វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.72K photos
1.47K videos
84 files
7.38K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សហភាពសហជីពអន្តរជាតិ និង​អង្គការ​គាំទ្រ​សហជីព ​ចំនួន​ ៧​ស្ថាប័ន​ តំណាង​ឲ្យ​កម្មករ​នៅ​ទូទាំង​ពិភពលោកនិង​នៅ​កម្ពុជា ផ្ញើ​លិខិត​រួម​គ្នា​មួយ ​ជូន​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ដោយ​បង្ហាញ​ក្ដី​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចាប់​ខ្លួន​ថ្នាក់​ដឹកនាំ និង​សកម្មជន​សហជីព​ ៨​នាក់​ ដែល​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​កាស៊ីណូ​ ណាហ្គាវើលដ៍។ ពួកគេ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះលែង​អ្នក​ទាំង​អស់​នោះ​ជា​បន្ទាន់ ហើយ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​ដោយ​គ្មាន​លក្ខខណ្ឌ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #Casino #NagaWorld #ITUC