វិទ្យុអាស៊ីសេរី/ RFA Khmer
15.1K subscribers
3.97K photos
2.39K videos
99 files
8.3K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស​បន្ត​ធ្វើ​បុណ្យ និង​ប្ដេជ្ញា​រក​យុត្តិធម៌​ជូន​សព​លោក លិម គិមយ៉ា
---

ខ្មែររស់នៅក្បែរទីក្រុងវ៉ាស៊ីងតោន (Washington DC) សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃទី២៦ ខែមករា ម្សិលមិញ បានជួបជុំគ្នាធ្វើបុណ្យឧទ្ទិសកុសល និងអំពាវនាវរកយុត្តិធម៌ជូនសពលោក លិម គិមយ៉ា នៅវត្តព្រះពុទ្ធរង្សីក្នុងរដ្ឋញូវជឺស៊ី ( New Jersey) នៃ​សហរដ្ឋអាមេរិក​ (USA)។ ពួកគាត់ទទូចឱ្យរដ្ឋាភិបាលក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ចាប់ជនសង្ស័យ ២រូបគឺ ពេជ្រ គឹមស៊្រិន និង លី រតនរស្មី ទៅឱ្យអាជ្ញាធរថៃ ដើម្បីបន្តនីតិវិធី។

ជាមួយគ្នានេះ ពួកគាត់ក៏អំពាវនាវដល់រដ្ឋាភិបាលបារាំងឱ្យដាក់សំណើផ្លូវការទៅរដ្ឋាភិបាលកម្ពុជាឱ្យចាប់ជនសង្ស័យ ២រូបនេះ ដើម្បីធានាផ្ដល់យុត្តិធម៌ដល់លោក លិម គិមយ៉ា។

សូមទស្សនា​កិច្ចសម្ភាសន៍របស់លោក ទីន ហ្សាការីយ៉ា និងលោក សេង រតនា ជុំវិញការជួបជុំធ្វើបុណ្យឧទ្ទិសកុសល និងអំពាវនាវរកយុត្តិធម៌ជូនសពលោក លិម គិមយ៉ា នៅវត្តព្រះពុទ្ធរង្សី ដូចតទៅ៖
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/lim-kimya-cnrp-cambodia-01262025114732.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #LimKimya
Media is too big
VIEW IN TELEGRAM
សម្ភាសអ្នកស្រី មូរ សុខហួរ ជុំវិញឃាតកម្មលោក លិម គិមយ៉ា
---
ពលរដ្ឋខ្មែរ អាមេរិកាំង កាលពីថ្ងៃទី២៦ ខែមករា បានជួបជុំគ្នាធ្វើបុណ្យឧទ្ទិសកុសល និងអំពាវនាវ​រក​យុត្តិធម៌ជូនសពលោក លិម គិមយ៉ា នៅវត្តព្រះពុទ្ធរង្សីក្នុងរដ្ឋញូវជឺស៊ី (New Jersey)។ ពួកគាត់ទទូចឱ្យរដ្ឋាភិបាលក្រោមការដឹកនាំរបស់នាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ចាប់ជនសង្ស័យ ២រូបគឺ ពេជ្រ គឹមស៊្រិន និង លី រតនរស្មី ទៅឱ្យអាជ្ញាធរថៃ ដើម្បីបន្តនីតិវិធី។

សូមទស្សនាកិច្ចសម្ភាសន៍របស់លោក ទីន ហ្សាការីយ៉ា និងអ្នកស្រី មូរ សុខហួរ ជុំវិញការជួបជុំធ្វើ​បុណ្យឧទ្ទិសកុសល និងអំពាវនាវរកយុត្តិធម៌ជូនសពលោក លិម គិមយ៉ា នៅវត្តព្រះពុទ្ធរង្សី ដូចតទៅ៖
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/4hsW0Di
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #LimKimya #MuSochua
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
ហេតុ​អ្វី​លោក ហ៊ុន សែន បញ្ជា​ឱ្យ​ធ្វើ​ច្បាប់​ដាក់​ទោស​កាន់​តែ​ធ្ងន់​ចំពោះ​ការ​មិន​ទទួលស្គាល់​ឧក្រិដ្ឋកម្ម​ក្នុង​សម័យ​ខ្មែរ​ក្រហម?
---
ដូច​តាម​បញ្ជា​ឪ រដ្ឋាភិបាល​នាយករដ្ឋមន្ត្រី​កូន លោក ហ៊ុន ម៉ាណែត កាលពី​ថ្ងៃទី២៤ ខែ​មករា បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ដាក់ទណ្ឌកម្ម​កាន់តែ​ធ្ងន់ធ្ងរ​លើ​អ្នក​ដែល​ប្រឆាំង ឬ​មិន​ទទួល​ស្គាល់​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រព្រឹត្ត​ឡើង​ក្នុង​សម័យ​ខ្មែរ​ក្រហម។ តើ​អ្វី​ខ្លះ​អាច​ជា​ហេតុផល​នៅ​ពី​ក្រោយ​ការ​បញ្ជា​ឱ្យ​ធ្វើ​ច្បាប់​នេះ​ឡើងវិញ?

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #CPP #KhmerRouge
Media is too big
VIEW IN TELEGRAM
លោក លី រតនរស្មី ពី​មេ​ខ្យល់​នាំ​ពលករ​ទៅ​ស្រុក​ថៃ ក្លាយ​ជា​អ្នក​បញ្ជា​ខ្មាន់​កាំភ្លើង ក្រោយ​ក្លាយ​ជា​ទីប្រឹក្សា​លោក ហ៊ុន សែន

---
ប្រភព​មួយ​ចំនួន បាន​លាតត្រដាង​ថា លោក លី រតនរស្មី ដែល​តុលាការ​ថៃ​សង្ស័យ​ថា ជា​អ្នក​បញ្ជា​ឱ្យ​បាញ់​សម្លាប់​លោក លិម គិមយ៉ា គឺ​ជា​ជន​បង្កប់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​តាម​ឃ្លាំមើល និង​រាយការណ៍​ពី​សកម្មជន​ប្រឆាំង​នៅ​ក្នុង​ប្រទេស​ថៃ ទៅ​កាន់​រដ្ឋាភិបាល​កម្ពុជា​។ ពួក​គាត់​យល់​ឃើញ​ថា ការ​បញ្ជា​ឱ្យ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​លោក លិម គិមយ៉ា នេះ មិន​មែន​ជា​គោលបំណង​របស់ លោក លី រតនរស្មី ឡើយ ប៉ុន្តែ​ទំនង​ជា​បញ្ជា​របស់​មេដឹកនាំ​បក្ស​កាន់​អំណាច​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ

---
#RFAKhmer #Cambodia #Thailand #HunSen #HunManet #LimKimya #LyRatanakraksmey
Media is too big
VIEW IN TELEGRAM
អាជ្ញាធរវៀតណាម បញ្ជូនសកម្មជនខ្មែរក្រោមជាប់ឃុំ នៅខេត្តលង់ហោរទៅខេត្តក្រមួនស
---
សាច់ញាតិព្រះសង្ឃ និងសកម្មជនខ្មែរក្រោម ដែលកំពុងជាប់ពន្ធនាគារថា អាជ្ញាធរវៀតណាមបានបញ្ជូនសកម្មជនទាំងនោះ ចេញពីពន្ធនាគារខេត្តលង់ហោរ ឬវៀតណាមហៅថា វិញឡុង (Vinh Long) ទៅខេត្តក្រមួនស ឬវៀតណាមហៅថា រ៉ាត់យ៉ា (Rach Gia) ហើយកាលពីពេលថ្មីៗនេះ។ សាច់ញាតិរបស់របស់ពួកគាត់បារម្ភថា ការផ្លាស់ប្ដូរសកម្មជនខ្មែរក្រោមឱ្យទៅពន្ធនាគារដាច់ឆ្ងាយពីផ្ទះនេះ គឺជាការដាក់ទណ្ឌកម្ម និងធ្វើឱ្យគ្រួសារពិបាកទៅសួរសុខទុក្ខ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #KhmerKrom #KampucheaKrom #KKF #HumanRights #IndigenousRights
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
IMF ព្រមាន​ថា សេដ្ឋកិច្ច​កម្ពុជា​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ ដោយសារ​ការ​កែប្រែ​គោលនយោបាយ​​របស់​ដៃគូ​ពាណិជ្ជកម្ម​ធំ​ៗ
---
មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ព្រមាន​ថា សេដ្ឋកិច្ច​កម្ពុជា​ក្នុង​ឆ្នាំ​២០២៥​នេះ ប្រឈម​នឹង​ការ​ផ្អៀង​ទៅ​រក​ការ​ធ្លាក់​ចុះ ដោយសារ​កត្តា​ភាព​ងាយ​រងគ្រោះ​មួយ​ចំនួន ទាំង​នៅ​ក្នុង​ស្រុក និង​ក្រៅ​ស្រុក។ កត្តា​ទាំងនោះ មាន​ដូចជា ការ​កែប្រែ​គោលនយោបាយ​របស់​ប្រទេស​ដែល​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំៗ​របស់​កម្ពុជា ការចាក​ចេញ​ពី​សមាហរណកម្ម​ភូមិសាស្ត្រ​សេដ្ឋកិច្ច និង​ការ​បន្ត​កម្សោយ​ក្នុង​វិស័យ​សំណង់ និង​អចលនទ្រព្យ។ IMF ព្យាករ​ថា សេដ្ឋកិច្ច​កម្ពុជា បន្ត​ងើបឡើង​វិញ​ក្នុង​កម្រិត​ល្មម ខណៈ​ក្នុង​ឆ្នាំ២០២៥​នេះ កម្ពុជា​អាច​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ក្នុង​រង្វង់ ៥,៨ភាគរយ៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #Economy #MEF #IMF
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
ពលរដ្ឋខ្មែរក្រោម ធ្វើបាតុកម្មនៅមុខកុងស៊ុលវៀតណាម ប្រចាំនៅទីក្រុងសានហ្វ្រានស៊ីស្កូ (San Francisco) សហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទ ទី២៧ មករា ដើម្បីទាមទារឱ្យរដ្ឋាភិបាលវៀតណាម ដោះលែងសកម្មជនសិទ្ធិមនុស្ស និងព្រះសង្ឃខ្មែរក្រោម ដែលវៀតណាមបានចាប់ខ្លួនយកទៅដាក់ពន្ធនាគារ តាំងដើមឆ្នាំ២០២៤មក។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #KhmerKrom #KampucheaKrom #KKF #HumanRights #IndigenousRights#Reels
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 bsky.app/profile/rfakhmer.bsky.social
Media is too big
VIEW IN TELEGRAM
កម្មករ​របស់​ក្រុមហ៊ុន​អភិបាល​រង​ខេត្ត​ព្រះវិហារ បើក​គ្រឿងចក្រ​ដេញ​បុក​ពលរដ្ឋ
---
ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​កួយ ចោទ​ក្រុម​កម្មករ​ក្រុមហ៊ុន​របស់​អភិបាល​រង​ខេត្ត​ព្រះវិហារ​លោក អ៊ុក គឹមសាន ថា​បាន​បើក​គ្រឿងចក្រ ដេញ​បុក​ពួកគាត់ និង​កិន​កម្ទេច​ម៉ូតូ​របស់​ពួកគាត់​៣​គ្រឿង និង​គោយន្ត​១គ្រឿង។ ពលរដ្ឋ​ម្នាក់ បាន​រង​របួស​ជើង​ដោយសារ​ត្រូវ​កម្មករ​ក្រុមហ៊ុន​កាប់​នឹង​ផ្លែ​ដាវ​។ ការ​ប៉ះទង្គិច​នេះ​បាន​កើតឡើង ក្រោយ​ក្រុម​ពលរដ្ឋ​ប្រមាណ​២០០​នាក់ ចុះ​ឃាត់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​កុំ​ឱ្យ​ឈូស​ឆាយ​ដី​ព្រៃ​ជំនឿ និង​បំផ្លាញ​ដី​ស្រែ​ចម្ការ​របស់​ពួកគាត់​។ 

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #PreahVihea #HunSen #HunManet #LandDisputes #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
កសិករ​នៅ​ខេត្ត​តាកែវ​ស្នើ​ឱ្យ​អាជ្ញាធរ​​ទម្លាក់​ទឹក​បន្ថែម​រហូត​ស្រូវ​ពួកគាត់​អាច​ប្រមូល​ផល​

---
ក្រុម​កសិករ​នៅ​ស្រុក​បាទី ខេត្ត​តាកែវ កំពុង​មមាញឹក​នាំ​គ្នា​បូម​ទឹក​បញ្ចូល​តាម​ស្រែ សង្គ្រោះ​ស្រូវ​រៀង​ៗ​ខ្លួន ក្រោយ​​អាជ្ញាធរ​ព្រម​ទម្លាក់​ទឹក​ពី​ទំនប់៧មករា​ ឬកំពង់ទួល បន្ទាប់​ពី​ក្រុម​កសិករ​នាំ​គ្នា​តវ៉ា​បិទ​ជាតិ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​។ ក្រុម​កសិករ​ស្នើ​អាជ្ញាធរ​បន្ត​ទម្លាក់​ទឹក​បន្ថែម រហូត​ស្រូវ​ពួកគាត់​អាច​ទទួល​ផល​បាន​៕
---

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

#RFAKhmer #Cambodia #HunSen #HunManet #Agriculture
Some 200 villagers block tractors during clash over farmland in Cambodia
---
A worker from a private company attacked an indigenous villager with a sword while some 200 villagers blocked tractors during a tense standoff over disputed farmland in northern Cambodia on Tuesday, several villagers said.
👉 https://www.rfa.org/english/cambodia/2025/01/28/cambodia-indigenous-curse-ceremony
---
#RFAKhmer #Cambodia #HunSen #HunManet #LandDispute #PreahVihear