វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
តុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនមន្រ្តីបក្សកម្លាំងជាតិលោក គា វិសាល តាមបណ្តឹងសមាជិកបក្សកាន់អំណាច
---
មន្រ្តីបក្សកម្លាំងជាតិខេត្តកំពង់ចាម លោក គា វិសាល ដែលធ្លាប់រិះគន់រដ្ឋាភិបាលក្រុងភ្នំពេញឥតសំចៃមាត់ ត្រូវបានតុលាការក្រុងភ្នំពេញសម្រេចឃុំខ្លួនបណ្តោះនៅពន្ធនាគារព្រៃសពាក់ព័ន្ធចោទប្រកាន់បទញុះញង់ និងជេរប្រមាថនៅលើបណ្តាញសង្គម។ គ្រួសារយល់ថា ការសម្រេចរបស់តុលាការគឺអយត្តិធម៌ និងគ្មានជំហរឯករាជ្យ ហើយទទូចឲ្យមានការដោះលែងសមាជិកបក្សប្រឆាំងរូបនេះដោយឥតលក្ខខណ្ឌ។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖https://www.facebook.com/rfacambodia/videos/1156014125394479
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #HunManet #HunSen #KeaVisal #NationPowerParty #OppositionParties #RulingParty #PoliticsKH #CourtKH #PreySarPrison
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
តុលាការ​ឃុំ​ខ្លួន​មន្ត្រី​បក្ស​កម្លាំង​ជាតិ «​ពី​បទ​ញុះញង់ តែ​អង្គហេតុ​មិន​ពាក់ព័ន្ធ​ការ​ញុះញង់​ទាល់​តែ​សោះ​»
----
ប្រពន្ធ​អនុ​ប្រធាន​ក្រុម​ការងារ​បណ្តោះអាសន្ន​គណបក្ស​កម្លាំង​ជាតិ​ខេត្ត​កំពង់ចាម​លោក មឺ សេងហ៊ ហៅ គា វិសាល គឺ​លោកស្រី ញ៉ែ សុខឿន លើកឡើង​ថា តាម​អង្គហេតុ ប្ដី​លោកស្រី​មិន​បាន​ប្រព្រឹត្ត​បទ​«​ញុះញង់​»​ដូច​ការ​ចោទ​ប្រកាន់​ពី​តុលាការ​ឡើយ ប៉ុន្តែ​គ្រាន់​តែ​ជា​ការ​ជេរ​ប្រមាថ​គ្នា ដែល​ត្រូវ​បង់​ប្រាក់​ពិន័យ​។ លោកស្រី​ចាត់ទុក​ថា ការ​សម្រេច​របស់​តុលាការ​ឃុំ​ខ្លួន​ប្ដី​អស់​រយៈពេល​៥​ខែ​មក​នេះ ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ ពីព្រោះ​ការ​ចាប់​ខ្លួន បាន​កើតឡើង បន្ទាប់​ពី​មាន​អ្នក​បញ្ចុះបញ្ចូល​ប្ដី​លោកស្រី​ឱ្យ​ចូលរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា ពុំ​បាន​សម្រេច​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Vietnam #HunManet #HunSen #KeaVisal #NationPowerParty #OppositionParties #RulingParty #PoliticsKH #CourtKH #PreySarPrison
Media is too big
VIEW IN TELEGRAM
សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសមន្ត្រីគណបក្សកម្លាំងជាតិ លោក គា វិសាល ឲ្យជាប់ពន្ធនាគារ ២ឆ្នាំកន្លះ
---
តុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែសីហា សម្រេចផ្ដន្ទាទោស មន្ត្រីគណបក្សកម្លាំងជាតិ លោក គា វិសាល ឲ្យជាប់ពន្ធនាគារ ២ឆ្នាំកន្លះ និងពិន័យជាប្រាក់៤លានរៀល ពីបទ «ញុះញង់បង្កឱ្យមានការរើសអើង និងការជេរប្រមាថជាសាធារណៈ» ។ ប៉ុន្តែ គ្រួសាររបស់លោក គា វិសាល ចាត់ទុកការសម្រេចនេះ ថាជារឿងអយុត្តិធម៌ និងហាក់បង្ហាញពីការរើសអើងនយោបាយ។
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #FraudInvestments #SocialJustice #HumanRights #FreedomOfExpression #FOE #ArbitraryArrests #PrisonerofConscience #PrisonKH #PoliticalPrisoners #CNRP #OppositionParties #Democracy #KeaVisal #NationPowerParty #OppositionParties #RulingParty #CourtKH #PreySarPrison
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer