វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) ថ្មី ចំនួន ៦៩៩ នាក់ ទៀត គិត ត្រឹម ថ្ងៃ សុក្រ ទី២៥ ខែ មិថុនា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ ៤៦.០៦៥នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ៤០.៧៦៩ នាក់ ស្លាប់ កើន ៥០៩ នាក់ និង ២.០៣៨ នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស។ចូលក្នុងក្រុម 👉 RFA Khmer #covid19 #Cambodia
សកម្មជន​គណបក្ស​សង្គ្រោះជាតិ​មួយ​គ្រួសារ​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេស​ថៃ មាន​ជីវភាព​លំបាក​ខ្លាំង ក្រោយពេល​ពួកគេ​បាន​ឆ្លង​ជំងឺ​កូវីដ​១៩​ទាំងអស់គ្នា​រយៈពេល​ជិត​១០​ថ្ងៃ​ហើយ​។ សព្វថ្ងៃ​ពួកគេ​ស្នាក់នៅ​ក្នុង​តង់​កៅស៊ូ​តូច​មួយ​នៅ​ជាយ​ទីក្រុង​បាងកក តាម​យថាកម្ម​ដោយ​ពុំ​មាន​គ្រូពេទ្យ​ព្យាបាល​ជំងឺ​ឡើយ។អានព័ត៌មានពេញពេញ ចូលក្នុងក្រុម 👉 RFA Khmer #Covid19 #Health
អ្នកនាំពាក្យ​​ក្រសួងសុខាភិបាលអះអាង​ថា តាម​ការ​​សង្កេត​​របស់​​ក្រុម​​គ្រូពេទ្យ​ជំនាញ បាន​ធ្វើតេស្ត​សាកល្បង​លើ​អ្នក​ជំងឺ​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ-១៩​រួច ហើយ​បាន​ជា​សះស្បើយ​ឡើង​វិញបាន​បង្ហាញ​ថា ប្រព័ន្ធ​ការពារ​ជំងឺ​កូវីដ-១៩ ក្នុង​រាងកាយ​​អ្នក​​ទាំង​​នោះ លើស​ពី​កម្រិត​ដែល​កំណត់​ទៅ​ទៀត។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Health #COVID19 #MOH #Vaccinations
អ្នក​ជំងឺ​កូវីដ-១៩ ចំនួន ១៧​នាក់​បន្ថែម​ទៀត​បាន​ស្លាប់ ដែល​ធ្វើឲ្យ​ចំនួន​​អ្នក​ស្លាប់​សរុប​កើន​​ឡើង​​ដល់​​ជាង​ ១ពាន់ ​៦០០​នាក់(​១.៦០២)​ហើយ គិត​ត្រឹម​ថ្ងៃ​ទី១០ ខែសីហា។ ចំពោះ​ករណី​ឆ្លង​ថ្មី​វិញ មាន ​៤៩៩​នាក់ ក្នុង​នោះ​ ​១២៥​នាក់ ជា​ករណី​នាំចូល​ពី​ក្រៅ​ប្រទេស។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Health #COVID19
អ្នក​មាន​ជំងឺ​កូវីដ-១៩ ចំនួន ១១​នាក់​ទៀត​បាន​ស្លាប់ ដែល​ធ្វើ​ឱ្យ​ករណី​ស្លាប់​​ដោយ​សារ​ជំងឺ​នេះ​កើន​ឡើង​ដល់​ជិត ២ពាន់​នាក់​(១,៩៨១)​ហើយ​នៅ​​ថ្ងៃ​ទី៧ ខែកញ្ញា។ ចំពោះ​ករណី​ឆ្លង​ថ្មី​វិញ មាន​ ៥១១នាក់ នៅ​ថ្ងៃ​ដដែល​នេះ ក្នុង​នោះ​ ​១៥២ នាក់ ជា​ករណី​នាំ​ចូល​ពី​ក្រៅ​ប្រទេស។
អានអត្ថបទពេញ
#RFAKhmer #Health #COVID19
................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
ក្រសួងសុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺកូវីដ១៩ (#Covid19) ថ្មី ចំនួន ៦៣៧នាក់ ស្លាប់ ១៤នាក់ និង ករណី ជា សះស្បើយ ចំនួន ៤៦៩នាក់ នៅ ថ្ងៃពុធ ទី២២ ខែ កញ្ញា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ មាន ១០៥.៩៨១នាក់។ ចំណែក អ្នក ជា សះស្បើយ វិញមាន ចំនួន សរុប ៩៨.៦៥៥នាក់ តួលេខ អ្នក ស្លាប់ សរុប កើន ឡើង ដល់ ២.១៥៤នាក់។ ក្នុង ចំណោម អ្នកឆ្លង ថ្មី ៦៣៧ នាក់ មានករណី នាំចូល ពី ក្រៅ ប្រទេស ចំនួន ៩៨ នាក់៕
#RFAKhmer #Health #COVID19KH
សាច់ញាតិ​សព​អ្នកជំងឺ​កូវីដ​១៩ (#Covid19) ម្នាក់​ជា​បុគ្គលិក​បម្រើ​ការងារ​នៅ​កាស៊ីណូ​អនឡាញ (Online) ខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​និង​ក្រុមហ៊ុន​ទូទាត់​ប្រាក់​អត្ថប្រយោជន៍​របស់​សព ដើម្បី​ឲ្យ​គ្រួសារ​បាន​ធ្វើ​បុណ្យ​។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្តបន្ទាប់​គ្នា ក្រោយពី​បុគ្គលិក​ក្រុមហ៊ុន​កាស៊ីណូ​ចិន ឈ្មោះ​ដឺ សេនជូរី (#TheCentury) បាន​ឡាយ​វីដេអូ (Live video) ផ្សាយ​ផ្ទាល់​លើ​ហ្វ៊េសប៊ុក​របស់​ពួកគេ​ថា ថៅកែ​មិន​យកចិត្តទុកដាក់​ផ្ដល់​ការ​ព្យាបាល​អ្នកជំងឺ​ដែល​ឆ្លង​ជាង ៤​រយ​នាក់ នាំ​ឲ្យ​បុគ្គលិក​ម្នាក់​ស្លាប់ ហើយ​លួងលោម​ឲ្យ​ពួកគេ​ឲ្យ​បន្ត​ធ្វើការ​ទាំង​ឈឺ។ #RFAKhmer #Covid19KH
អាន​ព័ត៌មាន​ពិស្ដារ
---------------------------------------------------
»» Join តេ​ឡេ​ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ​: www.rfa.org/khmer
»» យូ​ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី​ត​ធ័​រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ​ស​ប៊ុ​ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
ក្រសួង សុខាភិបាល បន្ត រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (#Covid19) ចំនួន ១០៦ នាក់ ថ្មីទៀត នៅ ថ្ងៃ សៅរ៍ ទី៣០ ខែ តុលា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ មាន ១១៨.៤២៧នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១១៤.៥៣៤នាក់។ នៅ ថ្ងៃ នេះ ក៏ មាន អ្នក ស្លាប់ ថ្មី ៨ នាក់ ក្នុង នោះ ក្រសួង បញ្ជាក់ ថា ៥ នាក់ មិន បាន ចាក់ វ៉ាក់សាំង ការពារ ជំងឺ កូវីដ-១៩ នោះ ទេ ដែល ធ្វើ ឱ្យ តួលេខ អ្នក ស្លាប់ សរុប កើន ឡើង ដល់ ២.៧៨១នាក់។
ក្រសួង សុខាភិបាល បន្ត រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) ដែល ធ្វើតេស្តដោយ ម៉ាស៊ីន PCR ចំនួន ៨៩ នាក់ ស្លាប់ ៦នាក់ និង ករណី ជាសះស្បើយ ចំនួន ១១៥នាក់ នៅ ថ្ងៃ អង្គារ ទី២ ខែវិច្ឆិកា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ មាន ១១៨.៧០២នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ១១៥.០១៧នាក់ ខណៈ តួលេខ អ្នក ស្លាប់ សរុប កើន ឡើង ដល់ ២.៨០០នាក់។ ក្នុង ចំណោម អ្នកឆ្លងថ្មី ៨៩ នាក់ មានករណីនាំ ចូល ពី ក្រៅ ប្រទេសចំនួន ៤នាក់៕
#RFAKhmer #Health #COVID19
ក្រសួង​សុខាភិបាល​កម្ពុជា កាលពីថ្ងៃទី៥ ខែធ្នូ បាន​លុបចោល​ការហាម​ឃាត់​អ្នក​ដំណើរ​ ឬ​អ្នក​ដែល​បាន​ឆ្លង​កាត់​ប្រទេស​ចំនួន ១០ នៅ​ទ្វីបអាហ្រ្វិក ដែល​មាន​ផ្ទុះ​ករណី​មេរោគកូវីដ១៩​បំប្លែងថ្មី​ឈ្មោះ អូមីក្រុង (Omicron)។ កាលពី៧ថ្ងៃមុន គឺនៅថ្ងៃទី២៩ ខែវិច្ឆិកា ក្រសួង​សុខាភិបាល បាន​ប្រកាស​ហាមឃាត់​អ្នកដំណើរ​ ឬ​អ្នក​ដែល​ឆ្លងកាត់​ប្រទេស​ទាំង ១០ នៅទ្វីបអាហ្រ្វិក ដោយ​ក្រសួង​អះអាងថា ព្រួយបារម្ភ​អំពី​ស្ថានភាព​រីករាលដាល​នៃ​មេរោគ​បំប្លែងថ្មី​នេះ។

អានអត្ថបទពិស្តារ

#RFAKhmer #Health #COVID19 #Omicron
ក្រសួងសុខាភិបាលបន្តរកឃើញ អ្នកឆ្លងជំងឺ កូវីដ (Covid-19) ចំនួន ១៤ នាក់ថ្មីទៀតនៅថ្ងៃអង្គារ ទី៧ ខែធ្នូនេះ ខណៈអ្នកជាសះស្បើយមានចំនួន ១៤នាក់។ តួលេខអ្នកឆ្លងសរុបពេលនេះមាន ១២០.២៨៦ នាក់។ ចំណែកអ្នកជាសះស្បើយ វិញមានចំនួនសរុប ១១៦.៦៤២នាក់។ នៅថ្ងៃ នេះក៏មានអ្នកស្លាប់ថ្មី៤នាក់ក្នុងនោះក្រសួង បញ្ជាក់ថា ២នាក់មិនបានចាក់វ៉ាក់សាំងការពារ ជំងឺកូវីដ-១៩នោះទេដែលធ្វើឱ្យតួលេខអ្នកស្លាប់ សរុសកើនឡើងដល់ ២.៩៦៧នាក់៕
#RFAKhmer #Health #COVID19
អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​បាន​កើន​ឡើង​ដល់ជិត​ ៣ ពាន់​នាក់​ហើយ​ (២.៩៩៥)​​ក្រោយ​​ពី​​អ្នក​​ជំងឺ​​ចំនួន ៣ ​នាក់​​ទៀត​​បាន​​ស្លាប់ ក្នុង​នោះ​​​អ្នក​​មិន​​បាន​​ចាក់​វ៉ាក់សាំង ២ នាក់​។ ចំណែក​ករណី​ឆ្លង​ថ្មី​វិញ មាន ៨​នាក់ ​ដែល​ជា​ករណី​ឆ្លង​នៅ​ក្នុង​សហគមន៍​​ទាំង​អស់។

អានអត្ថបទបន្ថែម៖

#RFAKhmer #Health #COVID19 #OMICRON
អ្នកជំងឺ​កូវីដ-១៩ ម្នាក់​ទៀត​បាន​ស្លាប់ ខណៈ១៤​នាក់ បានឆ្លងជំងឺកូវីដ១៩ ​ជា​ករណីនាំចូលពីក្រៅប្រទេស និងជាប្រភេទមេរោគបំប្លែងថ្មីអូមីក្រុង (Omicron)​ទាំងអស់។

អានអត្ថបទពិស្តារ៖

#RFAKhmer #Health #COVID19 #Omicron
កម្ពុជា ​រក​​​ឃើញ​អ្នកឆ្លង​​ជំងឺ​កូវីដ-១៩ ​ប្រភេទបំប្លែង​ខ្លួន​​ថ្មី​​អូមីក្រុង ​(Omicron) ចំនួន ១៥ ​នាក់​បន្ថែម​ទៀត​ ដោយ​ក្នុងនោះ​នាំចូល​ពី​ក្រៅ​ប្រទេស​​ចំនួន ​១២ ​ករណី​ និង​ឆ្លងក្នុង​សហគមន៍​ចំនួន ៣ ​ករណី​​។ រីឯ​ករណី​ស្លាប់​វិញ ​ក្រសួងអះអាងថា ​ពុំមាន​នោះទេ ​ខណៈ​អ្នកជា​សះស្បើយ មាន​ចំនួន​ ៩ នាក់​។

អានអត្ថបទបន្ថែម៖

#RFAKhmer #Health #COVID19 #Omicron
ក្រុម​កម្មករ​ណាហ្គាវើលដ៍​ សហជីព​កម្មករ និង​មន្រ្តីសិទ្ធិ​ការងារ ចោទ​ថា អាជ្ញាធរ​និង​តុលាការ ប្រើ​អំណាច​របស់​ខ្លួន​ហួស​ហេតុ ដាក់​សំពាធ និង​ចាប់​ខ្លួន​កម្មករ​ណាហ្គាវើលដ៍​ជា​បន្ត​បន្ទាប់ ហើយ​ហាក់​ចេញ​មុខ​កាង​ឲ្យ​ថៅកែ​ក្រុមហ៊ុន​បនល្បែង​ណាហ្គាវើល​ទៅ​វិញ។ ពួកគេ​ទាមទារ​ឲ្យ​សមត្ថកិច្ច និង​តុលាការ​ដោះលែង​ក្រុមកម្មករ​ណាហ្គាវើលដ៍​ទាំង​អស់​មក​វិញ ហើយ​ងាក​មក​គោរព​សិទ្ធិ​ស្របច្បាប់​របស់​កម្មករ ដោយ​បន្តស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី។

ទាក់ទងនឹង​ព័ត៌មាននេះ​ពិស្តារ សូមលោក​អ្នកនាង​រង់ចាំ​ស្តាប់​សេចក្តីរាយការណ៍​របស់​វិទ្យុអាស៊ី​សេរី​នៅ​ព្រឹក​ស្អែកនេះកុំបីខាន...
#RFAKhmer #Economy #NagaWorld #COVID19
សហជីព​កម្មករ និង​កម្មករ​ណាហ្គាវើលដ៍​ឲ្យដឹង​ថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​សម្រេច​ដោះ​លែង​កម្មករ​ណាហ្គាវើលដ៍​៣​នាក់​មក​វិញ ក្រោយ​ពីចាប់ខ្លួន​៦​នាក់​កាល​ពីយប់​ថ្ងៃ​សៅរ៍ ទី៥ ខែកុម្ភៈ​ ក្រោយ​ពី​ពួក​គេ​​ត្រឡប់​​ពី​កន្លែង​ធ្វើ​តេស្ត​រក​ជំងឺកូវីដ១៩​ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ។

អានអត្ថបទពិស្តារសូមចុចនៅទីនេះ៖

#RFAKhmer #Economic #NagaWorld #COVID19
.................................................................................
»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
អាជ្ញាធរ​រាជធានី​​ភ្នំពេញ​​ប្រើ​កម្លាំង​សមត្ថកិច្ច​និង​​កង​សន្តិសុខ​រាប់​រយ​​នាក់​ បិទ​ផ្លូវ​គ្រប់​ច្រក​ល្ហក​​ជុំវិញ​​ទីតាំង​ធ្វើ​កូដកម្ម​របស់​ក្រុម​​កម្មករ​​ណាហ្គាវើលដ៍ ដើម្បី​បង្ខំ​​ឲ្យ​​ពួកគេ​​ឡើង​​រថយន្ត​ក្រុងទៅ​ធ្វើ​តេស្ត​រហ័ស​​ពិនិត្យ​រក​ជំងឺ​កូវីដ​១៩ នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ តាម​ការ​ប្រកាស​របស់​ក្រសួង​សុខាភិបាល។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #NagaWorld #COVID19
ស្ត្រី​កូដករ ៤នាក់ ដែល​ជា​កម្មករ​ណាហ្គាវើលដ៍ ចេញ​មុខ​បកស្រាយ​តាម​គណនេយ្យ​ហ្វេសប៊ុក (Facebook) របស់​ខ្លួន​ថា ពួក​គេ​មិន​បាន​គេចវេះ​ការ​តាម​ចាប់​ខ្លួន​ពី​ខាង​សមត្ថកិច្ច ដូច​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​នោះ​ទេ។ ពួកគេ​អះអាង​ថា នឹង​ចូល​ខ្លួន​បំភ្លឺ​នៅ​ស្នង​ការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ តាម​ដីកា​បង្គាប់​របស់​តុលាការ ក្រោយ​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​រួចរាល់​តាម​វិធាន​សុខាភិបាល។

អានអត្ថបទពិស្តារ៖

#RFAKhmer #NagaWorld #COVID19
មន្ត្រី​អង្គការ​សង្កមស៊ីវិល និង​អ្នកតាម​ដាន​ការ​អភិវឌ្ឍ​សង្គម​យល់ឃើញ​ថា ដោយសារ​អំពើពុករលួយ និង​បក្សពួកនិយម រដ្ឋាភិបាល​មិន​អាច​ដោះស្រាយ​បញ្ហាជីវភាព​ប្រជាពលរដ្ឋ​ក្រីក្រ​ប្រកប​ដោយ​ប្រសិទ្ធភាព​ឡើយ។

👉 អានព័ត៌មានពិស្តារ...
👉 JOIN WITH US

#RFAKhmer #Cambodia #Economy #RFANews #Corruption #Poor #Covid19