វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
#រូបត្លុកនយោបាយ៖ សូមប្រិយមិត្តចូលរួម​ដាក់​ចំណងជើង និង​ការយល់ឃើញជុំវិញ​រូបត្លុក​នយោបាយ​មួយនេះ។
------------------------
ការសម្តែង​របស់​បុរសខ្លាំង​ក្នុងពិធី​បើក​កីឡាអូឡាំពិក​រដូវរងា ២០២២ នៅក្រុងប៉េកាំង
------------------------
សម្រាប់​ប្រិយមិត្ត​ដែល​និយម​តាមដាន​ព័ត៌មាន​អន្តរជាតិ ប្រិយមិត្ត​ប្រហែល​ជា​បាន​ជ្រាប​ហើយថា ប្រធានាធិបតី​រុស្ស៊ី (Russia) លោក វ្លាឌីមៀ ពូទីន (Vladimir Putin) និង ប្រធានាធិបតី​ចិន (China) លោក ស៊ី ជីនពីង (Xi Jinping) បាន​ជួបគ្នា​​ដើម្បី​សម្ដែង​ពី​សាមគ្គីភាព បន្ទាប់​ពី​បាន​ចូលរួមក្នុង​ពិធីបើក​កីឡាអូឡាំពិក​រដូវ​រងា ២០២២ នៅក្រុងប៉េកាំង (Beijing)។
បុរសខ្លាំង​ទាំងពីរនាក់នេះ គឺលោក វ្លាឌីមៀ ពូទីន និង លោក ស៊ី ជីនពីង អាចក្លាយជា​មេដឹកនាំ​កាន់អំណាច​ពេញមួយ​ជីវិត​នៃ​ប្រទេសរបស់​ពួកគេ​ទាំងពីរ ដែល​សុទ្ធតែ​មាន​អាវុធ​ប្រល័យ​នុយក្លេអ៊ែរ។

អានអត្ថបទបន្ថែមសូមចុចទីនេះ៖

#RFAKhmer #Cambodia #HunSen #China #XiJinping #Russia #VladimirPutin #WinterOlympic2022
Media is too big
VIEW IN TELEGRAM
ការចេញ​ដីកា​ចាប់ខ្លួន​ប្រធានាធិបតី​រុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន (Vladimir Putin) ដោយ​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) ពី​បទឧក្រិដ្ឋកម្ម​សង្គ្រាម មិនបាន​ធ្វើ​ឱ្យ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​សម្ងំស្ងៀម​ឡើយ។ លោក​ទំនងជា​ក្លាយជា​មេដឹកនាំ​មួយរូប​ក្នុងចំណោម​មេដឹកនាំ​ផ្តាច់ការ​នៅលើ​ពិភពលោក​ដែល​ឈានមុខគេ​ខាង​បញ្ចេញ​ប្រតិកម្ម​ជំទាស់ ឬ​មិនគាំទ្រ​ទៅនឹង​ចំណាត់ការ​ដ៏ភ្ញាក់ផ្អើល​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​នេះ។
---
#វិទ្យុអាស៊ីសេរី #កម្ពុជា #ហ៊ុនសែន #តុលាការឧក្រិដ្ឋកម្មអន្តរជាតិ #វ្ល៉ាឌីមៀពូទីន #អ៊ុយក្រែន #សង្គ្រាមអ៊ុយក្រែន
#RFAKhmer #Cambodia #HunSen #ICC #VladimirPutin #Ukraine #UkraineWar
មាតិកា​ព័ត៌មាន​សម្រាប់​ការ​ផ្សាយ​នា​រាត្រី​នេះ៖
១. អាជ្ញាធរក្រុងភ្នំពេញចាប់ខ្លួនមន្ត្រីគណបក្សភ្លើងទៀន៣នាក់
២. មេធាវី​របស់​លោក កឹម សុខា កំពុង​សិក្សា​សាលក្រម​មុន​ជួប​កូន​ក្តី​និង​ប្តឹង​ឧទ្ធរណ៍
៣. សកម្មជន​រិះគន់​លោក ហ៊ុន សែន ដែល​ពាក់​នាឡិកា​ថ្លៃៗ​ក្នុង​នាម​ជា​មេដឹកនាំ​ប្រទេស​ក្រីក្រ
៤. ក្នុង​នាទី​វេទិកា​អ្នក​ស្តាប់​វិទ្យុ​អាស៊ីសេរី តើ​មូលហេតុ​អ្វី​បាន​ជា​លោក ហ៊ុន សែន មិន​គាំទ្រ​ដីកា​របស់​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ តាម​ចាប់​ខ្លួន លោក វ៉ាឌីមៀ ពូទីន(Vladimir Putin) មេ​ដឹកនាំ​រុស្ស៊ី? រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត៖
#វិទ្យុអាស៊ីសេរី #កម្ពុជា #ភ្លើងទៀន #ពូទីន #កឹមសុខា #ណាហ្គាវើលដ៍
#RFAKhmer #Cambodia #CandleLightParty #VladimirPutin #KemSokha #NagaWorld
---
វិទ្យុអាស៊ីសេរី​ផ្សាយតាម​រលក​ធាតុ​អាកាស​ខ្លី​ (SW)៖
៚ ពេល​ព្រឹក ០៥:៣០ ដល់ម៉ោង ០៦:៣០
»» SW 9.39 MHz ស្មើនឹងកម្ពស់ (32 ម៉ែត្រ)
»» SW 11.85 MHz ស្មើនឹងកម្ពស់ (25 ម៉ែត្រ)

៚ ពេលយប់ ០៧:៣០ ដល់ម៉ោង ០៨:៣០
»» SW 9.39 MHz ស្មើនឹងកម្ពស់ (32 ម៉ែត្រ)
»» SW 11.88 MHz ស្មើនឹងកម្ពស់ (25 ម៉ែត្រ)
»» SW 15.15 MHz ស្មើនឹងកម្ពស់ (20 ម៉ែត្រ)
#រូបត្លុកនយោបាយ​៖ ​រក​លុយ​ពី​សង្គ្រាម​នៅ​អ៊ុយក្រែន
---
តស់... ប្រកួត​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ
#RFAKhmer #Russia #Ukraine #NorthKorea #KimJongUn #VladimirPutin #VolodymyrZelenskyy #UkraineWar
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer