វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១. លោក ហ៊ុន ម៉ាណែត អះអាងថាក្រោមការដឹកនាំរបស់លោករយៈពេល៣ខែ រដ្ឋាភិបាលបង្កើតបានស្នាដៃជាច្រើន
២. តុលាការខេត្តបន្ទាយមានជ័យ កាត់ទោសពលរដ្ឋម្នាក់ដែលរិះគន់បក្សប្រជាជនកម្ពុជាឱ្យជាប់ពន្ធនាគារ៣ឆ្នាំ
៣. សាច់ញាតិជនរងគ្រោះដែលស្លាប់នៅស្ពានកោះពេជ្រ ចង់ឃើញការយកចិត្តទុកដាក់ពីរដ្ឋាភិបាល និងអ្នកទទួលខុសត្រូវ
៤. យុវជន និងសង្គមស៊ីវិលថា ប្រទីបដែលត្រៀមបណ្តែតក្នុងពិធីបុណ្យអុំទូកមិនគួរភ្ជាប់ជាមួយការឃោសនាស្រាបៀឡើយ
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #HunManetFirst100Days #KeoRottanak #MME #CCHR #FreedomOfExpression #PreyLang #AndoungKraloeng #Ecotourism #WaterFestival #KohPich #KohPichStampede
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/inTZGxPHRco
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១-អ្នកឃ្លាំមើលបារម្ភពីផលប៉ះពាល់លើពលរដ្ឋ និងបរិស្ថាន ក្រោយរដ្ឋាភិបាលកាត់ដីឧទ្យានជាតិខេត្តពោធិ៍សាត់ ជាង៤រយហិកតារឲ្យក្រុមហ៊ុនឯកជន
២-គ្រួសារខកចិត្តដែលរដ្ឋាភិបាលមិនលើកលែងទោសអ្នកទោសនយោបាយក្នុងឱកាសបុណ្យអុំទូក
៣-ពលករខ្មែរនៅប្រទេសថៃជួបជុំគ្នា ទាមទារឱ្យរដ្ឋាភិបាលកម្ពុជាពន្យារពេលសងបំណុលធនាគារ
៤-អ្នកធ្វើអំបុកនៅខេត្តកំពង់ធំ ស្នើឲ្យក្រសួងពាណិជ្ជកម្ម ពន្លឿនការចុះបញ្ជីឈ្មោះអំបុកកំពង់ធំ ដើម្បីជំរុញការលក់
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #Vietnam #Thailand #HunManet #HunManetFirst100Days #KorngSarorn #ArbitraryArrests #MoEYS #HighSchoolDiplomaExam #BaccalaureateExam #SouthernCardamomNationalPark #WaterFestival #HanumanBeverages #PoliticalPrisoners #Debt #Economic #Ambok #KampongThom #MinistryofCommerce
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/Fx3Cc-w9z4o
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃចន្ទ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១. សង្គមស៊ីវិលថា ការបន្ថយពន្ធលើអាជ្ញាប័ណ្ណសារព័ត៌មានអនឡាញ មិនអាចធ្វើឱ្យលំហសេរីភាពសារព័ត៌មានប្រសើរឡើងឡើយ
២. សង្គមស៊ីវិល និងសាច់ញាតិស្នើឱ្យតុលាការដោះលែងអ្នកការពារសិទ្ធិមនុស្ស កញ្ញា សេង ធារី និង ឈឹម ស៊ីថរ ក្នុងឱកាសបុណ្យអុំទូក
៣. ម្ដាយលោក កង សារ៉ន វ័យជាង១រយឆ្នាំ សោកសង្រេងក្រោយអាជ្ញាធរចាប់កូនប្រុសដាក់គុករឿងបញ្ចេញមតិរិះគន់បក្សកាន់អំណាច
៤. កសិករស្នើឱ្យរដ្ឋាភិបាលជួយអន្តរាគមន៍ទៅធនាគារឱ្យបន្ថយការប្រាក់សម្រាប់កម្ចីធ្វើកសិកម្ម
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #HunManetFirst100Days #KorngSarorn #ThearySeng #ChhimSithar #ArbitraryArrests #WaterFestival #PressFreedom #Podcast #CambodiaThisWeek #SekBandith #YangChandara #VornChanlout
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/w0WJo7PnoQQ
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃអង្គារ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១. កសិករធ្លាក់ខ្លួនជំពាក់បំណុលធនាគារវ័ណ្ឌក បន្ទាប់ពីគ្រោះទឹកជំនន់
២. សហជីព ទាមទារឲ្យតុលាការដោះលែងកញ្ញា ឈឹម ស៊ីថរ បន្ទាប់ពីឃុំខ្លួន១ឆ្នាំ
៣. សង្គមស៊ីវិល ស្នើតុលាការឱ្យដោះលែង កញ្ញាសេង ធារី ឱកាសបុណ្យអុំទូក
៤.ម្ដាយលោក កង សារ៉ន វ័យ១០២ឆ្នាំសោកសង្រេងក្រោយអាជ្ញាធរចាប់កូនដាក់គុក
… រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #HunManet #SengTheary #ChhimSithar #HunManetFirst100Days #KorngSarorn #ArbitraryArrests #PoliticalPrisoners #Debt #Economic #NagaWorld #LaborDispute
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/YWI7s_DhIeg
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣៖

១.លោក ហ៊ុន ម៉ាណែត យកសង្គ្រាម មកឃោសនាកេងចំណេញនយោបាយតាមគន្លងឪពុក
២.សង្គមស៊ីវិលថា ការទទួលបានពានរង្វាន់( Right Livelihood ) បង្ហាញថា ចលនាមាតាធម្មជាតិគឺជាដៃគូរអភិវឌ្ឍរបស់រដ្ឋាភិបាល
៣.អ្នកប្រើប្រាស់បណ្តាញសង្គមឧទ្ទេសនាមលោកយាយវ័យ១០២ឆ្នាំ សួង ខិន ថាជាព្រះម៉ែជាតិខ្មែរ
៤.អ្នករិះគន់ ព្រួយបារម្ភថា ការចងសម្ព័ន្ធភាពរវាងគ្រួសារអ្នកកាន់អំណាចនិងគ្រួសារអ្នកជំនួញនាំឲ្យមានទំនាស់ផលប្រយោជន៍ធ្ងន់ធ្ងរ
…រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #HunSen #HunManet #HunManetFirst100Days #RightLivelihood #RightsAward #MotherNatureCambodia #MotherKhmerNation #PoliticalPartyAlliance
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/__xBovj8Oe4
លោក​ ​ហ៊ុន ម៉ាណែត​ ​បាន​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋ​មន្ត្រី​អស់​រយៈពេល​ ១០០​ថ្ងៃ​ មក​ហើយ។​ ​តើ​លោក​បាន​ជួយ​ឱ្យ​កម្ពុជា​រីកចម្រើន​យ៉ាង​ណាខ្លះ?​ ​តើ​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​មួយ​រយៈ​ពេល​កន្លង​ទៅ​នេះ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​ ​និង​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា​មាន​ការវិវឌ្ឍន៍​បែប​ណា​ខ្លះ?​

​លោក​ ​ជុន ច័ន្ទបុត្រ​ ​និង​លោក​ ​យ៉ង ចាន់តារា​ ​​រាយការណ៍​ផ្ទាល់​អំពី​រឿង​នេះ​ដូច​តទៅ៖​ https://fb.watch/oEwyl9u36Y/

#RFAKhmer#Cambodia#HunSen#HunManet ​​#HunManetFirst100Days
Media is too big
VIEW IN TELEGRAM
គ្មានឡើយ «ប្រទេសតូច តែមានបេះដូងធំ» សម្រាប់អ្នកអុំទូក
---
«ប្រទេសតូច តែមានបេះដូងធំ» គឺជាពាក្យដ៏ពេញនិយមដែលមន្ត្រីរដ្ឋាភិបាលតែងយកមកប្រើក្នុងសម័យកាលកូវីដ និងនៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម។ ក៏ប៉ុន្តែ នៅរយៈពេលមិនដល់ជាងកន្លះឆ្នាំផងក្រោយព្រឹត្តិការណ៍ស៊ីហ្គេមជាប្រវត្តិសាស្ត្រនេះបានបញ្ចប់ទៅ ទ្រឹស្តីហៀរកែងដែលគេនិយមប្រើដើម្បីសូកប៉ាន់ទិញទឹកចិត្តបរទេសនេះមិនត្រូវបានមន្ត្រីរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត យកមកអនុវត្តចំពោះកីឡាករម្ចាស់ប្រទេសខ្លួនឯងឡើយ។ ជាក់ស្តែងក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក៕
#RFAKhmer #Cambodia #HunSen #HunManet #HunManetFirst100Days #WaterFestival2023 #WaterFestival #SEAGames2023 #ASmallCountryWithABigHeart

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
១០០​ថ្ងៃ​នៃ​ការ​កាន់អំណាច ឬ «កាន់ទុក្ខ» របស់​លោក ហ៊ុន ម៉ាណែត?
---
១០០​ថ្ងៃ​ដំបូង​នៃ​ការឡើង​កាន់​អំណាច​របស់​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្រោយ​ពី​មានការ​ផ្ទេរ​អំណាច​ជា​កញ្ចប់​មួយ​ជំនាន់​មនុស្ស​ក្នុង​ជួរ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​ឪពុក​របស់​លោក ក្រុម​មន្ត្រី​រដ្ឋាភិបាលប្រញាប់ប្រញាល់​ចេញ​មក​ប្រកាស​ថា ​គឺ​ជា ​«ជោគជ័យ»។ តែ​មន្ត្រី​បក្ស​ប្រឆាំង​ថា រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត និយាយ​ច្រើន តែ​ធ្វើ​តិច និង​ថា​ពេលវេលា​១០០ថ្ងៃ​នេះ គួរតែ​ជា​ពេលវេលា ​«កាន់ទុក្ខ» ​ទៅ​វិញទេ៕
#RFAKhmer #Cambodia #HunSen #HunManet #HunManetFirst100Days

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃសៅរ៍ទី០២ ខែធ្នូ ឆ្នាំ២០២៣៖

1.លោក សម រង្ស៊ី អះអាងថា ហ៊ុន ម៉ាណែត ដឹកនាំប្រទេសតាមការកាច់ចង្កូតរបស់ឪពុកគឺលោក ហ៊ុន សែន
2. អង្គការតម្លាភាពអន្តរជាតិរកឃើញថា រដ្ឋសភាគ្មានអំណាចត្រួតពិនិត្យលើរដ្ឋាភិបាលក្រោយអវត្តមានបក្សប្រឆាំង
3. មន្រ្តីបក្សភ្លើងទៀនដែលកំពុងជាប់ឃុំ លោក ចៅ វាសនា មិនបានចូលរួមបុណ្យសពឪពុកនៅក្រុងប៉ោយប៉ែត
4. សង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលបង្កើតគោលនយោបាយជួយដល់សិស្សប្រឡងជាប់បាក់ឌុបដែលមានជីវភាពខ្វះខាត ឱ្យមានតម្លាភាព
...រួមនឹងព័ត៌មានសំខាន់ៗជាច្រើនទៀត៕
#RFAKhmer #Cambodia #HunSen #HunManet #SamRainsy #ChaoVeasna #CandlelightParty #HunManetFirst100Days #CPP #Economy #EconomicCrisis #Debt #TransparencyInternational #Corruption #BacII2023 #BacII #EducationKH
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/dFxeMEDP3ho
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃ សៅរ៍ ទី០២ ខែធ្នូ ឆ្នាំ២០២៣៖

១.ប្រធានរដ្ឋសភាកម្ពុជាសន្យាចំពោះមុខមេដឹកនាំវៀតណាមថានឹងបន្តជួយពលរដ្ឋវៀតណាមដែលរស់នៅស្រុកខ្មែរ
២.យុវជនចលនាមាតាធម្មជាតិ មកដល់កម្ពុជាជាមួយពានរង្វាន់ កម្រិត អន្តរជាតិ (Right Livelihood)
៣.រដ្ឋាភិបាលកាត់ដីគម្របព្រៃឈើនៅខេត្តព្រះសីហនុជិត៣០ហិកតារឲ្យទៅប្រពន្ធលោក នេត សាវឿន ធ្វើជាកម្មសិទ្ធិ
៤.សង្គមស៊ីវិលបារម្ភពីករណីបង្ខាំងមនុស្ស និងចាប់ជំរិតផ្ទុះឡើងវិញនៅកម្ពុជា
...រួមនឹងព័ត៌មានសំខាន់ៗ មួយចំនួនទៀត៕
#RFAKhmer #Cambodia #Vietname #HunSen #HunManet #HunManetFirst100Days #MotherNatureCambodia #EnvironmentKH #PoliticsKh #HumanRights #RightLivelihood #Sweden #VietnamMigrant #Vietnamese #OppositionParty #Refugees #Kidnapping
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/RhyHgrU-T_A