វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
គណបក្ស​នយោបាយ​មួយចំនួន ត្អូញត្អែរ​ថា ពួកគេ​ពិបាក​ធ្វើ​សកម្មភាព​នយោបាយ ដោយសារ​អាជ្ញាធរ​រដ្ឋាភិបាល បន្ត​រឹតត្បិត​សិទ្ធិ​សេរីភាព​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Politics #Parties
ពលរដ្ឋ​​មួយ​​ចំនួន​គាំទ្រ​​​មន្ត្រី​​គណបក្ស​​សង្គ្រោះ​ជាតិ​​ក្នុង​​ការ​​បើក​​បក្ស​ថ្មី​​ដើម្បី​​ចូល​រួម​​ប្រកួត​ប្រជែង​​ការ​បោះឆ្នោត​​នៅ​ពេល​ខាង​មុខ។ ​ប៉ុន្តែ​​​ពួកគាត់​​មិន​ចង់​ឲ្យ​មាន​​ការ​​​បំបែក​បក្ស​ថ្មី​ច្រើន​ពេក​ទេ ​ព្រោះ​ជា​ការ​បំបែក​កម្លាំង​សាមគ្គី​​​ផ្ទៃ​ក្នុង​បក្ស​។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #Parties #Newparties #CNRP
គណបក្ស​នយោបាយយល់​ឃើញ​ខុសៗ​គ្នា​​ជុំវិញ​​គម្រោង​​​ការ​កែ​​​រដ្ឋ​ធម្មនុញ្ញ​ដើម្បី​កំណត់​​ឲ្យ​​មេ​ដឹក​នាំ​កំពូល​កម្ពុជា​មាន​សញ្ជាតិ​តែ​មួយ។ គណបក្ស​​ខ្លះ​បាន​ជំទាស់​នឹង​​​គម្រោង​​នេះ ​ដោយ​ចាត់​ទុក​ថា ​​​ឥត​បាន​ការ។ ឯ​គណបក្ស​ខ្លះ​ទៀត​​ បន្ទរ​តាម​រដ្ឋាភិបាល​ថា ​ការ​កែប្រែ​ច្បាប់​នេះ​ដើម្បី​ផល​ប្រយោជន៍​ជាតិ​ និង​​ជំរុញ​ឲ្យ​​​របប​ឯក​បក្ស​​​កែប្រែ​​​ឲ្យ​បាន​​លឿន។
អានអត្ថបទពិស្តារ៖
#RFAKhmer #Politics #Parties
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
អ្ន​ក​​​ឃ្លាំមើល​​យល់​​​ថា ​​គណ​បក្ស​ភ្លើង​ទៀន​​ហាក់​​បង្ហាញ​ភាព​លេច​ធ្លោ​​​​ក្នុង​ការ​​ទាក់ទាញ​អ្នក​គាំទ្រ​​នៅ​តាម​មូលដ្ឋាន​ តាម​រយៈ​​ការ​ធ្វើ​សកម្ម​ភាព​​​ និង​លើ​ស្លាក​បក្ស​យ៉ាង​ផុសផុល​​​នៅ​តាម​​​ភូមិ​ ឃុំ មួយ​ចំនួន។ មេដឹកនាំ​បក្ស​ភ្លើង​ទៀន ប្ដេជ្ញា​ខិតខំ​សកម្មភាព​ថែម​ទៀត​ ដើម្បី​​សំដៅ​ទៅ​រក​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Parties #CandlelightParty
គណបក្សនយោបាយ​មួយ​​ចំនួន​​ នឹង​មិន​មាន​លទ្ធភាព​​រក​​បេក្ខជន​​​ដើម្បី​ធ្វើ​ជា​​តំ​ណាង​​​​​ក្នុង​ការ​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុម​ប្រឹក្សា​​​​ឃុំ​សង្កាត់​​​ឆ្នាំ​២០២២ ​ខាង​មុខ​នេះ​ទេ​។ អ្នក​ឃ្លាំ​មើល​ថា គណបក្ស​ខ្លះ​គ្មាន​សកម្មភាព​ច្បាស់លាស់​ដែល​អាច​​ទាក់​ទាញ​ពលរដ្ឋ​ឲ្យ​ឈរ​ជា​តំណាង​បាន​ ឯ​ពលរដ្ឋ​ខ្លះ​ខ្លាច​ការ​គំរាម​កំហែង​របស់​អាជ្ញាធរ​​ទើប​​មិន​​ហ៊ាន​ឈរ​ឈ្មោះ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #PoliticalParties #Parties #Elections

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
មន្រ្តី​គណបក្ស​ភ្លើង​ទៀន​ ​ប្រចាំ​ខេត្ត​កំពង់ចាម​ ​គ្រោង​ដាក់​​បណ្តឹង​ទៅ​​ក្រសួង​មហាផ្ទៃ​ ​និង​​អាជ្ញាធរ​ខេត្ត​ ​នៅ​ក្នុង​​សប្តាហ៍​នេះ​ ​ដើម្បី​ប្តឹង​​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​នេះ​ ​ពី​​បទ​​រារាំង​​មិន​​ឲ្យ​លើកស្លា​កគណ​បក្ស​នៅ​ទី​សាធារណៈ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CandleLightParty #Parties #Elections