វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.97K videos
93 files
7.89K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មន្ត្រី​សង្គម​ស៊ីវិល​ដែល​តាម​ឃ្លាំ​មើល​រំលោភ​សិទ្ធិមនុស្ស​ស្នើ​សុំ​ឱ្យ​ក្រសួង​ធម្មការ​​ជួយ​រក​​យុត្តិធម៌​ចំពោះ​សាមណេរ​ចំនួន​ ៩​អង្គ ​ដែល​រង​អំពើ​ហិង្សា​វាយ​នឹង​រំពាត់​ តាម​បទ​បញ្ជា​របស់​ព្រះ​ចៅ​អធិការ​វត្តរាជ​បូណ៌​ ខេត្ត​សៀមរាប។​ ព្រះ​គ្រូ​ចៅ​អធិការ​វត្ត​ មាន​ថេរដីកា​ថា ការ​សម្រេច​ព្រះ​ទ័យ​វាយ​នឹង​រំពាត់​នេះ​ដោយ​សារ​តែ​សាមណេរ​ទាំង​នោះ​បាន​ធ្វើ​ខុស​ធម៌​វិន័យ​ក្នុង​ព្រះ​ពុទ្ធសាសនា​។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Education #Monk #justice
អាជ្ញាធរចាប់ផ្សឹកព្រះសង្ឃខ្មែរកម្ពុជាក្រោម ១ អង្គនៅខេត្ត កំពង់ចាម ក្រោមហេតុផលល្មើសវិធានការទប់ស្កាត់ការឆ្លង រាលដាល ជំងឺកូវីដ១៩។ អង្គការសមាគមខ្មែរក្រោម ច្រានចោលការចោទប្រកាន់នេះ ហើយចាត់ទុកករណីនេះ គឺ ជាការធ្វើទុក្ខបុកម្នេញ លើព្រះសង្ឃខ្មែរក្រោម។ មន្ត្រីសង្គម ស៊ីវិល សង្កេតឃើញថា ករណីនេះបង្កើតនូវមន្ទិលសង្ស័យ ជាច្រើន ដែលបណ្តាលឱ្យប៉ះពាល់សិទ្ធិរបស់ព្រះអង្គ។

#RFAKhmer #Monk #KhmerKampucheaKrom

អាន ព័ត៌មាន បន្ថែម

---------------------------------------------------
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
អាជ្ញាធរដោះលែងព្រះចៅអធិការវត្ត វង្សគតបុរីសេរីភ្នំពេញ ព្រះអង្គ ប៉ាង សុដា វិញ ក្រោយបានចាប់ព្រះកាយកាលពី ថ្ងៃទី២ ខែកញ្ញា។ អង្គការសមាគមខ្មែរក្រោមនៅតែបារម្ភពី សុខទុក្ខ ព្រះអង្គ ដោយសារពួកគេមិនទាន់ទទួលដំណឹងផ្លូវ ការណាមួយពីអាជ្ញាធរជុំវិញការដោះលែងនៅឡើយទេ។ មន្រ្តី សង្គមស៊ីវិលថា ការចាប់ខ្លួនឬឃុំដោយមិនមានភស្តុតាង ហើយមិនបានបញ្ជាក់មូលហេតុ ត្រឹមត្រូវជាការបំពានច្បាប់។
អានអត្ថបទពេញ
#RFAKhmer #Monk #Release #KhmerKampucheaKrom
....................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
សហគមន៍ខ្មែរកម្ពុជាក្រោម​ បន្ត​ទាមទារ​ឲ្យ​សមត្ថកិច្ច​បង្ហាញ​​ទីតាំង​​និង​ដោះ​លែងអន្ទិត​ ប៉ាង សុដា​ ក្រោយ​ពេល​សមត្ថកិច្ច​ខេត្ត​​កំពង់ចាម ​ចាប់​ឃុំ​ខ្លួន​និង​​ផ្សឹក​​តាំង​ពី​ថ្ងៃ​ទី​២ ​ខែកញ្ញា។ ​សំណើ​នេះ​ធ្វើ​ឡើង​ដោយ​សារតែ​អន្ទិត​ ប៉ាង​ សុដា បានចេញខ្លួន​មក​​អះអាង​​តាម​ប្រព័ន្ធ​ឃោសនា​របស់​លោក ​ហ៊ុន ​សែន​ថា ​លោកបាន​ប្រព្រឹត្តកំហុស ហើយ​សុខចិត្ត​សឹក។ ទោះបីជាយ៉ាងណា​ សហគមន៍​​ខ្មែរ​​កម្ពុជា​​ក្រោម​​ចាត់​​ទុក​ថា ​​ការសារភាពនេះ ​ជា​ការរៀបចំ​​ និង​ធ្វើឡើង​ដោយ​បង្ខំ​។
អានអត្ថបទពេញ
#RFAKhmer #KhmerKampucheaKrom #Monk
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
សមាគម​ខ្មែរ​ក្រោម​ត្រៀមផ្តល់​មេធាវី​​​ដើម្បី​ជួយ​ការពារ​ក្ដី​ដល់អតីត​​ព្រះ​ចៅ​អធិការ​វត្ត វង្សគត​បុរី​សេរី​ភ្នំពេញ ខេត្ត​កំពង់ចាម ព្រះ​តេជគុណ​ ប៉ាង​ សុដា​​ ក្នុង​ករណី​​មាន​ការ​​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​។ ការឃុំខ្លួន ​អតីត​​ព្រះ​ចៅ​អធិការ​វត្ត វង្សគត​បុរី​សេរី​ភ្នំពេញបានបង្កើតនូវមន្ទិល​សង្ស័យជាច្រើន​ពីចេតនារបស់អាជ្ញាធរ​​ដោយសារ​តែអាជ្ញាធរនៅមិនទាន់បង្ហាញជា​សាធារណៈពី​បទចោទ​ប្រកាន់​ប្រឆាំង​លោក ប៉ាង​ សុដា នៅឡើយទេ។
អានអត្ថបទពេញ
#RFAKhmer #Monk #KK
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
អតីត​​ព្រះសង្ឃ​ខ្មែរ​​ក្រោម ​ប៉ាង ​សុដា ​ត្រូវ​​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​​ព្រៃ​ស​​​ក្រោយ​​​អាជ្ញាធរ​ចាប់​ផ្សឹក​​ និង​បាត់​ដំណឹង​​ជិត​ពីរ​សប្ដាហ៍​។​ សមាគម​​ខ្មែរ​ក្រោម​​ដែល​តាម​ដាន​ដំណើរ​រឿង​នេះ​ឲ្យ​ដឹង​ថា​ ការ​ចាប់​ឃុំ​​​អតីតសង្ឃ​រូប​នេះ​ពាក់ព័ន្ធ​ការចោទ​ប្រកាន់​ថា ​រារាំង​វិធាន​បង្ការ​ជំងឺ​កូវីដ-១៩ និង​មិន​បាន​​អនុត្តតាម​សន្យា​ជា​មួយ​សមត្ថកិច្ច។
អានអត្ថបទពេញ
#RFAKhmer #HumanRights #Monk #KKK
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
អតីតព្រះ​សង្ឃ​ដែល​ជា​សកម្មជនការពារព្រៃ​ឡង់ ​និង​ជាសកម្មជន​នយោបាយ​ម្នាក់​ គឺ​លោក វឿន វាសនា ​ដែល​កំពុង​ភៀសខ្លួន​នៅ​ប្រទេសថៃ ​រក្សា​ជំហរ​ថា​ នឹង​បន្ត​សកម្មភាព​សង្គម​ និង​ការពារ​ព្រៃឈើ ​ដើម្បី​ផលប្រយោជន៍​ជាតិ ​បើ​ទោះ​បី​ជាលោក ​ហ៊ុន សែន ​ប្រកាស​តាម​ចាប់​ខ្លួន​លោក​ក្តី​។ តើ​អតីត​សង្ឃជា​សកម្មជន​ព្រៃ​ឡង់​រូ​បនះ មាន​ប្រវត្តិ​តស៊ូ​បែប​ណា​ដើម្បី​ការពារព្រៃឈើ?
អានអត្ថបទពិស្តារ៖
#RFAKhmer #Politics #Monk #Forest #PreyLang #VouenVeasna
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
ព្រះសង្ឃ មួយ អង្គដែល ភៀស ព្រះកាយ នៅ ប្រទេសថៃ ព្រះនាម បូរ បេត ត្រូវបាន អាជ្ញាធរថៃ ចាប់ផ្សឹក និង ប្រឈម បញ្ចូន ទៅ ដាក់ ទោស ទណ្ឌ នៅ កម្ពុជា។ រូបភាព ជាច្រើន សន្លឹក ដែល បង្ហោះ នៅលើ ហ្វេសប៊ុក (Facebook) បង្ហាញថា អាជ្ញាធរថៃ ជាច្រើននាក់ បាន ចាប់ ព្រះកាយ ព្រះអង្គ បូរ បេត ហើយ នឹង មាន រូបភាព ដែល អាជ្ញាធរថៃ ឈរមើល ព្រះអង្គ ស្លៀក ពាក់ ខោអាវ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #HumanRights #Monk #CNRP
សាលាឧទ្ធរណ៍ បាត់ដំបង គ្រោង ប្រកាស សាលដីកា សំណុំរឿង របស់ ព្រះសង្ឃ លួន សុវ៉ាត នៅ ថ្ងៃទី២៣ ខែធ្នូ ខាងមុខ ក្រោយ បញ្ចប់ សវនាការ នៅ ថ្ងៃទី៨ ខែធ្នូ នេះ។ សំណុំរឿង នេះ ពាក់ព័ន្ធ នឹង ការ កាត់ទោស កំបាំងមុខ របស់ សាលាដំបូង ខេត្តសៀមរាប ថា ព្រះអង្គ បាន ប្រព្រឹត្ត អំពើ «រំលោភ សេពសន្ថវៈ» និង «បរិហារកេរ្តិ៍ ជា សាធារណៈ»។ មន្ត្រី សិទ្ធិមនុស្ស រំពឹង ថា តុលាការ ជាន់ខ្ពស់ មួយ នេះ នឹង សម្រេច ក្ដី នេះ ដោយ ឯករាជ្យ។

អានអត្ថបទពិស្តារ៖

#RFAKhmer #HumanRights #Monk #ExiledMonk #LuonSovath
ព្រះអង្គ បូរ បេត បាន​និមន្ត​ចាកចេញ​ពី​ប្រទេសថៃ​ដោយ​សុវត្ថិភាព​ហើយ​កាលពី​យប់​រំលង​អធ្រាត្រ​ថ្ងៃទី១២ ខែធ្នូ។ ពេលនេះ ព្រះអង្គ​កំពុង​គង់​នៅលើ​យន្តហោះ​ធ្វើដំណើរ​ឆ្ពោះទៅ​កាន់​ប្រទេស​ស្វីស (Switzerland) ជា​ទឹកដី​សេរីភាព​ដែល​ព្រះអង្គ​ទទួលបាន​សិទ្ធិជ្រកកោន​ផ្នែកនយោបាយ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #HumanRights #departed #Monk #BorBet