វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.97K videos
93 files
7.88K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មេបញ្ជាការ​នៃកងអង្គរក្សរបស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​នៅតែ​បដិសេធ​ថា ​ជនសង្ស័យ​ម្នាក់ក្នុង​ចំណោម​៤នាក់​ដែលត្រូវបាន​សមត្ថកិច្ច​អាវុធហត្ថបាញ់​សម្លាប់​ក្នុង​ហេតុការណ៍​ប្លន់ប្រដាប់អាវុធនោះ​ មិនមែនជា​មន្ត្រីក្រោមឱវាទ​របស់លោក​នោះ​ទេ ហើយ​លោកក៏មិនស៊ើបអង្កេត​អ្វីបន្ត​ទៀត​ដែរ។ មន្ត្រីសង្គមស៊ីវិលនិងអ្នក​ប្រើប្រាស់​បណ្តាញ​សង្គមហ្វេសប៊ុក ​(Facebook) ​មួយចំនួន​​មាន​មន្ទិលសង្ស័យ​ច្រើនចំពោះ​ករណី​នេះ។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #CRAF #bodyguard
ប្រជាពលរដ្ឋ​ជាច្រើន​នៅតែ​មិន​ជឿ​ការ​ពន្យល់​របស់​អាជ្ញាធរ ដែល​ថា​ជនសង្ស័យ​ម្នាក់ ដែល​ត្រូវ​អាជ្ញាធរ​បាញ់សម្លាប់​ក្នុង​ហេតុការណ៍​ប្លន់​ប្រដាប់​អាវុធ​កាលពី​ថ្ងៃ​ទី១ ខែ​មីនា នោះ​ថា មិនមែន​ជា​មន្ត្រី​កង​អង្គរក្ស របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។ តើ​មាន​មូលហេតុ​អ្វីខ្លះ ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ពិបាក​ជឿ​ការ​ពន្យល់​របស់​អាជ្ញាធរ? អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #CRAF #bodyguard
Media is too big
VIEW IN TELEGRAM
លោក ហ៊ីង ប៊ុនហៀង ប្រើ​សម្ដី​អសុរោះ​វាយប្រហារ​​អ្នក​មាន​មតិផ្ទុយ «ដើម្បី​ផ្គាប់​ចិត្ត​» ចៅហ្វាយ​នាយ
---
​​មន្ត្រី​គណបក្ស​ប្រឆាំង​រិះគន់​​មេបញ្ជាការ​កង​អង្គរក្ស​ លោក ហ៊ុន សែន គឺ​ លោក ហ៊ីង ប៊ុនហៀង ​ដែល​​វាយ​ប្រហារ​មក​លើ​អ្នក​មាន​និន្នាការ​ផ្ទុយ​ពី​រដ្ឋាភិបាល​​ថា ​ជា​ការ​​ផ្គាប់​ចិត្ត​​គ្រួសារ​លោក ហ៊ុន សែន ដើម្បី​​​រក្សា​អំណាច​របស់​ខ្លួន​ទៅ​មុខ​ទៀត។ ប្រតិកម្ម​នេះ ​ធ្វើ​ឡើង​​បន្ទាប់​ពី​ លោក ហ៊ីង ប៊ុន​ហៀង បាន​​ចាត់ទុក​ក្រុម​បក្ស​ប្រឆាំង​​ជា​ក្រុម​ជ្រុល​និយម​និង​អគតិ ដែល​មើល​មិន​ឃើញ​​​អំពើ​ល្អ​​កង​អង្គរក្ស​របស់​លោក​។
👉 អាន​អត្ថបទ​ពិស្តារ៖ https://www.rfa.org/khmer/news/politics/opposition-say-pm-bodyguard-chief-used-abusive-language-to-attack-dissidents-to-please-his-boss-09072023030837.html
---
#RFAKhmer #PoliticsKH #HunManet #HunSen #HingBunHeang #Bodyguard #BHQCambodia #Violent


👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
រដ្ឋាភិបាលតែងតាំងមេអង្គរក្ស លោក ហ៊ុន សែន ដែលល្បីឈ្មោះរំលោភសិទ្ធិមនុស្ស ជាឧត្តមប្រឹក្សាសម្តេចសង្ឃរាជ និងថេរសភាព្រះពុទ្ធសាសនា
---
រដ្ឋាភិបាលតែងតាំងមេអង្គរក្សរបស់ លោក ហ៊ុន សែន គឺលោក ហ៊ីង ប៊ុនហៀង ដែលល្បីឈ្មោះជាអ្នករំលោភសិទ្ធិមនុស្ស និងចូលចិត្តប្រើហិង្សា ជាឧត្តមប្រឹក្សាសម្តេចសង្ឃរាជ និងថេរសភាព្រះពុទ្ធសាសនានៃប្រទេសកម្ពុជា។ អ្នកឃ្លាំមើលថា នេះជាការតែងតាំងខុសមនុស្ស ព្រោះលោក ហ៊ីង ប៊ុនហៀង ជាមនុស្សហិង្សា និងគ្មានចំណេះដឹងជ្រៅជ្រះផ្នែកព្រះពុទ្ធសាសនានោះឡើយ។
👉 អាន​អត្ថបទ៖ https://www.rfa.org/khmer/news/politics/government-appoints-hun-sen-bodyguard-chief-as-supreme-councilor-of-the-patriarch-and-monk-parliament-02062024075833.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #PoliticsKH #HunManet #HunSen #CPP #HingBunHieng #HingBunHeang #Bodyguard #BHQCambodia #Violent #HumanRightsViolations
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer