វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.87K photos
2.03K videos
94 files
7.95K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រុម​​មេធាវី​ការពារ​ក្ដី​ឲ្យប្រធាន​បក្ស​ប្រឆាំង​លោក​ កឹម​ សុខា​ អះអាង​ថា​ ពួក​គេ​កំពុង​ពិចារណា​ក្នុង​ការ​ស្នើ​សុំ​តុលាការឱ្យ​កោះហៅ​រដ្ឋ​បរទេស​មួយ​ចំនួន​ដែល​រដ្ឋាភិបាល​​ចោទ​ប្រកាន់​ថា ​បាន​ឃុបឃិត​ជាមួយ​លោក​ កឹម សុខា​ ​ក្នុង​ការ​ប៉ុនប៉ង​ផ្ដួល​រំលំ​រដ្ឋាភិបាល​​មក​បំភ្លឺ។​ មន្ត្រី​សិទ្ធិ​មនុស្ស​ដែល​ឃ្លាំមើល​សវនាការ​នេះ​យល់ថា​ ​​​តុលាការ​​គួរ​មាន​ភាព​ក្លាហាន​ឲ្យ​រដ្ឋ​បរទេស​ទាំង​នោះ​មក​បញ្ជាក់​ការពិត​ ឬ​តទល់​គ្នា​​នៅ​ក្នុង​តុលាការ​​។

អានអត្ថបទពិស្តារសូមចុចនៅត្រង់នេះ៖

#RFAKhmer #Politics #KemSokha #Law
តុលាការ​ខេត្ត​ប៉ៃលិន​បាន​កោះហៅ​ប្រធាន​គណបក្ស​ភ្លើង​ទៀន​ខេត្ត​នេះ​ឱ្យ​ចូល​ឆ្លើយ​បំភ្លឺ​ពីរ​សំណុំ​រឿង​ផ្សេងៗ ​គ្នា​ ពី​បទ​ញុះញង់​ឱ្យ​មាន​ការ​រើសអើង​ និង​បទ​បរិហាកេរ្តិ៍​ជា​សាធារណៈ ក្រោយពី​ទទួល​បណ្តឹង​របស់​មេភូមិ​ម្នាក់​មក​ពី​គណបក្ស​កាន់​អំណាច។ ​មន្ត្រី​សង្គមស៊ីវិល​ចាត់​ទុក​ពាក្យ​បណ្តឹង​នេះ​ថា ជា​ល្បិច​គំរាម​កំហែង​ដើម្បី​បំបាក់​ស្មារតី​នយោបាយ​របស់​មន្ត្រី​គណបក្ស​ភ្លើង​ទៀន។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Law #ELECTION2022 #Pailin
មន្រ្តី​ក្រសួងមហាផ្ទៃ​ ​ថា​ច្បាប់​ស្តីពី​ការ​ពរ​ពោះ​ជំនួស​ ​ដែល​កម្ពុជា​កំពុង​សិក្សា​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មក​នោះ​ ​នៅ​មិនទាន់​អា​ចចេញ​ឆាប់ៗ​ ​បាន​នៅឡើយ​នោះ​​ទេ​ ​ព្រោះ​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​នោះ​ ​នៅ​មិនទាន់​ឆ្លើយតប​ទៅ​នឹង​កា​រហាម​ការ​ពរ​ពោះ​ជំនួស​។​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​លោក​ ​ស​ ​ខេង​ ​កាលពីដើម​ខែ​មេសា​ ​បាន​ឯកភាព​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ ​យក​សេ​ក្ដី​ព្រាងច្បាប់​ស្ដីពី​ការ​ពរ​ពោះ​ជំនួស​នេះ​ ​មក​ពិនិត្យ​សិក្សា​ឡើងវិញ​ ​ក្រោយ​ពី​បាន​ផ្អាក​រយៈពេល​ជាច្រើន​ឆ្នាំ​។

អានអត្ថបទពិស្តារ៖

#RFAKhmer #Law #Surrogacy #Woman
អ្នក ជំនាញ ច្បាប់ និង ជា សកម្មជន តស៊ូ មតិ កញ្ញា សេង ធារី ចោទប្រកាន់ ថា តុលាការ ទៅ វិញ ទេ ដែល ក្បត់ជាតិ។ កញ្ញា ថា មូល ហេតុ ដែល កញ្ញា ចោទប្រកាន់ បែប នេះ ព្រោះ តុលាការ បានប្រើ អំណាច របស់ ខ្លួន ចោទ ប្រកាន់ និង ឃុំ សកម្មជន នយោបាយ ជា ច្រើន នាក់ ដាក់ ពន្ធនាគារ ទាំង គ្មាន កំហុស ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Court #Law #CNRP
ប្រជាពលរដ្ឋ​ព្រួយ​បារម្ភ​ពី​បញ្ហា​អសន្តិសុខ​សង្គម​នៅ​តាម​ទី​សាធារណៈ ដែល​បង្ក​ឡើង​ដោយ​ជន​ជាតិ​ចិន​ក្នុង​ឱកាស​ពិធី​ចូលឆ្នាំខ្មែរ​ខាងមុខ។ ការ​លើក​ឡើង​នេះ បន្ទាប់​ពី​ពួក​គាត់​សង្កេតឃើញ​ថា ជនជាតិ​ចិន​មួយ​ចំនួន​សុទ្ធ​សឹងតែ​មាន​កាំភ្លើង​កាន់កាប់​ក្នុង​ដៃ​ដោយ​សេរី​ និង​បាញ់​បោះ​គ្នា​តាម​ទំនើង​ចិត្ត​នៅ​ប្រទេស​កម្ពុជា​សព្វថ្ងៃ​នេះ។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​ពង្រឹង​ផ្នែក​សន្តិសុខ​សង្គម​ដើម្បី​ការពារ​សុវត្ថិភាព​ពលរដ្ឋ​ម្ចាស់​ស្រុក។

អានអត្ថបទពិស្តារ៖

#RFAKhmer #Economy #China #Law
ក្រុម​អង្គការសិទ្ធិមនុស្ស​ក្នុង​តំបន់ និង​អន្តរជាតិ ជាង​៣០​ស្ថាប័ន អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា​ឱ្យ​លុបចោល​អនុក្រឹត្យ​ស្ដីពី​ការ​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ។ ក្រុម​អង្គការសិទ្ធិមនុស្ស​ទាំង​នោះ រួម​មាន អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អង្គការ​លើកលែង​ទោស​អន្តរជាតិ (Amnesty International) ក្រុម​សមាជិកសភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) គណៈកម្មាធិការ​ការពារ​អ្នកកាសែត (CPJ) និង​អង្គការ​មួយ​ចំនួន​ទៀត។

អានអត្ថបទពិស្តារ៖

#RFAKhmer #HRW #internetgetway #China #Law
តុលាការ ឧទ្ធរណ៍ សម្រេច តម្កល់ សាល ដីកា សំណុំរឿង មន្រ្តី អាដហុក ៤ នាក់ និង សមាជិក គណៈកម្មាធិការជាតិ រៀបចំ ការ បោះឆ្នោត ម្នាក់ ទុក ជា បាន កា រ ដដែល នៅ ថ្ងៃទី២៣ ខែឧសភា។ មន្រ្តី អាដ ហុក ចាត់ ទុក កា រ សម្រេច របស់ តុលាការបែប នេះ ថា ជា រឿង អយុត្តិធម៌ ខណៈ ដែល សាក្សី ដាក់ បន្ទុក មិន មាន វត្តមាន ដើម្បី សួរ ដេញ ដោល រក ហេតុផល ឱ្យ បាន ត្រឹម ត្រូវ ឡើយ។

អានអត្ថបទពិស្តារសូមចុចត្រង់នេះ៖

#RFAKhmer #humanrights #Law #Court
ល្បងចំណេះដឹងព័ត៌មាន៖

តើសម្តីខាងក្រោមនេះ គឺជារបស់បុគ្គលរូបណា?
---------------------
ដើម្បី ស្វែងរក ព័ត៌មាន ផ្សេងទៀត របស់ វិទ្យុអាស៊ីសេរី សូម ចូល ទៅកាន់៖
»» គេហទំព័រ៖ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
»» យូធូប (YouTube)៖ https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter)៖ https://www.twitter.com/RadioFreeAsiaKH
»» តេឡេក្រាម (Telegram)៖ https://t.me/rfakhmer
»» អ៊ីនស្តាក្រាម (Instagram)៖ https://www.instagram.com/rfakhmer
#RFAKhmer #RFANewsTrivia #Cambodia #HumanRights #Law
រឿងដែលគេនិយមអានច្រើនជាងគេនៅក្នុងសប្តាហ៍នេះ៖ «ព្រឹទ្ធសភា ឯក បក្ស ច្រាន ចោល ខ្លឹមសារ សេចក្តី ស្នើ ច្បាប់ ដាក់ ទណ្ឌកម្ម មន្ត្រី កម្ពុជា ពី សំណាក់ អាមេរិក»។
ហេតុអ្វីបានជារឿងនេះ មានគេនិយមអានច្រើន ជាងគេនៅក្នុងសប្តាហ៍នេះ?

👉 អានអត្ថបទឡើងវិញ៖

#RFAKhmer #politics #USA #Sanction #Law #CPP
អានព័ត៌មានជាភាសាអង់គ្លេសស្តីពីរដ្ឋសភាកម្ពុជាអនុម័តលើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០តាមរយៈ #RFAKhmer
Cambodia’s National Assembly on Thursday approved a controversial amendment to the country’s Constitution that all but paves the way for Prime Minister Hun Sen to choose his son as his successor.

👉 Read Full article

#RFAKhmer #cambodia #Law #constitution_amendment