វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.97K videos
93 files
7.89K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
តំណាងសហគមន៍ដីធ្លី១៩៧ ដែលមានជម្លោះដីធ្លីជាមួយឧកញ៉ា ហេង ហ៊ុយ ចាត់ទុកការសម្រេចរបស់ចៅក្រមសាលាដំបូងខេត្តកោះកុងដោយឱ្យតំណាងពលរដ្ឋ១០នាក់ ជាប់ពន្ធនាគាររយៈពេល១ឆ្នាំ និងពិន័យជាប្រាក់ ៤០លានរៀល គឺជារឿងអយុត្តិធម៌ និងមិនអាចទទួលយកបាន។ សាលាដំបូងខេត្តកោះកុង កាលពីថ្ងៃទី១៥ ខែសីហា ប្រកាសសាលក្រមលើសំណុំរឿងរបស់តំណាងសហគមន៍ដីធ្លី១៩៧ ដោយសម្រេចឱ្យតំណាងសហគមន៍ចំនួន១០នាក់ ជាប់ពន្ធនាគារ ១ឆ្នាំពីបទញុះញង់ឱ្យប្រព្រឹត្តអំពើបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម និងបទបរិហារបង្កាច់កេរ្តិ៍ និងសម្រេចឱ្យតំណាងពលរដ្ឋសងសំណង ៤០លានរៀល ទៅកាន់លោក ហេង ហ៊ុយ ដែលពលរដ្ឋអះអាងថា ជាអ្នកយកដីពួកគាត់។ ទោះជាយ៉ាងណា តុលាការអនុញ្ញាត ឱ្យតំណាងពលរដ្ឋ ៧នាក់នៅក្រៅឃុំបណ្ដោះអាសន្ន និងទុករយៈពេលមួយខែ ដើម្បីដាក់ពាក្យប្ដឹងជំទាស់ទៅសាលាឧទ្ធរណ៍។
#RFAKhmer #Cambodia #CourtKH #KohKong #LandDispute #PhavNhoeung #HengHuy

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Court sentences Cambodian land activists who tried to travel to capital for protest
---
A provincial court on Tuesday sentenced 10 activists to one year in jail in a case that stems from several long-running land disputes that have triggered protests in Cambodia’s southwestern Koh Kong province. 👉 https://www.rfa.org/english/news/cambodia/land-activists-sentenced-08152023161550.html
---
#RFAKhmer #Cambodia #CourtKH #KohKong #LandDispute #PhavNhoeung #HengHuy
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី១៦ ខែសីហា ឆ្នាំ២០២៣៖

១.ប្រពន្ធនិងអ្នកគាំទ្រ សោកស្ដាយតុលាការអូសបន្លាយសវនាការ ខណៈសុខភាពលោក ថាច់ សេដ្ឋា កាន់តែធ្ងន់ធ្ងរ
២.សហគមន៍ដីធ្លីបោះតង់ទាមទារឱ្យតុលាការខេត្តកោះកុងដោះលែងតំណាងសហគមន៍ទាំង៩នាក់
៣.សាច់ញាតិយុវជនម្នាក់ដែលប៉ូលិសធ្វើទារុណកម្មស្លាប់នៅខេត្តបន្ទាយមានជ័យរកអន្តរាគមន៍ផ្លូវច្បាប់ពីសមាគមសិទ្ធិមនុស្ស
៤.តើលោក កើត រិទ្ធ មានប្រវត្តិយ៉ាងណា ហើយលោកបានធ្វើអ្វីខ្លះចំពោះប្រព័ន្ធច្បាប់ និងលទ្ធិប្រជាធិបតេយ្យកម្ពុជា?
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #HunSen #HunManet #KoeutRith #HunManetCabinet #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun #PhnomPenhCourt #CandlelightParty #ThachSetha #Torture #Kohkongvillagers #KohKong #LandDispute #PhavNhoeung #HengHuy
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/5Eqdoip83X4
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ ២០២៣៖

១. ប្រពន្ធនិងអ្នកគាំទ្រសោកស្ដាយតុលាការអូសបន្លាយសវនាការ ខណៈសុខភាពលោក ថាច់ សេដ្ឋា កាន់តែធ្ងន់ធ្ងរ
២. សហគមន៍ដីធ្លីបោះតង់ទាមទារឱ្យតុលាការខេត្តកោះកុងដោះលែងតំណាងសហគមន៍ទាំង៩នាក់
៣. ពលរដ្ឋថា កូនឈើនៅភ្នំតាម៉ៅដែលដាំឡើងវិញ ក្រោយព្រៃឈើឈូសឆាយអស់ខ្វះការថែទាំ
៤. តើលោក កើត រិទ្ធ មានប្រវត្តិយ៉ាងណា ហើយបានធ្វើអ្វីខ្លះចំពោះប្រព័ន្ធច្បាប់ និងលទ្ធិប្រជាធិបតេយ្យកម្ពុជា?
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត

#RFAKhmer #Cambodia #HunSen #HunManet #KoeutRith #HunManetCabinet #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun #PhnomPenhCourt #CandlelightParty #ThachSetha #Torture #Kohkongvillagers #KohKong #LandDispute #PhavNhoeung #HengHuy
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/LSo5PnPb8lU
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០២៣៖

៚ អ្នកជំនាញច្បាប់ថា លោក ហ៊ុន ម៉ាណែត នឹងពិបាកកែទម្រង់ប្រព័ន្ធយុត្តិធម៌
៚ ពលរដ្ឋមានទំនាស់ដីធ្លីខេត្តកោះកុង ទទូចឲ្យរដ្ឋាភិបាលថ្មីដោះលែងសកម្មជនដីធ្លីទាំង៩នាក់
៚ ក្រុមហ៊ុនចិននៅខេត្តកំពង់ធំ ធ្វើអាជីវកម្មរ៉ែមាស ប៉ះពាល់ដីស្រែចំការរបស់ប្រជាពលរដ្ឋ
៚ ការតែងតាំងមន្ត្រីជាន់ខ្ពស់កាន់តែច្រើន នឹងធ្វើឱ្យប្រសិទ្ធិភាពការងារធ្លាក់ចុះ
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត។
#RFAKhmer #Cambodia #HunSen #HunManet #SarKheng #InteriorKH #HunManetCabinet #ShamElection #DynasticRules #AppointingRelatives #CourtKH #KohKong #LandDispute #PhavNhoeung #HengHuy #Environments #Gold #Mine
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/XwkBKcduYvI
#កម្រងរូបភាព៖ ពលរដ្ឋមានទំនាស់ដីធ្លីខេត្តកោះកុង ទាមទារឲ្យតុលាការទម្លាក់បទចោទ បើទោះបីជាសាលាឧទ្ធរណ៍ព្រះសីហនុ អនុញ្ញាតឲ្យតំណាងសហគមន៍ចំនួន៧នាក់ ក្នុងចំណោម៩នាក់ នៅក្រៅឃុំបណ្ដោះអាសន្នក្ដី។
ការទាមទារនេះ គឺបន្ទាប់ពីសាលាឧទ្ធរណ៍ព្រះសីហនុ នៅថ្ងៃទី២៩ សីហា សម្រេចឲ្យសកម្មជនដីធ្លី ខេត្តកោះកុងទាំង៩នាក់ ក្រោមបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។ ប៉ុន្តែសកម្មជនត្រឹមតែ៧នាក់ប៉ុណ្ណោះ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ចំណែកសកម្មជន២នាក់ផ្សេងទៀត មិនត្រូវបានដោះលែងឡើយ ព្រោះពួកគាត់ត្រូវបានតុលាការចោទប្រកាន់ពាក់ព័ន្ធនឹងបទបរិហាបង្កាច់កេរ្តិ៍មួយករណីទៀត។ សកម្មជនដែលត្រូវបានដោះលែង ទាំង៧នាក់នោះរួមមាន លោកស្រីយឿន ខ្មៅ លោកស្រីដេត ហួរ លោកស្រី យី គន្ធា លោកស្រីទីន តាំង លោកឡាំង ចៀវ លោកហេង ជៃ និងលោកសុខ ជៃ។ ពលរដ្ឋ បញ្ជាក់ថា មូលហេតុដែលសាលាឧទ្ធរណ៍អនុញ្ញាតឲ្យពួកគាត់នៅក្រៅឃុំបណ្ដោះអាសន្នដោយសារតែ ពួកគាត់មានទីលំនៅជាក់លាក់នៅកម្ពុជា និងអាចចូលខ្លួនគ្រប់ពេល ដែលតុលាការកោះហៅជាដើម។
---
#RFAKhmer #Cambodia #CourtKH #Sihanoukville #LandDispute #PhavNhoeung #HengHuy
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣ ៖

៚មន្ត្រីបក្សប្រឆាំងម្នាក់នៅខេត្តបាត់ដំបងធ្លាក់ខ្លួនឈឺធ្ងន់ក្នុងពន្ធនាគារព្រៃស
៚អាជ្ញាធរមិនទាន់មានវិធានការច្បាប់លើក្រុមហ៊ុនចិនដែលបង្ហូរ​ទឹកកខ្វក់ចូល​អូរធម្មជាតិនៅឃុំសុចិត្រ ខេត្ត កំពង់ធំ
៚​ពលរដ្ឋមានទំនាស់ដីធ្លីខេត្តកោះកុង ទាមទារឲ្យតុលាការទម្លាក់​បទចោទ​ប្រកាន់លើ​ពួកគាត់
៚កម្មករមិនសង្ឃឹមថា រដ្ឋមន្ត្រីក្រសួងការងារថ្មី លោក ហេង សួរ លើកកំពស់​សិទ្ធិការងាររបស់កម្មករនោះទេ
...រួមមាននឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៕
#RFAKhmer #Cambodia #HunSen #HunManet #CambodiaFamilyRun #HunManetCabinet #Politics #CandlelightParty #OppositionParties #Activists #KhanBunPheng #Environments #China #KampongThom #HengSour #HumanRights #Workers #CourtKH #Sihanoukville #LandDispute #PhavNhoeung #HengHuy
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/GFDq4PaZrpQ
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​ខេត្ត​កោះ​កុង​ ​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​ ​បើ​ទោះបីជា​សាលាឧទ្ធរណ៍​ព្រះ​សី​ហ​នុ ​អនុញ្ញាត​ឲ្យ​តំណាង​សហគមន៍​ចំនួន​៧​នាក់​ ​ក្នុងចំណោម​៩​នាក់​ ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ក្ដី​។​ ​ការ​ទាមទារ​នេះ​ ​គឺ​បន្ទាប់ពី​សាលាឧទ្ធរណ៍​ព្រះ​សី​ហ​នុ ​នៅ​ថ្ងៃ​ទី​២​៩​ ​សីហា​ ​សម្រេច​ឲ្យ​សកម្មជន​ដីធ្លី​ ​ខេត្ត​កោះ​កុង​ទាំង​៩​នាក់​ ​ក្រោម​បទ​ញុះញង់​បង្ក​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​ ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​។​ ​ប៉ុន្តែ​ សកម្មជន​ត្រឹមតែ​៧​នាក់​ប៉ុណ្ណោះ​ ​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ ​ចំណែក​សកម្មជន​២​នាក់​ផ្សេងទៀត​ ​មិន​ត្រូវ​បាន​ដោះលែង​ឡើយ​ ​ព្រោះ​ពួកគាត់​ត្រូវ​បាន​តុលា​ការចោទប្រកាន់​ពាក់ព័ន្ធ​នឹង​បទ​បរិ​ហា​បង្កាច់​កេរ្តិ៍​មួយ​ករណី​ទៀត​។​ ​
#RFAKhmer #Cambodia #CourtKH #Sihanoukville #LandDispute #PhavNhoeung #HengHuy

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី០៤ ខែតុលា ឆ្នាំ២០២៣៖

១.គណបក្សភ្លើងទៀន និងគណបក្សនយោបាយពីរទៀតកំពុងជជែកពីគម្រោងចងសម្ព័ន្ធភាព
២.មន្ត្រីសង្គមស៊ិវិលរិះគន់ តុលាការខេត្តស្ទឹងត្រែងថា កាត់ក្តីលម្អៀងឲ្យសកម្មជនការពារព្រៃឡង់ម្នាក់ជាប់គុក ៥ ឆ្នាំ
៣.អាជ្ញាធរខេត្តព្រះសីហនុមិនទាន់ចាត់វិធានការលើសំណង់អគារខ្មោចដែលធ្វើឲ្យខូចសោភ័ណភាពទីក្រុង
៤. កូនប្រុស លោកស្រីផាវ ញើង ទទូចឲ្យសាលាឧទ្ធរណ៍ព្រះសីហនុ ទម្លាក់ចោលបទចោទលើម្ដាយរបស់លោក និងសមាជិកសហគមន៍ រួមនឹងបញ្ហាសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #HunManet #CandlelightParty #CLP #Democracy #RongChhun #CourtKH #Sihanoukville #LandDispute #PhavNhoeung #HengHuy
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/D4adQ8YwsfE
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា ឆ្នាំ២០២៣៖

១.លោកនីណាក់អស់សង្ឃឹមថាអាជ្ញាធរនឹងអាចផ្ដល់យុត្តិធម៌ជូនលោកបាន
២.សាលាឧទ្ធរណ៍ព្រះសីហនុដោះលែងលោកស្រីផាវញ៉ើង ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន
៣.គ្រូបង្រៀនទាមទាររដ្ឋាភិបាលបើកលំហសេរីភាពបង្កើតសហជីពតាមសាលារៀន
៤.គ្រួសារអ្នកជាប់ឃុំ និងសកម្មជនដែលរត់ភៀសខ្លួន ស្នើរដ្ឋាភិបាលបញ្ឈប់ធ្វើបាបពួកគាត់ក្នុងឱកាសភ្ជុំបិណ្ឌ
...រួមនឹងបញ្ហាសំខាន់ៗ មួយចំនួនទៀត៖
---
#RFAKhmer #Cambodia #HunManet #WorldTeachersDay #Education #MinimumWage #Teacher #OukChhayavy #RongChhun #Agriculture #MaskedMan #ChickenMaskMan #HunManet #HunSen #DithTina #VengSakhon #PhysicalAssaults #Impunity #CourtKH #Sihanoukville #LandDispute #PhavNhoeung

---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/PCaNt7oh1MY