វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មន្ត្រី​គណបក្សសង្គ្រោះជាតិ​​​ប្រចាំ​ក្រុង​សួង ខេត្តត្បូងឃ្មុំ​ គឺលោក អ៊ុំ យ៉េត អាយុ​ ៦៨​ឆ្នាំត្រូវ​បាន​​​អាជ្ញាធរ​ដោះលែង​​ពី​ពន្ធនាគារ​​ នៅ​រសៀល​ថ្ងៃ​ទី​២៨ ខែធ្នូ​ ក្រោយ​​​ពេល​​លោកបាន​អនុវត្ត​ទោស​​ចប់​រយៈ​ពេល​មួយ​ឆ្នាំ​គត់​។

អានអត្ថបទបន្ថែម៖

#RFAKhmer #Politics #TbongKhmum
ក្រសួងអប់រំ យុវជន និង​កីឡាបង្កើត​ក្រុម​អធិការកិច្ច​មួយចុះស្រាវជ្រាវ​ជុំវិញ​ករណី​ប្រធាន​មន្ទីរ​អប់រំ​ខេត្តត្បូងឃ្មុំ​ម្នាក់​សង្ស័យ​ថា ជាប់ពាក់ព័ន្ធ​នឹង​ការ​ប្រព្រឹត្ត​អំពើរលួយ​ជាពិសេស​បាន​កេងប្រវ័ញ្ច​យក​ប្រាក់ពី​បុគ្គលិក​របស់​ខ្លួន​ក្នុង​ចំនួន​រាប់រយ​លាន​រៀល ដើម្បី​ផលប្រយោជន៍​ផ្ទាល់​ខ្លួន។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #HumanRights #Education #MoE #TbongKhmum #Corruption
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣៖

៚យុវជន និងសង្គមស៊ីវិលថា លោក ហ៊ុន ម៉ាណែត មិនទាន់ស័ក្ដិសមនឹងទទួលងារជាសម្តេចទេ
៚កម្មករមួយចំនួនកាប់ចេកឱ្យក្រុមហ៊ុនចិននៅខេត្តកំពតបារម្ភ​ពីផលប៉ះពាល់​សុខភាព ដោយសារសារធាតុគីមី
៚អាជីវករលក់ដូរស្បៀងអាហារមួយចំនួន ត្អូញត្អែរពីការខាតបង់ដោយសារទំនិញឡើងថ្លៃ
៚ពលរដ្ឋខេត្តត្បូងឃ្មុំនៅតែធ្វើចម្ការលើដីកេរឪពុកម្តាយ ដែលបាត់បង់ទៅវៀតណាម ក្រោយពីបោះបង្គោលព្រំដែន
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត!
#RFAKhmer #Cambodia #HunSen #HunManet #HighestTitle #King #Workers #BananFarm #China #ChinaReach #Kampot #Economy #Inflation #Vendors #BorderKH #TbongKhmum #Vietnam
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/73umTE6TVxk
Media is too big
VIEW IN TELEGRAM
គ្រួសារ​ទាមទារ​អាជ្ញាធរ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ពាក់ព័ន្ធ​ការ​ស្លាប់​មន្រ្តី​បក្ស​ភ្លើងទៀន​ខេត្ត​ត្បូងឃ្មុំ លោក ហែម ហឿន
---
មន្រ្តី​គណបក្ស​ភ្លើង​ទៀន​ខេត្ត​ត្បូងឃ្មុំ និង​គ្រួសារ​ទាមទារ​ឱ្យ​អាជ្ញាធរ​បើក​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ជុំវិញ​មូលហេតុ​នៃ​ការ​ស្លាប់​របស់​សកម្មជន​គណបក្ស​នេះ គឺ​លោក ហែម ហឿន កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា​។ ការ​អំពាវនាវ​នេះ គឺ​ដោយសារ​តែ​កាល​នៅ​មាន​ជីវិត​លោក ហែម ហឿន ធ្លាប់​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ជា​បន្តបន្ទាប់​។
#RFAKhmer #Cambodia #HunManet #HemHoeun #CommuneChief #CandleParty #TbongKhmum #CivicRights #PoliticalViolence

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣៖

១.សហរដ្ឋអាមេរិកទទូចឲ្យកម្ពុជារក្សាឯករាជ្យនិងតុល្យភាពគោលនយោបាយការបរទេសដើម្បីជាប្រយោជន៍កម្ពុជា
២.គ្រួសារមន្ត្រីបក្សភ្លើងទៀន ខេត្តត្បូងឃ្មុំ នៅតែទទូច ឱ្យអាជ្ញាធរ ស៊ើបអង្កេតការស្លាប់លោក ហែម ហឿន
៣.អាជ្ញាធរថ្នាក់ជាតិស៊ើបអង្កេតមន្ត្រីប៉ូលិស៣នាក់ និងបក្ខពួក ២នាក់ រឿងជួញដូរគ្រឿងញៀន
៤. បទសម្ភាសន៍ថាតើមានអ្វីនៅពីក្រោយនៃ «ការជួញដូរមនុស្ស និងឆបោកតាមអនឡាញ» នៅកម្ពុជា? រួមនឹងបញ្ហាសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #US #HunManet #HunSen #HemHoeun #Politics #TbongKhmum #CandlelightParty #OppositionParties #Activists #PoliticalViolence #Drugtrafficking #CyberCrime #ChinaReach #HumanTrafficking #Internet #HRW #PhilRobertson
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/ACUOII_1AI4
Media is too big
VIEW IN TELEGRAM
ប្រពន្ធ​មន្រ្តី​បក្ស​ភ្លើងទៀន​ខេត្ត​ត្បូងឃ្មុំ​សង្ស័យ​ថា ប្ដី​ខ្លួន​ស្លាប់​អាច​មិន​មែន​ឧបទ្ទវហេតុ
---
ប្រពន្ធ​របស់​សកម្មជន​គណបក្ស​ភ្លើងទៀន ​នៅ​ខេត្ត​ត្បូងឃ្មុំ​លោក ហែម ហឿន សង្ស័យ​ថា ប្ដី​លោកស្រី អាច​មិន​មែន​ស្លាប់​ដោយសារ​មូលហេតុ​ជិះ​ម៉ូតូ​ធ្លាក់​ប្រឡាយ ​កាល​ពី​យប់​ថ្ងៃ​ទី​២៤​កញ្ញា ដូច​មន្រ្តី​ប៉ូលិស​លើកឡើង​ឡើយ និង​ចង់​ឱ្យ​ស៊ើបអង្កេត​ជុំវិញ​ករណី​ស្លាប់​ប្ដី​លោកស្រី​ដោយ​ឯករាជ្យ​។ ការ​អំពាវនាវ​នេះ គឺ​ដោយសារ​តែ​កាល​នៅ​មាន​ជីវិត​លោក ហែម ហឿន ធ្លាប់​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ជា​បន្តបន្ទាប់​។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/MWaC1U2Wefg
#RFAKhmer #Cambodia #HunManet #HemHoeun #Politics #TbongKhmum #CandlelightParty #OppositionParties #Activists #PoliticalViolence

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH