វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អ្នក​​ចូលរួម​​យុទ្ធនាការ​​បញ្ចប់​​អំពើ​និទណ្ឌភាព​​នៃ​​គណបក្ស​​សង្គ្រោះជាតិ​បាន​​ចុះ​ហត្ថលេខា​​គាំទ្រ​​យុទ្ធនាការ​នេះ​បាន​​ជាង​​៧​ម៉ឺន​​៣​​ពាន់​​នាក់ (73,520) គិត​មក​ត្រឹម​​យប់​​ថ្ងៃទី១៧ ខែមេសា។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #CNRPActivists #Impunity_petitions
សកម្មជន​ #គណបក្សសង្គ្រោះជាតិ​លោក​ ​ស៊ិន​ ​ខុន​ ​ត្រូវ​ជន​មិន​ស្គាល់​មុខ​មាន​គ្នា​ ៤នាក់​ ​ជិះ​ម៉ូតូ​ ​២​គ្រឿង​ ​ព្រួតគ្នា​វាយ​លោក​នៅ​ចំណុច​ផ្សារ​ដើម​ស្រល់​ ​ជិត​វត្ត​ចាស់​ ​កាលពី​វេលា​ម៉ោង​ ​១​០​​ព្រឹក​ ​ថ្ងៃ​ទី​​១​២​ ខែ​ឧសភា​។​ ​លោក​ថា​ ​ជន​ដៃដល់​ទាំងនោះ​កាន់ដំបង​ទីប​ ​និង​ដែក​រលាស់​ ​វាយ​លោក​ត្រូវ​ក្បាល​ ​បែក​ចិញ្ចើម​ខាងស្តាំ​ ​និង​ដៃឆ្វេង​ ​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន​ ​ដេរ​ ​១​២​ថ្នេរ​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #CNRPActivists #Beaten #CPP
សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ បន្ត​រស់នៅ​ក្នុង​ស្ថានភាព​ភ័យខ្លាច ដោយ​សារ​សមត្ថកិច្ច ​មិនទាន់​ចាប់​បាន​ជន​បង្ក​ហិង្សា​លើ​ពួក​គាត់។មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់​ក្រុងភ្នំពេញ ​នៅតែ​ទម្លាក់​កំហុស​ទៅលើ​ជនរងគ្រោះ​ថា មិន​សហការ​ជាមួយ​សមត្ថកិច្ច​ ខណៈ​មន្ត្រី​សង្គម​ស៊ីវិល​មើល​ឃើញ​ថា ​សមត្ថកិច្ច​គ្មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុង​ការ​ស៊ើបអង្កេត​រក​ជន​ល្មើស​នោះ​ទេ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #CNRPActivists
គ្រួសារ​​​សកម្ម​ជន​​​បក្ស​ប្រឆាំង​​ដែល​​​ជាប់​​​ពន្ធនា​គារ កំពុង​​​ជួប​​ទុក្ខ​លំបាក​ផ្អែក​ជីវ​ភាព​​ជា​​ខ្លាំង ក្រោយ​​ពេល​​របប​លោក ហ៊ុន សែន ចាប់​​ប្តី​របស់​​ពួក​គាត់​ ដាក់​​ពន្ធនាគារ​​ទាំង​​គ្មាន​​កំហុស​ជាង​មួយ​​ឆ្នាំ​មក​ហើយ ដែល​ធ្វើ​ឲ្យ​ពួក​គាត់​មិន​​មាន​​លទ្ធភាព​​ដោះ​ស្រាយ​បញ្ហា​នានា​ ដូច​ជា ​បំណុល​នៅ​​ក្នុង​​គ្រួសារ ជាពិសេស​​ក្នុង​​ពេល​កូវីដ​​នេះ។ ពួក​គាត់​​ស្នើ​​ឱ្យ​​រដ្ឋា​ភិបាល​​ដោះ​លែង​​ប្តី​​ និង​កូន​ឱ្យ​មាន​​សេរី​ភាព​​ឡើង​វិញ។ ចំណែក​មន្រ្តី​សង្គម​ស៊ីវិល​ថា​ការ​បង្ក្រាប ឬ​ចាប់​ខ្លួន​សកម្ម​ជនបក្ស​​ប្រឆាំង​​កន្លង​​មក​​ គឺ​ជា​​ការ​​ធ្វើ​ទុក្ខ​បុក​ម្នេញ​​ផ្នែក​​នយោ​បាយ។
អានអត្ថបទពេញ

#RFAKhmer #Politics #CNRPActivists #Jail #Prison
.............................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
សកម្មជន​គណបក្ស​ប្រឆាំង​ដែល​កំពុង​ភៀស​ខ្លួន​នៅ​ប្រទេស​ថៃ ​នៅ​តែ​ប្រកាន់​ជំហរ​​បង្ហោះ​សារ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រិះគន់​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន ដដែល​ បើ​ទោះ​បី​ជា​មាន​ជន​មិន​ស្គាល់​មុខ ​​​បាន​លួច​វាយ​បង្ក​របួស​ស្នាម​​លើ​សកម្មជន​ម្នាក់​ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា​ក៏​ដោយ​។
អានអត្ថបទពេញ
#RFAKhmer #Politics #CNRPActivists #Thailand
....................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
ម្ដាយ​ក្មេង​ប្រុស កាក់ សុវណ្ណច្ឆ័យ រំពឹង​ថា តុលាការ​ក្រុង​ភ្នំពេញ​នឹង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​កូន​ប្រុស​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ នៅ​ថ្ងៃ​ប្រកាស​​សាលក្រម ថ្ងៃ​ទី១៣ ខែតុលា ខាង​មុខ​នេះ ដើម្បី​ឲ្យ​ទាន់ដង្ហើម​យាយ​ដែល​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ព្រោះ​នឹក​ចៅ​ជា​ពន់​ពេក។ មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ឱ្យ​តុលាការ​ពិចារណា​ករណី​នេះ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ មតិ​សហគមន៍​ជាតិ និង​អន្តរ​ជាតិ ព្រម​ទាំង​បន្ធូរ​បន្ថយ​ភាព​តានតឹង​ផ្នែក​នយោបាយ​ផង​ដែរ។
អានអត្ថបទពេញ
#RFAKhmer #Politics #CNRPActivists #Jail #Court #FreeCNRP
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
មន្ត្រីគណបក្សសង្គ្រោះជាតិ និង មេធាវី ការពារ ក្ដី ឲ្យ ដឹង ថា សកម្មជនគណបក្សសង្គ្រោះជាតិ ពីរ នាក់ ដែល អាជ្ញាធរថៃ បាន ចាប់ ខ្លួន បញ្ជូន ទៅ ឲ្យ របប ក្រុង ភ្នំពេញ នោះ បច្ចុប្បន្ន ត្រូវ បានតុលាការ ឲ្យ ឃុំ ខ្លួន នៅ ពន្ធនាគារព្រៃស (ម១) ហើយ តាំងពី ថ្ងៃ ទី១០ ខែវិច្ឆិកា។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CNRP #CNRPActivists
គ្រួសារ​ជន​រង​គ្រោះ​ទាមទារ​អាជ្ញាធរ​បើក​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ជុំវិញ​ឃាតកម្ម​លើ​សកម្មជន​គណបក្សប្រឆាំង​លោក ស៊ិន ខុន កាល​ពី​ថ្ងៃទី២១ ខែវិច្ឆិកា​ បន្ទាប់​​ពី​​រូប​លោក​​ចូល​រួម​យ៉ាង​សកម្ម​ផ្នែក​នយោបាយ និង​រិះគន់​កំហុសឆ្គង​របស់​រដ្ឋា​ភិបាល​លោក ហ៊ុន សែន ជា​បន្ត​បន្ទាប់។ ប៉ុន្តែ​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បញ្ជាក់​ថា ​សំណើ​របស់​គ្រួសារ​ជន​រង​គ្រោះ និង​សង្គម​ស៊ីវិល មិន​អាច​ទៅរួច​ឡើយ​​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CNRP #CNRPActivists #Sinkhon
សកម្មជន​​​គណបក្ស​​សង្គ្រោះ​ជាតិ​​ដែល​​កំពុង​​ភៀស​ខ្លួន​​ក្នុង​​ប្រទេស​​ថៃ​​​ បន្ត​​​ព្រួយ​​បារម្ភ​​​​ពី​ការ​​ចាប់​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា​វិញ​ ដោយសារ​​មន្ត្រី​​រដ្ឋាភិបាល​​​កំពុង​​​​ធ្វើ​ការ​​​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភាគី​​ថៃ​។ សង្គម​ស៊ីវិល​ ស្នើសុំ​រដ្ឋាភិបាល​ទាំង​២​ប្រទេស​ ​គោរព​សិទ្ធិ​​ជន​ភៀស​ខ្លួន​ បើ​ពុំ​ដូច្នេះ​ទេ​រដ្ឋាភិបាល​ទាំង​២​​​​នឹង​ជាប់​ឈ្មោះ​អាក្រក់​ខាង​រំលោភ​សិទ្ធិ​មនុស្ស​​ក្នុង​របាយការណ៍​​ប្រចាំ​ឆ្នាំ​របស់​​អង្គការ​សហប្រជាជាតិ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CNRPActivists
សកម្មជន​​គណបក្ស​​សង្គ្រោះ​ជាតិ​​ចំនួន​ពីរ​នាក់​ទៀត គឺ​លោក លាស់ ឆេង​ឡាយ និង​លោក អ៊ុក ឆុំ ត្រូវ​​បាន​​​អាជ្ញាធរ​ដោះ​លែង​​ឲ្យ​​មាន​​សេរីភាព​ហើយ​នៅ​ព្រឹក​​ថ្ងៃ​​ទី​១០ ខែមករានេះ ក្រោយ​​​​ពេល​​​​ពួក​គាត់​បាន​​អនុវត្ត​​ទោស​​ជាប់​ពន្ធនាគារ​​​ចប់​​រយៈ​​ពេល​១៨ខែ​គត់​។ ​មន្រ្តី​​សង្គម​​ស៊ី​វិល​យល់​ថា ​ការ​ដោះ​លែងសកម្ម​ជន​ពេល​នេះ​មិន​មែន​ការ​ស្រុះ​ស្រួល​ផ្នែក​នយោ​បាយ​នោះ​ទេ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CNRP #CNRPActivists #Free

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
សាច់​ញាតិ​​របស់​​អ្នក​នយោបាយ​​កំពុង​​ជាប់​ឃុំ​​ក្នុង​​ពន្ធនាគារ​ ស្នើសុំ​រដ្ឋាភិបាល​​អន្តរាគមន៍​​​ទៅ​តុលាការ​ដោះលែង​ប្ដី​ និង​ឪពុក​របស់​ពួកគេ​​ ឲ្យ​មាន​សេរីភាព​វិញ​នៅ​មុន​ការ​បោះ​ឆ្នោត​ឆ្នាំ​២០២២​។ សង្គម​ស៊ីវិល​​ថា ការ​បន្ត​ឃុំ​ខ្លួន​​អ្នក​នយោបាយ​ទាំង​នោះ ​មិន​មែន​ជា​រឿង​ល្អ​សម្រាប់​កម្ពុជា​ទេ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CNRPActivists #CNRP #Prison
ម្តាយ និង មេធាវី ការពារក្តីសង្ឃឹមថា #សាលាឧទ្ធរណ៍ភ្នំពេញ នឹង ទម្លាក់ ចោល ការចោទ ប្រកាន់ ដែល គ្មាន មូលដ្ឋាន លើ ក្មេង ប្រុស កាក់ សុវណ្ណច្ឆ័យ ដើម្បី ផ្តល់ យុត្តិធម៌ និង កុំឲ្យ ប៉ះពាល់ អនាគត របស់ គាត់ ។ ក្តីសង្ឃឹមនេះ គឺបន្ទាប់ពី តុលាការ ជាន់ខ្ពស់ មួយ នេះ បាន បើក សវនាការ លើ បណ្តឹង ឧទ្ធរណ៍ នៅ ព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ហើយ គ្រោង នឹង ប្រកាស សាលដីកា នៅថ្ងៃទី១៤ ខែមីនា ខាងមុខ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #CNRPActivists #AppealCourt #Court