វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
1.99K videos
93 files
7.91K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​អាទិត្យ ទី២ ខែកក្កដា ឆ្នាំ២០២៣
១. ពលរដ្ឋ​មួយ​ចំនួន មិន​ចាប់​អារម្មណ៍​នឹង​ការឃោសនា​រក​សំឡេង​ឆ្នោត​របស់​បក្ស​នយោបាយ
២. សមត្ថកិច្ច​ខេត្ត​កោះកុង បណ្ដេញ​ក្រុម​គ្រួសារ និង​សហគមន៍ មិន​ឱ្យ​ប្រមូល​ផ្តុំ​តវ៉ា ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​ដីធ្លី​៩នាក់
៣. ក្រុម​យុវជន​ស្រឡាញ់​យុត្តិធម៌ ផ្សាយ​កម្មវិធី​ផតខាសធ៍ (Podcast) រម្លឹក​វីរភាព​លោក​បណ្ឌិត កែម ឡី
៤. សមត្ថកិច្ច​រក​ឃើញ​សាកសព​មនុស្ស​៨នាក់​ក្នុង​ករណី​ភ្លើង​ឆេះ​ក្លឹប​រាត្រី​មួយ​កន្លែង ... រួមនឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត។
---

#RFAKhmer #Cambodia #HunSen #KemLey #ElectionKH2023 #ElectionCampaign #KohKong #LandConflict #lyyongphat #henghuy #economiclandconcession
ព័ត៌មាន​វិទ្យុអាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​ចន្ទ ទី០៣ ខែកក្កដា ឆ្នាំ២០២៣
១. តំណាង​ក្រុម​យុវជន​ថា វិសោធនកម្ម​ច្បាប់​បោះឆ្នោត​អនុម័ត​ដោយ​ក្រុមប្រឹក្សា​ធម្មនុញ្ញ បំពាន​រដ្ឋធម្មនុញ្ញ
២. HRW ថា ភាពមិន​ប្រក្រតី​ជាច្រើន​ក្នុង​ការបោះឆ្នោត​កន្លងទៅ បង្ក​ជា​ក្តីព្រួយបារម្ភ​សម្រាប់​ការបោះឆ្នោត​ជាតិ​ខាងមុខ
៣. ពលករ​គាំទ្រ​បក្ស​ភ្លើងទៀន​នៅ​ថៃ ដាក់​ញត្តិ​ទៅ​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ ស្នើ​កុំ​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​នៅ​កម្ពុជា
៤. ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅតាម​បណ្ដោយ​ស្ទឹង​សង្កែ​ខេត្តបាត់ដំបង​ ត្អូញត្អែរ​រឿង​អត់​ទឹក​ប្រើ ... រួមនឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត។
---
#RFAKhmer #Cambodia #Thailand #HunSen #ccc #ElectionKH2023 #ElectionCampaign #electionlawsamendment #righttostandforelection #migrantworkers #battambang #stungsangker #podcast #cambodiathisweek #chunchanboth #SAMPOLY #sunratha #futuregeneration
ព័ត៌មាន​វិទ្យុអាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​អាទិត្យ ទី៩ ខែកក្កដា ឆ្នាំ២០២៣
១. ព្រះមហាក្សត្រ អំពាវនាវ​ឱ្យ​ពលរដ្ឋ​នាំគ្នា​ការពារ​ព្រៃឈើ​ដើម្បី​ធានា​ធនធាន​ធម្មជាតិ
២. ក្រុមយុវជន និង​សង្គមស៊ីវិល ប្រកួត​កីឡា​បាល់ទាត់​ដណ្តើម​ពាន​រង្វាន់​បណ្ឌិត កែម ឡី
៣. ក្នុង​ពីធី​ប្រារព្វ​ខួប៧ឆ្នាំ​នៃ​ការបាញ់​សម្លាប់​បណ្ឌិត កែម ឡី ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក និង​នៅ​ប្រទេស​អូស្ត្រាលី ទាមទារ​ឱ្យ​តុលាការ​កម្ពុជា​វែកមុខ​ឃាតក​ពិត
៤. ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី ស្នើឱ្យ​ប៉ូលិស​សហព័ន្ធ​អនុវត្ត​ច្បាប់​លើ​មន្ត្រី​លោក ហ៊ុន សែន ដែល​ទៅ​បំបែក​បំបាក់​សហគមន៍​ខ្មែរ ... រួមនឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត។
---
#RFAKhmer #Cambodia #usa #australia #HunSen #norodomsihamoni #KemLey #ElectionKH2023 #ElectionCampaign #ShamElection #FreedomHouse
ព័ត៌មាន​វិទ្យុអាស៊ីសេរី​ សម្រាប់​យប់​ថ្ងៃ​ចន្ទ ទី១០ ខែកក្កដា ឆ្នាំ២០២៣
---
១. ពលរដ្ឋ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី នៅ​កន្លែង​ឃាតកម្ម​ កាលពី ៧ឆ្នាំ​មុន
២. ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋអាមេរិក ធ្វើ​បាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន និង​ការបោះឆ្នោត ​«ក្លែងក្លាយ»
៣. រដ្ឋាភិបាល​លោក ហ៊ុន សែន ដាក់​ឈ្មោះ​មន្ត្រី​បក្ស​ភ្លើងទៀន ​៣នាក់​នៅ​ក្រៅ​ប្រទេស ​ក្នុង​បញ្ជីខ្មៅ​ដែល​ត្រូវ​ចាប់ខ្លួន
៤. ពលរដ្ឋ​នៅ​ខេត្តបាត់ដំបងប្រមូល​ផ្តុំ​តវ៉ា​ នៅមុខ​សាលា​ឃុំ​ ទាមទារ​​អាជ្ញាធរ​ ឱ្យ​បែងចែក​ដីព្រៃ​លិចទឹក​ឱ្យ​ស្មើគ្នា... រួមនឹង​ព័ត៌មាន​សំខាន់ៗ​ មួយ​ចំនួន​ទៀត។
#RFAKhmer #Cambodia #USA #HunSen #KemLey #OukTouch #ElectionKH2023 #ElectionCampaign #ShamElection #BloodOfTheTruth #CambodiaThisWeek #SamPoly #ChunChanboth #2MillionDollarShoe
ព្រឹទ្ធ​សភា​និង​រដ្ឋ​សភា​ថៃ​នឹង​បោះឆ្នោត​ជ្រើស​រើស​នាយករដ្ឋ​មន្ត្រី​ថៃ​ថ្មី​នៅ​ថ្ងៃ​ព្រហស្បតិ៍​

​ព្រឹទ្ធ​សភា​និង​រដ្ឋ​សភា​ថៃ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី១៣​កក្កដា​នេះ​នឹង​ជួប​ប្រជុំ​រួមគ្នា​ដើម្បី​បោះឆ្នោត​ជ្រើសរើស​នាយករដ្ឋ​មន្ត្រី​ថ្មី​មួយ​រូប ​ដែល​បេក្ខ​ជន​ គឺ​លោក​ ​ភិថា​ លិមចារើនរ៉ាត់​ ​(Pita Limjaroenrat)​ ​ប្រធាន​គណបក្ស​ឆ្ពោះ​ទៅ​មុខ​ ​(Moving Forward Party)​ដែល​ជា​គណ​បក្ស​ឈ្នះ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​កាលពី​ថ្ងៃទី​១៤​ឧសភា។​

​តើ​លោក​ភិថា​ ​អាច​នឹង​ទទួល​បាន​សំឡេងបោះឆ្នោត​គាំទ្រភាគ​ច្រើន​ដាច់​ខាត​ពី​សមាជិក​សភាថៃ​ទាំង​ពីរថ្នាក់​ដើម្បី​ធ្វើ​ជានាយក​រដ្ឋមន្ត្រី​ឬ​ទេ? បើ​សិន​ជា​លោក​ជាប់​ជា​នាយក​រដ្ឋមន្ត្រី​តើអាច​មាន​អំណោយ​ផលល្អ​យ៉ាង​ណា​ខ្លះ​ដល់​ពល​រដ្ឋកម្ពុជា?​

​សូម​អញ្ជើញ​ទស្សនា​សេចក្ដី​រាយការណ៍​របស់​លោក​ ​ជី វិតា​ ​តាមការ​សាក​សួរ​របស់​លោក​ ​ថា ថៃ​ ​ដូច​តទៅ៖​ ​https://fb.watch/lKEI3LmN0s/

#RFAKhmer #Cambodia #Thailand #HunSen #ElectionKH2023 #ElectionCampaign #ShamElection #PrayutChanOCha #PitaLimjaroenrat
ព័ត៌មាន​វិទ្យុអាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​ព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣
១. ក្រសួង​ការបរទេស​អាមេរិក បន្ត​តាមដាន​ការឃុំខ្លួន​កញ្ញា សេង ធារី ដោយ​ខុសច្បាប់
២. អ្នកវិភាគ និង​មន្ត្រី​បក្ស​ប្រឆាំង​ថា លោក ហ៊ុន ម៉ានី មាន​ចរិត​ហិង្សា​ដូច​ឪពុក
៣. ពលរដ្ឋ​មួយ​ចំនួន​នៅ​សៀមរាប ត្អូញត្អែរ​​ពី​ការធ្លាក់​ចុះ​ចំណូល​ដោយសារ​មិនសូវ​មាន​ភ្ញៀវ​ទេសចរ
៤. សេចក្ដីរាយការណ៍​ផ្ទាល់​ជុំវិញ​លទ្ធផល​សភា​ថៃ​បោះឆ្នោត​រើស​នាយករដ្ឋមន្ត្រី​ថ្មី ... រួមនឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត។
---

#RFAKhmer #Cambodia #thailand #HunSen #HunMany #ElectionKH2023 #ElectionCampaign #ShamElection #thearyseng #siemreap #tourism
ព័ត៌មាន​វិទ្យុអាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​អាទិត្យ ទី១៦ ខែ​កក្កដា ឆ្នាំ​២០២៣
១. ពលរដ្ឋ​ខ្មែរ​នៅ​អូស្ត្រាលី តវ៉ា​ប្រឆាំង​ការបោះឆ្នោត​នៅ​កម្ពុជា
២. មន្ត្រី​បក្ស​ភ្លើង​ទៀន​ម្នាក់ ប្ដឹង​ក្រសួង​អប់រំ​ដែល​បាន​លុបឈ្មោះ​លោក​ចេញ​ពី​ក្របខ័ណ្ឌ​គ្រូបង្រៀន​ដោយ​អយុត្តិធម៌
៣. ពលរដ្ឋ​ជាង​១សែន​នាក់ គាំទ្រ​ញត្តិ​ឱ្យ​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យានជាតិ
៤. ពលរដ្ឋ​ខេត្ត​បាត់ដំបង ខកចិត្ត​នឹង​តំណាងរាស្ត្រ​មណ្ឌល​របស់​ខ្លួន​ដែល​មិន​ខ្វាយខ្វល់​ពី​សំណើ​ដោះស្រាយ​វិវាទ​ដីធ្លី ... រួមនឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត។
---
#RFAKhmer #cambodia #australia #HunSen #ElectionKH2023 #ElectionCampaign #ShamElection #battambang #LandDispute #kohkongisland #savekohkongisland #lyyongphat #SinVatha
ពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលីរាប់រយនាក់ កាលពីថ្ងៃអាទិត្យ ទី១៦ កក្កដា បានជួបជុំគ្នាតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ២០២៣ ដែលពួកគេចោទថា ជាការបោះឆ្នោតក្លែងក្លាយ និងបង្គ្រប់កិច្ចតាមការចង់បានរបស់លោក ហ៊ុន សែន ។ លើសពីនេះ ពួកគាត់ បានធ្វើរូបទីងមោងលោក ហ៊ុន សែន និងក្ដារមឈូសដាក់រូបលោក ហ៊ុន សែន ដែលពួកគេចាត់ទុកថា ជាអ្នកសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា និងជាមេដឹកនាំផ្ដាច់ការ។ ក្រុមអ្នកតវ៉ា ក៏ទាមទារលែងឱ្យដោះលែងអ្នកទោសមនសិការដែលកំពុងជាប់ឃុំដោយអយុត្តិធម៌ មានដូចជា ប្រធានគណបក្សសង្គោះជាតិលោក កឹម សុខា អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា មេធាវីសញ្ជាតិអាមេរិក និងជាអ្នកការពារសិទ្ធិមនុស្សដ៏ឆ្នើមនៅកម្ពុជា កញ្ញា សេង ធារី និងកញ្ញា ឈឹម ស៊ីថរ ជាដើម។
#RFAKhmer #Cambodia #HunSen #ElectionKH2023 #ElectionCampaign #ShamElection #CNRP #Protest #CNRP #CandlelightParty #CLP #Democracy #HumanRights #TakMengHeang #HongLim #MenVanna #SimSovandy
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
ប្រជា​ពល​រដ្ឋខ្មែរ​នៅ​ទីក្រុង​វីលីងតុន​ (Wellington)​ ប្រទេស​នូវែលហ្សេឡង់​ (New Zealand)  នៅ​ព្រឹកថ្ងៃទី២០​ ខែ​កក្កដា​បាន​ប្រមូល​ផ្តុំគ្នា​ធ្វើបាតុកម្ម​ប្រឆាំង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ដែល​ពួក​គាត់​ចាត់​ទុក​ថា​ជា​ការ​បោះឆ្នោត​បង្គ្រប់​កិច្ច។​ ​ពួក​គាត់​ ​ក៏​អំពាវ​នាវ​ឲ្យពល​រដ្ឋ​គូសខ្វែង​សន្លឹក​ឆ្នោត​ចោល​និង​អំពាវនាវ​ដល់​សហគមន៍​អន្តរជាតិ​ កុំ​ទទួល​ស្គាល់​លទ្ធផល​ឆ្នោត​នោះ។​

​សូម​ទស្សនា​ ​និង​ស្តាប់​បទ​សម្ភាសន៍​ទាំងស្រុង​រវាង​លោក​ ​ជុន ច័ន្ទបុត្រ​ ​និង​ប្រធាន​គណ​បក្ស​ភ្លើងទៀន​នៅ​ទីក្រុង​វីលីងតុន​(Willington)​លោក​ ​សុន្នី គង់​ ដូច​តទៅ៖​ https://fb.watch/lV7Gz7E1Ay/

#RFAKhmer #Cambodia #HunSen #ElectionKH2023 #ElectionCampaign #ShamElection #CNRP #Protest #CNRP #CandlelightParty #CLP #Democracy #HumanRights #Khmer #NewZealand
ស្រប​ពេល​ដែល​ប្រជា​ពល​រដ្ឋខ្មែរ​ ​នៅ​ក្រៅ​ប្រទេស​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា​ ​ហើយ​ចាត់​ទុក​ការ​បោះឆ្នោត​នៅថ្ងៃ​ទី២៣​កក្កដា​ខាង​មុខ​ជា​ការ​បោះឆ្នោត​បង្គ្រប់​កិច្ច​ ​អ្នកនាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ ​សុខ ឥសាន​ ​ថា​នេះ​ជា​ការ​បោះឆ្នោត​ដើម្បី​សន្តិភាព​ ​និង​ការ​អភិវឌ្ឍន៍។​

​​តើ​អ្នក​នាំ​ពាក្យ​បក្សកាន់​អំណាច​រូប​នេះ​មាន​អ្វី​ខ្លះ​ជា​សំអាង?​ ​ហើយ​តើ​លោក​ ជុន ច័ន្ទបុត្រ​ មាន​សំណួរ​ប្រដេញ​អ្វីខ្លះ​ទៀត?​

​សូម​ទស្សនា​ ​និង​ស្តាប់​បទ​សម្ភាសន៍​ទាំង​ស្រុង​រវាង​លោក​ ​ជុន ច័ន្ទបុត្រ និង​អ្នក​នាំពាក្យ​គណ​បក្ស​ប្រជាជន​កម្ពុជា​លោក​ ​សុខ ឥសាន​ ​ដូច​តទៅ៖​https://fb.watch/lV9OgssieX/​​
​​
#RFAKhmer #Cambodia #HunSen #ElectionKH2023 #ElectionCampaign #ShamElection #CNRP #Protest #CNRP #CandlelightParty #CLP #Democracy #HumanRights #SokEysan