វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.97K videos
93 files
7.89K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​​នៅ​ល្ងាច​ថ្ងៃ​ទី​២ ខែ​សីហា​ បាន​ប្រកាស​សាលក្រម​​ផ្ដន្ទាទោស​​​​​​​សកម្មជនបក្សប្រឆាំង​ចំនួន៩នាក់​​ ដាក់​ពន្ធនាគារ​​​ចាប់​ពី​​ ១២ ​ខែ ដល់ ​២០ ​ខែពី​បទ​ផ្ដើម​គំនិត និង​ញុះញង់ពាក់ព័ន្ធ​នឹងការ​តវ៉ា​​​កាល​ពី​ឆ្នាំ​២០២០ ​នៅ​​មុខស្ថានទូតចិន​​​។ សាច់ញាតិ​និង​សង្គម​ស៊ីវិល​​សោកស្ដាយ​ចំពោះ​​សាល​ក្រម​នេះ និង​ទាមទារ​ឲ្យ​តុលាការ​​​ទម្លាក់​បទ​ចោទ។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #PPCourt #CNRP #Jail #China
អ្នកច្បាប់​​និង​​មន្រ្តី​សង្គម​ស៊ីវិល​ ​ថា​ប្រព័ន្ធ​យុត្តិធម៌​កម្ពុជា​នៅ​មាន​ភាព​ទន់ខ្សោយ​ ​និង​មិនទាន់​ជាទី​ទុកចិត្ត​ ​ទើប​ធ្វើឲ្យ​អ្នក​វិនិយោគ​ពឹង​អ្នកមានអំណាច​ ​ឲ្យ​ជួយ​​អន្តរាគមន៍​ ​ពេល​មាន​វិវាទ​ពាណិជ្ជកម្ម​ ​ដែល​ឡើង​ដល់​តុលាការ​។​ ​ពួកគាត់​យល់ថា​ ស្ថានភាព​បែប​នេះ​ ​មិន​អំណោយផល​ល្អ​សម្រាប់​ការ​ទាក់ទាញ​វិនិយោគិន​នោះ​ទេ​។​ ​ដូច្នេះ​ ​ពួកគាត់​ស្នើ​ឲ្យ​កម្ពុជា​ ​បង្កើត​តុលាការ​ពាណិជ្ជកម្ម​ឯករាជ្យ​មួយ​ ​ឲ្យបាន​ឆាប់​តាមដែល​អាច​ធ្វើ​ទៅ​បាន។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Law #PPCourt #HumanRights
ការ ចោទ ប្រកាន់ បទល្មើស «ញុះញង់ និង រួម គំនិត ក្បត់» នៃ សំណុំរឿង ផែនការ វិល ចូល ស្រុក របស់ ប្រធាន ស្ដីទី គណបក្ស សង្គ្រោះជាតិលោក សម រង្ស៊ី មាន ការ ដេញ ដោល ក្នុង បន្ទប់ តុលាការ យ៉ាង ស្វិតស្វាញ ដោយ នគរបាល យុត្តិធម៌ និង តំណាង អយ្យការ ព្យាយាម សួរ ដាក់ បន្ទុក លើ ជន ជាប់ចោទ ប៉ុន្តែ មេធាវី ការពារ ក្ដី ព្យាយាម សួរ ដោះ បន្ទុក ។ ការ ដេញដោល នេះ នៅ ពេល តុលាការ ក្រុង ភ្នំពេញ បន្ត សាកសួរ សកម្មជន បក្ស ប្រឆាំង បី នាក់ដែលកំពុងជាប់ឃុំ និង កញ្ញា សេង ធារី នៅ ព្រឹក ថ្ងៃ ទី ១៥ ខែ មីនា ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #HumanRights #Law #CNRP #PPCourt
សវនាការ ជំនុំជម្រះក្ដី លោក កឹម សុខា នៅថ្ងៃ ទី ១៦ ខែមីនា នេះ មាន ភាព ចម្រូងចម្រាស់ រវាង តំណាង អយ្យការ និង មេធាវី ការពារ ក្ដី លោក កឹម សុខា។ តំណាង អយ្យការ បាន បដិសេធការដាក់ ភស្តុតាង មួយចំនួន របស់ មេធាវីលោក កឹម សុខា ចំណែក មេធាវី ក៏ ប្រឆាំង ទៅ នឹង ការ ដាក់ ភស្តុតាង បន្ថែម របស់ តំណាង អយ្យការ វិញ ដែរ ។ មន្ត្រី សិទ្ធិ មនុស្ស ដែល ឃ្លាំមើល តុលាការ លើកឡើងថា ការ ដាក់ បន្ថែម ភស្តុតាង របស់ តំណាង អយ្យការ ពេល នេះ ជា ការ បញ្ជាក់ ថា តុលាការ គ្មាន ភស្តុតាង គ្រប់គ្រាន់ ក្នុង ការ ចោទ ប្រកាន់ លោក កឹម សុខា ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CNRP #KemSokha #PPCourt
ប្រធាន​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា សរសេរ​សារ​បង្ហាញ​ការ​សោកស្តាយ ដែល​រូប​លោក​មិន​អាច​ធ្វើដំណើរ​ទៅ​ចូលរួម​វេទិកា​ពិភពលោក​នៅ​ប្រទេស​អាល្លឺម៉ង់ (Germany) តាម​កម្មវិធី​ដែលបាន​គ្រោង​ទុក ដោយ​សារ​តែ​សិទ្ធិសេរីភាព​របស់​លោក​ត្រូវ​បាន​ហាម​ឃាត់។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Kemsokha #Law #PPCourt