វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.97K videos
93 files
7.89K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រសួងការបរទេសកម្ពុជាឲ្យដឹងថា អតីតនិស្សិតខ្មែរចំនួន ២៣នាក់និងក្រុម គ្រួសារកំពុងរស់នៅប្រទេសអ៊ុយក្រែន (Ukraine)។ អតីតនិស្សិតខ្មែរ ទាំងនោះ បានទៅសិក្សា នៅប្រទេសអ៊ុយក្រែន តាំងពីទសវត្សរ៍ ១៩៨០ និងខ្លះទសវត្សរ៍ ១៩៩០ ហើយ សម្រេចចិត្តរស់នៅទីនោះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #Cambodian #Ukraine #Russia
មន្រ្តីស្ថានទូត ខ្មែរ ប្រចាំ ប្រទេស រុស្ស៊ី បញ្ជាក់ ថា រដ្ឋាភិបាល កម្ពុជា មិន ទាន់ មាន ផែន ការ ជម្លៀស ពលរដ្ឋ ខ្មែរ ចេញ ពី ប្រទេស អ៊ុយក្រែន (#Ukraine) ទេ ដោយ ត្រឹម តែ ទាក់ទង ដើម្បី ស្វែង យល់ ពី ស្ថានភាព របស់ ពួកគេ។ ប៉ុន្តែ មន្រ្តី សង្គមស៊ី វិល ទទូច ដល់ រដ្ឋាភិបាល ឱ្យ ធានា នូវ សុវត្ថិភាព និង ការពារ អាយុ ជីវិត ពលរដ្ឋ ដែល ធានា ដោយ ច្បាប់។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #Ukraine #Cambodia #Russia
ការ​ចូល​ឈ្លានពាន​ប្រទេសអ៊ុយក្រែន (Ukraine) ទាំង​កម្រោល​ពី​សំណាក់​កងទ័ព​រុស្ស៊ី​តាម​បញ្ជា​របស់​លោក​ប្រធានាធិបតី វ៉្លាឌីមៀរ ពូទីន​ (Vladimir Putin) ​បាន​​បង្ក​​ការ​​ភ្ញាក់ផ្អើល​ពេញ​ពិភពលោក។ សង្គ្រាម​ក្នុង​តំបន់​អឺរ៉ុប​ខាង​កើត​នេះ បាន​ស្ថិត​លើ​ទំព័រ​មុខ​នៃ​ស្ថាប័ន​ព័ត៌មាន​ជាទូទៅ ក្នុង​នោះ​ក៏​រួម​ទាំង​ស្ថាប័ន​ព័ត៌មាន​​នៅ​​កម្ពុជា​​ផង​ដែរ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #Cambodia #Ukraine #Press
អ្នក​វិភាគ​នយោបាយ​អន្តរជាតិ​យល់​ថា ​ក្រៅពី​រង​ផល​ប៉ះពាល់​មក​លើ​សេដ្ឋកិច្ច​ហើយ​នោះ កម្ពុជា​​​នឹង​ពិបាក​​​រៀបចំ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-​រុស្ស៊ី លើក​ទី​៥ ដោយ​សារ​​ទង្វើ​ឈ្លានពាន​​​​របស់​រុស្ស៊ី​​ (Russia) ទៅ​លើ​​ប្រទេស​​អ៊ុយក្រែន (Ukraine)។ លោក​នាយក​រដ្ឋមន្ត្រី​​ហ៊ុន សែន ទទួល​ស្គាល់​ថា កម្ពុជា​នឹង​រង​ផល​ប៉ះពាល់​​ផ្នែក​សេដ្ឋ​កិច្ច​​​ដោយ​សារ​វិបត្តិ​នៃ​​​សង្គ្រាម​​​​រុស្ស៊ី​ ​ ​និង​​​អ៊ុយ​ក្រែន ខណៈ​​លោក​មិន​គាំទ្រ​​សហភាពអឺរ៉ុប​​ក្នុង​ការ​ផ្ដល់​​ទាហាន និង​សព្វាវុធ ឲ្យ​អ៊ុយក្រែន បាញ់​ត​ទល់​នឹង​រុស្ស៊ី​ទេ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #Economic #Ukraine
មន្ត្រីសង្គមស៊ីវិល​លើកឡើងថា​ មតិយោបល់​របស់​រដ្ឋាភិបាលកម្ពុជា ​ជំរុញ​ឲ្យ​ប្រទេស​ដទៃ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ គឺជា​រឿងល្អ ​ប៉ុន្តែ​​រដ្ឋាភិបាល​​ក៏​គួរតែ​បង្ហាញ​​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​ធំៗ​ក្នុង​ប្រទេស​ខ្លួនឯង​ដោយ​សន្តិវិធី​ដែរ​ ដើម្បី​ផល​ប្រយោជន៍ជាតិ​និង​ពលរដ្ឋ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #HunSen #NGOs #Myanmar #Ukraine #Russia
អ្នក​ឃ្លាំ​មើល​ថា ការណ៍​ដែល​កម្ពុជា​ត្រូវ​ពន្យល់​ចិន​ (China) អំពី​មូលហេតុ​ដែល​ខ្លួន​បាន​បោះឆ្នោត​គាំទ្រ​សេចក្តីសម្រេច​របស់​អង្គការ​សហប្រជាជាតិ​អំពាវនាវ​ឱ្យ​រុស្ស៊ី​ (Russia) ​បញ្ឈប់​ការវាយប្រហារ​ជាបន្ទាន់​លើ​ប្រទេស​អ៊ុយក្រែន​ (Ukraine)​ ឆ្លុះបញ្ចាំង​ពី​ភាព​គ្មានឯករាជ្យ និង​នៅតែ​រណបចិន។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #China #Russia #Ukraine #UN #US
លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​​តែ​​បន្ត​​លើក​​ឡើង​​ថា​ មាន​តែ​​សន្តិភាព​​ទេ​ដែល​​អាច​​ធ្វើ​ឱ្យ​ប្រទេស​មាន​ការ​អភិវឌ្ឍន៍​និង​​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​រស់​នៅ​បាន​សុខសាន្ត។ ប៉ុន្តែ​​មន្ត្រី​សង្គម​ស៊ីវិល​ និង​អ្នក​វិភាគ​ចាត់​ទុក​ការ​លើក​​ឡើង​នេះ​ថា ​ជា​សារ​នយោបាយ​ប្រជាភិថុតិ ដើម្បី​​គេង​ចំណេញនយោបាយ​ពី​​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #HunSen #Ukraine #Peace
មន្រ្តី​ជាន់ខ្ពស់​​គណបក្ស​ប្រឆាំង​លោក អ៊ុំ សំអាន សោក​ស្តាយ​ដែល​លោក ហ៊ុន សែន បន្តខ្លាច​ឥទ្ធិពល​​ប្រទេស​រុស្ស៊ី (Russia) ​ដែល​​កំពុង​​ប្រើប្រាស់​​កងទ័ព​រាប់ម៉ឺន​នាក់ ​ទៅ​ឈ្លានពាន​ប្រទេស​អ៊ុយក្រែន។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #HunSen #Russia #Ukraine
លោកនាយក​រដ្ឋ​ម​ន្រ្តី ​ហ៊ុន​ ​សែន​ ​រង​ការរិះគន់​ជុំ​ទិស​ ​រឿង​ហាម​ប្រជាពលរដ្ឋ​ខ្មែរ​ ​មិន​ឲ្យ​ស្ម័គ្រចិត្ត​ទៅ​ជួយ​ពលរដ្ឋ​អ៊ុយ​ក្រែ​ន​ ​ដើម្បី​ច្បាំង​តតាំង​នឹង​ការឈ្លានពាន​ទឹកដី​ពីសំណាក់​ប្រទេស​មហាអំណាច​រុស្ស៊ី​។​ ​អ្នករិះគន់​ជំហរ​របស់​លោក​ ​ហ៊ុន​ ​សែន​ ​ថា​ការ​ហាមឃាត់​នេះ​ ​គឺជា​រឿង​មិន​ត្រឹមត្រូវ​ ​និង​ថា​ពលរដ្ឋ​ខ្មែរ​ក៏មាន​បេះដូង​ ​ចេះ​ឈឺចាប់​ ​និង​អាណិតអាសូរ​ជាតិសាសន៍​ដទៃ​ ​ដែល​កំពុង​រងគ្រោះ​ ​និង​ត្រូវការ​ជំនួយ​បន្ទាន់​។

អានអត្ថបទពិស្តារសូមចុចនៅទីនេះ៖

#RFAKhmer #Politics #HunSen #Russia #Ukraine
ក្រុម​​យុវជន​​ខកចិត្ត​ជា​ខ្លាំង​ចំពោះ​មន្រ្តី​ស្ថានទូត​រុស្ស៊ី​ប្រចាំ​រាជធានី​ភ្នំពេញ​ ដែល​បដិសេធ​ទទួល​ញត្តិ​ដោយ​គ្មាន​មូលហេតុ​ទាក់ទង​សំណើ​ឱ្យ​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ាឌឺមៀ ពូទីន​ (Vladimir Putin) ​បញ្ឈប់​​ការ​​ឈ្លាន​ពាន​លើ​ប្រទេស​អ៊ុយក្រែន និង​ស្តារ​សន្តិភាព​ឡើង​វិញ​ រួមទាំង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ផ្តល់​ជំនួយ​មនុស្ស​ធម៌​ដល់​ជនស៊ីវិល​ដែល​រង​គ្រោះ។ ប៉ុន្តែ​មន្រ្តីរដ្ឋាភិបាល​ថា សកម្មភាព​ទាំង​នោះ​ មិន​តំណាង​រដ្ឋាភិបាល​និង​ពលរដ្ឋខ្មែរ​ទាំង​មូល​នោះ​ទេ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #Cambodia #Russia #Ukraine