វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.73K photos
1.47K videos
85 files
7.38K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
https://www.youtube.com/watch?v=HI--EOzmSkk
នេះគឺជាការផ្សាយរបស់អាស៊ីសេរី សម្រាប់យប់ថ្ងៃអាទិត្យ ទី៥ ខែធ្នូ គ.ស.២០២១ ដែលមាន មាតិការព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ លោក សម រង្ស៊ី ថាសត្រូវពិតប្រាកដរបស់អ្នក ប្រជាធិបតេយ្យខ្មែរគឺលោក ហ៊ុន សែន
៚ មន្ត្រីសិទ្ធិមនុស្ស បារម្ភពីកំណើនអំពើហិង្សា និងការយាយីផ្នែកនយោបាយ មុនការបោះឆ្នោត
៚ អាជ្ញាធរកំណត់មនុស្សត្រឹម ២០០នាក់ ពេលសង្គមស៊ីវិលប្រារព្វទិវាសិទ្ធិមនុស្ស ១០ ធ្នូ
៚ មន្ត្រីសង្គមស៊ីវិល និងសកម្មជនបរិស្ថាន បារម្ភថា រោងចក្រកាត់ដេរមួយចំនួនរួមចំណែកបំផ្លាញព្រៃឈើ ..........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
គណបក្ស​ប្រជាជន​កម្ពុជា បាន​កាន់អំណាច​ជាង ៣០​ឆ្នាំ​មក​ហើយ ដោយសារ​តែ​យុទ្ធសាស្ត្រ​ឈ្នះ​ឈ្នះ​របស់​គណបក្ស​នេះ ពិសេស​គឺ​មក​ពី​ការ​រៀបចំ​យុទ្ធសាស្ត្រ​នយោបាយ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​គណបក្ស​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ហ៊ុន សែន បាន​ប្រើ​យុទ្ធសាស្ត្រ​សព្វ​បែប​យ៉ាង​ដើម្បី​យក​ឈ្នះ​លើ​គូប្រកួត។ព័ត៌មានពិស្ដារ
ព្រះសពរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានយាងដង្ហែពីប្រទេស បារាំង (France) មកដល់កម្ពុជាហើយ នៅព្រឹក ថ្ងៃទី៥ ខែធ្នូ។ ព្រះសពរបស់ ព្រះអង្គ កំពុងតម្កល់ធ្វើបុណ្យតាម ព្រះរាជបវេណី និងព្រះពុទ្ធសាសនា រយៈពេល ៤ថ្ងៃ ស្ថិតនៅអតីតព្រះរាជ ដំណាក់របស់ព្រះអង្គ នៅផ្លូវសម្តេច ប៉ាន ក្រោយព្រះបរមរាជ វាំង។

អានអត្ថបទពេញ

#RFAKhmer #Politics #NorodomRanariddh
https://www.youtube.com/watch?v=usfWh6vDHTA
នេះគឺជាការផ្សាយរបស់អាស៊ីសេរី សម្រាប់ព្រឹក​ថ្ងៃចន្ទ ២កើត ខែ​ មិគសិរ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ គ.ស.២០២១ ដែលមាន មាតិការព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ អ្នកវិភាគ ព្រមានថាលោក ហ៊ុន សែន អាចបាត់បង់អំណាចមិនអាចផ្ទេរឱ្យកូនបាន បើវៀតណាមងាកទៅគាំទ្រលោក ស ខេង ដោយសារស្និទ្ធនឹងចិនខ្លាំងពេក
៚លោក សម រង្ស៊ី ថាសត្រូវពិតប្រាកដរបស់អ្នក​ប្រជាធិបតេយ្យខ្មែរគឺលោក ហ៊ុន សែន
៚ប្រមុខការទូតកម្ពុជា និងចិន ពិភាក្សាពីបញ្ហាមីយ៉ាម៉ា ស្របពេលចិន​ចង់ឱ្យមេដឹកនាំរដ្ឋប្រហារចូលរួម​កិច្ចប្រជុំកំពូលអាស៊ានឡើងវិញ
៚មន្រ្តីសហជីពខកចិត្ត ដែលបញ្ហារបស់​កម្មករនិយោជិត​ជាច្រើន នៅតែគ្មានដំណោះស្រាយ...........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
ក្រសួង​សុខាភិបាល​កម្ពុជា កាលពីថ្ងៃទី៥ ខែធ្នូ បាន​លុបចោល​ការហាម​ឃាត់​អ្នក​ដំណើរ​ ឬ​អ្នក​ដែល​បាន​ឆ្លង​កាត់​ប្រទេស​ចំនួន ១០ នៅ​ទ្វីបអាហ្រ្វិក ដែល​មាន​ផ្ទុះ​ករណី​មេរោគកូវីដ១៩​បំប្លែងថ្មី​ឈ្មោះ អូមីក្រុង (Omicron)។ កាលពី៧ថ្ងៃមុន គឺនៅថ្ងៃទី២៩ ខែវិច្ឆិកា ក្រសួង​សុខាភិបាល បាន​ប្រកាស​ហាមឃាត់​អ្នកដំណើរ​ ឬ​អ្នក​ដែល​ឆ្លងកាត់​ប្រទេស​ទាំង ១០ នៅទ្វីបអាហ្រ្វិក ដោយ​ក្រសួង​អះអាងថា ព្រួយបារម្ភ​អំពី​ស្ថានភាព​រីករាលដាល​នៃ​មេរោគ​បំប្លែងថ្មី​នេះ។

អានអត្ថបទពិស្តារ

#RFAKhmer #Health #COVID19 #Omicron
ប្រមុខការទូតកម្ពុជា និងចិន ពិភាក្សាពី បញ្ហា មីយ៉ាម៉ា ស្របពេលចិនចង់ឱ្យ មេដឹកនាំរដ្ឋប្រហារ ចូលរួមកិច្ចប្រជុំ កំពូលអាស៊ានឡើងវិញ។ ចាប់តាំងពីខែកុម្ភៈមក យ៉ាងហោចណាស់មាន ពលរដ្ឋស៊ីវិលភូមាជាង ១ពាន់៣រយនាក់ ត្រូវបានសម្លាប់ និងមនុស្សជិត ៨ពាន់នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន ដោយរបបសឹកយោធា ក្រោយអំពើ រដ្ឋប្រហារយោធានៅប្រទេសភូមា នេះ។

អានអត្ថបទពិស្តារ

#RFAKhmer #Politics #Cambodia #China #Myanmar #ASEAN
អាជ្ញាធរ​​​​រាជធានី​ភ្នំពេញ​ បាន​អនុញ្ញាត​ឲ្យ​ក្រុម​អង្គការ ​សង្គម​ស៊ីវិល​​ជាង​សាមសិប​ (៣១) ​​ស្ថាប័ន​​​ប្រារព្ធ​​​​ទិវា​សិទ្ធិ​មនុស្ស​​អន្តរជាតិ​ ថ្ងៃ​ទី​១០ ខែធ្នូ ​នៅ​ទីលាន​ប្រជាធិបតេយ្យ​សម្រាប់​ឆ្នាំ​នេះ។ ប៉ុន្តែ​​អាជ្ញាធរ​បាន​កំណត់​​ឲ្យ​មាន​មនុស្ស​​ចូលរួម​ត្រឹម​​ពីរ​រយ ​(២០០)​ ​នាក់​​ប៉ុណ្ណោះ​។​ ក្រុម​មន្ត្រី​សង្គម​ស៊ីវិលលើក​ឡើង​ថា ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ គឺជា​ព្រឹត្តិការណ៍​សំខាន់​បំផុត ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស និង​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​ឡើងវិញ។

អានអត្ថបទពិស្តារ៖

#RFAKhmer #HumanRights #Democracy
អង្គការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិមនុស្ស និង​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ព្រួយ​បារម្ភ​អំពី​ការ​កើនឡើង​នៃ​អំពើ​ហិង្សា និង​ការ​យាយី​ផ្នែក​នយោបាយ នៅ​មុន​ការ​បោះ​ឆ្នោត​មកដល់។ ប៉ុន្តែ​មន្ត្រី​បក្ស​កាន់​អំណាច​បដិសេធ​ថា ករណី​ហិង្សា​លើ​សកម្មជន​នយោបាយ​កន្លងមក ជា​រឿង​សន្តិសុខ​សង្គម​ធម្មតា ហើយ​រដ្ឋាភិបាល​ធានា​បាន​នូវ​បរិយាកាស​ល្អ​សម្រាប់​ការ​បោះឆ្នោត​នា​ពេល​ខាងមុខ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #HumanRights #CNRP
https://www.youtube.com/watch?v=JuruyudFpyk
នេះគឺជាការផ្សាយរបស់អាស៊ីសេរី សម្រាប់យប់ថ្ងៃចន្ទ ២កើត ខែ មិគសិរ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ គ.ស.២០២១ ដែលមាន មាតិការព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងថា លោក ហ៊ុន សែន កំពុងព្រួយចិត្តរឿងបែកបាក់ផ្ទៃក្នុងបក្ស ក្រោយដាក់កូន​ជា​បេក្ខជននាយករដ្ឋមន្ត្រី
៚ គ្រួសារជនរងគ្រោះ ទាមទារឱ្យអាជ្ញាធរបើកការស៊ើប​អង្កេត​ដោយឯករាជ្យជុំវិញករណីឃាតកម្មលោក ស៊ិន ខុន
៚ ក្រុមអង្គការសង្គមស៊ីវិល រួមគ្នាផ្សព្វផ្សាយបញ្ហា​សិទ្ធិសេរីភាពរយៈពេល១០ថ្ងៃ អបអរទិវាសិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ
៚ ក្រុមអ្នកធ្វើការងារសង្គម ជួបជុំគ្នាហូបអាហារសាមគ្គី​ប្ដេជ្ញាបន្តសកម្មភាពដោយគ្មានការភ័យខ្លាច ...........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
អ្នក វិភាគ នយោបាយ និង មន្ត្រី គណបក្ស ប្រឆាំង ថ្លែង ថា លោក នាយក រដ្ឋ មន្ត្រី ហ៊ុន សែន កំពុង ព្រួយបារម្ភ ពី ការ ប្រេះឆា ផ្ទៃ ក្នុង គណបក្ស កាន់ អំណាច ។ ការ លើក ឡើង នេះ ធ្វើ ឡើង ក្រោយ ពី លោក ហ៊ុន សែន បាន ប្ដូរ ចិត្ត ពាក់ព័ន្ធ នឹង ការ ដាក់ កូន ប្រុស ច្បង របស់ លោក ជា បេក្ខភាព នាយករដ្ឋមន្ត្រី នៅ ពេល ខាង មុខ ។ អ្នក នាំ ពាក្យ គណបក្ស កាន់អំណាច ថាមិន មាន ការ ប្រេះឆា ក្នុង ជួរ គណបក្ស របស់ ខ្លួន នោះ ទេ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CPP #HunSen #SarKheng #Hunmanet
សកម្មជន សង្គម ច្រើន ក្រុម នឹង រួបរួមគ្នា ជា ក្រុម ធំ តែ មួយ ដើម្បី ធ្វើ សកម្មភាព រួម គ្នា ជា ទ្រង់ទ្រាយ ធំ និង ដោយ គ្មាន ការ ភ័យ ខ្លាច។ ការ តាំង ចិត្ត នេះ ធ្វើ ឡើង ក្នុង កម្មវិធី ជួបជុំ គ្នា ហូប អាហារ សាមគ្គី នៅ ថ្ងៃ ទី ៦ ខែធ្នូ ។ សង្គម ស៊ីវិល ថាការ រួបរួម គ្នា ជា ក្រុម ធំ នេះ នឹង ជួយ ឲ្យ ការ តវ៉ា របស់ ពួកគាត់ មាន ប្រសិទ្ធភាព ល្អ។

អានអត្ថបទពិស្តារ៖

#RFAKhmer #HumanRights #Youth #Environments
https://www.youtube.com/watch?v=vK7vodQ0C68
នេះគឺជាការផ្សាយរបស់អាស៊ីសេរី សម្រាប់ព្រឹកថ្ងៃ អង្គារ​ ០៣ កើត ខែ មិគសិរ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ០៧ ខែ ធ្នូ គ.ស.២០២១ ដែលមាន មាតិការព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ ក្រុមសមាជិកសភាអាស៊ាន ថាលោក ហ៊ុន សែន កំពុង​ធ្វើ​ឲ្យ​​អាស៊ានបែកបាក់ក្នុងរឿងភូមា
៚ មេធាវីអន្តរជាតិ​ព្រមានថារដ្ឋាភិបាលលោក ហ៊ុន សែន នឹងមានបញ្ហា​ បើហ៊ានឲ្យកញ្ញា សេង ធារី ជាប់ទោស
៚មន្រ្តីជាន់ខ្ពស់បក្សប្រឆាំង ថាបើ​លោក​ ហ៊ុន សែន ចិត្ត​សឿង​ បើកផ្លូវឲ្យពួកគាត់​​អាចវិលទៅតតាំងក្តីក្នុង​តុលាការ
៚ប្រជា​សហគមន៍​នៅខេត្តក្រចេះ​ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ការពារ​ព្រៃសហគមន៍​ភ្នំសេះ
…..........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
ថ្នាក់ដឹកនាំ​របស់​ក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស ហៅ​កាត់​ថា អេភីអេចអរ​ (APHR) ​លោក ​កាស៊ីត ភិរម្យ (Kasit Piromya) រិះគន់ លោក ហ៊ុន សែន ថា​កំពុង​តែព្យាយាម​ធ្វើឱ្យ​កិច្ចខិតខំ​ប្រឹងប្រែង​តស៊ូមតិ​ដ៏លំបាក​របស់​អាស៊ាន​ប្រឆាំង​មេដឹកនាំ​រដ្ឋប្រហារ​មីយ៉ាន់ម៉ា (Myanmar) ឬភូមា ប្រែក្លាយ​ជា​អសារបង់ ដោយសារ​តែ​ការប៉ុនប៉ង​ទទួល​ស្គាល់ និង​ព្យាយាម​ចង់ឱ្យ​មេដឹកនាំ​របបនេះ ​អាចចូលរួម​កិច្ចប្រជុំ​កំពូលអាស៊ាន ដែល​កម្ពុជា​ធ្វើ​ជា​ប្រធាន​នៅ​ឆ្នាំ២០២២ ខាងមុខ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #KasitPiromya #APHR #ASEAN #HunSen
ក្រុម អង្គការ សង្គម ស៊ីវិល រួមគ្នា ផ្សព្វផ្សាយ បញ្ហា សិទ្ធិ សេរីភាព រយៈពេល១០ថ្ងៃ ដើម្បី អបអរ ទិវា សិទ្ធិមនុស្ស អន្តរជាតិ ថ្ងៃទី១០ ធ្នូ ខាងមុខនេះ។ ពួកគេ ស្នើ ឱ្យ រដ្ឋាភិបាល គោរព សិទ្ធិ សេរីភាព ពលរដ្ឋ ក៏ដូចជា ផ្ដល់ ឱកាស ដល់ យុវជន ក្នុង ការ ចូលរួម ចំណែក ជួយ សង្គម ជាតិ ទៅ តាម គោលការណ៍ ប្រជាធិបតេយ្យ។

អានអត្ថបទពិស្តារ៖

#RFAKhmer #HumanRights #NGOs
គ្រួសារ​ជន​រង​គ្រោះ​ទាមទារ​អាជ្ញាធរ​បើក​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ​ជុំវិញ​ឃាតកម្ម​លើ​សកម្មជន​គណបក្សប្រឆាំង​លោក ស៊ិន ខុន កាល​ពី​ថ្ងៃទី២១ ខែវិច្ឆិកា​ បន្ទាប់​​ពី​​រូប​លោក​​ចូល​រួម​យ៉ាង​សកម្ម​ផ្នែក​នយោបាយ និង​រិះគន់​កំហុសឆ្គង​របស់​រដ្ឋា​ភិបាល​លោក ហ៊ុន សែន ជា​បន្ត​បន្ទាប់។ ប៉ុន្តែ​មន្រ្តី​ជាន់​ខ្ពស់​រដ្ឋាភិបាល​បញ្ជាក់​ថា ​សំណើ​របស់​គ្រួសារ​ជន​រង​គ្រោះ និង​សង្គម​ស៊ីវិល មិន​អាច​ទៅរួច​ឡើយ​​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CNRP #CNRPActivists #Sinkhon
ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ​ផ្នែក​បរិស្ថាន ម៉ុនហ្កាបេ (Mongabay) ចេញផ្សាយ​អត្ថបទ​ស្រាវជ្រាវ​មួយ​រក​ឃើញ​ថា រោងចក្រ​កាត់ដេរ​រាប់​រយ​ក្នុង​ប្រទេស​កម្ពុជា ដែល​ផលិត​សម្លៀកបំពាក់​សម្រាប់​ក្រុមហ៊ុន​ម៉ាក​យីហោ​ល្បីៗ​នៅ​លើ​ពិភព បាន​ប្រើប្រាស់​ព្រៃឈើ ដែល​ប្រមូល​ពី​តំបន់​ជាច្រើន ជាពិសេស​ឧទ្យានជាតិ​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់ បើ​ទោះ​ខុសច្បាប់​របស់​កម្ពុជា​ក៏ដោយ ដើម្បី​ផលិត​អគ្គិសនី។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #Forests #PreyLang
ក្រសួងសុខាភិបាលបន្តរកឃើញ អ្នកឆ្លងជំងឺ កូវីដ (Covid-19) ចំនួន ១៤ នាក់ថ្មីទៀតនៅថ្ងៃអង្គារ ទី៧ ខែធ្នូនេះ ខណៈអ្នកជាសះស្បើយមានចំនួន ១៤នាក់។ តួលេខអ្នកឆ្លងសរុបពេលនេះមាន ១២០.២៨៦ នាក់។ ចំណែកអ្នកជាសះស្បើយ វិញមានចំនួនសរុប ១១៦.៦៤២នាក់។ នៅថ្ងៃ នេះក៏មានអ្នកស្លាប់ថ្មី៤នាក់ក្នុងនោះក្រសួង បញ្ជាក់ថា ២នាក់មិនបានចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩នោះទេដែលធ្វើឱ្យតួលេខអ្នកស្លាប់ សរុសកើនឡើងដល់ ២.៩៦៧នាក់៕
#RFAKhmer #Health #COVID19
លោក អ្នកនាងជាទី មេត្រី!
អ្នកវិភាគ លើក ឡើង ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង កូនប្រុសច្បង របស់ លោក គឺលោក ហ៊ុន ម៉ាណែត មិនមែនជាដៃគូរប្រកួត ដែល មាន ប្រជាប្រិយភាព ខ្លាំង នោះ ឡើយ។ ប៉ុន្តែ ពួកគេមើលឃើញថា ហេតុផល ដែលនាំ ឱ្យ គណបក្ស ប្រជាជនកម្ពុជា នៅតែអាចកាន់ អំណាចបាន គឺមកពីក្រុមអ្នក ប្រជាធិបតេយ្យ ខ្លួនឯង ខ្សោយ ទៅវិញទេ។

តើមូលហេតុអ្វីបានជាក្រុមអ្នកប្រជាធិបតេយ្យខ្សោយ? តើត្រូវធ្វើដូចម្ដេចខ្លះ ទើបអាច ប្រកួត ប្រជែង ការបោះឆ្នោតឈ្នះគណបក្សកាន់អំណាច បាន?

សូមលោកអ្នកនាងរង់ចាំស្ដាប់/ ទស្សនា នាទីវេទិកាអាស៊ីសេរី ដែលនឹងជជែកអំពី បញ្ហានេះ នៅយប់ថ្ងៃអង្គារ ទី៧ ខែធ្នូនេះ កុំបីខាន។

លោកអ្នកនាង អាច សួរវាគ្មិន របស់ យើង ឬ បញ្ចេញ មតិយោបល់ សូម ដាក់ លេខទូរស័ព្ទ របស់ លោក អ្នកនាង នៅក្នុង ខ្ទង់ ខំមិនត៍(Comment) ហ្វេសប៊ុក (Facebook) ឬ យូធូប (YouTube) អាស៊ីសេរីដែល កំពុង ផ្សាយ ផ្ទាល់ នៅ ពេល នោះ ក្រុមការងារអាស៊ីសេរី នឹង ហៅ ទៅ លោក អ្នកនាងវិញ។ សូមអរគុណ!
#RFAKhmer
មេធាវី​អន្តរជាតិ​ជនជាតិ​អាមេរិក​ ​ដែល​ជា​មិត្តភក្តិ​របស់​កញ្ញា​ ​សេង​ ​ធារី​ ​ផង​នោះ​ ​ពេលនេះ​កំពុង​មាន​វត្តមាន​នៅ​ប្រទេស​កម្ពុជា​ ​ដើម្បី​ឃ្លាំមើល​ដំណើរការ​ក្តី​ដោយ​ផ្ទាល់​នៅ​តុលាការ​កម្ពុជា​ ​ដែល​លោក​ហៅថា ​ជា​ ​«​សវនាការ​ឆាក​ល្ខោន​»​។ មេធាវី​​អន្តរជាតិរូបនេះបាន​​ព្រមាន​​ថា​​ រដ្ឋាភិបាល​លោក​ ​ហ៊ុន​ ​សែន​ ​នឹង​​មាន​បញ្ហា​​​បើ​​ហ៊ាន​​ឲ្យ​កញ្ញា​ ​សេង​ ​ធារី​ ​ជាប់ទោស។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #HumanRights #CNRP
សង្គមស៊ីវិល លើកឡើង ថា ជំនួប រវាង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង ក្រុម មេដឹកនាំ រដ្ឋប្រហារ យោធា នៃ ប្រទេស ភូមា នឹងធ្វើឱ្យ កម្ពុជា មាន ការិះគន់ កាន់តែខ្លាំង ពី អន្តរជាតិ។ ការលើក ឡើង នេះ ធ្វើ ឡើង បន្ទាប់ ពី លោក ហ៊ុន សែន បាន ជួប ជាមួយ រដ្ឋមន្ត្រី ការបរទេស ភូមា គឺលោក វុនណា ម៉ោងលីន (Wunna Maung Lwin) ពិភាក្សា អំពី កិច្ច សហប្រតិបត្តិការ ទ្វេភាគី រវាង ប្រទេសទាំងពីរ នៅ រាជធានី ភ្នំពេញនៅ ព្រឹក ថ្ងៃ ទី៧ ខែធ្នូនេះ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Cambodia #Myanmar #ASEAN