វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.02K videos
94 files
7.94K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​មួយ​ចំនួន​នៅ​ក្រុង​ប៉ោយប៉ែត កើត​រមាស់ និង​រាករូស​បន្ទាប់ពី​ប្រើប្រាស់​ទឹក​របស់​ក្រុមហ៊ុន​អានកូ
---
ប្រជាពលរដ្ឋ​មួយ​ចំនួន នៅ​ក្រុង​ប៉ោយប៉ែត ត្អូញត្អែរ ថា​ក្រុមហ៊ុន​ទឹក​ស្អាត អានកូ បាន​ចែកចាយ​ទឹក​មាន​ក្លិន​ស្អុយ កខ្វក់ ដុះស្លែ និង​មាន​កូន​ដង្កូវ​ឱ្យ​ពលរដ្ឋ​ប្រើប្រាស់។ ពួកគាត់​អះអាង​ថា បន្ទាប់​ប្រើប្រាស់​ទឹក​របស់​ក្រុមហ៊ុន អានកូ នេះ​រួច ពួកគាត់​បាន​កើត​រមាស់ ឈឺ​បំពង់ក និង​រាករូស​ជាដើម។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #BanteayMeanchey #Poipet #HunManet #HunSen #KeatHul #OumReatrey #AncoGroups #AncoWaterSupply #KokAn #CleanWater
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ជម្លៀស​ចេញ​ពី​ទឹក​ជំនន់​ត្អួញត្អែរ​ខ្វះ​ស្បៀង​និង​ទឹក​ស្អាត​ប្រើប្រាស់
---
ពលរដ្ឋ​រស់​នៅ​លើ​ទំនប់​៩៤ ក្បែរ​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី ក្នុង​ឃុំ​កណ្តោប ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្ដាល បាន​ជម្លៀស​ទៅ​រស់​នៅ​លើ​ទីទួល​សុវត្ថិភាព​បណ្ដោះអាសន្ន បន្ទាប់​ពី​ផ្ទះ​របស់​ពួកគាត់​​រង​ការ​ជន់​លិច ពីជំនន់​ទឹក​ភ្លៀង​រដូវ​វស្សា​ និង​ការ​ចាក់​ដី​លុប​ព្រែក​ពី​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​ថ្មី។ ពួកគាត់​ត្អួញត្អែរ​ខ្វះ​ស្បៀង និង​ទឹក​ស្អាត​ប្រើប្រាស់ និង​ព្រួយ​បារម្ភ​ពី​សុខភាព​កូន​ៗ និង​មនុស្ស​ចាស់ ដែល​ត្រូវ​រស់​នៅ​ក្នុង​តង់​កៅស៊ូ​ទ្រាំ​នឹង​អាកាសធាតុ​ក្ដៅ​ត្រជាក់​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #LandDisputes #Kandal #OCIC #Flood #PungKheavSe #CleanWater #Food
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​នៅ​ទំនប់៩៤ ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះដូរ​ដី​ឱ្យ​ពួកគាត់​តាំង​ទីលំនៅ​ឱ្យ​បាន​សមរម្យ
---
ប្រជាពលរដ្ឋ​រស់​នៅ​ទំនប់៩៤ ស្ថិត​នៅ​ឃុំ​កណ្តោក សង្កាត់​កំពង់សំណាញ់ ខេត្ត​ កណ្ដាល បាន​រត់​រក​កន្លែង​សុវត្ថិភាព​បណ្ដោះអាសន្ន​​២​ខែ​មក​ហើយ បន្ទាប់​ពី​ទឹក​ជំនន់​បាន​កាត់ផ្ដាច់​ផ្លូវ និង​ជន់​លិច​ផ្ទះ​សម្បែង។ ពួកគាត់​បន្ត​ត្អូញត្អែរ​ខ្វះខាត​ស្បៀង និង​ទឹក​ស្អាត​ រួម​ទាំង​គ្មាន​ភ្លើង​ប្រើប្រាស់ ជាពិសេស គឺ​ផល​ប៉ះពាល់​សុខភាព​ដល់​កុមារ និង​ស្ត្រី​មាន​ផ្ទៃ​ពោះ។ ក្រុម​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់​ព្រលាន​យន្តហោះ​អន្តរជាតិ​ថ្មី​ទាំង​នេះ ស្នើ​ឱ្យ​រដ្ឋាភិបាល​ដោះដូរ​ដី ដើម្បី​ឱ្យ​ពួកគាត់​អាច​សាងសង់​លំនៅឋាន​រស់នៅ​ឱ្យ​បាន​សមរម្យ៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #LandDisputes #Kandal #OCIC #Flood #PungKheavSe #CleanWater #Food
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer