyLang
រដ្ឋមន្ត្រី ក្រសួង បរិស្ថានលោក សាយ សំអាល់ កាល ពី ថ្ងៃ ទី១៣ ខែ កុម្ភៈ ម្សិលមិញ បាន ណែនាំ ដល់មន្រ្តី មន្ទីរ បរិស្ថាន មន្រ្តី ឧទ្យា នុរក្ស សហគមន៍ និង អាជ្ញាធរ ពាក់ព័ន្ធ បន្ត រួម សហការ គ្នា ការពារ ដែន ជម្រក សត្វព្រៃ សង្ឃ រុក្ខវ័ន និង គូលេន-ព្រហ្មទេព ខេត្ត ឧត្តរមានជ័យ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #Forest #PreyLang
ក្រុមយុវជន និង សកម្មជន ការពារ ព្រៃឈើ អះអាង ថា អាជ្ញាធរ ខេត្តកំពង់ធំ បាន បណ្តែត បណ្តោយ ឱ្យ កើត មាន សកម្មភាព កាប់ រាន ព្រៃ សហគមន៍ ទ្រង់ ទ្រាយ ធំ ដែល ធ្វើ ឱ្យ វិបត្តិ ព្រៃឈើ កាន់ តែ រីក ធំ ឡើង ពិបាក ដោះស្រាយ ។ ការ លើក ឡើង នេះ ក្រោយពី ពួកគេ បាន ចុះ សិក្សា ស្រាវជ្រាវ ពី ស្ថានភាព ព្រៃ សហគមន៍ ក្បាលខ្លា ក្នុង ខេត្ត កំពង់ធំ កាល ពី សប្ដាហ៍ មុន ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #Forest
សមាគម អង្គការ សង្គម ស៊ីវិល និង សហគមន៍ ជនជាតិ ដើម ភាគតិច ចាប់ ផ្ដើម ប្រារព្ធ ទិវា ព្រៃឈើ ពិភព លោក ឆ្នាំ២០២២ រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ ទី៣០ ខែមីនា ដោយ ផ្ដោត ទៅលើ ទស្សនៈ «យើង មាន សិទ្ធិ ចូលរួម ការពារ ព្រៃឈើ ដើម្បី ជីវិត នៅ លើ ភព ផែនដី»។ ក្រុម អ្នក រៀបចំ កម្មវិធី នេះ រំពឹង ថា ពលរដ្ឋ និង អាជ្ញាធរ នឹង យល់ដឹង បន្ថែម ទៀត ពី សិទ្ធិ ពលរដ្ឋ និង ករណី កិច្ច ចូលរួម ការពារ ព្រៃឈើ ព្រមទាំង ការទប់ស្កាត់ មិន ឱ្យ មាន អាជីវកម្ម ឈើ ដែល នាំ ឱ្យ មាន ការ កាប់ បំផ្លាញ ព្រៃឈើ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #Forest #WFDkh2022
ក្រុម​​អង្គការ​សង្គមស៊ីវិល ​អ្នកស្រឡាញ់​បរិស្ថាន ​និង​ប្រជាសហគមន៍​ជនជាតិ​ដើម​ភាគតិច​ជាង​ ២០ ​ស្ថាប័ន (២២) បាន​ដាក់​ញត្តិ​ជា​ថ្មី​ទៀត ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ ពី​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ ពលរដ្ឋ សហគមន៍​មូលដ្ឋាន និង​អង្គការ​សង្គម​ស៊ីវិល ​ដែល​រក​ឃើញ ​បទល្មើស​ព្រៃឈើ ​ក្នុង​តំបន់​ការពារ​ធម្មជាតិ​។ ពួកគេ​ទទូច​ឱ្យ​ក្រសួង​ពាក់ព័ន្ធ ​ត្រូវ​បើក​លំហរ​សិទ្ធិ​សេរីភាព​ចុះល្បាត​ព្រៃ​ ក្នុង​តំបន់​ការពារ​ធម្មជាតិ​ឡើង​វិញ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #Forest #PreyLang #CYN
ប្រជា​សហគមន៍​ព្រៃឡង់​អះអាង​ថា ​ពលរដ្ឋ​នៅ​មូលដ្ឋាន ​និង​ពលរដ្ឋ​ចំណូល​ស្រុក​រាប់​រយ​នាក់​​កំពុង​សម្រុក​កាប់ឈើ​មាន​តម្លៃ ​និង​ទន្ទ្រាន​ព្រៃ​រាន​យក​ដី​កាន់​តែ​ខ្លាំង ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃឡង់​ ក្នុង​ខេត្តក្រចេះ ​និង ​ខេត្តស្ទឹងត្រែង ​ដោយ​គ្មានការ​ទប់ស្កាត់​។ ​ពួកគេ​អះអាង​ថា​ អាជ្ញាធរ​បណ្តោយ​ឱ្យ​ពលរដ្ឋ​ប្រព្រឹត្ត​បទល្មើស​​ព្រៃឈើ​តាម​អំពើ​ចិត្ត ​នៅមុន​កាល​បោះឆ្នោត​ឃុំ ​សង្កាត់​ ដោយ​ខ្លាចក្រែង​ប៉ះពាល់​សន្លឹក​ឆ្នោត​របស់​គណបក្ស​កាន់​អំណាច​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Forest #PreyLang #ELECTION2022
ក្រុម យុវជន និង ជន ជាតិ ដើម ភាគ តិចជង ព្រួយ បារម្ភ ពី អនាគត ដើម ឈើ ធំៗ នៅ តំបន់ អារ៉ែង ឋិត ក្នុង ឃុំ ជំនាប់ និង ឃុំប្រឡាយ ក្នុង ស្រុក ថ្មបាំង ខេត្តកោះកុង កំពុង ប្រឈម ការ កាប់ បំផ្លាញ ធ្វើអាជីវកម្ម ដោយ ក្រុម អ្នក មាន អំណាច ឃុបឃិត ជាមួយ អាជ្ញាធរ ពាក់ព័ន្ធ មួយ ចំនួន នៅ តំបន់ នោះ ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #Forest #Areng #Kohkong
កូនប្រុស​​លោក ឈុត វុទ្ធី គឺ​​លោក ឆឺយ ឧត្តមរស្មី គ្រោង​ធ្វើ​បុណ្យ​រម្លឹក​ខួប ១០ ឆ្នាំ​នៃឃាតកម្ម​លើ​ឳពុករបស់លោក​ នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត​ សហរដ្ឋអាមេរិក។ លោក ឈុត វុទ្ធី ដែលជា​សកម្មជន​ព្រៃឈើ ត្រូវ​ឃាតកបាញ់​សម្លាប់ កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១២។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Forest #PreyLang #Environments
សកម្មជនការពារព្រៃឈើ រក ឃើញ ដើមឈើ ផលិតជ័រទឹក ឬ ដើមច្បោះជ័រប្រមាណជាង៥ពាន់ដើម ត្រូវ គេកាប់ផ្ដួលដើម្បី ធ្វើអាជីវកម្ម ឋិតក្នុងដែន ជម្រកសត្វព្រៃព្រះរកា ក្នុងខេត្ត ព្រះវិហារ នៅ រយៈពេលជាង៣ខែ ចុងក្រោយនេះ។ ការ លើក ឡើង នេះ ក្រោយ ពី ពួក គេ បាន ចុះ ស្រាវជ្រាវ ពី ឧក្រិដ្ឋកម្ម ព្រៃឈើ នៅតំបន់ នោះអស់ ជាច្រើន សប្ដាហ៍ ចាប់ តាំង ពី ចុង ឆ្នាំ២០២១ រហូត ដល់ ខែ មីនា ឆ្នាំ២០២២។

អានអត្ថបទពិស្តារ៖

#RFAKhmer #Forest #PreyPrahRoka #KohKong
ក្រុម អង្គការ សមាគម ក្រុម យុវជន និង សកម្មជន ការពារ ព្រៃឈើ ប្រមាណ ប្រមាណ ៤០នាក់ នៅ ព្រឹកថ្ងៃទី២៥ ខែមេសា បាន រួមគ្នា ប្រារព្ធ ពិធី បុណ្យ បង្សុកូល បែប ពុទ្ធសាសនា ដើម្បី គម្រប់ ខួប ១០ឆ្នាំនៃ ការ បាញ់ សម្លាប់ សកម្មជន ព្រៃឈី ដ៏ ល្បីល្បាញ ម្នាក់ គឺ លោក ឈុត វុទ្ធី។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Environments #Forest #PreyLang #ChhutVuthy
ក្រុម​អ្នក​ស្រឡាញ់​ព្រៃឈើ​​ខកចិត្ត​ចំពោះ​មន្រ្តី​បរិស្ថាន​ខេត្ត​ក្រចេះ​ដែល​បណ្តែត​បណ្ដោយ​ឱ្យ​បទល្មើស​ដឹកឈើ​ចេញ​ពី​តំបន់​ព្រៃឡង់​ និង​ការ​រំលោភ​យកដី​ធ្វើ​ចម្ការ​យ៉ាង​អាណាធិបតេយ្យ​ដោយ​គ្មាន​ការ​បង្រ្កាប​ណា​​មួយ​ឱ្យ​បាន​ត្រឹមត្រូវ។ ក្រុម​យុវជន​ទាំង​នោះ​មើល​ឃើញ​ថា មន្រ្តី​បរិស្ថាន​ អសមត្ថភាព​ និង​គ្មាន​ឆន្ទៈការពារ​ព្រៃ​អភិរក្ស​មួយ​នេះ​ឱ្យ​បាន​គង់​វង្ស​ ខណៈបទល្មើស​ព្រៃឈើ​កើន​ឡើង។

អានអត្ថបទនេះពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #environment #Cambodia #forest #preylang
ក្នុង​​ទិវា​​បរិស្ថាន​​ពិភពលោក​ឆ្នាំ២០២២ សមាគម​​​បណ្ដាញ​យុវជន​កម្ពុជា (CNY) បាន​​លើកឡើង​ពី​ការ​ព្រួយ​បារម្ភ ចំពោះ​​ផល​ប៉ះពាល់​​ផ្សេងៗ​ដល់​ធនធាន​ធម្មជាតិ ដូចជា ការ​បូម​យក​ខ្សាច់​ពី​ទន្លេ ការ​លុប​បឹង​​ធម្មជាតិ ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​ការ​ចាប់​សត្វ​កម្រ​ក្នុង​ទឹក​មក​ដោះដូរជាមួយ​​មន្ត្រី​អភិរក្ស​ជលផល​ជាដើម។ ក្រុម​យុវជន​ និង​សង្គម​ស៊ីវិល​ស្នើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ជាពិសេស​ក្រសួង​បរិស្ថាន​ឲ្យ​ជួយ​ពង្រឹង​ថែម​ទៀត​ផ្នែក​ការពារ​ធនធាន​ធម្មជាតិ ឱ្យ​បាន​គង់វង្ស។

អានអត្ថបទពិស្តារ៖

#RFAKhmer #environmental #forest #youth
ក្រុម គ្រួសារ និង មន្រ្តី សង្គម ស៊ីវិល លើក ឡើង ថា ការ កាត់ ក្ដី លើ សកម្មជន ព្រៃឈើ លោក ឆន ផល្លា និង ពលរដ្ឋ ពីរ នាក់ ទៀត ឲ្យ ជាប់ ពន្ធនាគារ ពី ៥ឆ្នាំ ទៅ ៦ឆ្នាំ គឺ ជា រឿង អយុត្តិធម៌។ ការ លើក ឡើង របស់ មន្ត្រី សង្គម ស៊ីវិល បែប នេះ ធ្វើ ឡើង បន្ទាប់ ពី តុលាការ ខេត្តរតនគិរី បាន ផ្ដន្ទាទោស សកម្មជន ព្រៃឈើ ៣ នាក់ ឱ្យ ជាប់ ពន្ធនាគារ ពី ៥ទៅ៦ឆ្នាំ កាលពីថ្ងៃទី៨ ខែកក្កដា។

👉 អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Land #LandDispute #forest #Ratanakiri
សេចក្តីអំពាវនាវរបស់ព្រះមហាក្សត្រនៅក្នុងរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២២។
#RFAKhmer #Forest #KingOfCambodia
ប្រធានរដ្ឋបាលព្រៃឈើ លោក កែវ អូម៉ាលីស្ស ថ្លែងថា បទល្មើសព្រៃឈើ នៅកែវសីមា ស្រែពក បន្តកើតមាន ព្រោះខ្វះកម្លាំងមន្ត្រីល្បាត ព្រៃ។ មន្ត្រីសង្គមស៊ីវិល មិនយល់ស្រប ចំពោះការលើកឡើងនេះទេ និងថា ការកាប់ព្រៃឈើខុសច្បាប់ មិនអាចបញ្ឈប់បានគឺ ដោយសារតែ អំពើពុករលួយជាប្រព័ន្ធទៅវិញទេ។
ព័ត៌មានពិស្ដារ...
#RFAKhmer #វិទ្យុអាស៊ីសេរី #Cambodia #Forest
https://www.rfa.org/khmer/news/environment/governor-officer-said-illegal-logging-still-continue-due-to-lack-of-forest-ranger-07202022121858.html