វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អ្នក​​វិភាគ​​ថា ​​​ការ​​មិន​​ឱ្យ​ចៅក្រម​​ចូល​បក្ស​នយោបាយ​​អាច​​ជួយ​​ពង្រឹង​​អំណាច​​ព្រះ​មហាក្សត្រ​​។ អ្នក​ជំនាញ​កិច្ច​ការច្បាប់ និង​ជាអ្នក​វិភាគ​នយោបាយបណ្ឌិត​ ឡៅ​ ម៉ុងហៃ ​លើកឡើង​ថា​ ​បើ​អ្នក​មាន​​អំណាច​​និង​ស្ថាប័ន​​ពាក់​ព័ន្ធ ​​ដូច​ជា​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គ​ចៅក្រម បំពេញ​តួនាទី​របស់​ខ្លួន​ដោយ​ឯករាជ្យ​​ ដូច​ច្បាប់​ចែង នោះនឹង​​គាំទ្រ​ដល់ការ​​​​​ថ្វាយ​ព្រះ​មហាក្សត្រ​​កាន់​តែ​មាន​​កិត្តិនាម​និង​ជា​ទី​សក្ការៈ​បូជា​ខ្ពង់ខ្ពស់។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #King #Law #Court #Judges
អ្នក​​វិភាគ​​​​ថា​​ ការ​ប្រព្រឹត្តខុស​​របស់​ពួក​​ឧកញ៉ា​មួយ​ចំនួន​ធ្វើ​ឱ្យ​ប៉ះពាល់​​ដល់​​កិត្តិនាម​រដ្ឋាភិបាល​និង​ព្រះមហាក្សត្រ​​។ ក្រុម​អ្នក​ឃ្លាំ​មើល​សង្គម​ជំរុញ​​​​ឱ្យ​មាន​ការ​ត្រួត​ពិនិត្យ​​និង​វាយតម្លៃ​ពី​ទ្រព្យ​សម្បត្តិ​ លក្ខណៈ​សម្បត្តិ​បុគ្គល​ និង​សកម្ម​ភាព​​មនុស្ស​ធម៌​ផ្សេងៗ​​ទៀត ​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​មុន​ផ្ដល់​គោរមងារ​ឧកញ៉ា​នេះទៅ​ឱ្យ​នរណា​ម្នាក់​។​ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Economy #King #Tycoon
ពលរដ្ឋ​មួយ​ចំនួន​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ចាប់​ខ្លួន និង​ការ​ចោទ​សកម្មជន​បរិស្ថាន​ទាំង ៣ នាក់​ទេ។ ពួក​គាត់​ទាមទារ​ឲ្យ​មន្ត្រី​តុលាការ​ដោះលែង​សកម្មជន​បរិស្ថាន និង​សកម្មជន​សង្គម​ទាំង​អស់​ឲ្យ​មាន​សេរីភាព​ឡើង​វិញ។ អានអត្ថបទពេញ
ចូលក្នុងក្រុម 👉 RFA Khmer #King #Environment #Politics
ព្រះមហាក្សត្រ ​ព្រះបាទ ​នរោត្តម សីហមុនី និង​​សម្ដេច​ម៉ែ យាង​ទៅ​ទីក្រុង​ប៉េ​កាំង ប្រទេ​ស​ចិន ​ចាប់​ពី​ថ្ងៃ​ទី១៦ ខែ​សីហា ​ ដើម្បី​ពិនិត្យ​និង​ព្យាបាល​ព្រះរាជ​សុខភាព។ ដំណើរ​យាង​ទៅ​ពិនិត្យ​ព្រះរាជ​សុខភាព​នេះ មិន​ទាន់​កំណត់​ពេល​នៃ​ការ​យាង​ត្រឡប់​មកវិញ​នៅ​ឡើយ។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #King #Health #China
មន្ត្រីបក្សប្រឆាំង ​និង​​អ្នកវិភាគ​នយោបាយ​រិះគន់​ស្ថាប័ន​​ក្រុមប្រឹក្សាធម្មនុញ្ញ ដែល​ទូលថ្វាយ​ព្រះមហាក្សត្រ​ថា ​សេចក្តីព្រាងច្បាប់ធម្មនុញ្ញ​ស្តីពី​​វិសោធន​កម្មមាត្រា​​មួយ​​ចំនួន​អំពីការ​កំណត់​ «សញ្ជាតិតែមួយ» ​សម្រាប់​ថ្នាក់ដឹកនាំ​កំពូលៗ ​អាច​ធ្វើទៅ​បាន​។ ពួកគាត់ ចាត់ទុកថា ​ទង្វើ​របស់​ស្ថាប័ន​ក្រុម ប្រឹក្សាធម្មនុញ្ញ​ ដែល​បើកដៃ​ឲ្យកែ​រដ្ឋធម្មនុញ្ញ​ជាថ្មី​ម្តង​ទៀតនេះ​ គឺជា​ការប្រមាថ​ដល់​អង្គ​ព្រះមហាក្សត្រ​ និង​ជាការ​បំផ្លាញ​ប្រព័ន្ធ​លទ្ធិប្រជាធិបតេយ្យ ​ព្រោះ​មិន​ស្រប​តាម​ស្មារតី​នៃ​កិច្ចព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ​និង​ផ្ទុយ​ពី​ខ្លឹមសារ​ដើម​របស់​រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣។
អានអត្ថបទពិស្តារ៖
#RFAKhmer #Politics #Law #King
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
ព្រះមហាក្សត្រ ព្រះ​បរមនាថ នរោត្តម សីហមុនី ​យាង​ទៅ​ប្រទេស​បារាំង ចាប់​ពី​ថ្ងៃ​ទី១០ ដល់​ថ្ងៃ​ទី១៥ ខែវិច្ឆិកា ដើម្បី​ចូលរួម​ក្នុង​សម័យ​ប្រជុំ​មហាសន្និបាត លើក​ទី៤១ ក្នុង​ឱកាស​ប្រារព្ធ​ខួប លើក​ទី៧៥ នៃ​អង្គការ​យូណេស្កូ (UNESCO)។ ព្រះអង្គ​នឹង​ថ្លែង​ព្រះរាជ​សុន្ទរកថា នៅ​ក្នុង​ពិធី​បើក​សម័យប្រជុំ​ជា​ផ្លូវការ​នៃ​មហាសន្និបាត នៅ​ថ្ងៃ​ទី១២ ខែវិច្ឆិកា។
អានអត្ថបទពិស្តារ៖


#RFAKhmer #King #France #UNESCO
ព្រះមហាក្សត្រ​កម្ពុជា បានយាង​តាមព្រះរាជទីនាំង​យន្តហោះ​ពិសេស​ចេញពីកម្ពុជា​ទៅកាន់​ទីក្រុងប៉ារីស​ ប្រទេសបារាំង​ហើយ នៅព្រឹក​ថ្ងៃទី១០ ខែវិចិ្ឆកានេះ ដើម្បីចូលរួម​ក្នុង​មហាសន្និបាត​លើកទី៤១ និងខួបទី៧៥ របស់​អង្គការ​យូណេស្កូ ចាប់​ពី​ថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែវិចិ្ឆកា ឆ្នាំ២០២១នេះ។

អានអត្ថបទពេញ៖

#RFAKhmer #King #France #UNESCO
ព្រះមហាក្សត្រព្រះបរមនាថ នរោត្តម សីហមុនី ថ្លែង​ព្រះរាជ​ សន្ទរកថា​ នៅក្នុង​មហាសន្និបាត​អង្គការ​យូណេស្កូ លើកទី៤១​ ដោយផ្តោតលើ​សមិទ្ធផល​សំខាន់ៗ ដែល​អង្គការ​យូណេស្កូ ​បាន​ដាក់​បញ្ចូល​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​របស់​កម្ពុជានៅ​ប្រទេស​បារាំងកាលពី​ថ្ងៃ១២ ខែវិច្ឆិកា។

អានអត្ថបទពិស្តារ៖

#RFAKhmer #King #UNESCO #France
ព្រះសព សម្ដេច ក្រុមព្រះ នរោត្ដម រណឫទ្ធិ ត្រូវ បាន ធ្វើ ពិធី ថ្វាយព្រះភ្លើង នៅព្រឹក ថ្ងៃទី៨ ខែធ្នូនេះ។ ព្រះសព របស់ ទ្រង់ ត្រូវបាន ដង្ហែ ចេញ ពីព្រះដំណាក់ ចាស់ មកកាន់ ព្រះមេរុ មុខវត្ត បទុមវត្តី រាជធានីភ្នំពេញ ដើម្បី ធ្វើ ពិធីថ្វាយ ព្រះភ្លើង ក្រោមព្រះរាជា ធិបតី ព្រះមហាក្សត្រ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #King #NorodomRanariddh #Cremation
អ្នក​ស្រឡាញ់​បរិស្ថាន​ធនធាន​ព្រៃឈើ​សាទរ​ចំពោះ​ការ​ផ្ដល់​សញ្ជាតិ​ខ្មែរ​ឱ្យ​គ្រួសារ​ជនជាតិ​អាមេរិក​សកម្ម​ការពារ​ព្រៃ​ខ្មែរ។ បុរស​ជនជាតិ​អាមេរិកាំង លោក ដាវិស បេន យ៉ូសែប ឬ​លោក បេន (Ben) និង​សមាជិក​គ្រួសារ​របស់​លោក​សម​នឹង​ទទួល​បាន​សញ្ជាតិ​ខ្មែរ និង​ការ​សរសើរ​ពី​ពលរដ្ឋ​ខ្មែរ ព្រោះ​លោក​បាន​ចំណាយ​ពេល​វេលា និង​កម្លាំង​កាយ កម្លាំង​ចិត្ត​ការពារ​ព្រៃឈើ សត្វព្រៃ និង​ធនធាន​ធម្មជាតិ​នៅ​ក្នុង​តំបន់​ព្រៃ​អភិរក្ស ក្នុង​ខេត្ត​ព្រះវិហារ។

អានអត្ថបទពិស្តារ៖

#RFAKhmer #King #Forest #Khmer #US
ព្រះ​សង្ឃខ្មែរ​នៅ​ឯ​នាយសមុទ្រ ថា​ការ​យក​រូប​ទង់ជាតិ​ខ្មែរ​ដាក់​ស្បែក​ជើង​ឬ​ខោក្នុង​ គឺជា​ការ​ប្រមាថ​ដល់​ជាតិ និង​ព្រះមហាក្សត្រ។ ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម​ព្រះតេជ​ព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរដីកា​ថា ស្មារតី​ជាតិ និង​វត្ថុដែល​ជាទី​សក្ការៈ​របស់​ជាតិ​ដែលធំ​ជាង​គេ គឺ​ទង់ជាតិ។ បន្ទាប់​មក​ទៀត គឺ​ព្រះបដិមា។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Social #Culture #King #Flag #Cambodia
អត្ថបទពេញនិយមប្រចាំឆ្នាំ៖ «១៨​ឆ្នាំ​ក្រោម​ការ​គ្រងរាជ្យ​សម្បត្តិ​​របស់​ព្រះមហាក្សត្រ នរោត្តម សីហមុនី៖ ពី​អតីត​អ្នក​រាំ​របាំ​បាឡេ ទៅជា «ស្តេចប្រថាប់ត្រា»?»។

👉 អានអត្ថបទពេញនិយមប្រចាំឆ្នាំឡើងវិញ
👉 JOIN WITH US

#RFAKhmer #Cambodia #Politics #RFANews #KingOfCambodia #King #NorodomSihamoni #18thInPower
ព្រះមហាក្សត្រ​ស្នើ​ពលរដ្ឋ​កុំ​ឲ្យ​ចាញ់​សម្លុត​ជន​ណា​ម្នាក់ ឬ​គណបក្ស​នយោបាយ​ណាមួយ ទាក់ទង​នឹង​ការ​បោះឆ្នោត​រើស​តំណាងរាស្ត្រ នីតិកាល​ទី៧ ដោយ​ត្រូវ​ប្រើ​សិទ្ធិ​សេរីភាព​បោះឆ្នោត ទៅ​តាម​សតិសម្បជញ្ញៈ ជ្រើសរើស​បេក្ខជន ឬ​​គណបក្ស​​ណា​ដែល​ខ្លួន​ពេញ​ចិត្ត។
អាន​លម្អិត៖ https://kh.rfa.org/FSolec

#RFAKhmer #Cambodia #King #Sihamuni #ElectionKh2023 #PoliticsKH #CPP #CandleLightParty #វិទ្យុអាស៊ីសេរី
មាតិកា​ព័ត៌មាន​សម្រាប់​ការ​ផ្សាយ​នា​រាត្រី​នេះ៖
១. ព្រះមហាក្សត្រ​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត ដោយ​កុំ​ឲ្យ​បារម្ភ​ពី​ការ​គំរាមកំហែង
២. ក្រុម​សកម្មជន​តវ៉ា​ទាមទារ​ឲ្យ​រដ្ឋាភិបាល​អនុញ្ញាត​ឲ្យ​វិទ្យុ​វីអូឌី​ដំណើរការ​ឡើង​វិញ
៣. អាជ្ញាធរ​ខេត្ត​ប៉ៃលិន បដិសេធ​មិន​ដោះស្រាយ​បណ្តឹង​ករណី​បំផ្លាញ​ស្លាក​គណបក្ស​ភ្លើងទៀន
៤. កសិករ​នៅ​ខេត្ត​បាត់ដំបង​ទទូច​ឱ្យ​ក្រសួង​កសិកម្ម​ជួយ​ដោះស្រាយ​បញ្ហា​ស្ពៃ​ក្ដោប​ចុះ​ថោក...រួម​នឹង​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ទៀត!
#RFAKhmer #Cambodia #King #ElectionKH2023 #VOD #SaveVOD #CLP #CandleLightParty
Cambodia’s king signs royal decree to nominate Hun Manet as PM
---
Cambodia’s King Norodom Sihamoni on Monday issued a royal decree to appoint Hun Sen’s eldest son Hun Manet as the country’s prime minister, ensuring that the transfer of power from father to son will occur later this month. 👉 https://www.rfa.org/english/news/cambodia/hun_manet-08072023161439.html
---
#RFAKhmer #Cambodia #King #KingOfCambodia #NorodomSihamoni #HunSen #HunManet #PrimeMinister #PowerTransfer #DynasticRules #CambodiaFamilyRun