វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.77K photos
1.68K videos
88 files
7.59K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
កម្ពុជា និង ឡាវ ពន្លឿន ការចរចា បោះបង្គោល ព្រំដែន បន្ថែម ក្នុង តំបន់ ឯកភាព គ្នារួច ៨៦% នៃ ខ្សែព្រំដែន រួម។ ការសម្រេចនេះ ធ្វើឡើង នៅក្នុង ដំណើរ ទស្សនកិច្ច ផ្លូវការ រយៈពេល ២ថ្ងៃ របស់ នាយករដ្ឋមន្ត្រី ថ្មី នៃ ប្រទេសឡាវលោក ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) មក កាន់ កម្ពុជា។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Cambodia #Lao #COVID19KH
https://www.youtube.com/watch?v=2Wd0D8m-u_c
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ១២ រោច ខែ កក្ដិក ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ០១ ខែ ធ្នូ គ.ស.២០២១ ដែលមាន មាតិការព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ លោក ​កឹម សុខា​ បញ្ជាក់ជា​​ថ្មី​ថា​​ ​ការ​សម្រេច​ចិត្ត​​បែកពី​លោក​ សម​ រង្ស៊ី​ ​គ្មាន​អ្នក​ណា​បង្ខំ​លោក​ទេ​
៚ គ្រួសារ ​និង​សកម្មជនបក្សប្រឆាំង ​ស្នើសុំ​តុលាការ​ទម្លាក់​បទ​ចោទ និង​ដោះលែង​អ្នកជាប់ឃុំ​ក្នុងពេល​សវនាការ​សប្តាហ៍​ក្រោយ
៚​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថា​ ក្រុមហ៊ុន​ណាហ្គាវើលដ៍ ​រំលោភ​សិទ្ធិ​ការងារ និង​សេរីភាព​ជា​មូលដ្ឋាន​របស់​សហជីព​ធ្ងន់ធ្ងរ
៚ មន្ត្រី​សង្គម​ស៊ីវិល ​ជំរុញ​ឲ្យ​អាជ្ញាធរ​បង្ក្រាប​ការ​កាប់​ទន្ទ្រាន​ព្រៃ​លិច​ទឹក​នៅបឹងទន្លេសាប ឲ្យ​មាន​តម្លាភាព ........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
លោក កឹម សុខា បញ្ជាក់ បន្ថែម ថា ការ ប្រកាស ថា លោក មិន ពាក់ព័ន្ធ នឹង លោក សម រង្ស៊ី គឺ ជា ឆន្ទៈ របស់ លោក ធ្វើ ឡើងដោយ គ្មាន អ្នក បង្ខំ ឡើយ ។ ការ បញ្ជាក់ បែប នេះ របស់ លោក កឹម សុខា ទំនងជាការឆ្លើយតបទៅ ដៃគូរបស់ លោកគឺ លោក សម រង្ស៊ី ដែលបានអះអាងថា សារ លោក កឹម សុខា ធ្វើ ឡើង ដោយ ការ បង្ខិតបង្ខំពីលោក ហ៊ុន សែន ។ ជុំរិញរឿងនេះ គណបក្ស កាន់អំណាច ថា ជម្លោះ របស់ មេដឹកនាំ បក្ស ប្រឆាំង កំពុង ផ្ដល់ ផល ចំណេញ ដល់ គណបក្ស កាន់ អំណាច។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #KemSokha #SamRainsy #CNRP
ព្រះសង្ឃ មួយ អង្គដែល ភៀស ព្រះកាយ នៅ ប្រទេសថៃ ព្រះនាម បូរ បេត ត្រូវបាន អាជ្ញាធរថៃ ចាប់ផ្សឹក និង ប្រឈម បញ្ចូន ទៅ ដាក់ ទោស ទណ្ឌ នៅ កម្ពុជា។ រូបភាព ជាច្រើន សន្លឹក ដែល បង្ហោះ នៅលើ ហ្វេសប៊ុក (Facebook) បង្ហាញថា អាជ្ញាធរថៃ ជាច្រើននាក់ បាន ចាប់ ព្រះកាយ ព្រះអង្គ បូរ បេត ហើយ នឹង មាន រូបភាព ដែល អាជ្ញាធរថៃ ឈរមើល ព្រះអង្គ ស្លៀក ពាក់ ខោអាវ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #HumanRights #Monk #CNRP
លោក ហ៊ុន សែន ប្រកាស​ថា លោក ហ៊ុន ម៉ាណែត ជា​បេក្ខជន​នាយករដ្ឋមន្ត្រី ក្នុង​ចំណោម​បេក្ខជន​ផ្សេង​ទៀតពី​ក្នុង​បក្ស។ ទោះ​យ៉ាងណា​លោក ហ៊ុន សែន មិន​បញ្ជាក់​ឈ្មោះ​ឥស្សរជន​នយោបាយ​ជា​បេក្ខភាព​នាយករដ្ឋមន្ត្រី​ផ្សេង​ទៀត ក្នុង​ជួរ​គណបក្ស​នោះ​ទេ។ ព័ត៌មានពេញ
https://www.youtube.com/watch?v=mhFjEgQDQeU
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃ ព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១ ដែលមាន មាតិការព័ត៌មាន សំខាន់ៗដូចតទៅ៖

1. លោក ហ៊ុន សែន គាំទ្រ​កូនប្រុស​ច្បង​ ​ជា​នាយករដ្ឋ​មន្រ្តី
2. អាមេរិក​ជំរុញ​ឱ្យ​កម្ពុជា​បង្ហាញ​តម្លាភាព​រឿងមូលដ្ឋាន​ទ័ព​ជើងទឹក​រាម
3. ព្រះសង្ឃ បូរ បេត អាចត្រូវអាជ្ញាធរថៃបញ្ជូន​ទៅ​កម្ពុជាវិញ
4. លោកនាយករដ្ឋមន្រ្តី ឱ្យមន្ត្រីពាក់ព័ន្ធរឿងកាប់ទន្ទ្រាន​ដី​ព្រៃលិច​ទឹក​សងដីរដ្ឋវិញ​.........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
សហរដ្ឋអាមេរិក​បន្ត​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​តម្លាភាព​ពេញលេញ​ចំពោះ​គម្រោង​អភិវឌ្ឍ​មូលដ្ឋាន​ទ័ពជើងទឹក​រា​ម ដើម្បី​ជា​ប្រយោជន៍​ដល់​គ្រប់​ភាគី​។ ការ​បញ្ជាក់​បែបនេះ​របស់​សហរដ្ឋអាមេរិក ធ្វើ​ឡើង​បន្ទាប់​ពី​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​នៅ​ថ្ងៃទី២ ធ្នូ​ថា លោក​ឈប់​និយាយ​ពី​បញ្ហា​មូលដ្ឋានទ័ព​រាម​នោះ​ទៀត​ហើយ ហើយ​ក៏​មិន​អនុញ្ញាត​ឱ្យ​មាន​ទស្សនកិច្ច​ទៅ​កាន់​ទីនោះ​ទៀត​ដែរ។ព័ត៌មាន​លម្អិត
Update: លោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស បន្ត ពង្រឹង អំណាច និង គាំទ្រ កូនប្រុស ច្បង របស់ លោក ពេញទំហឹង ឲ្យ ស្នង តំណែង នាយករដ្ឋមន្ត្រី បន្ត ពី លោក។ មន្ត្រី ជាន់ ខ្ពស់ បក្ស ប្រឆាំង និង អ្នក វិភាគ ចាត់ ទុក ថា ការ ប្រកាស របស់ លោក ហ៊ុន សែន នេះ ឆ្លុះ បញ្ចាំង កាន់តែ ច្បាស់ ថា លោក កំពុង នាំ កម្ពុជា ឆ្ពោះ ទៅ រក ការដឹកនាំ បែប ត វង្ស ត្រកូល។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CPP #HunSen #Hunmanet
ក្រុម​គ្រួសារ​ និង​​សកម្មជនបក្សប្រឆាំង​ ស្នើសុំឲ្យ​តុលាការ​ក្រុងភ្នំពេញ​ ទម្លាក់​ចោល​បទចោទ​ប្រកាន់ ​និង​​ដោះលែង​​អ្នកជាប់ឃុំ​នយោបាយ ​នៅ​ថ្ងៃ​សវនាការ​ទ្រង់​ទ្រាយ​​ធំ​​នៅ​សប្តាហ៍​​ក្រោយ​នេះ។ ​មន្ត្រីសិទ្ធិមនុស្សយល់ថា ​សកម្មជនបក្ស​ប្រឆាំង​​ទាំងអស់​ នឹង​​រួចផុត​​ពី​​ការ​​ចោទ​ប្រកាន់ ​ប្រសិនបើ​ស្ថានភាព​នយោបាយ​ធូរស្រាល​​ឡើង​វិញ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CNRP #Prisoner #Freedom
https://www.youtube.com/watch?v=mmq8erTQFVQ
នេះគឺជាការផ្សាយរបស់អាស៊ីសេរី​សម្រាប់ព្រឹកថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ គ.ស.២០២១ ដែលមាន មាតិការព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ អាជ្ញាធរ​ថៃ​យល់ព្រម​ដោះលែង​ព្រះសង្ឃ បូរ បេត ដែល​ត្រូវ​អាជ្ញាធរ​ថៃ​បង្ខំ ចាប់ផ្សឹក
៚អ្នកតាមដានរឿងនយោបាយថា លោក ហ៊ុន ម៉ាណែត គួរមាន​គោលនយោបាយ ផ្សេងពីលោក ហ៊ុន សែន ដើម្បី​ងាកចេញ​ពី​ការដឹកនាំ​បែប​តវង្សត្រកូល និង​គន្លង​ផ្ដាច់ការ​ដូច​ឪពុក
៚ អាមេរិក​ជំរុញ​ឱ្យ​កម្ពុជា​បង្ហាញ​តម្លាភាព​រឿងមូលដ្ឋាន​ទ័ព​ជើងទឹក​រាម
៚ពលរដ្ឋ​​ដែល​ប៉ះពាល់​ដោយ​​​ការ​​ទំនប់​សេសាន​ក្រោម២​បន្ត​ទាមទារ​សំណង........
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
ព័ត៌មាន​ចុង​ក្រោយ​ទាក់ទង​នឹង​ការ​ចាប់​ផ្សឹក និង​ឃុំ​ព្រះកាយ​ព្រះសង្ឃ​ខ្មែរ ព្រះតេជព្រះគុណ បូរ បេត នៅ​ប្រទេស​ថៃ​នោះ អាជ្ញាធរ​ថៃ​នឹង​ដោះ​លែង​ព្រះអង្គ​នៅ​ថ្ងៃ​សុក្រ​នេះ នេះ​បើ​យោង​តាម​ប្រភព​ពី​អង្គការ​សហប្រជាជាតិ ប្រចាំ​ទីក្រុង​បាងកក។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #HumanRights #CNRP
ក្រុម អង្គការ សង្គម ស៊ីវិល ប្រតិកម្ម ចំពោះ ការ លើក ឡើង របស់ លោក នាយក រដ្ឋមន្ត្រី ហ៊ុន សែន ដែល ប្រកាស ឱ្យ មន្ត្រី និង អាជ្ញាធរ ដែល ជាប់ ពាក់ព័ន្ធ កាប់ ទន្ទ្រាន ដី ព្រៃ លិច ទឹក ខុស ច្បាប់ ត្រូវ ប្រគល់ ជូន រដ្ឋ វិញ ទើប រួច ខ្លួន ។ ពួកគេ ចាត់ ទុក ការ លើក ឡើង នេះ ជា រឿង មិន សម ហេតុផល តាម ច្បាប់ និង ជា រឿង អយុត្តិធម៌ ក្នុង សង្គម ធ្វើ ឱ្យ កើន ឡើង នូវ វប្បធម៌ និណ្ឌភាព។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #NGOs #Land
លោកអ្នកនាងកញ្ញាជាទីមេត្រី!

បន្ទាប់ពីលឹបលៗ អំពីការផ្ចុងផ្តើមអោយកូនឡើង កាន់អំណាចបន្ត អស់មួយ រយៈកាលកន្លងមក ពេលនេះលោក ហ៊ុន សែន ចេញមុខប្រកាសជា សាធារណៈ ហើយ ថា លោក «គាំទ្រពេញទំហឹង ឱ្យ កូន ប្រុស ច្បងរបស់លោក គឺ លោក ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្រ្តីបន្តពីលោក»។

តើអាចមានមូលហេតុអ្វីខ្លះ ដែលជំរុញអោយ លោក ហ៊ុន សែន ហ៊ានទំលាយ ចេញជា សាធារណៈនូវ ផែនការកាន់អំណាចតត្រកូល របស់ លោកនាពេនេះ?

តើលោក ហ៊ុន ម៉ាណែត អាចនឹងមានចក្ខុវិស័យ ក្នុងការ ដឹកនាំប្រទេស ខុសពី ឪពុក របស់ ខ្លួន ដែរ ឬ ទេ?

សូមអញ្ជើញលោក អ្នកនាងរង់ចាំស្តាប់ នឹង ចូលរួម កិច្ចពិភាក្សាអំពី រឿងនេះ នៅក្នុង នាទីវេទិកា អ្នក ស្តាប់ វិទ្យុអាស៊ីសេរី នារាត្រីថ្ងៃ សុក្រ នេះកុំបីខាន។

#RFAKhmer #Politics
https://www.youtube.com/watch?v=3FABc7LY3Mc
នេះគឺជាការផ្សាយរបស់អាស៊ីសេរី សម្រាប់យប់ថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ គ.ស.២០២១ ដែលមាន មាតិការព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ ខ្មែរនៅ​អូស្ត្រាលី​គ្រោង​ស្រង់​ឈ្មោះ​មន្រ្តី​ពុក​រលួយ​ខ្មែរ ឲ្យ​រដ្ឋាភិបាល​អូស្ត្រាលី​ដាក់​ទណ្ឌកម្ម​
៚ ​ពលរដ្ឋមិន​រំពឹងថា ​លោក ហ៊ុន ម៉ាណែត ​ក្លាយ​ជា​មេដឹកនាំ​ល្អ
៚អាជ្ញាធរ​ថៃ​ដោះ​លែង​ព្រះតេជព្រះគុណ បូរ បេត ហើយនៅ​ថ្ងៃ​សុក្រ​នេះ
៚នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី ៖តើលោក ហ៊ុន ម៉ាណែត អាច​នឹង​មាន​ចក្ខុវិស័យ​ក្នុង​ការដឹកនាំ​ប្រទេស​ ខុស​ពី​ឪពុក​របស់​ខ្លួន​ដែរ ឬទេ?.......
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
សូម​ចុច​តំណ​នេះ https://youtu.be/RXwjZAFoyYo / https://fb.watch/9GlSMFpRtU/
ដើម្បី​តាមដាន​ការ​ផ្សាយ​របស់​អាស៊ីសេរី​សម្រាប់​ព្រឹក​ថ្ងៃ​សៅរ៍ ទី៤ ខែ​ធ្នូ ២០២១
….........
កម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី ផ្សាយដំណាលគ្នាតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈរលក​ធាតុ​អាកាសខ្លី ៩ពាន់៣រយ៩០ គីឡូហឺត្ស ស្មើនឹងកំពស់៣២ម៉ែត្រ និង១ម៉ឺន ១ពាន់ ៨រយ ​គីឡូហឺត្ស ស្មើនឹងកំពស់២៥ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៣រយ ៩០គីឡូហឺត្ស ស្មើនឹងកំពស់ ៣២ម៉ែត្រ និង​​១ម៉ឺន ៥ពាន់ ១រយ ៥៥គីឡូហឺត្ស ស្មើនឹង កំពស់២០ម៉ែត្រ។
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
សូម​ចុច​តំណ​នេះ https://youtu.be/CvkGLCn8Lg8 / https://fb.watch/9H6iN3CC27/
ដើម្បី​តាមដាន​ការ​ផ្សាយ​របស់​អាស៊ីសេរី​សម្រាប់​យប់​ថ្ងៃ​សៅរ៍ ទី៤ ខែ​ធ្នូ ២០២១