វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.78K photos
1.71K videos
88 files
7.61K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី១៤ ធ្នូ បាន​បន្ត​សវនាការ​ពី​បទ​ញុះញង់ និង​បទ​រួម​គំនិត​ក្បត់​ក្នុង​សំណុំ​រឿង​របស់​សកម្ម​ជន​គណ​បក្ស​សង្គ្រោះ​ជាតិ ៤២នាក់​បន្ត​ទៀត ដោយ​ចោទ​សួរ​អតីត​សង្គម​ស៊ីវិល​ម្នាក់ គឺ​លោក ឡេង សេងហុង អំពី​កិច្ច​ប្រជុំ​នៅ​ប្រទេស​ម៉ាឡេស៊ី និង​នៅ​ប្រទេស​ថៃ កាល​ពី​មុន​គម្រោង​ដំណើរ​មាតុភូមិ​និវត្តន៍​ឆ្នាំ២០១៩ របស់​មេ​ដឹកនាំ​បក្ស​ប្រឆាំង លោក សម រង្ស៊ី។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា​ សវនាការ​នេះ​មាន​ចរិត​ជា​រឿង​នយោបាយ ដោយ​ចៅក្រម​ព្យាយាម​ទាញ​ជន​ជាប់​ចោទ​ភ្ជាប់​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CNRP #Trial #Court
សវនាការ​ជំនុំជម្រះ​ប្រធានគណបក្សសង្គ្រោះជាតិ​ លោក​​ កឹមសុខា​ នៅ​ព្រឹក​​ថ្ងៃ​ទី​១៦​ ខែ​កុម្ភៈ​នេះ​ ជា​ការ​ដាក់​ភស្តុតាង​ដោះ​បន្ទុក​​លោក​ កឹម​ សុខា។ ភស្តុតាង​នេះ​​ជា​ការ​ថ្លែង​របស់​លោក​ កឹម​ សុខា​ នៅ​តាម​កម្មវិធី​នានា​ ដែល​បញ្ជាក់​ថា ​គ្មាន​ការប្រទុស្តរាយ​ គ្មាន​ហិង្សា​ និង​គ្មាន​ការ​ត្រូវរ៉ូវ​ជាមួយ​បរទេស ​ដើម្បី​ផ្ដួល​រំលំ​រដ្ឋាភិបាល​នោះ​ដែរ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #KemSokha #Trial #Court
ប្រិយមិត្តជាទីមេត្រី! លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ បាន​ធ្វើ​ដំណើរ​ចេញ​ពី​គេហដ្ឋាន​របស់​លោក​ស្ថិត​នៅ​ខណ្ឌទួលគោក​ ដើម្បីទៅ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចូលរួម​សវនាការ​បន្ត នៅព្រឹកថ្ងៃទី២៣ កុម្ភៈនេះ​ ។ នៅ​ក្នុង​ព្រឹកនេះ​មាន​អ្នក​គាំទ្រ​អម​ដំណើរ​លោក កឹម សុខា ប្រមាណ​ជិត​៣០នាក់ ខណៈអាជ្ញាធរបានបន្តដាក់​កម្លាំងការពារ​និងឃ្លាំមើល​នៅមុខសាលាដំបូងរាជធានីភ្នំពេញដូចសព្វដង។

ជុំវិញ​រឿង​នេះ សូម​លោក​អ្នក​នាង​រង់ចាំ​ស្តាប់​និង​ទស្សនា​សេចក្តី​រាយការណ៍​ពិស្តារ​នៅ​រាត្រី​នេះ...!
#RFAKhmer #Politics #CNRP #KemSokha #Trial