វិទ្យុអាស៊ីសេរី/ RFA Khmer
13.6K subscribers
3.75K photos
1.55K videos
86 files
7.47K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​តាម​ដាន​វិវាទ​ដី​ធ្លី​រវាង​ក្រុមហ៊ុន​ OCIC និង​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​អភិវឌ្ឍន៍​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ស្នើ​សុំ​អាជ្ញាធរ​ខេត្ត​កណ្ដាល​ដោះស្រាយ​បញ្ចប់​ទំនាស់​នេះ ដោយ​សន្តិវិធី​ និង​ឈរ​លើ​គោលការណ៍​ច្បាប់​ក្នុង​ការ​ផ្ដល់​សំណង​សមរម្យ​ជូន​ពលរដ្ឋ។ ចំណែក​អាជ្ញាធរ​វិញ អះអាង​ថា រដ្ឋាភិបាល​មិន​មាន​គោលនយោបាយ​ថ្មី​ចំពោះ​វិវាទ​នេះ​ទេ ក្រៅ​ពី​ជម្រើស​ដែល​បាន​ផ្ដល់​ជូន​ពលរដ្ឋ​កន្លង​មក គឺ​លក់​ដី​ឲ្យ​ក្រុមហ៊ុន​១​ម៉ែត្រ​ការ៉េ​តម្លៃ​៨​ដុល្លារ ឬ​ដោះដូរ​ដី​ទៅ​តាំង​ផ្សេង។
អានអត្ថបទពេញ
#RFAKhmer #Landdispute #Kandal #OCIC
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
ពលរដ្ឋ​មួយ​ចំនួន​ដែល​មាន​ជម្លោះ​ដីធ្លីនៅ​ស្រុក​អង្គ​ស្នួល ខេត្តកណ្តាល​អះអាង​ថា អាជ្ញាធរ​មូលដ្ឋាន​ប្រើរូបភាព​គំរាមកំហែង បំភិតបំភ័យ​ ដោយ​បង្ខំ​ពួកគាត់​ឱ្យផ្តិត​មេដៃ​ទទួល​យក​សំណង​គោលនយោបាយ​បន្តិចបន្តួច​ដែល​កំណត់​ដោយ​ភាគី​អាជ្ញាធរ​។ មន្រ្តី​សង្គម​ស៊ីវិល​ចាត់ទុក​ករណី​នេះ​គឺ​ជា​ការ​ល្មើស​ច្បាប់​និង​រំលោភ​​បំពាន​លើ​សិទ្ធិមូលដ្ឋាន​របស់​ពលរដ្ឋធ្ងន់ធ្ងរ​ ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​បាត់បង់​ជំនឿ​លើការ​អនុវត្ត​ច្បាប់។
អានអត្ថបទពេញ៖
#RFAKhmer #Land #Landdispute #Kandal #Angsnoul
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
ក្រុម​តំណាង​ពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​សាងសង់វាលយន្តហោះភ្នំពេញអន្តរជាតិថ្មី នៅ​ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ដាក់​ញត្តិ​ស្នើ​សុំ​កិច្ច​អន្តរាគមន៍​និង​ដំណោះស្រាយ​ពី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ក្នុង​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (#OCIC) របស់​ឧកញ៉ា ពុង ឃាវសែ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Land #Kandal
ក្រុម​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោង​វាល​យន្តហោះថ្មី ក្នុង​ខេត្តកណ្ដាល ព្រួយ​បារម្ភ​ពី​ការ​បាត់​បង់​ផ្ទះ​សម្បែង​នៅ​ពេល​ខាង​មុខ ក្រោយ​ពី​ក្រុមហ៊ុន​ អូ.ស៊ី.អាយ.ស៊ី​ (OCIC) និង​អាជ្ញាធរ​ចុះ​ពិនិត្យ​មើល​ស្ថានភាព​ផ្ទះ និង​វាស់​វែង​ដី​ភូមិ​ពួកគាត់។ អង្គការ​សង្គម​ស៊ីវិល​ដែល​តាម​ដានវិវាទដីធ្លី​ដ៏​ចម្រូងចម្រាស​នេះ ចាត់​ទុក​សកម្មភាព​នេះ​ថា​ ជា​ទង្វើ​ផ្ទុយ​ពី​ច្បាប់​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Land #Kandal
Media is too big
VIEW IN TELEGRAM
ក្រុម​ពលរដ្ឋ​មិន​នឹកស្មាន​ថា​ ​ផ្ទះ​ពួកគាត់​ជាច្រើន​ខ្នង​ ​ដែល​ខ្លះ​រស់នៅ​២​០​ទៅ​៣​០​ឆ្នាំទៅ​ហើយ​នោះ​ ​បែរជា​បាក់​ស្រុត​តាម​ច្រាំងទន្លេ​ចូល​ទៅ​ក្នុង​ទឹក​ ​ទាំង​នៅ​ក្នុង​រដូវប្រាំង​គ្មាន​ទឹកហូរ​បុក​ខ្លាំង​ដូច​នៅ​ក្នុង​ខែវស្សា​។​ ​ក្រុម​ពលរដ្ឋ​ទាំងនោះ​ ​ក៏​បង្ហាញ​ការ​សោកស្ដាយ​ទ្រព្យសម្បត្តិ​ខិតខំ​រក​បាន​អស់​រាប់​ឆ្នាំ​ ​បែរ​ត្រូវ​បាត់បង់​ត្រឹម​មួយ​ពព្រិចភ្នែក​។​ ​ពួកគាត់​បាន​លើកឡើង​ថា​ ​ការ​បាក់​ច្រាំងទន្លេ​ ​ដោយសារ​មានការ​លួច​បូម​ខ្សាច់​។​

ជុំវិញបញ្ហានេះ ហ្វេសប៊ុករដ្ឋបាលខេត្តកណ្ដាលឱ្យដឹងថា ការបាក់ច្រាំងទន្លេបាសាក់នេះ កើតឡើងកាលពីថ្ងៃទី២៤មេសា នៅតាមបណ្ដោយផ្លូវជាតិលេខ២១អា (A) ស្ថិតនៅទល់ផ្សារស្អាងខាងជើង ក្នុងភូមិត្រពាំងឈូក ឃុំព្រែកគយ ស្រុកស្អាង បានធ្វើឱ្យប៉ះពាល់ផ្ទះ៤០ខ្នង ស្មើនឹង២១គ្រួសារ។
#RFAKhmer #Cambodia #Environment #SandDredging #HousesCollapse #Kandal #PhnomPenh
---
👉 ទស្សនាវីដេអូ៖ https://fb.watch/k8BQE0lTJv/

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ពលរដ្ឋ​ដែល​រងគ្រោះ​ពី​ការ​បាក់​ស្រុត​ផ្ទះ​ចូល​ទន្លេ​នៅ​ក្នុង​ស្រុក​ស្អាង​ខឹង​សម្បារ​ទៅ​អាជ្ញាធរ ខណៈ​ពួក​គាត់​បាន​លើក​ឡើង​ថា ការ​បាក់​ច្រាំង​ទន្លេ ដោយសារ​មាន​ការ​លួច​បូម​ខ្សាច់។ ប៉ុន្តែ​អាជ្ញាធរ​បដិសេធ​ថា ពុំ​មាន​ការ​អនុញ្ញាត​ឱ្យ​បូម​ខ្សាច់​នៅ​ទីតាំង​នោះ​ឡើយ ហើយ​ការ​បាក់​ច្រាំង​នោះ បណ្ដាល​មក​ពី​គ្រោះ​ធម្ម​ជាតិ...
👉 ចុចអានព័ត៌មានពិស្តារ...
👉 ទស្សនាវីដេអូ...
#RFAKhmer #Cambodia #Environment #SandDredging #HousesCollapse #Kandal #PhnomPenh
Media is too big
VIEW IN TELEGRAM
ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អរិយ​ក្សត្រ​ ​ជិត​ផ្សារ​ហនុមាន​ ​ក្រុង​អរិយ​ក្សត្រ​ ​ក្នុង​ខេត្ត​កណ្តាល​ ​ត្អូញត្អែរ​ពី​បញ្ហា​សំរាម​ក្លិន​ស្អុយ​ ​និង​ផ្សែងហុយ​​ឆួល​ពី​ការ​ដុត​សំរាម​នៅក្បែរ​ផ្ទះ​របស់​ពួកគាត់​ ​ដែល​ធ្វើឲ្យ​ប៉ះពាល់​សុខភាព​មនុស្ស​ ​និង​បរិស្ថាន​។​ ​ពួកគេ​ ​ចង់ឲ្យ​អាជ្ញាធរ​ប្ដូរ​ទីតាំង​ចាក់សំរាម​ទៅ​កន្លែង​ថ្មី​ ​ដែល​មាន​ទីតាំងនៅ​ឆ្ងាយ​ពី​ផ្ទះ​អ្នកភូមិ​បច្ចុប្បន្ន​ ​ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​។​
#RFAKhmer #Cambodia #Environment #Garbage #Kandal #RousEysara
---
👉 ទស្សនាវីដេអូ៖ https://fb.watch/klZt77BbxU/

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់ព្រឹកថ្ងៃព្រហស្បតិ៍ ទី៣១ ខែសីហា ឆ្នាំ ២០២៣៖

១. បំណុលបែបកេងប្រវ័ញ្ច កំពុងប៉ះពាល់ធ្ងន់ធ្ងរដល់ពលរដ្ឋរស់នៅក្នុងខេត្តកំពង់ស្ពឺ
២. សាលាដំបូងក្រុងភ្នំពេញ សម្រេចឃុំខ្លួនអ្នកទោសគ្រឿងញៀននិងបក្ខពួក ១១នាក់ ពីបទលាងលុយកខ្វល់ និងបទល្មើសផ្សេងទៀត
៣. កម្មករកាត់ដេរសំណូមពរដល់រដ្ឋាភិបាលឲ្យដំឡើងប្រាក់ខែបានសមរម្យ
៤. កសិករជាច្រើននាក់នៅខេត្តកណ្ដាល ខាតបង់ប្រាក់ច្រើន ដោយសារតម្លៃជ្រូកធ្លាក់ចុះ
…រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត
---
#RFAKhmer #Cambodia #Economy #Debt #DrugTrafficking #China #ChinaReach #Workers #Salary #Farmer #Kandal
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/YdXUPT20ixU
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃចន្ទ ទី០២ ខែតុលាឆ្នាំ២០២៣៖

៚ស្ត្រីខ្មែរដែលរងគ្រោះពីការជួញដូរនៅប្រទេសឡាវ ស្នើអាជ្ញាធរឱ្យចាប់មេខ្យល់យកមកផ្តន្ទាទោស
៚មន្ត្រីធនាគារមួយ បង្ខំឱ្យកូនបំណុលលក់ទ្រព្យសម្បត្តិយកលុយសងធនាគារ
៚ពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េខាងត្បូង បង្កើតចលនាប្រជាធិបតេយ្យរួបរួមជាតិ ដើម្បីប្រជាធិបតេយ្យនៅកម្ពុជា
៚ពលរដ្ឋប៉ះពាល់ដោយការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្ដាលទាមទារក្រុមហ៊ុនពន្លឿនសងសំណងដីស្រែ
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
#RFAKhmer #Cambodia #Lao #HunManet #HumanTrafficking #Drugs #Economic #Bankloan #NationalUnityDemocracyMoverment #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun #LandDispute #Kandal
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/7aZnpu9YcpU
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹក​ជំនន់​បារម្ភ​​អំពី​បញ្ហា​​សុខភាព និង​ជីវភាពរស់នៅប្រចាំថ្ងៃ
---
ពលរដ្ឋជាច្រើនគ្រួសាររស់នៅក្បែរស្ទឹងព្រែកត្នោត ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងរងគ្រោះដោយទឹកជំនន់ ៣ថ្ងៃជាប់ៗ គ្នា ចាប់តាំងពីថ្ងៃទី១៩តុលា មកទល់ពេលនេះ។ ពួកគាត់កំពុងប្រឈមបញ្ហាជីវភាព បញ្ហាសុខភាព និងត្រូវបង្ខំចិត្តជម្លៀសចេញពីលំនៅឋាន ទៅរកទីទួលសុវត្ថិភាព ដោយសារតែស្ថានភាពទឹកមិនទាន់ស្រកនៅឡើយ គិតត្រឹមថ្ងៃទី២១ ខែតុលា។ ពលរដ្ឋនៅតំបន់ស្ទឹងព្រែកត្នោត លើកឡើងដូចៗគ្នាថា មូលហេតុចម្បង គឺដោយសារតែឈ្មួញ និងក្រុមអ្នកមានអំណាច ចាក់ដីលុបបឹង សាងសង់សំណង់អគារ និងផ្ទះល្វែង ទើបគ្មានកន្លែងរំដោះទឹកទាន់ពេល បណ្ដាលឱ្យទឹកច្រាលឡើងលិចផ្ទះសម្បែងពលរដ្ឋ។
#RFAKhmer #Cambodia #PhnomPenh #Kandal #Environment #Flood #RainingFlood #PrekThnort

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH