វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.82K photos
1.83K videos
90 files
7.74K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ពលករខ្មែរនិងសកម្មជនបក្សប្រឆាំង នៅក្នុងប្រទេសថៃធ្វើពិធីបុណ្យភ្ជុំបិណ្ឌឆ្ងាយពីស្រុកកំណើត
---
ពលករខ្មែររួមទាំងនិងសកម្មជននយោបាយនៅក្នុងប្រទេសថៃ ចូលរួមពិធីភ្ជុំបិណ្ឌនៅក្នុងស្រុកបាងឡាម៉ុង (Banglamung ខេត្តឈុនបុរី (Chonburi ប្រទេសថៃ។ ពួកគេអះអាងថា ពួកគេគ្មានថវិកាធ្វើដំណើរ ម្យ៉ាងខ្លាចរដ្ឋាភិបាលចាប់ខ្លួនពេលទៅស្រុក។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #HunManet #HunSen #KhmerTradition #PchumBenDay #PchumBen #SocialActivists #RefugeesKH #WorkersKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. លោក​ ហ៊ុន ម៉ាណែត​ ជំរុញ​ឱ្យ​លើក​កម្ពស់​វិស័យ​អប់រំ​ តែ​មន្ត្រី​សង្គម​ស៊ីវិល​បារម្ភ​ពី​ការ​ធ្លាក់​ចុះ​គុណភាព​អប់រំ
២. ពលរដ្ឋ​ថា​ចំណាត់ការ​ផ្លូវ​ច្បាប់​លើ​បទល្មើស​ចរាចរណ៍​នៅ​អូស្ត្រាលី​ប្រព្រឹត្ត​ដោយ​កូន​មន្ត្រី​ខ្មែរ ជា​គំរូ​អនុវត្ត​សម្រាប់​កម្ពុជា
៣. ពលរដ្ឋ​រិះគន់​តុលាការ​ដែល​កាត់ទោស​មន្ត្រី​ម្នាក់​ឱ្យ​ជាប់​គុក​តែ​៥​ឆ្នាំ​ ក្រោយ​បើក​ឡាន​បុក​មនុស្ស​ស្លាប់​៤​នាក់​ស្លាប់
៤. ទឹកជំនន់​ទន្លេ​មេគង្គ ពន្លិច​ផ្ទះ​អ្នក​ស្រុក និង​សម្លាប់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន
៥. ពលករ​ខ្មែរ និង​ជន​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ រួមគ្នា​ធ្វើ​បុណ្យ​កាន់បិណ្ឌ៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=HJ8eGjp4F6M
---

#RFAKhmer #RFAKhmerInBrief #Cambodia #China #ChinaReach #PRC #Australia #HunManet #HunSen #Gumball3000 #Gumball3000forTourism2024 #ReamNavalBase #PLA #ChineseWarships #056Corvettes #630Aba #631Tianmen #DoeunOudom #DoeunOudomSeney #TrafficAccidents #ArbitraryArrests #CLV #CLVDTA
Media is too big
VIEW IN TELEGRAM
ប្រពន្ធ​មន្ត្រី​បក្ស​ប្រឆាំង​ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​ប្ដី​មុន​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ
----
ប្រពន្ធ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ភ្លើង​ទៀន ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​ប្ដី នៅ​មុន​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ ដើម្បី​បាន​ជួបជុំ​ក្រុម​គ្រួសារ​និង​កូន​ចៅ​។ ពួក​គាត់​យល់​ថា រដ្ឋាភិបាល​មិន​គួរ​បន្ត​ឃុំឃាំង​ក្រុម​មន្ត្រី​គណបក្ស​ប្រឆាំង ដោយសារ​តែ​ការ​ឈឺឆ្អាល​បញ្ហា​សង្គម​និង​ប្រទេស​ជាតិ​នោះ​ទេ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Vietnam #HunManet #HunSen #ThachSetha #TochTheoung #KhmerKrom #KampucheaKrom #KhmersKampucheaKromFederation #KKF #IndigenousRights #PoliticsKH #HumanRights #Democracy #KhmerKromActivists #RighttoSelfDetermination
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
កសិករ​ចិញ្ចឹម​ទា «​ប្រឈម​គ្មាន​លុយ​សង​បំណុល ដោយសារ​ការ​ហូរ​ចូល​ស៊ុត​ពី​វៀតណាម​»
----
កសិករ​ចិញ្ចឹម​ទា​នៅ​ខេត្ត​បាត់ដំបង ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​ទប់ស្កាត់​ការ​នាំ​ចូល​ស៊ុត​ពី​ប្រទេស​វៀតណាម ដែល​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ចិញ្ចឹម​ទា​យក​ស៊ុត​លក់​នៅ​ក្នុង​ស្រុក​។ ពួកគាត់​ថា ការ​ហូរ​ចូល​ស៊ុត​ពី​វៀតណាម ធ្វើ​ឱ្យ​តម្លៃ​ស៊ុត​ក្នុង​ស្រុក​ចុះ​ថោក ហើយ​ពេល​ខ្លះ ធ្វើ​ឱ្យ​ការ​ប្រមូល​ផល​ពួក​គាត់ សឹង​មិន​អាច​យក​ទៅ​ទូទាត់​បំណុល ដែល​បាន​ជំពាក់​សម្រាប់​យក​មក​ធ្វើ​ជា​ដើម​ទុន​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖


---
#RFAKhmer #Cambodia #Battambang #HunSen #HunManet #DithTina #MAFF #DuckFarms #Agriculture
---
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
#កម្រងរូបភាព៖ លោក រ៉ុង ឈុន ដឹកនាំសកម្មជនគណបក្សកម្លាំងជាតិ ចូលរួម​ពិធី​បុណ្យ​កាន់​បិណ្ឌ នៅវត្តជាប់​ព្រំដែន​កម្ពុជា-វៀតណាម​
---
ទីប្រឹក្សាគណបក្សកម្លាំងជាតិលោក រ៉ុង ឈុន និងអ្នកគាំទ្រជិត ១០០នាក់ នៅថ្ងៃទី២៧ ខែកញ្ញា បានចុះទៅធ្វើបុណ្យវេនកាន់បិណ្ឌទី១០ នៃពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តខេមរៈរាជាការាម ហៅវត្តប៉ាក់ណាម ស្ថិតក្នុងក្រុងសំពៅពួន ខេត្តកណ្តាល។

លោក រ៉ុង ឈុន កត់សម្គាល់ថា រយៈពេលជាង ១០ឆ្នាំមកនេះ នៅវត្តជាយដែនមួយ ដែលហ៊ុមព័ទ្ធដោយជនជាតិវៀតណាមរស់នៅក្បែរ មានពុទ្ធបរិស័ទកាន់តែច្រើន បានមកធ្វើបុណ្យ ។ លោកបានអំពាវនាវឲ្យពលរដ្ឋខ្មែរ គួរតែជ្រើសរើសយកវត្តនៅតំបន់ព្រំដែនធ្វើបុណ្យ ដើម្បីរួមគ្នាថែរក្សាកុំឲ្យបាត់បង់ទឹកដីនៅតាមបណ្តោយព្រំដែន៕
#RFAKhmer #Cambodia #HunManet #HunSen #RongChhun #NationPowerParty #NPP #PakNamPagoda #Kandal #KhmerTradition #PchumBenDay #PchumBen
Media is too big
VIEW IN TELEGRAM
អ្នក​ឃ្លាំ​មើល​ថា លោក​ហ៊ុន សែន គំរាម​ចាប់​អ្នករិះគន់​នៅ​ក្រៅ​ប្រទេស​ដាក់​គុក​ គឺ​ជា​ទង្វើ​ខុស​ច្បាប់​អន្តរជាតិ
---
អ្នក​ឃ្លាំ​មើល​ថា លោក​ហ៊ុន សែន គំរាម​ចាប់​អ្នករិះគន់​នៅ​ក្រៅ​ប្រទេស​ដាក់​គុក​ជា​បន្តបន្ទាប់​នេះ​ ​គឺ​ជា​ទង្វើ​ខុស​ច្បាប់​អន្តរជាតិ​ និង​ចង់​​​ភ័យ​ដល់​​អ្នក​រស់​នៅ​ក្នុង​ស្រុក មិន​ឱ្យ​ បញ្ចេញ​មតិ​រិះគន់​ពី​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​​។ អ្នក​នាំ​ពាក្យ​បក្ស​កាន់​អំណាច​ថា​ កន្លង​ទៅ​នេះ​កម្ពុជា​ពុំ​មាន​គោលការណ៍​ចាប់​ខ្លួន​អ្នក​រិះគន់​រដ្ឋាភិបាល​នៅ​ក្រៅ​ប្រទេសនោះ​ទេ​។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #HunSen #HunManet #PhornPhana #PoliticsKH #ArbitraryArrests #SocialActivists #SocialJustice #HumanRights #FreedomOfExpression #FOE #ArbitraryArrests #SocialActivists #PrisonerofConscience #DefenderKH #EnvironmentalActivist #Advocacy #YouthKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
លោក រ៉ុង ឈុន​ ស្នើ​ខ្មែរ​ទៅ​ធ្វើ​បុណ្យ​នៅ​វត្ត​ជាប់​ព្រំដែន ​ដើម្បី​ការពារ​ទឹកដី
---
លោក រ៉ុង ឈុន ​ទីប្រឹក្សាគណបក្សកម្លាំងជាតិ និងអ្នកគាំទ្រជិត ១០០នាក់ នៅថ្ងៃទី២៧ ខែកញ្ញា បានចុះទៅធ្វើបុណ្យវេនកាន់បិណ្ឌទី១០ នៃពិធីបុណ្យ​ភ្ជុំបិណ្ឌ នៅវត្តខេមរៈរាជាការាម ហៅវត្តប៉ាក់ណាម ស្ថិតក្នុងក្រុងសំពៅពួន ខេត្តកណ្តាលជាប់ព្រំដែនវៀតណាម។ វត្ត​នេះ​ មាន​ជនជាតិ​វៀតណាម​នៅ​រស់​ជុំវិញ​ជា​ច្រើន​គ្រួសារ​។​ លោក រ៉ុង ឈុន បានអំពាវនាវឲ្យពលរដ្ឋខ្មែរ គួរ​តែ​ជ្រើសរើស​ធ្វើ​បុណ្យ​នៅ​តាម​វត្ត​ក្បែរ​ព្រំដែន​ ដើម្បី​រួម​គ្នា​ថែរក្សា​កុំ​ឲ្យ​បាត់បង់​ទឹកដី​នៅ​តាម​បណ្តោយ​ព្រំដែន​៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #RongChhun #NationPowerParty #NPP #PakNamPagoda #Kandal #KhmerTradition #PchumBenDay #PchumBen
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ប្រពន្ធរបស់សកម្មជនបក្សភ្លើងទៀនសោកស្ដាយមិនបានជួបជុំគ្រួសារក្នុងរដូវបុណ្យភ្ជុំបិណ្ឌ
---
ប្រពន្ធរបស់មន្ត្រីបក្សភ្លើងទៀនប្រចាំខេត្តកំពង់ចាម លោក តូច ថឹង គឺលោកស្រី ហាញ់ សុវណ្ណា នឹករលឹកដល់ប្ដីនៅពេលលោកស្រីវេចនំអន្សមក្នុងរដូវបុណ្យភ្ជុំបិណ្ឌ។ ប្តីលោកស្រីមិនបានជួបជុំគ្រួសារក្នុងរដូវបុណ្យទាន ដូចពលករផ្សេងនោះទេ ពីព្រោះលោកកំពុងជាប់ឃុំដោយសារទោសនយោបាយ។ លោកស្រីស្នើឱ្យរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ដោះលែងប្ដីលោកស្រីឱ្យមានសេរីភាពឡើងវិញនៅមុនពេលបុណ្យភ្ជុំធំមកដល់៕
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #HunManet #HunSen#ThachSetha #TochTheoung #KhmerKrom #KampucheaKrom #CandlelightParty #ArbitraryArrests #PrisonerofConscience #HumanRight #Democracy #Justice #KhmerTradition #PchumBenDay #PchumBen #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលករខ្មែរនៅប្រទេសថៃចាញ់បោកបញ្ឆោតតាមប្រព័ន្ធអនឡាញពីក្រុមមេខ្យល់នៅខ្មែរ
---
ក្រុមមេខ្យល់នៅខ្មែរនិងនៅប្រទេសថៃបញ្ចុះបញ្ចូលឆបោកឲ្យពលករខ្មែរបើកសៀវភៅធនាគារឲ្យពួកគេ ដើម្បីយកទៅប្រើប្រាស់នៅក្នុងការឆបោកតាមប្រព័ន្ធអនឡាញ ជាថ្នូរនិងការផ្ដល់ប្រាក់បន្តិចបន្ទួចដល់ពួកគេ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Thailand #HunManet #HunSen #WorkersKH #OnlineScam #OnlineScamVictims
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ក្រុម​យុវជន​នៅ​ខេត្ត​សៀមរាប​ស្លៀក​ពាក់​សំលៀកបំពាក់​បុរាណ ដង្ហែក្បួន​ទិវា​ទេសចរណ៍​ពិភព​លោក ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ
---
ពលរដ្ឋ​និង​ក្រុម​យុវជន​នៅ​ខេត្ត​សៀមរាប​កាលពីល្ងាច​​ថ្ងៃ​ទី២៧ កញ្ញា បាន​ដើរ​ដង្ហែ​ក្បូន ស្រែក​ឃោសនា​រួមគ្នា​អបអរ​ទិវា​ទេសចរណ៍​ពិភពលោក​ឆ្នាំ២០២៤ ដោយ​លើក​បដា​ ពាក្យស្លោក​សរសេរ​ថា «យើង​រួមគ្នា​ដើម្បី​ទេសចរណ៍» និង «ទេសចរណ៍​ដើម្បី​ទាំង​អស់​គ្នា» ។ យុវជន​ខ្លះ​ស្លៀក​ពាក់សំលៀកបំពាក់​បុរាណ បង្ហាញ​ពី​អត្ត​សញ្ញាណ​បុព្វបុរស​ខ្មែរ​សម័យ​អង្គរ​ ក្នុង​បំណង​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ទាក់ទាញ​ភ្ញៀវ​ទេសចរ។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #HuotHak #Cambodia #MinistryofTourism #Tourism #SiemReap
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer