វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
តើ​លោក​អ្នក​នាង​ដឹង​ទេ​ថា ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ គឺ​ជា​ខួប​គម្រប់ ១៧ ឆ្នាំ ដែល​ល្ខោន​ស្រមោល​ស្បែក​ធំ​បាន​ចុះ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​វប្ប​ធម៌​អរូបី​នៃ​មនុស្ស​ជាតិ នៅ​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា ឆ្នាំ២០០៥។ ល្ខោន​ស្បែក​ធំ ឬ​គេ​ហៅ​ឈ្មោះ​ម្យ៉ាង​ទៀត​ថា «ណាំង​ស្បែក​ធំ» គឺ​ជា​សិល្បៈ​ស្រមោល​មួយ​បែប​មានកំណើត​តាំង​ពី​ស​.ត.​វ​ទី ១ មក​ម្ល៉េះ។ ល្ខោន​ស្បែក​ធំ ដែល​ប្រើ​ប្រាស់​ផ្ទាំង​រូប​ឆ្លាក់​ពី​ស្បែក មក​សម្ដែង​ជា​ឈុត​ឆាក​សាច់រឿង ហើយ​រូប​ឆ្លាក់​ពី​ស្បែក​ទាំង​នោះ ត្រូវ​គេ​ដាប់​និង​ឆ្លាក់​ជា​រូប​អាទិទេព ដែល​ភាគ​ច្រើន​នៅ​ក្នុង​រឿង​បែប​ព្រហ្ម​សាសនា។
#RFAKhmer #Cambodia #Culture #UNESCO #WorldHeritage #ShadowPuppetTheatre #SbekThom #KhmerShadowTheatre
ក្រុម​អ្នក​អភិរក្ស​សិល្បៈ​ចាប៉ី​ដង​វែង​បាន​ជួប​ប្រជុំ​គ្នា​ ដើម្បី​ប្រារព្ធ​ពិធី​រំលឹក​ខួប​៦​ឆ្នាំ​ នៃ​ការ​ចុះ​បញ្ជី​បេតិកភណ្ឌ​អរូបី​ នៃ​មនុស្ស​ជាតិ​ នៅ​ខេត្ត​កំពត នៅថ្ងៃទី២៧ ខែវិច្ឆិកា។ ការ​ប្រារព្ធ​ខួប​ចាប៉ី​នេះ​ឡើង ដើម្បី​បណ្ដុះ​ស្មារតី​ដល់​យុវជន​ជំនាន់​ក្រោយ​ ​ឱ្យ​ចូលរួម​ថែរក្សា​ និង​អភិរក្ស​មរតក​វប្បធម៌​ជាតិ​ ខណៈ​ដែល​សិល្បៈ​តន្ត្រី​បុរាណ​មួយ​នេះ​សព្វថ្ងៃ ​​មិនសូវ​មាន​យុវជន​ចាប់​អារម្មណ៍​សិក្សា​។

👉 អានព័ត៌មានពិស្តារ...
👉 JOIN US

#RFAKhmer #Cambodia #Culture #UNESCO #WorldHeritage #ShadowPuppetTheatre #ChapeyDangVeng
អបអរសាទរ​ខួប​៣០​ឆ្នាំ​នៃ​ការ​ដាក់​បញ្ចូល​តំបន់​រមណីយដ្ឋាន​អង្គរ​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ១៤ ធ្នូ ១៩៩២ - ១៤ ធ្នូ ២០២២។ ​អង្គ​ការអប់រំ​វិទ្យាសាស្ត្រ​និង​វប្បធម៌​របស់​អង្គការ​សហប្រជាជាតិ ហៅ​កាត់​ថា អង្គការ​យូណេស្កូ (UNESCO) បាន​ដាក់​ប្រាសាទ​ទាំងឡាយ​នៅ​ក្នុង​តំបន់​អង្គរ​ទាំង​មូល ព្រម​ទាំង​បរិវេណ និង​ព្រៃ​ព្រឹក្សា​នៅ​តំបន់​អង្គរ ដែល​មាន​ទំហំ​ប្រមាណ​ជាង ៤០០​គីឡូ​ម៉ែត្រ​ការ៉េ ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ថ្ងៃទី ១៤ ​ខែ​ធ្នូ ឆ្នាំ​១៩៩២។
#RFAKhmer #Cambodia #Culture #UNESCO #WorldHeritage #AngkorWat