វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត​​សម្រេច​​លុបចោល​គម្រោង​​បោះឆ្នោត​សាកល្បង​​របស់ខ្លួន​ភ្លាមៗ​នៅក្រោយ​ពេល​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជា​ផ្ទាល់​មាត់​​ទៅ​ស្ថានប័ន​ដែល​របប​ឯកបក្ស​របស់​លោក​តែង​អះអាង​ថា ឯករាជ្យនេះ​កាលពី​យប់ថ្ងៃទី៩ ខែ​មិថុនា។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Election #NEC #HunSen
អ្នក​ឃ្លាំមើល​កិច្ច​ការបោះឆ្នោត​នៅ​មូលដ្ឋាន​មិន​រំពឹង​ថា ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា មាន​ភាព​ល្អ​ប្រសើរ ដោយសារ​ប្រធាន​ថ្មី​របស់ គ.ជ.ប គ្មាន​បទ​ពិសោធន៍​ក្នុង​ការងារ​បោះ​ឆ្នោត​ទាល់​តែ​សោះ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #Politics #Election #NEC
ក្រុម​អង្គការ​សង្គមស៊ីវិល​ចំនួន ​៦៤ ​ស្ថាប័នរួមគ្នា ទាមទារឱ្យ​រដ្ឋាភិបាល​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធានា​ឱ្យបាន​នូវលក្ខខណ្ឌ​អប្បបរមា​ ៦​ ចំណុច​ ដើម្បី​ឱ្យការ​បោះឆ្នោត​ប្រព្រឹត្តទៅ​ដោយ​សេរី និង​យុត្តិធម៌។ ក្នុងនោះ​រួមមាន​ការបង្កើត​បរិយាកាស​នយោបាយ​សេរី ការធានា​សិទ្ធិនយោបាយ សិទ្ធិអ្នក​បោះឆ្នោត​ សមាភាព​គណៈកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត​ ឯករាជ្យភាព​តុលាការ និង​កងកម្លាំង​ប្រដាប់​អាវុធ ព្រមទាំង​ធានា​តួនាទី សង្គមស៊ីវិល​ និង​ប្រព័ន្ធផ្សព្វផ្សាយ​ជាដើម។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #Election #NGOs64 #FreeElection
ក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោត​​មួយ​​ចំនួន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ​សោកស្តាយ​​ដែល​​ពួក​គាត់​​បាត់​​បង់​​ឱកាស​​ចូល​​រួម​ក​សាង និង​​អភិវឌ្ឍ​សង្គម ដោយ​សារ​​តែ​តុលាការ​​​របប​លោក ហ៊ុន សែន។ របប​លោក ហ៊ុន សែន បាន​​ រំលាយគណបក្ស​សង្គ្រោះជាតិ​ដែល​​មាន​​អ្នក​​គាំទ្រ​ជិត​​ពាក់​កណ្តាល​​ប្រទេស កាល​​ពី​​ចុង​ឆ្នាំ​២០១៧ រួច​​រៀប​​ចំ​ការ​បោះ​ឆ្នោត​ដោយ​​ប្រមូល​យក​​​អាសនៈ​សភា​ទាំង​ស្រុង​​មក​​កាន់​​កាប់​​តែម្នាក់​​ឯង។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #CNRP #Election
ពលរដ្ឋ​ចំនួន​ជាង​២សែននាក់ បាន​ទៅចុះឈ្មោះបោះឆ្នោត​ក្នុង​រយៈពេល១៨​ថ្ងៃ ដែល គណៈកម្មាធិការ​ជាតិ​រៀបចំការបោះឆ្នោត (គ.ជ.ប) បើក​ដំណើរ​ការពិនិត្យ​បញ្ជី​ឈ្មោះ និងចុះឈ្មោះ​បោះ​ឆ្នោត សម្រាប់​ឆ្នាំ២០២១។ ទីប្រឹក្សា និងជាអគ្គលេខធិការរង គ.ជ.ប លោក សោម សូរីដា បញ្ជាក់​ថា​ ចំនួន​អ្នក​ទៅ​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​នៅមាន​​តិច​នៅ​ឡើយ មូលហេតុ គឺ​មកពី​កម្ពុជា​​កំពុង​ទប់ស្កាត់​ការឆ្លងរាលដាល​ជំងឺ​កូវីដ-១៩។
អានអត្ថបទពិស្តារ៖
#RFAKhmer #Election #NEC #COVID19KH
អ្នក​ធ្វើ​ការងារ​ទាក់ទង​ការបោះឆ្នោត ​រំលឹក​ពលរដ្ឋ​ថា ពលរដ្ឋ​ឆ្លាតវៃ​ត្រូវ​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ឲ្យ​បាន​គ្រប់ៗ គ្នា។ ពួក​គេ​លើក​ឡើង​ទៀត​ថា ទោះ​ដល់​ថ្ងៃ​បោះ​ឆ្នោត ប៉ុន្តែ​បើ​គ្មាន​គណបក្សនយោបាយ​ដែល​ពលរដ្ឋ​គាំទ្រ​ចូលរួម​ប្រកួត​ប្រជែង ហើយ​ពលរដ្ឋ​មិន​ទៅ​បោះ​ឆ្នោត ​ក៏​មិន​ខុសច្បាប់​នោះ​ដែរ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Election
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ ហៅ​កាត់ គ.ជ.ប បាន​បិទ​បញ្ចប់​​ទទួល​ពាក្យ​ប្ដឹង​ហើយ​ ក្រោយ​ពេល​ពលរដ្ឋ និង​គណបក្សនយោបាយ​ខ្លះ មិន​សូវ​ចាប់​អារម្មណ៍​​ទៅ​ឃ្លាំមើល​ដំណើរ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Election #NEC
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) លុប​ឈ្មោះ​បេក្ខជន​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​របស់​គណបក្សភ្លើងទៀន​ចំនួន ២០រូប ចេញ​ពី​បញ្ជី​បេក្ខជន​ដំបូង​របស់​បក្ស​នេះ ដោយ​សំអាង​លើ​បញ្ហា​មួយ​ចំនួន មាន​ជា​អាទិ៍ ​បេក្ខជន​ភាគច្រើនឲ្យ​គេ​បំពេញ​ប្រវត្តិរូប​ជំនួស ព្រោះខ្លួន​មិន​ចេះ​អាន និង​សរសេរ​អក្សរ​ខ្មែរ ហើយ​បេក្ខជន​មិន​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ក្នុង​ឃុំ​សង្កាត់ ​ដែល​ខ្លួន​មាន​បំណង​ឈរ​ឈ្មោះ​បោះ​ឆ្នោត។

អានអត្ថបទពិស្តារសូមចុចនៅទីនេះ៖

#RFAKhmer #Politics #CandleLight #NEC #Election
យ៉ាងហោច​ណាស់​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត​ឃុំសង្កាត់​អាណត្តិ​ទី៥ សរុប​ជាង ២០០នាក់ នៅ​ទូទាំង​ប្រទេស មកពី​គណបក្ស​នយោបាយ​ចំនួន៣ ត្រូវ​បាន​គណៈកម្មាធិការជាតិ​​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) លុបឈ្មោះ​ចោល​មិនឱ្យ​ឈរឈ្មោះ​នៅក្នុង​ការបោះឆ្នោត​ឃុំសង្កាត់​អាណត្តិនេះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #ELECTION2022 #Election #NEC
សម្រាប់ ឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាលនេះ ក្រុម អ្នកវិភាគនយោបាយ មួយចំនួន មាន សុទិដ្ឋិនិយម ថា សន្ទុះ គាំទ្រ របស់ ប្រជាពលរដ្ឋ ដែលចង់បានការផ្លាស់ប្តូរ និង លទ្ធិប្រជាធិបតេយ្យ ពិតប្រាកដ នៅកម្ពុជា នៅតែ មិនថមថយ នោះទេ។ ក៏ប៉ុន្តែ រឹតតែ កើនឡើង ថែមទៀត នៅក្នុង ចិត្តរបស់ ពួកគេ។ ក្រុមអ្នកវិភាគ នយោបាយ ទាំងនោះ មើលឃើញ ថា ពលរដ្ឋ កម្ពុជា ទន្ទឹង រង់ចាំ តែ ឱកាស សម្រាប់តែ ការផ្លាស់ប្តូរ ប៉ុណ្ណោះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #KNY #ELECTION2022 #ELECTION
ប្រធាន​​ក្រុម​ការងារ​​គណបក្ស​ភ្លើងទៀន​​នៅ​​ខេត្ត​ត្បូងឃ្មុំ​លោក អេង ស្រូយ​ បាន​ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​ប្រធាន​អង្គភាព​បណ្ឌិត្យ​សភា​នគរបាល​កម្ពុជា​ ដើម្បី​ចាត់​វិធានការ​លើ​មេប៉ូលិស​ផ្កាយ៣ម្នាក់​ គឺ​លោក ប្រាក់ ណារ៉ុង​ ដែល​បាន​ទះកំផ្លៀង​រូបលោកកាល​ពី​ថ្ងៃ​ទី២២​ ខែមេសា។ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ជំរុញ​ដល់​ស្ថាប័នពាក់ព័ន្ធ​ត្រូវ​តែ​អនុវត្ត​ច្បាប់​ដោយ​ស្មើ​ភាព​លើ​ជនដៃ​ដល់​នោះ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #election #politicalparties
លោកអ្នកនាងជាទីមេត្រី!
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ អះអាងថា ទោះបីជា គណបក្ស ភ្លើងទៀន ឈ្នះអាសនៈ ក្រុមប្រឹក្សា ឃុំ-សង្កាត់ បាន១អាសនៈ ក្នុងចំណោមជាង ៥ពាន់ (៥០០៧) អាសនៈ ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដណ្ដើមយកកាលពី ឆ្នាំ២០១៧ ក៏ដោយ ក៏បង្ហាញពីភាពជោគជ័យ ដ៏ធំមួយ សម្រាប់ក ម្លាំងប្រជាធិបតេយ្យនៅកម្ពុជាដែរ។

តើលោក សម រង្ស៊ី មានហេតុផលអ្វីខ្លះ ទើបលោក ហ៊ានអះអាងបែបនេះ?
តើអាសនៈរបស់គណបក្សភ្លើងទៀន ដែលទទួលបានពីការបោះឆ្នោតប្រឹក្សា ឃុំ-សង្កាត់នេះ បង្ហាញពីភាពជោគជ័យរបស់គណបក្សភ្លើងទៀនដូចម្ដេចខ្លះ?

សូមលោកអ្នកនាងរង់ចាំទស្សនា បទសម្ភាសន៍រវាង លោក ជុន ច័ន្ទបុត្រ និង លោក សម រង្ស៊ី នៅក្នុងកម្មវិធីផ្សាយផ្ទាល់ របស់វិទ្យុអាស៊ីសេរី នារាត្រី ថ្ងៃព្រហស្បតិ៍នេះ កុំបីខាន។ សូមអរគុណ!

#RFAKhmer #politics #Election2022 #election #SAMRAINSY
លោកអ្នកនាងជាទីមេត្រី!
ក្នុង​នាទី​វេទិកា​អ្នក​ស្ដាប់​វិទ្យុអាស៊ីសេរី នៅ​រាត្រី​ថ្ងៃ​អង្គារ ទី១៤ ខែមិថុនា​នេះ យើង​នឹង​ពិភាក្សា​ជាមួយ​លោក សម រង្ស៊ី និង​បណ្ឌិត សេង សារី អំពី​ការ​សម្រេច​របស់​តុលាការ និង​ការ​ចាប់ខ្លួន​កញ្ញា សេង ធារី ដាក់​ពន្ធនាគារ...
#RFAKhmer #CallShow

លោកអ្នកនាងអាចសួរវាគ្មិនរបស់យើង ឬបញ្ចេញមតិយោបល់ សូមដាក់លេខទូរស័ព្ទ​របស់លោកអ្នកនាងនៅក្នុងខ្ទង់ខំមិន​(Comment) ​ហ្វេសប៊ុក (Facebook) ឬ យូធូប (YouTube) វិទ្យុអាស៊ីសេរី ក្រុមការងារ​វិទ្យុអាស៊ីសេរីនឹងហៅទៅលោកអ្នកនាងវិញ។

កម្មវិធីនេះ សម្របសម្រួលដោយ លោក ជុន ច័ន្ទបុត្រ៕ សូមអរគុណ!

#RFAKhmer #politics #election #Election2022
រឿងដែលគេចូលអានច្រើនជាងគេនៅក្នុងសប្តាហ៍នេះ៖ «គណបក្ស​នយោបាយ​៥​គ្រោង​ជួបគ្នា​និយាយ​ពី​ការ​រួបរួម​និង​បញ្ហា​នៃ​ការ​បោះឆ្នោត​កន្លង​ទៅ»។

👉 អានអត្ថបទឡើងវិញសូមចុចនៅត្រង់នេះ៖

#RFAKhmer #politics #ElectionKh2022 #election
ប្រធាន​គណបក្ស​ឆន្ទៈខ្មែរ​លាលែង​ពី​គណបក្ស​ជាផ្លូវការ​ហើយ ដើម្បី​នាំ​ក្រុម​មេដឹកនាំ​បក្ស​នេះ ទៅ​ចូលរួម​សកម្មភាព​ជាមួយ​គណបក្ស​ភ្លើង​ទៀន។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #Politics #HunSen #Election #Election2023 #CLP #CPP #KongMonica