វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.97K videos
93 files
7.89K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ស្វែងយល់៖ អាមេរិក ដាក់ទណ្ឌកម្ម លើ សង្សារ របស់ ប្រធានាធិបតី រុស្ស៊ី លោក ពូទីន
---
ថ្មីៗនេះ ក្រសួង រតនាគារ អាមេរិក បានសម្រេច ដាក់ទណ្ឌកម្ម លើ ស្ត្រីវ័យ៣៩ឆ្នាំ ឈ្មោះ អាលីណា កាបាវ៉ា (Alina Kabaeva) ដែលជា កីឡាករ អត្តពលិក អូឡាំពិក និងជា នាយិកា ក្រុមហ៊ុន National Media Group ដែល ជាក្រុមហ៊ុន បណ្តាញ ផ្សព្វផ្សាយ ព័ត៌មាន ស្និទ្ធនឹង វិមានក្រឹមឡាំង (Kremlin)។ ស្ត្រីរូប នេះ ត្រូវបាន រដ្ឋាភិបាល អាមេរិក ជឿថា ជា សង្សារ របស់ ប្រធានាធិបតី រុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin)។ ការដាក់ទណ្ឌកម្ម នេះ គឺជាផ្នែកមួយ ដើម្បី ឆ្លើយតបទៅនឹង ទង្វើ ឈ្លានពាន របស់ រុស្ស៊ី ទៅលើ ប្រទេស អ៊ុយក្រែន (Ukraine)។

ចុះនៅកម្ពុជា វិញ តើប្រិយមិត្ត ជ្រាបទេថា មានបុគ្គល កម្ពុជា ប៉ុន្មាន រូបហើយ ដែល កំពុង រង ទណ្ឌកម្ម ពី សហរដ្ឋអាមេរិក ដោយសារតែ ពាក់ព័ន្ធនឹង អំពើពុករលួយ ធ្ងន់ធ្ងរ ការរំលោភ សិទ្ធិមនុស្ស និង ការបំផ្លាញ លទ្ធិប្រជាធិបតេយ្យ នៅ កម្ពុជា? សូមប្រិយមិត្ត ចូលរួម ផ្តល់ ចម្លើយ៕
រូបភាព៖ AP
---
#RFAKhmer #Cambodia #US #Russia #Ukraine #Sanctions #AlinaKabaeva
បណ្តាមេដឹកនាំពិភពលោកបានធ្វើដំណើរមកដល់ប្រទេសកម្ពុជាជាបន្តបន្ទាប់ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ។ គិតត្រឹមរសៀលថ្ងៃសៅរិ៍នេះ​រួមមាន ប្រធានាធិបតី​អាមេរិក​លោក ចូ បៃឌិន (Joe Biden), នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ហ្វូមីអូ គីស៊ីដា (KISHIDA Fumio), នាយករដ្ឋមន្រ្ដីអូស្រ្ដាលី​លោក អែនតូនី អ៊ាល់បាន (Anthony Albanese), អនុប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌា​លោក ចាឌីប ដាំងខា (Jagdeep Dhankhar), អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ​លោក អង់តូនីញូ គូទែរ៉េស (António Guterres), ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក យន្ត ស៊ុកយ៉ុល (Yoon Suk Yeol), នាយករដ្ឋមន្រ្ដីចិន​លោក លី ខឺឈាង (Li Keqiang) និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី​លោក សឺហ្គៃ ឡារូវ (Sergei Lavrov
) ជាដើម។
រូប៖ AP, AFP, Reuters, ASEAN
#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #USA #JoeBiden #SouthKorea #India #Australia #Russia #Japan #China #UN
នាយករដ្ឋមន្រ្ដី​វ័យក្មេង​របស់​កាណាដា​លោក ចាស់ស្ទីន ត្រូដូ (Justin Trudeau) បាន​អញ្ជើញ​មក​ដល់​ប្រទេស​កម្ពុជា​ហើយ នៅរសៀលថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើកទី៤០-៤១ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នៅ​រាជធានី​ភ្នំពេញ។
គិតត្រឹមរសៀលថ្ងៃសៅរ៍នេះ បណ្តាមេដឹកនាំពិភពលោក បាន​ធ្វើដំណើរ​មក​ដល់​ប្រទេសកម្ពុជា​ជាបន្តបន្ទាប់​ក្នុងនោះ​រួមមាន ប្រធានាធិបតី​អាមេរិក​លោក ចូ បៃឌិន (Joe Biden), នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ហ្វូមីអូ គីស៊ីដា (KISHIDA Fumio), នាយករដ្ឋមន្រ្ដីអូស្រ្ដាលី​លោក អែនតូនី អ៊ាល់បាន (Anthony Albanese), អនុប្រធានាធិបតី​នៃ​សាធារណរដ្ឋ​ឥណ្ឌា​លោក ចាឌីប ដាំងខា (Jagdeep Dhankhar), អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ​លោក អង់តូនីញូ គូទែរ៉េស (António Guterres), ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក យន្ត ស៊ុកយ៉ុល (Yoon Suk Yeol), នាយករដ្ឋមន្រ្ដីចិន​លោក លី ខឺឈាង (Li Keqiang) និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ី​លោក សឺហ្គៃ ឡារូវ (Sergei Lavrov) ជាដើម។
រូបភាព៖ Reuter, ASEANCambodia
#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #USA #JoeBiden #SouthKorea #India #Australia #Russia #Japan #China #UN
មាតិកា​ព័ត៌មាន​សំខាន់ៗ​ដែល​ត្រូវ​ផ្សាយ​នៅ​រាត្រី​នេះ​រួម​មាន៖
១. ប្រធានាធិបតីអាមេរិក បញ្ជាក់​ជំហរ​សហការ​ជា​មួយ​អាស៊ាន ដើម្បី​ដោះស្រាយ​បញ្ហា​តំបន់​ មីយ៉ាន់ម៉ា និង​សមុទ្រ​ចិន​ខាងត្បូង
២. អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​លើក​កម្ពស់​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ
៣. ក្រុម​អ្នក​រងគ្រោះ​និង​សកម្មជន ស្នើ​ឲ្យ​មេដឹកនាំ​អាស៊ាន និង​ប្រធានាធិបតី​អាមេរិក​ ជួយ​ស្តារ​ប្រជាធិបតេយ្យ
៤. អ្នកវិភាគ បារម្ភ​ពីការ​ពង្រឹង​ទំនាក់ទំនង​ស៊ីជម្រៅ​រវាង​លោក ហ៊ុន សែន និង​មេដឹកនាំ​ចិន​ ធ្វើ​ឲ្យ​បាត់​ផលប្រយោជន៍​ពី​ប្រទេស​លោក​សេរី
រួមជា​មួយ​ព័ត៌មាន​សំខាន់ៗ​ជាច្រើន​ទៀត...
#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #USA #JoeBiden #SouthKorea #India #Australia #Russia #Japan #China #UN
លោក ចូ បៃឌិន (Joe Biden) ប្រធានាធិបតី​អាមេរិក​បានជួប​ប្រជុំ​ទ្វេរភាគី​ជាមួយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅល្ងាច​ថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកានេះ។
សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សេតវិមាន (White House) កន្លងមកបានឱ្យដឹងថា លោក Biden ​នឹង​បញ្ជាក់​ជា​ថ្មី​អំពី​ការ​ប្តេជ្ញា​ឥត​ងាករេ​របស់​សហរដ្ឋ​អាមេរិក​ទៅ​កាន់​តំបន់​អាស៊ីអាគ្នេយ៍ ​និង​មជ្ឈភាព​អាស៊ាន ព្រមទាំងបញ្ជាក់និងពិនិត្យឡើងវិញ​នូវ​ភាព​ជោគជ័យ​ដែល​បាន​មក​ពី​កិច្ច​ប្រជុំ​ពិសេស​ជា​ប្រវត្តិ​សាស្រ្ត​រវាង​អាមេរិក​និង​អាស៊ាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ កាល​ពីខែ​ឧសភា​កន្លងទៅ។
រូបភាព៖ AP
#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #USA #JoeBiden #SouthKorea #India #Australia #Russia #Japan #China #UN
កម្ពុជា​ក្នុងនាម​ជា​ប្រធាន​ប្តូរវេន​អាស៊ាន (ASEAN) បាន​រៀបចំ​ពិធីលៀង សាយភោជន៍​នៅ​រាត្រី​ថ្ងៃទី១២ ខែវិច្ឆិកា​ម្សិលមិញ​នេះ ជូន​ដល់​ប្រមុខរដ្ឋ​/​ប្រមុខ​រដ្ឋាភិបាល​ថ្នាក់​ដឹកនាំ​អាស៊ាន និង​មេដឹកនាំ​ពិភពលោក​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ានលើកទី៤០,៤១ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​នានា។ ពិធី​លៀងសាយភោជន៍​នេះ រៀបចំ​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម និង​ពិព័ណ៌​ជ្រោយ​ចង្វារ (OCIC)។
រូបភាព៖ Reuters
#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #USA #JoeBiden #SouthKorea #India #Australia #Russia #Japan #China #UN
ព័ត៌មានដែលគេចូលមើលច្រើនជាងគេក្នុងសប្តាហ៍នេះ៖ «លោក ចូ បៃឌិន លើក​ពី​កង្វល់​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម និង​ជំរុញ​បើក​លំហ​សេរីភាព​ពលរដ្ឋ និង​នយោបាយ​មុន​បោះឆ្នោត»។
តើហេតុអ្វីបានជារឿងនេះ មានគេចូលមើលច្រើនជាងគេក្នុងសប្តាហ៍នេះ?
តើរឿងនេះមានអ្វីគួរឱ្យចាប់អារម្មណ៍?
រូបភាព៖ AP

👉 អានព័ត៌មានឡើងវិញ

#RFAKhmer #Cambodia #HumanRights #Democrasy #ASEAN2022 #ASEANCambodia #ASEANSummits #USA #JoeBiden #SouthKorea #India #Australia #Russia #Japan #China #UN
ប្រធានាធិបតីអាមេរិកលោក ចូ បៃឌិន (Joe Biden) បានចាកចេញពីប្រទេសកម្ពុជា ហើយ​តាមរយៈ​យន្តហោះ​ពិសេស Air Force One បន្ទាប់ពីលោកបានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ានៅភ្នំពេញ។ លោកនឹងបន្តដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលី។
រូបភាព៖ AFP
#RFAKhmer #Cambodia #HumanRights #Democrasy #ASEAN2022 #ASEANCambodia #ASEANSummits #USA #JoeBiden #SouthKorea #India #Australia #Russia #Japan #China #UN
កម្ពុជា និង​សហរដ្ឋ​អាមេរិក បន្ត​ប្ដេជ្ញា​ចិត្ត​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​អនុវត្ត​ច្បាប់​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ជួញដូរ​មនុស្ស និង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន។ មន្ត្រី​សង្គម​ស៊ីវិល យល់ថា នេះ​ជា​សញ្ញា​ល្អ​បន្ថែម​ទៀត​ដែល​កម្ពុជា​នឹង​ទទួល​បាន​យុទ្ធ​សាស្ត្រ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋ​ជន និង​អនុវត្ត​ច្បាប់​ឱ្យ​មាន​ប្រសិទ្ធិ​ភាព។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #USA #JoeBiden #SouthKorea #India #Australia #Russia #Japan #China #UN
អ្នក​ជំនាញ និង​មន្រ្តី​សិទ្ធិ​មនុស្ស​ចង់​ឃើញ​រដ្ឋាភិបាល​លោក ហ៊ុន សែន ឆ្លើយតប​សំណើ​របស់​សហរដ្ឋអាមេរិក​ដោយ​វិជ្ជមាន​ទាក់ទង​រឿង​ស្តារ​ប្រជាធិបតេយ្យ​ឡើង​វិញ ដើម្បី​ប្រយោជន៍​ជាតិ​ និង​ស្រប​តាម​បំណង​​ប្រាថ្នា​​របស់​ពលរដ្ឋ​ខ្មែរ​ចង់​បាន។

👉 អានព័ត៌មានពិស្តារ...

#RFAKhmer #Cambodia #ASEAN2022 #ASEANCambodia #ASEANSummits #USA #JoeBiden #SouthKorea #India #Australia #Russia #Japan #China #UN