វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ប្រធាន​ចលនា​សង្គ្រោះជាតិ​នៅ​ប្រទេស​ជប៉ុន​លោក​ ​ហៃ វណ្ណា​ ​កំពុង​ធ្វើ​ទស្សន​កិច្ច​នៅ​សហរដ្ឋ​អាមេរិក ​ដើម្បី​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ចលនា​យុវជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ​ក្នុង​គោល​ដៅ​តស៊ូ​មតិ​ប្រឆាំង​ ​នឹង​ការ​ដឹកនាំ​បែប​គាបសង្កត់​របស់​រដ្ឋាភិបាល​កម្ពុជា។​

​តើ​ដំណើរ​ទស្សនកិច្ច​នេះ​មាន​សារៈសំខាន់ ​និង​មាន​លទ្ធផល​បែប​ណា​ខ្លះ?​

​សូម​ទស្សនា​បទ​សម្ភាសន៍​របស់​លោក​​ ​យ៉ង ចាន់តារា​ ​ជាមួយ​លោក​ ​ហៃ វណ្ណា​ ​ដូច​តទៅ៖ https://youtu.be/Ve_RcmpJh1g

#RFAKhmer#Cambodia#HunManet#RFAInterview ​​​​#RFAKhmer #Cambodia #CNRP#CPP#HaiVanna #Politicskh
Media is too big
VIEW IN TELEGRAM
ជនភៀសខ្លួន​នយោបាយ​ភាគច្រើន​ដែល​កំពុង​រស់​នៅ​ប្រទេស​ថៃ​ ពុំ​មាន​ឯកសារ​រស់នៅ​ស្រប​ច្បាប់​ទេ។ ​បញ្ហា​នេះ​បង្ក​ផល​លំបាក​ដល់​ពួកគាត់​គឺ​ទាំង​ក្នុង​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​ ​និង​ពេល​ចាក​ចេញ​ពី​ប្រទេស​ថៃ​ទៅ​រស់​នៅ​ប្រទេស​ទី៣​ដែល​មាន​សុវត្ថិភាព។​ ​ពួក​គាត់​ត្រូវ​ជាប់​ពន្ធនាគារ​នៅ​ក្នុង​ប្រទេស​ថៃ​ជាមុន​សិន​មុន​ពេល​ចេញ​ទៅ​រស់​នៅ​ក្នុង​ប្រទេស​ទី៣។​

​លោក​ ​ប្រាជ្ញ ចេវ​ ​ដែល​ធ្លាប់​ជាប់ឃុំ​នៅ​ប្រទេស​ថៃ​ដែរ​នោះ​មុន​ពេល​បាន​មក​ដល់​ទឹក​ដី​សហរដ្ឋ​អាមេរិក​រាយការណ៍​លំអិត​ជូន​លោក​អ្នកនាង​ស្ដាប់​ ​តាម​រយៈ​ការ​សម្ភាសន៍​របស់​លោក​ ​ជុន ច័ន្ទបុត្រ៕​
​​
#RFAKhmer#Cambodia#HunManet#HunSen#ImigrantsinThailand#Thailand #OppositionAcitivists#RFAInterview
Media is too big
VIEW IN TELEGRAM
ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ធ្វើ​បាតុកម្ម​ជំរុញ​ឱ្យ​រដ្ឋា​ភិបាល​លោក​ ​ហ៊ុន ម៉ាណែត ​ដោះស្រាយ​វិបត្តិ​សង្គម​ ​ហើយ​គិតគូរ​ពី​សុខ​ទុក្ខ​ពលរដ្ឋ​ជា​ពិសេស​បើក​លំហ​សេរីភាព និង​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើង​វិញ។ តើ​បាតុកម្ម​នេះ​ប្រព្រឹត្ត​ទៅ​យ៉ាង​ណា​ខ្លះ?​

អ្នកស្រី​ សុ ជីវី​ ​សម្ភាសផ្ទាល់​ជាមួយ​លោក​ យ៉ង់ ស៊ីណេត​ ​​សហ​ប្រធាន​ដឹកនាំ​រៀបចំ​ធ្វើបាតុកម្ម ​និង​លោក​ ​ម៉ាត់ វណ្ណនី​ ​អនុប្រធាន​ចលនា​ប្រជាធិបតេយ្យ​រួបរួម​ជាតិ​ប្រចាំ​នៅ​កូរ៉េខាងត្បូង​ ជុំវិញ​បាតុកម្ម​នេះ​ដូច​ត​ទៅ៖​

#RFAKhmer #RFAInterview#Cambodia#SouthKorea#HunSen#HunManet#Protests#MigrantWorkers#CambodianWorkersInKorea#YoonSukYeol
Thumbnail.jpg
499.3 KB
តើការចេញតតាំងនឹងវៀតណាមរបស់លោក ហ៊ុន សែន​ បង្ហាញពីអ្វី​ខ្លះ?

​អតីត​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ​នៅរយៈ​ពេល​ចុង​ក្រោយ​នេះ​បាន​ចេញ​មុខ​តតាំង​នឹង​វៀតណាម​ពាក់ព័ន្ធ​នឹង​បញ្ហា​ចម្រូង​ចម្រាស់​នៃ​គម្រោង​ជីកព្រែក​ហ្វូណន។​ ​តើ​ការ​ចេញ​តតាំង​នឹង​វៀតណាម​របស់​លោក ​ហ៊ុន សែន​ បង្ហាញ​ពីអ្វីខ្លះ? តើ​រឿង​នេះ​នឹង​មាន​ឥទ្ធិពល​អ្វីខ្លះ​ដល់​នយោបាយ​ក្នុង​ស្រុក​ និង​ក្នុង​តំបន់​របស់​កម្ពុជា?​
​​
​​សូម​ស្តាប់​ និង​ទស្សនា​បទ​សម្ភាសន៍​ជុំវិញ​រឿង​នេះ៖​ https://www.facebook.com/rfacambodia/videos/412128691695647
​​
#RFAKhmer#Cambodia#HunSen#FunanCanal#Vietnam#SengSary#RFAInterview
Interview.jpg
435.9 KB
សាលាដំបូង​រាជធានី​ភ្នំពេញ​បើក​សវនាការ​ប្រឆំាង​នឹង​សកម្មជន​ចលនា​មាតា​ធម្មជាតិ​នៅ​ថ្ងៃទី២៩​ ខែ​ឧសភា​នេះ ​ពាក់​ព័ន្ធនឹង​បទចោទ​​«ប្រមាថ​ចំពោះ​អង្គ​ព្រះ​មហាក្សត្រ ​និង​រួមគំនិត​ក្បត់»។​ ​​ទាក់ទង​នឹង​សវនាការ​នេះ​ ​​​សូម​ស្តាប់​និង​ទស្សនា​បទ​សម្ភាសន៍​ផ្ទាល់​ជាមួយ​យុវជន​ចលនា​មាតាធម្មជាតិ​កញ្ញា​ ​ភួន កែវរស្មី៖ https://www.facebook.com/rfacambodia/videos/1195379205154258
​​

#RFAKhmer #Cambodia #HunManet #HunSen #LegislativeBranch #PhnomPenhCourt#MotherNature#EnvironmentalActivists​​ #RFAInterview
H052924.00_11_12_23.Still001.jpg
701.1 KB
សម្រង់សម្តីសំខាន់ៗ៖​ ​យុវជន​ចលនា​មាតា​ធម្មជាតិ​កញ្ញា​ ​ភួន កែវរស្មី​ ​ថា​នាង​​​ចង់​បាន​សង្គមជាតិ​មួយ​ដែល​ល្អ​ប្រសើរ​ជាង​នេះ​សម្រាប់​ការ​រីកលូតលាស់​របស់​ខ្លួន​ឯង​ និង​អនគត​ប្រទេស​ជាតិ៖ https://youtu.be/ZSxmzoPUzwk?si=2AiW6Mh_HaG0YiP-

#RFAKhmer #Cambodia #HunManet #HunSen #LegislativeBranch #PhnomPenhCourt#MotherNature#EnvironmentalActivists​​ #RFAInterview #KeyQuote
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ និង​សកម្មជន​នយោបាយ​ខ្មែរ​ដែល​​រស់​នៅ​ប្រទេស​ជប៉ុន​ប្រមាណ​ ៣០០​ នាក់​បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​ ​និង​ហែ​ក្បួន​នៅ​ក្នុង​ទីក្រុង​(Tokyo)​ នៅ​ថ្ងៃទី​០២ ​ខែ​មិថុនា។​ ជុំវិញ​រឿង​នេះ​យើង​មាន​សម្ភាសន៍​ផ្ទាល់​ជាមួយ​លោក​ គា ថាណា​ ប្រធាន​សាខា​គណ​បក្ស​កម្លាំង​ជាតិ​ប្រចាំ​ប្រទេស​ជប៉ុន​ ដែល​ដឹកនាំ​បាតុកម្ម​នេះ៖​

#RFAKhmer#Cambodia#KhmerinJapan#ProtestinJapan#HunManet#HunSen​ ​#KhmerWillParty #RFAInterview
H060524.00_01_26_01.Still001.jpg
687.4 KB
សកម្មជន​មាតា​ធម្មជាតិ​រិះគន់​តុលាការ​ថា​បាន​បំពាន​លើ​គោលការណ៍​ជំនុំជម្រះ​ជា​សាធារណៈ ដោយសារ​តែ​អាជ្ញាធរ​បាន​រារាំង​មិន​ឱ្យ​អ្នក​សារព័ត៌មាន ​និង​អ្នក​គាំទ្រ​ពួកគេ បាន​ចូលរួម​ស្ដាប់​សវនាការ​នៅ​ថ្ងៃ​ទី០៥​ ខែ​មិថុនា។​ ក្រុម​សកម្មជន​មាតា​ធម្មជាតិ​បញ្ជាក់​ថា​ពួកគេ​នឹង​ចូលរួម​សវនាការ​នៅ​ពេល​ខាងមុខ ប្រសិនបើ​តុលាការ​ព្រម​ធ្វើ​ជា​សាធារណៈ​ ដូច​ការ​កំណត់​ពី​មុន​មក។​

សូម​លោកអ្នក​នាង​ទស្សនា​បទ​សម្ភាស​រវាង​លោក យ៉ង ចាន់តារា និង​សកម្មជន​មាតា​ធម្មជាតិ​លោក​ លី ចាន់ដារ៉ាវុត​ អំពី​រឿង​នេះ​ដូចតទៅ៖​ https://www.facebook.com/rfacambodia/videos/1528221311383007
​​
#RFAKhmer#Cambodia #RFAInterview  ​#MotherNature#Environment#LyChandaravuth#ThonRatha#LongKunthea#YimLeanHy#PhuonKeoRaksmey#ForestActivist#EnvironmentKH#Deforestation
H060624.00_07_44_13.Still001.jpg
592.2 KB
លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ម៉ាណែត​ ថ្មីៗនេះ​បាន​ចេញ​បទ​បញ្ជា​ឲ្យ​អាជ្ញាធរ​គ្រប់​រាជធានី​ខេត្ត​ទូទាំងប្រទេស​​បង្ក្រាប​ក្រុមក្មេង​ទំនើង​ឲ្យ​បាន​តឹង​រ៉ឹងបំផុត។​ ​លោក​ ហ៊ុន ម៉ាណែត​ ​អះអាងថា​ទង្វើ​របស់​ក្រុម​ក្មេង​ទំនើង​ទាំង​នោះ​បានបង្ក​សកម្ម​ភាពហិង្សា​ក្នុង​សង្គម។​

​តើ​កត្តា​អ្វីខ្លះ​ដែល​នាំ​ឲ្យមានក្មេង​ទំនើង​កើន​ឡើង? ​ហើយ​ថា​តើ​ការ​បង្ក្រាប​ក្មេង​ទំនើង​ដែល​មានទាំង​វិធានការ​អប់រំ​និង​ការ​ចាប់​ដាក់​ពន្ធនាគារ​នេះ​ អាចកែប្រែ​ពួក​គេ​ពី​អាក្រក់​មក​ល្អ​បានទេ?  https://youtu.be/hNPjA2Yy6gk

#RFAKhmer#Cambodia#HunManet#HunSen#CambodianGovernment#Gangs#HumanResourcesKh#CambodiaSociety ​​#RFAKhmer#RFAInterview
Media is too big
VIEW IN TELEGRAM
តើ​ក្រុម​យុវជន​មាតា​ធម្មជាតិ​បាន​ត្រៀម​អ្វីខ្លះ​មុន​ពេល​សវនាការ​ លើក​ទី៣?​
 
​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នឹង​បើក​សវនាការ​លើក​ទី៣​ជំនុំ​ជម្រះ​ក្ដី​សកម្មជន​ចលនា​មាតា​ធម្មជាតិ នៅ​ថ្ងៃ​ទី​១១មិថុនា​​នេះ​ជា​លើក​ទី៣។​ ​តុលាការ​បាន​ចោទ​ប្រកាន់​មនុស្ស​ចំនួន​១០នាក់​​ថា​បាន​រួម​គំនិត​ក្បត់​និង​ប្រមាថ​ព្រះ​មហាក្សត្រ។​ ជា​បន្ត​ទៅ​ទៀត​នេះ​ ​យើង​មាន​សម្ភាស​​ផ្ទាល់​ជាមួយ​យុវជន​មាតា​ធម្មជាតិ​៥រូបជុំវិញ​សវនាការ​លើក​ទី៣​នេះ៕
​​
#RFAKhmer#Cambodia#HunManet#HunSen#HumanRights#MotherNatureYouth#PhnomPenhCourt#RFAKhmerInterview #RFAInterview