វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.72K photos
1.47K videos
84 files
7.38K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សកម្មជនការពារព្រៃឈើ និង​ពលរដ្ឋ​ប្រតិកម្ម នឹង​ប្រសាសន៍​របស់​លោក​ហ៊ុន សែន ដែល​ទម្លាក់​កំហុស​លើ​ពលរដ្ឋ​ថា នាំគ្នា​ទៅ​កាប់​ឈើ​ដើម្បី​សង់ផ្ទះ បណ្ដាល​ឱ្យ​បាត់​បង់​ព្រៃឈើ។ លោក ​ហ៊ុន សែន ​ព្រមាន​ថា ​រុះ​ផ្ទះ​របស់​ពលរដ្ឋ​ទាំងអស់ ដែល​សង់​ក្រោយ​ឆ្នាំ​១៩៧៩ ​ដើម្បី​ប្រមូល​ឈើ​ដែល​បាត់បង់​មក​វិញ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environment #Forest
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា រដ្ឋមន្ត្រី​ការ​បរទេសអូស្ត្រាលី​ មក​កម្ពុជា ដើម្បី​ពន្យល់​រដ្ឋាភិបាល​អំពី​សម្ពន្ធភាព​យោធា​ត្រី​ភាគី​អូស្ត្រាលី ចក្រ​ភពអង់គ្លេស និងសហរដ្ឋអាមេរិក ហៅ​កាត់​ថា អូឃឹស (AUKUS) ក្នុង​តំបន់​ឥណ្ឌូ​-ប៉ាស៊ីហ្វិក។ អ្នក​វិភាគ​ថា #កម្ពុជា​នឹង​ជួប​ការ​លំបាក ឬ​រង​ការ​ស្ដី​បន្ទោស​ក្នុង​តួនាទី​ជា​ប្រធាន​អាស៊ាន ប្រសិន​បើ​មិន​អាច​ដោះ​ស្រាយ​ករណី​សម្ពន្ធភាព​យោធា​ត្រី​ភាគី​អូឃឹស (AUKUS) ក្នុង​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​បាន។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #AUKUS #Australia
ក្រសួង សុខាភិបាល បន្ត រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ-១៩ (Covid-19) ចំនួន៦៧នាក់ ថ្មីទៀត នៅ ថ្ងៃ អង្គារ ទី៩ ខែ វិច្ឆិកា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ មាន ១១៩.២២៧នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១១៥.៥៩១នាក់។ នៅ ថ្ងៃ នេះ ក៏ មាន អ្នក ស្លាប់ ថ្មី ៥នាក់ ក្នុង នោះ ក្រសួង បញ្ជាក់ ថា ៣នាក់ មិន បាន ចាក់ វ៉ាក់សាំង ការពារ ជំងឺ កូវីដ-១៩ នោះ ទេ ដែល ធ្វើ ឱ្យ តួលេខ អ្នក ស្លាប់ សរុប កើន ឡើង ដល់ ២.៨៤០ នាក់។
#RFAKhmer #Health #COVID19KH
មេដឹកនាំ​គណបក្សសង្គ្រោះជាតិ ដែល​កំពុង​ស្ថិត​ក្រោម​ការ​ត្រួ​តពិនិត្យ​តាម​ផ្លូវ​តុលាការ និង​រងការ​រឹតត្បិតសិទ្ធិ សេរីភាពខាងនយោបាយ ថា​តំណាង​អូស្ត្រាលី​ សន្យា​ជួយ​ពលរដ្ឋខ្មែរ​លើ​បញ្ហាសិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #KemSokha #Australia
ក្នុង​​ឱកាស​​ខួបលើកទី​៦៨ នៃ​ទិវា​ឯករាជ្យ​ជាតិ​របស់​ប្រទេសកម្ពុជា សហរដ្ឋអាមេរិក​សន្យា​ថា ​នឹងនៅតែ​បន្ត​ឈរ​ជាមួយ​ប្រជាពលរដ្ឋ​កម្ពុជា ​ដើម្បី​ឱ្យ​ពួកគេ​ទទួលបាន​នូវ​អនាគត​មួយ​​ប្រកបដោយ​វិបុលភាព លទ្ធិ​ប្រជាធិបតេយ្យ និង​ឯករាជ្យ​កាន់តែ​ប្រសើរ​ជាងមុន។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #US #Independence
https://www.youtube.com/watch?v=A67QqaJrynk
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃអង្គារ ៥កើត ខែកក្ដិក ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ០៩ ខែ វិច្ឆិកា គ.ស.២០២១ ដែលមានមាតិការ ព័ត៌មាន សំខាន់ៗដូចតទៅ៖

1. សង្គម​ស៊ីវិល​ ជំរុញ​ឲ្យ​កម្ពុជា​​បញ្ចប់​ជម្លោះ​នយោបាយ​ដើម្បី​​​​​បង្កើន​​សាមគ្គី​គ្នា​​ការ​ពារ​ឯករាជ្យ​​ជាតិ
2. អ្នកជំនាញខាងច្បាប់អន្តរជាតិ អះអាងថា លោក ហ៊ុន សែន កំពុងតែបំភ្លៃខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
3. អង្គការសិទ្ធិមនុស្ស​​បន្ត​យុទ្ធនាការ​សប្ដាហ៍​ទី​១៣ ទាមទារ​ដោះលែង​មេ​ដឹកនាំសហជីព​ លោក រ៉ុង ឈុន
4. នាទីវេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីនៅថ្ងៃនេះ​យើងនឹងជជែកថា តើកត្តាអ្វីខ្លះ ដែលធ្វើឲ្យសកម្មជនបក្សប្រឆាំង នៅតែរក្សាជំហរគាំទ្រ​ដំណើរ​មាតុភូមិនិវត្តន៍របស់មេដឹកនាំគណបក្សនេះ?.....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
សង្គម​ស៊ីវិល​ ជំរុញ​ឲ្យ​កម្ពុជា​​បញ្ចប់​ជម្លោះ​នយោបាយ​​ដើម្បី​​​​​បង្កើន​​សាមគ្គី​​ភាព​ និង​​រួម​គ្នា​​​ការ​ពារ​ឯករាជ្យ​​ជាតិ តាម​បណ្ដាំ​អតីត​ព្រះ​មហាក្សត្រ​​។ ការ​លើក​ឡើង​នេះ​ធ្វើ ​ឡើង​ក្នុង​​ឱកាស​ដែល​កម្ពុជា​​​ប្រារព្ធ​​​​ខួប ​​៦៨ ​ឆ្នាំ​នៃ​ទិវាឯករាជ្យ​ជាតិ​ ៩​ វិច្ឆិកា។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #CPP #CNRP #Independence
https://www.youtube.com/watch?v=3oajKWALqBw
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃពុធ ៦ កើត ខែកត្តិក ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា គ.ស.២០២១ ដែលមាន មាតិការព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ អូស្ត្រាលី​សន្យា​បន្ត​ធ្វើការ​ជាមួយ​កម្ពុជា​ដើម្បី​ដោះស្រាយ​បញ្ហាប្រឈម​នានា ស្របពេល​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន​ឆ្នាំ ២០២២
៚ ព្រះមហាក្សត្រយាងចូលរួមការប្រារព្ធខួប៧៥ឆ្នាំ នៃអង្គការ យូណេស្កូ (UNESCO)នៅប្រទេសបារាំង
៚ ក្រសួងមហាផ្ទៃបង្កើតគណកម្មាធិការស៊ើបអង្កេត ករណី​អ្នកជាប់ឃុំ ៧នាក់ ហែកគុកនៅខេត្តស្ទឹងត្រែង
៚អ្នក​ជំនាញ​​ថា​ការ​លុប​បឹង​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​ភ្នំពេញ​លិចលង់ ដោយសារទឹកភ្លៀង.....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
រដ្ឋាភិបាល​បាន​អនុញ្ញាត​​ឱ្យ​ប្រជាពលរដ្ឋ​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ និង​ពិធី​បុណ្យ​ផ្សេងៗ​​ឡើង​វិញ​ចាប់​ពី​ថ្ងៃ​នេះ​តទៅ​ ដោយ​អនុវត្ត​តាម​គន្លង​ថ្មី​។​ ក្រសួង​វប្បធម៌​​វិចិត្រសិល្បះថា ​ដើម្បី​រៀប​ចំ​ពិធី​នេះ​បាន​ ម្ចាស់​កម្មវិធី​​ត្រូវ​សុំ​ច្បាស់​អនុញ្ញាត​ពី​អាជ្ញាធរ​ និង​ត្រូវ​ធានា​អនុវត្ត​​វិធាន​ការ​ការពារ​ ការ​រាលដាល​ជំងឺ​កូវីដ​១៩​ឱ្យ​បាន​ត្រឹមត្រូវ​។

អានអត្ថបទបន្ថែម៖

#RFAKhmer #Health #COVID19KH
ពលករ ខ្មែរ ជា ច្រើន នាក់ បន្ត សម្រុក ឆ្លងដែន ទៅ ធ្វើ ការ ងារ នៅ ប្រទេស ថៃ តាម ច្រក របៀង ព្រំដែន ខេត្ត បន្ទាយមានជ័យ និង ខេត្ត បាត់ដំបង ជា រៀង រាល់ ថ្ងៃ។ មន្ត្រី សង្គម ស៊ីវិល យល់ ថា ការ ឆ្លង ដែន នេះ កើត ឡើង ដោយសារ អាជ្ញាធរ ព្រំដែន អនុវត្ត ច្បាប់ ធូរ លុង និង បណ្ដោយ ក្រុម មេខ្យល់ នាំ ពលករ ឆ្លង ដែន តាម អំពើ ចិត្ត។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #Khmer #Worker #Thailand
ក្រុមសង្គមស៊ីវិល បន្ត ធ្វើ យុទ្ធនាការ សប្ដាហ៍ ទី១៣ ដើម្បី ទាមទារ ឲ្យ តុលាការ ដោះ លែង អ្នក ឃ្លាំមើល ព្រំដែន និង ជា មេដឹកនាំ សហជីព លោក រ៉ុង ឈុន ឲ្យ មាន សេរីភាព វិញ។ តំណាង រដ្ឋាភិបាល រក្សា ជំហរ ថា យុទ្ធនាការ នេះ មិន មាន ឥទ្ធិពល លើ តុលាការ ខណៈ លោក រ៉ុង ឈុន រំពឹង ថា សាលា ឧទ្ធរណ៍ នឹង ដោះលែង លោក នៅ ថ្ងៃ ទី១២ ខែវិច្ឆិកា។

អានអត្ថបទពិស្តារ៖

#RFAKhmer #HumanRights #FreeRongchhun
ប្រទេសអូស្ត្រាលី (Australia) សន្យា ថា នឹងបន្តធ្វើការជាមួយកម្ពុជា ដើម្បី ដោះស្រាយបញ្ហាប្រឈមនានា ក្នុង តំបន់ និងសាកល ស្របពេលកម្ពុជា ធ្វើជាប្រធានអាស៊ាន (ASEAN) នៅឆ្នាំ ២០២២ ខាងមុខនេះ។ នៅថ្ងៃដដែល នេះ ក្រសួងការបរទេសកម្ពុជាក៏បាន ចេញសេចក្ដីប្រកាសព័ត៌មានជុំវិញ លទ្ធផលផ្លូវការ នៃដំណើរទស្សនកិច្ច នេះ ដែរ។

អានទត្ថបទពិស្តារ៖

#RFAKhmer #Politics #Australia #HumanRights #ASEAN
ក្រសួង សុខាភិបាល បន្ត រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) ចំនួន៦៥នាក់ ថ្មីទៀត នៅ ថ្ងៃ ពុធ ទី១០ ខែ វិច្ឆិកា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ មាន ១១៩.២៩២នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១១៥.៦៥៩ នាក់។ នៅ ថ្ងៃ នេះ ក៏ មាន អ្នក ស្លាប់ ថ្មី ៥នាក់ ក្នុង នោះ ក្រសួង បញ្ជាក់ ថា ៤នាក់ មិន បាន ចាក់ វ៉ាក់សាំង ការពារ ជំងឺ កូវីដ-១៩ នោះ ទេ ដែល ធ្វើ ឱ្យ តួលេខ អ្នក ស្លាប់ សរុប កើន ឡើង ដល់ ២.៨៤៥ នាក់។
#RFAKhmer #Health #COVID19KH
អ្នក​ជំនាញនៅតែ​លើកឡើង ​​ថា​ការ​លុប​បឹងជា​មូលហេតុចំបង​ ​ធ្វើ​ឲ្យ​ភ្នំពេញ​លេច​លង់ដោយភ្លៀងធ្លាក់ និងជំនន់ពីទឹកស្ទឹងព្រែកត្នោតម្ដងៗ។​ ប្រតិកម្ម​បែបនេះ ធ្វើឡើង​ក្រោយ​ពេល​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​ សែន​ នៅ​ថ្លែង​ដដែល​ថា​ ការ​លុប​បឹង​មិន​ប៉ះពាល់​ដល់​​​រឿង​ទឹក​លេច​ភ្នំពេញ​​ទេ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Environments #Flood
ព្រះមហាក្សត្រ ព្រះ​បរមនាថ នរោត្តម សីហមុនី ​យាង​ទៅ​ប្រទេស​បារាំង ចាប់​ពី​ថ្ងៃ​ទី១០ ដល់​ថ្ងៃ​ទី១៥ ខែវិច្ឆិកា ដើម្បី​ចូលរួម​ក្នុង​សម័យ​ប្រជុំ​មហាសន្និបាត លើក​ទី៤១ ក្នុង​ឱកាស​ប្រារព្ធ​ខួប លើក​ទី៧៥ នៃ​អង្គការ​យូណេស្កូ (UNESCO)។ ព្រះអង្គ​នឹង​ថ្លែង​ព្រះរាជ​សុន្ទរកថា នៅ​ក្នុង​ពិធី​បើក​សម័យប្រជុំ​ជា​ផ្លូវការ​នៃ​មហាសន្និបាត នៅ​ថ្ងៃ​ទី១២ ខែវិច្ឆិកា។
អានអត្ថបទពិស្តារ៖


#RFAKhmer #King #France #UNESCO
ព្រះមហាក្សត្រ​កម្ពុជា បានយាង​តាមព្រះរាជទីនាំង​យន្តហោះ​ពិសេស​ចេញពីកម្ពុជា​ទៅកាន់​ទីក្រុងប៉ារីស​ ប្រទេសបារាំង​ហើយ នៅព្រឹក​ថ្ងៃទី១០ ខែវិចិ្ឆកានេះ ដើម្បីចូលរួម​ក្នុង​មហាសន្និបាត​លើកទី៤១ និងខួបទី៧៥ របស់​អង្គការ​យូណេស្កូ ចាប់​ពី​ថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែវិចិ្ឆកា ឆ្នាំ២០២១នេះ។

អានអត្ថបទពេញ៖

#RFAKhmer #King #France #UNESCO
ក្មេង​ប្រុស កាក់ សុវណ្ណច្ឆ័យ ត្រូវ​បាន​អាជ្ញាធរកម្ពុជា​ដោះលែងឱ្យ​មាន​សេរីភាព​វិញ​​ហើយ នៅ​ព្រឹក​ថ្ងៃពុធ ទី១០ ខែវិច្ឆិកានេះ បន្ទាប់​ពី​អនុវត្តទោស​ជាប់​ពន្ធនាគារ​អស់​រយៈពេល ​៤​ខែ ១៥ថ្ងៃ។ សូមលោក​អ្នកនាង​រង់ចាំ​ស្តាប់​សេចក្តីរាយការណ៍​ព័ត៌មាន​នេះ​ពិស្តារ នៅក្នុង​កម្មវិធី​ផ្សាយ​ព័ត៌មាន​របស់​យើង​នៅ​រាត្រី​នេះ។

អានអត្ថបទបន្ថែម៖

#RFAKhmer #Politics #CNRP
https://www.youtube.com/watch?v=j0gW8Vv7TFk
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ៦ កើត ខែកត្តិក ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា គ.ស.២០២១ ដែលមាន មាតិការព័ត៌មាន សំខាន់ៗដូចតទៅ៖

1. ព្រះមហាក្សត្រ យាងទៅប្រទេសបារាំង ដើម្បី​ចូលរួមការប្រារព្ធខួប ៧៥ឆ្នាំ នៃអង្គការយូណេស្កូ
2. តុលាការដោះលែងក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ មានសេរីភាពវិញ បន្ទាប់ពីជាប់ពន្ធនាគារអស់​រយៈពេល៤ខែ ១៥ថ្ងៃ
3. អង្គការសង្គមស៊ីវិល ស្នើឱ្យស្ថាប័នតុលាការពន្លឿន​នីតិវិធីគ្រប់ដំណាក់កាល ជៀសវាងភាពអយុត្តិធម៌
4. កសិករខ្លះ បោះបង់របរធ្វើស្រែប្រាំង និងកាត់បន្ថយ​ការដំណាំដោយសារជី និងសាំងឡើងថ្លៃ.....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
https://www.youtube.com/watch?v=laGtfv5e2UI
នេះគឺជាការផ្សាយរបស់អាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ១១ ខែវិច្ឆិកា គ.ស.២០២១ ដែលមាន មាតិការព័ត៌មាន សំខាន់ៗដូចតទៅ៖

៚ សារព័ត៌មានបរទេស ផ្សាយព្រោងព្រាតពីការប្តេជ្ញា​តស៊ូរបស់ក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ដើម្បីយុត្តិធម៌​សង្គម
៚ កម្ពុជាដាក់ឲ្យដំណើរការកម្មវិធីភាពជាដៃគូមេគង្គ-អូស្ត្រាលី (MAP)
៚ សមត្ថកិច្ច​ចាប់​បាន​អ្នកទោស​៣នាក់ ក្នុង​ចំណោម​៧នាក់ ដែល​រត់​គេច​ខ្លួន​ពីពន្ធនាគារ​ខេត្តស្ទឹងត្រែង
៚ សមត្ថកិច្ចខេត្តព្រះសីហនុ អន្តរាគមន៍ដោះលែង​បុគ្គលិក ៣នាក់ ដែលចាញ់បោកធ្វើការឲ្យបនល្បែង​អនឡាញចិន.....
រួមនឹងព័ត៌មានមួយចំនួនទៀត៖
...................................................................................
ផ្សាយដំណាលគ្នានឹងកម្មវិធីផ្សាយតាមរលកធាតុអាកាសខ្លី (SW) ពេលព្រឹក ចាប់ពីម៉ោង ៥កន្លះ ដល់ម៉ោង ៦កន្លះ តាមរយៈ រលក ធាតុ អាកាសខ្លី ៩ពាន់ ៩រយ ៤០គីឡូហឺត្ស ស្មើនឹងកំពស់ ៣0ម៉ែត្រ។ ពេលយប់ចាប់ពីម៉ោង ៧កន្លះ ដល់ម៉ោង ៨កន្លះ តាមរយៈរលកធាតុអាកាសខ្លី ៩ពាន់ ៩រយ ៦០គីឡូហឺត្ស ស្មើនឹងកំពស់៣០ម៉ែត្រ និង ១ម៉ឺន ១ពាន់ ២រយ ៤០គីឡូហឺត្ស ស្មើនឹង កំពស់២៥ម៉ែត្រ។
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
សហរដ្ឋអាមេរិក នៅ ថ្ងៃ ទី១០ ខែវិច្ឆិកា ប្រកាស ដាក់ ទណ្ឌកម្ម មន្ត្រី យោធា ជាន់ខ្ពស់កម្ពុជា ពីរ រូប ជុំវិញ ការប្រព្រឹត្ត អំពើពុករលួយ ពាក់ព័ន្ធ នឹង គម្រោង សាងសង់ និង កែ លម្អកំពង់ផែកងទ័ព ជើងទឹករាម នៅ ក្រុងព្រះសីហនុ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Law #Sanction #ReamNavalBase