វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.72K photos
1.42K videos
80 files
7.33K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ពលរដ្ឋខ្មែររស់នៅប្រទេសអូស្ត្រាលីរាប់រយនាក់ កាលពីថ្ងៃអាទិត្យ ទី១៦ កក្កដា បានជួបជុំគ្នាតវ៉ាទ្រង់ទ្រាយធំប្រឆាំងនឹងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ២០២៣ ដែលពួកគេចោទថា ជាការបោះឆ្នោតក្លែងក្លាយ និងបង្គ្រប់កិច្ចតាមការចង់បានរបស់លោក ហ៊ុន សែន ។ លើសពីនេះ ពួកគាត់ បានធ្វើរូបទីងមោងលោក ហ៊ុន សែន និងក្ដារមឈូសដាក់រូបលោក ហ៊ុន សែន ដែលពួកគេចាត់ទុកថា ជាអ្នកសម្លាប់ប្រជាធិបតេយ្យនៅកម្ពុជា និងជាមេដឹកនាំផ្ដាច់ការ។ ក្រុមអ្នកតវ៉ា ក៏ទាមទារលែងឱ្យដោះលែងអ្នកទោសមនសិការដែលកំពុងជាប់ឃុំដោយអយុត្តិធម៌ មានដូចជា ប្រធានគណបក្សសង្គោះជាតិលោក កឹម សុខា អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា មេធាវីសញ្ជាតិអាមេរិក និងជាអ្នកការពារសិទ្ធិមនុស្សដ៏ឆ្នើមនៅកម្ពុជា កញ្ញា សេង ធារី និងកញ្ញា ឈឹម ស៊ីថរ ជាដើម។
#RFAKhmer #Cambodia #HunSen #ElectionKH2023 #ElectionCampaign #ShamElection #CNRP #Protest #CNRP #CandlelightParty #CLP #Democracy #HumanRights #TakMengHeang #HongLim #MenVanna #SimSovandy
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ