វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
សមត្ថកិច្ចខេត្តព្រះសីហនុ បាន​បង្ក្រាប​បទ​ល្មើសគ្រឿងញៀន និង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ជា​ជនជាតិចិន៦នាក់ព្រម​ទាំង​ដក​ហូត​ថ្នាំ​ញៀន និង​វត្ថុ​តាង​មួយ​ចំនួន។
អានអត្ថបទពេញ
#RFAKhmer #SocialEconomy #Drug #Chinese
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
មន្ត្រីសង្គមស៊ីវិល​ និង​ពលរដ្ឋ​ អំពាវនាវ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ផ្តល់​ជំនួយ​សង្គ្រោះ​បន្ទាន់​ជូន​ពលរដ្ឋ ដែល​រងគ្រោះដោយ​ទឹកជំនន់ ក្នុង​ខេត្ត​បន្ទាយមានជ័យ​ឱ្យ​បានគ្រប់​ៗគ្នា។
អានអត្ថបទពេញ
#RFAKhmer #SocialEconomy #Flood #BanteayMeanchey
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
មន្ត្រី​សង្ឃ​បញ្ជាក់​ថាវត្ត​អារាម​ទូទាំង​ប្រទេស អាច​រៀប​ចំ​កន្លែង​ទទួល​ចង្ហាន់ និង​ទេយ្យវត្ថុ​ពីពុទ្ធបរិស័ទ អំឡុង​ពិធី​បុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដោយ​អនុវត្ត​តាម​វិធានការ​សុខាភិបាល។
អានអត្ថបទពេញ
#RFAKhmer #SocialEconomy #COVID19KH #Pchumben
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
ពលករខ្មែរ​មួយ​ចំនួន​​បន្ត​​​​ជួប​​វិបត្តិ​ប្រាក់​ឈ្នួល​​​មិន​​ច្បាស់​លាស់​ដោយសារ​​​​គ្មាន​ការងារ​ធ្វើ​​​​ត្រឹមត្រូវ​នៅ​ក្នុង​​ប្រ​ទេស​ថៃ​​ បណ្ដាល​មក​ពី​ការ​រាតត្បាត​ជំងឺកូវីដ១៩ ​(Covid-19)​។ ជាមួយ​គ្នា​នេះក៏​មាន​​​ពលករ​​ខ្លះ​ទៀត​​​កំពុង​ត្រៀម​​​​​​​​ឆ្លង​ដែន​វិល​ត្រឡប់​ទៅ​រក​ការ​ងារ​ធ្វើ​នៅ​ថៃ​វិញ​ដែរ។
អានអត្ថបទពេញ
#RFAKhmer #SocialEconomy #Workers #COVID19KH
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
តុលាការខេត្តស្វាយរៀង​​ឃុំ​ខ្លួន​​ជនសង្ស័យ ​២​​នាក់​ ពាក់ព័ន្ធ​នឹង​​ការ​ជួញដូរគ្រឿងញៀន​ ជិត ​២០​គីឡូក្រាម ឆ្លង​ដែន​​ទៅ​​ប្រទេសវៀតណាម។ អ្នក​ឃ្លាំ​មើល​​បញ្ហាសង្គម ស្នើ​អាជ្ញាធរ​​ជំនាញ បន្ត​ស្វែង​រក​ចាប់​ខ្លួន​​មេ​ឈ្មួញ​ជួញ​ដូរ​​គ្រឿង​​ញៀន​​ធំ​ៗ​ ដែល​​សម្ងំ​លាក់​ខ្លួន​​ក្នុង​ប្រទេស យក​​ទៅ​​ដាក់​ទោស​​តាម​ច្បាប់ ដើម្បី​​បញ្ឈប់​​ការ​ចែកចាយ​​គ្រឿងញៀន​​នៅ​​ទូ​ទាំង​​ប្រទេស។
អានអត្ថបទពិស្តារ៖
#RFAKhmer #SocialEconomy #Drugs
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
សាច់ញាតិ​ជនរងគ្រោះ រស់​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក ហេង បាន​ប្រាប់​វិទ្យុ​អាស៊ី​សេរី​ដោយ​ខ្លី​ថា បងប្អូន​របស់​លោក ៣នាក់ ដែល​ចាញ់បោក​ទៅ​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ចិន​គ្មាន​ស្លាក​យ៉ីហោ ត្រូវ​បាន​អាជ្ញាធរ​សមត្ថកិច្ច​ខេត្តព្រះសីហនុ ជួយអន្តរាគមន៍​​យក​ចេញ​ពី​អគារ​បម្រើ​ការងារ​នោះ​ហើយ កាល​ពី​ថ្ងៃ​ទី៦ ខែវិច្ឆិកា។

អានអត្ថបទពិស្តារ៖

#RFAKhmer #SocialEconomy #Worker
ពលរដ្ឋ​មួយ​ចំនួន​ រិះគន់​អាជ្ញាធរ​ពាក់ព័ន្ធ​ថា មិន​អើពើ​ជួយ​អន្តរាគមន៍​ដល់​ពលករ​ខ្មែរ​​​ដែល​សមត្ថកិច្ច​ថៃ​ចាប់​ខ្លួន ដោយសារ​ពួកគេ​ឆ្លង​ដែន​ខុស​ច្បាប់​នៅ​តំបន់​ព្រំដែន​​ជាប់​ខេត្តបន្ទាយមានជ័យ​នោះ​ទេ​។ ប្រតិកម្ម​របស់​ពលករ​​នេះ ​ធ្វើ​​ឡើង​ក្រោយ​ពី​​​ពួកគេ​​ត្រូវ​បាន​អាជ្ញាធរថៃ​ចាប់​ដាក់​​ពន្ធនាគារ​​នៅ​តំបន់​ព្រំដែន​ខេត្ត​ស្រះកែវ​យ៉ាង​លំបាក​វេទនា ហើយ​ពុំ​មាន​អាជ្ញាធរ​ខ្មែរ​​​ជួយ​​ដល់​ពួកគាត់​​ឡើយ។

អានអត្ថបទពិស្តារ៖

#RFAKhmer #SocialEconomy #Worker
ជនជាតិចិន​​ម្នាក់​ស្លាប់ និង​​មនុស្ស​ជាង​ ១០​នាក់​ត្រូវ​ឃាត់​ខ្លួន​ ក្នុង​ហេតុការណ៍​​បង្ក្រាប​​ករណី​​ដឹក​ជញ្ជូន​គ្រឿងញៀន​​ជិត​ ៨០​តោន​។

អានអត្ថបទពិស្តារ៖

#RFAKhmer #SocialEconomy #Drug
អាជ្ញាធររាជធានីភ្នំពេញ ដាក់​ពង្រាយ​កង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រាប់​រយ​នាក់​ រាំង​ខ្ទប់​​ក្រុម​កម្មករណាហ្គាវើលដ៍ (#NagaWorld)​ មិនឱ្យចេញ​​ពី​ទីតាំង​ធ្វើ​កូដកម្ម​នៅ​ម្ដុំ​សួនច្បារ​ទៅ​តវ៉ា​ខាង​មុខ​ក្រុមហ៊ុន​ ហើយ​បណ្ដាល​​ឱ្យមាន​ការ​រុញច្រានគ្នា កើត​ឡើង​ក្រោយ​ពេល​ក្រុម​កូដករ​ជាង ​១ពាន់​នាក់នាំ​គ្នា​ប្ដូរ​ទីតាំង​ឈរ​ធ្វើ​បាតុកម្ម ពី​ទីធ្លា​នៅ​កណ្ដាល​សួន​ច្បារ ទៅ​ឈរ​ក្បែរ​អគារ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ទី១។

អានអត្ថបទពិស្តារ៖

#RFAKhmer #SocialEconomy #NagaWorld
អាជ្ញាធរ​ខេត្ត​មួយ​ចំនួន​នៅ​ជុំវិញ​បឹងទន្លេសាប ធ្វើ​យុទ្ធនាការ​ដាំ​ដើមត្នោត ដើម្បី​ស្ដារ​ឡើង​វិញ នូវ​និរន្តរភាព​របស់​បឹង​ទន្លេសាប ឱ្យ​រួច​ផុត​ពី​ការ​ទន្ទ្រាន​យក​ដី។ យុទ្ធនាការ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន ​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​បង្ក្រាប​មន្ត្រី​រាជការ ឬ​ពលរដ្ឋ​ទាំង​ឡាយ​ណា ដែល​បាន​កាប់​ទន្ទ្រាន និង​កាន់​កាប់​ដី​ព្រៃ​លិច​ទឹក​យ៉ាង​អនាធិបតេយ្យ នៅ​តំបន់​បឹង​ទន្លេសាប។

អានអត្ថបទពិស្តារ៖

#RFAKhmer #SocialEconomy #PalmTree
អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀន ប្ដេជ្ញា​បង្ក្រាប​ការ​នាំ​ចូល និង​​ចរាចរ​គ្រឿងញៀន​នៅកម្ពុជា​ក្នុង​ឆ្នាំ​២០២២ ​នេះ​ ស្រប​ពេល​​ដែល​​ករណី​បទល្មើស​គ្រឿងញៀន​ធំៗ កំពុងតែ​កើនឡើង​​យ៉ាង​ពេញបន្ទុក​នៅ​កម្ពុ​ជានា​រយៈពេល​ចុងក្រោយ​នេះ​។ អាជ្ញាធរ​អះអាង​ថា កាល​ពី​ឆ្នាំ​២០២១ សមត្ថកិច្ច​ចាប់​បាន​ជនល្មើស​ជាង ១​ម៉ឺន​នាក់ ក្នុង​នោះ ៣០% ជា​អ្នកប្រើប្រាស់ និង ៧០% ជា​អ្នក​ប្រព្រឹត្ត​បទល្មើស​។

អានអត្ថបទពិស្តារ៖

#RFAKhmer #SocialEconomy #Drug
វិវាទ​​ការងារ​​​នៅ​​ក្រុមហ៊ុន​​បន​ល្បែង​ណាហ្គាវើលដ៍ (#NagaWorld) ​ឈាន​​ដល់​​​ការ​​ចោទ​​ប្រកាន់​មេដឹកនាំសហជីព គឺ​កញ្ញា​ ឈឹម ស៊ីថរ​ និង​លោក សុខ ណារិទ្ធ​​​ ពី​បទ​​ញុះញង់។ មន្ត្រី​សង្គម​​ស៊ីវិល​ជំរុញ​ឲ្យ​ដោះស្រាយ​វិវាទ​ការងារដោយ​ការ​ចរចា​រវាង​បុគ្គលិក​ និង​ថៅកែ​ មិនមែន​ប្រើ​ប្រព័ន្ធ​តុលាការ​ ដើម្បី​​ចោទប្រកាន់​មេដឹក​នាំ​​សហជីព​​ទេ។

អានអត្ថបទពិស្តារ៖

#RFAKhmer #SocialEconomy #HumanRights
ក្រុម​កូដករ​ណាហ្គាវើដល៍​ ដាក់​ញត្តិ​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​ពី​បណ្ដា​ស្ថានទូត​នានា​នៅ​រាជធានីភ្នំពេញ ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​ដោះលែង​ថ្នាក់ដឹកនាំ​និង​សកម្មជន ៨នាក់​ ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។ ការ​ស្នើ​សុំ​នេះ ធ្វើ​ឡើង​ស្រប​ពេល​រដ្ឋមន្ត្រី​ទទួល​បន្ទុក​អាស៊ី​នៃ​ចក្រភពអង់គ្លេស ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា។

អានអត្ថបទពិស្តារ៖

#RFAKhmer #SocialEconomy #NagaWorld
សមាជិក​ក្រុមខ្មែរថាវរៈ​ចំនួន​ ៣​នាក់ ​កោរ​សក់​នៅ​មុខ​ប្រាសាទ​អង្គរ​វត្ត ដើម្បី​​​​រក្សា​​សីល ​​៥ ​តាំង​ចិត្ត​បួង​សួង​ឲ្យ​​អាជ្ញាធរ​ដោះលែង​បុគ្គលិក​ក្រុម​ហ៊ុន​កាស៊ីណូណាហ្គាវើលដ៍ (#NagaWorld)​ ​ចំនួន ​៨ ​នាក់ឲ្យ​មាន​សេរីភាព​វិញ។ មន្ត្រីសង្គម​ស៊ីវិលយល់ថា យុវជន​​មានសិទ្ធិសេរីភាព​ក្នុង​ការ​​​​សម្ដែង​មតិ និង​ការ​តវ៉ា​ តាម​បែប​សាសនា​​។

អានអត្ថបទពិស្តារ៖

#RFAKhmer #SocialEconomy
មន្ត្រី​សង្គម​ស៊ីវិល នៅ​តែ​ជំរុញ​អាជ្ញាធរ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ ឱ្យពន្លឿន​ការ​ស្វែងរក​មុខ​មន្ត្រី​គ្រាក់ៗ ដែល​ឃុបឃិត​ជាមួយ​ក្រុម​ឧក្រិដ្ឋជនគ្រឿងញៀន​ជនជាតិចិន​នាំ​ចូល​សារធាតុ​ញៀន​រាប់​សិប​តោន​ចូល​​ប្រទេសកម្ពុជា ស្រប​ពេល​ដែល​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង បញ្ជា​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ចាត់​វិធានការ​លើ​មន្ត្រី ​ឃុបឃិត​ជាមួយ​ក្រុម​ឈ្មួញ​នាំ​ចូល​សារធាតុ​ញៀន និង​អំពើ​លាង​លុយ​កខ្វក់​នៅ​កម្ពុជា។

អានអត្ថបទពិស្តារ៖

#RFAKhmer #SocialEconomy #Drug #Chinese