វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អ្នកវិភាគ អ្នក​សិទ្ធិមនុស្ស និង​អ្នកច្បាប់​មិនរំពឹង​ថា កម្ពុជា​នឹង​អាច​រួចខ្លួន​ពី​ចំណាត់​ថ្នាក់​ខាង​ពូកែ​រំលោភ​ច្បាប់ ដែលអង្គការ​គម្រោង​យុត្តិធម៌​ពិភពលោក (WJP)​បានចាត់​ថ្នាក់ឱ្យ​នោះឡើយ​សម្រាប់​ឆ្នាំ២០២២នេះ។ គម្រោង​យុត្តិធម៌​ពិភពលោក​កាល​ពី​ខែតុលា ឆ្នាំ២០២១ បាន​ចាត់​ថ្នាក់​កម្ពុជា​ឱ្យ​នៅ​បាតតារាង​ គឺនៅលេខ​រៀង១៣៨ ក្នុងចំណោម ១៣៩ប្រទេស។ តាម​ចំណាត់​នោះ​កម្ពុជា​គ្រាន់​បើតែ​ជាង​ប្រទេស​ប្រទេស​វេណេហ្ស៊ុយអេឡា (Venezuela) មួយគត់ ហើយ​អន់​ជាង​ប្រទេស​មីយ៉ាន់ម៉ា ​(Myanmar) ឬភូមា ដែលមាន​រដ្ឋប្រហារ​យោធា​ទៅ​ទៀត។

អានអត្ថបទពិស្តារ៖

#RFAKhmer #Justice #WJP #HumanRights
មន្ត្រី​សង្គម​ស៊ីវិល និង​អ្នក​សិក្សា​ផ្នែក​ច្បាប់ សំណូមពរ​រដ្ឋាភិបាល​កែ​លម្អ និង​លើក​កម្ពស់​ប្រព័ន្ធ​យុត្តិធម៌​សង្គម ជំនួស​ឱ្យ​ការដំឡើង​ឋានន្តរស័ក្តិ​មន្ត្រី​តុលាការ។ ពួកគេថា រដ្ឋាភិបាល​គួរផ្ដល់​អំណាច​ដល់​ស្ថាប័ន​តុលាការ ឱ្យ​មាន​ឯករាជភាព និង​លុបបំបាត់​ការ​សូកប៉ាន់ ជាជាង​មាន​មន្ត្រីយុត្តិធម៌​ច្រើន ​តែ​ដំណើរការ​នីតិរដ្ឋ​កាន់​តែ​ធ្លាក់​ចុះ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #Politics #OppositionParty #CLP #Sonchhay #NGOs #Justics #WJP