វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មន្ត្រីសិទ្ធិមនុស្ស ដែល​ឃ្លាំមើល​ការ​តវ៉ា​របស់​បុគ្គលិក​កម្មករណាហ្គាវើលដ៍ នៅ​ថ្ងៃ​ទី២៦ ខែ​មករា ទទូច​ឱ្យ​តុលាការ​ដោះលែង​តំណាង​សហជីព ដែល​កំពង់​ជាប់​ឃុំ ដើម្បី​ដោះ​ស្រាយ​បញ្ចប់​វិវាទ​ទៅ​តាម​អនុសាសន៍​របស់ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ។

អានអត្ថបទពិស្តារ៖

#RFAKhmer #SocialEconomy #Union
ក្រុម​កម្មករ​ណាហ្គាវើលដ៍ បន្ត​ធ្វើ​កូដកម្ម​ នៅ​កំណាត់​ផ្លូវ​រដ្ឋសភា​ ក្បែរ​ស្ថានទូត​អូស្ត្រាលី អស់​រយៈពេល​ ៤១​ថ្ងៃ​ហើយ។ ពួកគាត់​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះលែង​តំណាង​សហជីព​ ៨នាក់​ និង​ពន្លឿន​ការ​ដោះស្រាយ​បញ្ចប់​វិវាទ​ការងារ​ជាមួយ​ក្រុមហ៊ុន។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economic #NagaWorld #Union
ក្រុម​កម្មករ​ណាហ្គាវើលដ៍ បន្ត​ធ្វើ​កូដកម្ម​នៅ​ក្បែរ​ស្ថានទូត​អូស្ត្រាលី អស់​រយៈពេល​៤៧​ថ្ងៃ​ហើយ។ ពួកគាត់​នាំគ្នា​វាយ​ស្គរ និង​ស្រែក​ទាមទារ​ឲ្យ​អាជ្ញាធរ​ដោះលែង​តំណាង​សហជីព​ ៨ ​នាក់ ​ឲ្យ​មាន​សេរីភាព​វិញ ហើយ​ក្រុមហ៊ុន​ត្រូវ​ទទួល​យក​កម្មករ​ជាង​៣​រយ​នាក់​ចូល​ធ្វើ​ការ​វិញ ដើម្បី​បញ្ចប់​វិវាទ​ការងារ​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ ឲ្យ​បាន​ឆាប់។

អានអត្ថបទពិស្តារនៅទីនេះ៖

#RFAKhmer #Economy #Casino #NagaWorld #Union
ប្រធាន សហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន ប្រកាន់ ជំហរ បន្ត ការងារ របស់ ខ្លួន ដើម្បី សេរីភាព និង ប្រជាធិបតេយ្យ នៅ កម្ពុជា ដោយ មិន រុញរា ឡើយ ។ ការ ប្រកាស បែប នេះ ធ្វើ ឡើង ក្រោយ ពី លោក ត្រូវ បាន អង្គការ សង្គម ស៊ីវិល សហជីព និង ក្រុម យុវជន ជា ច្រើន នាក់ បាន បោះ ឆ្នោត ឱ្យ លោក ធ្វើ ជា ប្រធាន សហភាព សហជីព កម្ពុជា ជា ថ្មី ទៀត នៅ ព្រឹក ថ្ងៃ ទី ១៣ ខែ កុម្ភៈ។

អានអត្ថបទពិស្តារសូមចុចនៅទីនេះ៖

#RFAKhmer #Politics #Union #RongChhun #HumanRights
មេដឹកនាំ សហជីព ណាហ្គាវើលដ៏ (NAGA World) កញ្ញា ឈឹម ស៊ីថរ ដែល ទើប ចេញ ពី ពន្ធនាគារ បណ្ដោះ អាសន្ន បន្ទាប់ ពី សរសេរ លិខិត អន្តរាគមន៍ ពី ក្រសួង ការងារ ដើម្បី ចេញ មក ចូល តុ ចរចា ជា មួយ ក្រុមហ៊ុន បានប្រកាស ជំហរ ថា ពួកគេ នឹង មិន អាច ចូល ចរចា បានទេ បើសិន ជា តុលាការ នៅ តែ បន្ត ឃុំ ខ្លួន សកម្មជន សហជីព របស់ ពួកគេ ៣នាក់ទៀត និង មិនទម្លាក់ បទចោទ ប្រកាន់ លើ ពួកគេ ទាំង ១១នាក់។

ស្តាប់បទសម្ភាសន៍៖

#RFAKhmer #Economy #NagaWorld #Strikers #ChhimSithar #Union
ប្រធាន​សហភាព​ការងារ​កម្ពុជា​ ​លោក​ ​អាត់​ ​ធន់​ ​ថា​រដ្ឋាភិបាល​ ​បាន​ផាត់​ពួកគាត់​ចោល​ ​ដែល​ធ្វើឲ្យ​តំណាង​សហជីព​ ​មិន​មានឱកាស​ចូលរួម​ពិភាក្សា​ ​និង​ផ្តល់​យោបល់​ ​ជុំវិញ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យ​កាត់​ដេរ​សម្រាប់​ឆ្នាំ​ ​២០២២-២០២៧។

អានអត្ថបទពិស្តារ៖

#RFAKhmer #Union #Workers #Factory
កម្មកររោងចក្រកាត់ដេរ​​ចង់​ឲ្យ​រដ្ឋាភិបាល​ដំឡើង​​ប្រាក់ខែ​គោល​​​​ឲ្យ​ឡើង​ដល់​ជាង​ពីរ​រយ​ដុល្លារ (២០០$) ព្រោះ​ការ​ចំណាយ​​ប្រចាំ​ថ្ងៃ និង​ទំនិញ​ចេះតែ​ឡើងថ្លៃ ខណៈ​ក្រសួង​ការងារមាន​គម្រោង​​ពិភាក្សា​ពី​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ២០២៣​ខាង​មុខ។ ​ក្រុមប្រឹក្សា​ជាតិ​​​សម្រាប់​ប្រាក់​ឈ្នួល​អប្បបរមា​ប្រចាំ​ឆ្នាំ នឹង​បើក​កិច្ច​ប្រជុំ​អំពី​បញ្ហា​នេះ នៅ​ខែ​កញ្ញា​ ឆ្នាំ២០២២នេះ ដែល​ជា​ថ្ងៃ​កំណត់​ផ្លូវ​ការ​តាំង​ពី​ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨មក។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #labor #worker #union #Salary #factoriesworker
គណបក្ស​ភ្លើង​ទៀន​អំពាវនាវ​ដល់​ភាគី​ពាក់ព័ន្ធ​ក្នុង​កិច្ចប្រជុំ​អាស៊ាន រួម​គ្នា​លើក​កម្ពស់​នីតិរដ្ឋ លទ្ធិ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិមនុស្ស ជាពិសេស ធានា​ដំណើរការ​បោះ​ឆ្នោត និង​អព្យាក្រឹតភាព​របស់​កម្ពុជា។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #Politics #CLP #ASEAN #ASEAN2022Cambodia #ASEANSummite #HumanRights #Union #Election2023
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បាន​ចេញ​របាយការណ៍​មួយ​នៅ​ថ្ងៃ​ទី២១ ខែវិច្ឆិកា ដោយ​បាន​បង្ហាញ​ថា រដ្ឋាភិបាល​កម្ពុជា​ប្រើប្រាស់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ដើម្បី​រំលាយ​សហជីព។ អង្គការ​នេះ​អំពាវនាវ​ដល់​សហភាពអឺរ៉ុប និង​អាមេរិក ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​កម្ពុជា​បន្ថែម​ទៀត។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #HumanRightsWatch #Covid19Kh #Union
ព័ត៌មានដែលគេចូលអានច្រើនជាងគេក្នុងសប្តាហ៍នេះ៖ «សមត្ថកិច្ច​បញ្ជូន​មេដឹកនាំ​សហជីព​កញ្ញា ឈឹម ស៊ីថរ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ»។

👉 អានព័ត៌មានឡើងវិញ
👉 JOIN US

#RFAKhmer #Cambodia #TopStory #Politics #NagaWorld #Striker #Union #Sithar