វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.77K photos
1.69K videos
88 files
7.6K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
អ្នកជំនាញ​កិច្ចការ​អន្តរជាតិមើលឃើញ​ផ្ទុយគ្នា​ជុំវិញ​ប្រសិទ្ធភាព​នៃ​ការដាក់​ទណ្ឌកម្ម​ជាក់លាក់​ទៅលើ​ក្រុមមេដឹកនាំ​នៅ​កម្ពុជា...អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politic #EU #Sanctions
រដ្ឋាភិបាល សហរដ្ឋអាមេរិក សម្រេច ដាក់ទណ្ឌកម្ម បន្ថែម លើ រដ្ឋាភិបាល លោក ហ៊ុន សែន រឹតត្បិត ការ លក់ អាវុធ និង សម្ភារៈ យោធា ឱ្យ កម្ពុជា ដោយសារ បញ្ហា សិទ្ធិមនុស្ស អំពើ ពុករលួយ និង កំណើន ឥទ្ធិពល យោធាចិន នៅ ប្រទេស កម្ពុជា។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #US #Sanctions
មន្ត្រីក្រសួងការបរទេសកម្ពុជា ថាអាមេរិក​​បន្ថែម​ទណ្ឌកម្ម​រឹតត្បិត​​អាវុធ និង​​សម្ភារៈ​យោធា​មកឱ្យ​កម្ពុជាជា​ការអនុវត្តច្បាប់ «ហួសព្រំដែន»។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Cambodia #US #koyKoung #Sanctions
លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស ជាថ្មី ថា លោក មិនខ្វល់ រឿង អន្តរជាតិ ដាក់ ទណ្ឌកម្ម លើ រដ្ឋាភិបាល របស់ លោក ដើម្បី ឲ្យ ស្តារ លទ្ធិ ប្រជាធិបតេយ្យ និង ការ គោរព សិទ្ធិមនុសស្ស នោះទេ។ មន្ត្រីបក្ស ប្រឆាំង និង អ្នកវិភាគ យល់ថា អំនួត របស់ លោក ហ៊ុន សែន នេះ នឹង ធ្វើឲ្យ ប្រទេស ប្រជាធិបតេយ្យ ធំៗ បន្ត ដាក់ ទណ្ឌកម្ម លើ មន្ត្រីរដ្ឋាភិបាល បន្ថែមទៀត ដែល ធ្វើឲ្យពួកគេ រង ផល ប៉ះពាល់ ធ្ងន់ធ្ងរ និង អាច ប្រេះឆា ផ្ទៃក្នុងបក្សកាន់អំណាច។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #HunSen #Sanctions #US
ស្វែងយល់៖ អាមេរិក ដាក់ទណ្ឌកម្ម លើ សង្សារ របស់ ប្រធានាធិបតី រុស្ស៊ី លោក ពូទីន
---
ថ្មីៗនេះ ក្រសួង រតនាគារ អាមេរិក បានសម្រេច ដាក់ទណ្ឌកម្ម លើ ស្ត្រីវ័យ៣៩ឆ្នាំ ឈ្មោះ អាលីណា កាបាវ៉ា (Alina Kabaeva) ដែលជា កីឡាករ អត្តពលិក អូឡាំពិក និងជា នាយិកា ក្រុមហ៊ុន National Media Group ដែល ជាក្រុមហ៊ុន បណ្តាញ ផ្សព្វផ្សាយ ព័ត៌មាន ស្និទ្ធនឹង វិមានក្រឹមឡាំង (Kremlin)។ ស្ត្រីរូប នេះ ត្រូវបាន រដ្ឋាភិបាល អាមេរិក ជឿថា ជា សង្សារ របស់ ប្រធានាធិបតី រុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin)។ ការដាក់ទណ្ឌកម្ម នេះ គឺជាផ្នែកមួយ ដើម្បី ឆ្លើយតបទៅនឹង ទង្វើ ឈ្លានពាន របស់ រុស្ស៊ី ទៅលើ ប្រទេស អ៊ុយក្រែន (Ukraine)។

ចុះនៅកម្ពុជា វិញ តើប្រិយមិត្ត ជ្រាបទេថា មានបុគ្គល កម្ពុជា ប៉ុន្មាន រូបហើយ ដែល កំពុង រង ទណ្ឌកម្ម ពី សហរដ្ឋអាមេរិក ដោយសារតែ ពាក់ព័ន្ធនឹង អំពើពុករលួយ ធ្ងន់ធ្ងរ ការរំលោភ សិទ្ធិមនុស្ស និង ការបំផ្លាញ លទ្ធិប្រជាធិបតេយ្យ នៅ កម្ពុជា? សូមប្រិយមិត្ត ចូលរួម ផ្តល់ ចម្លើយ៕
រូបភាព៖ AP
---
#RFAKhmer #Cambodia #US #Russia #Ukraine #Sanctions #AlinaKabaeva
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖ អាមេរិក​ផ្អាក​ជំនួយ​១៨លានដុល្លារ​ក្នុង​ឆ្នាំ២០២៣​នេះ
---
#សម្រង់សម្តីសំខាន់ៗ​៖ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​អាមេរិក លោក ម៉ាត់ហ្ស៊ូ មីលឺ (Matthew Miller) ថា​អាមេរិក​ផ្អាក​ជំនួយ​១៨លានដុល្លារ​ក្នុង​ឆ្នាំ២០២៣​នេះ និង​បន្ត​ផ្អាក​ជំនួយ​ក្នុង​ឆ្នាំ​បន្តបន្ទាប់​ទៀត ដោយ​សារតែ​ការបោះឆ្នោត​មិនសេរី និង​មិន​យុត្តិធម៌​នៅ​កម្ពុជា។ ចំពោះ​ការរឹតត្បិត​ទិដ្ឋាការ​វិញ លោក​ថា​អាមេរិក​មិន​អាច​បញ្ចេញ​ឈ្មោះ​មន្ត្រី​កម្ពុជា​ដែល​រង​នូវ​ទណ្ឌកម្ម​នេះ​ជា​សាធារណៈ​បាន​នោះទេ។
#RFAKhmer #Cambodia #USA #HunSen #Sanctions #VisaRestrictions #ForeignAssistanceSuspension #MatthewMiller #VerticalVideo #Trending #Reels #ShortStory
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
ទណ្ឌកម្ម​ និង​ការថ្កោលទោស​ ក្រោយ​ការបោះឆ្នោត​២០២៣
---
ទណ្ឌកម្ម​ និង​ការថ្កោលទោស​ ក្រោយ​ការបោះឆ្នោត​ឆ្នាំ២០២៣​ នៅ​កម្ពុជា។ ព្រឹត្តិការណ៍​នៃ​ការបោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ​អាណត្តិ​ទី៧ បាន​បញ្ចប់​ទៅ​ដិតដាម​ ដោយ​ការថ្កោលទោស​ស្ទើរ​ជុំ​ទិស ​ពី​សហគមន៍​អន្តរជាតិ ជាពិសេស​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ។ កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ ប្រទេស​មួយ​ចំនួន​បាន​ចាប់ផ្តើម​បញ្ចេញ​កញ្ចប់​ទណ្ឌកម្ម​ដាក់​មកលើ​រដ្ឋាភិបាល​ថ្មី​ ដែល​នឹង​គ្រោង​ប្រសូត​ក្នុង​ពេល​ដ៏ឆាប់​ខាងមុខ​នេះ​ទៀតផង។ តើ​ប្រទេស​ណាខ្លះ ដាក់​ទណ្ឌកម្ម និង​ថ្កោលទោស ហើយ​ប្រទេស​ណាខ្លះ​គាំទ្រ​លទ្ធផល​នៃ​ការបោះឆ្នោត​ដ៏​ចម្រូងចម្រាស​នេះ?
#RFAKhmer #Cambodia #USA #Canada #EU #France #UK #Germany #Australia #HunSen #HunManet #Sanctions #Condemnation #VisaRestrictions #ForeignAssistanceSuspension #ElectionKH2023 #ShamElection
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖ តំណាងរាស្ត្រ​អូស្ត្រាលី​ ជំរុញ​ឱ្យ​ស៊ើប​អង្កេត​មន្ត្រី​លោក ហ៊ុន សែន
---
#សម្រង់សម្តីសំខាន់ៗ​៖ តំណាងរាស្ត្រ​សហព័ន្ធ​អូស្ត្រាលី​ប្រចាំ​មណ្ឌល​ម៉ែកភើសិន (Mc Pherson) អ្នកស្រី ខារិន អាន់ឌ្រូ (Karen Andrews) ជំរុញ​ឱ្យ​រដ្ឋាភិបាល​សហព័ន្ធ​អូស្ត្រាលី​​ ស៊ើប​អង្កេត​ឲ្យ​បាន​ហ្មត់​ចត់​បំផុត​ លើ​​ការ​ជ្រៀត​ជ្រែក​ពី​បរទេស អំពើ​ឧក្រិដ្ឋ​​​​​​​​​​​​ និង​ការ​លាង​លុយ​កខ្វក់ ប្រព្រឹត្ត​ដោយ​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា និង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
#RFAKhmer #Cambodia #Australia #HunSen #ForeignInterference #VisaRestriction #Sanctions #KarenAndrews #HongLim #TakMengHeang #MeangHeangTak #AustralianFederalMP #KimSantepheap #HunTo #PharaMongkul #LauVann
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
#សម្រង់សម្តីសំខាន់ៗ​៖ តំណាងរាស្ត្រ​ប្រចាំ​ស្រុក​ម៉ូរឌៀឡុក (Mordialloc) នៃ​រដ្ឋវ៉ិចថូរៀ (Victoria) ប្រទេស​អូស្ត្រាលី លោក ធីម រីឆាតសុន (Tim Richardson) អំពាវនាវ​ទៅ​រដ្ឋាភិបាល​អូស្ត្រាលី​ សភា​អូស្ត្រាលី​ និង​សភា​គ្រប់​រដ្ឋ​និង​ដែនដី​ក្នុង​ប្រទេស​​នេះ​ ឱ្យ​ថ្កោលទោស​ឱ្យ​បាន​ខ្លាំងក្លា​ចំពោះ​ការ​បោះឆ្នោត​ដ៏​«អាម៉ាស់ និង​ក្លែងក្លាយ»​នៅ​កម្ពុជា៕
---

#RFAKhmer #Cambodia #Australia #HunSen #HunManet #TimRichardson #VisaRestriction #Sanctions #AssetFreezing
ព័ត៌មានវិទ្យុអាស៊ីសេរីសម្រាប់យប់ថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣ ៖

១.ជនមិនស្គាល់មុខវាយសកម្មជនបក្សប្រឆាំងម្នាក់ទៀតឱ្យរបួសនៅថៃ
២.សមាជិកសភាអូស្ត្រាលីទាមទារឲ្យរដ្ឋាភិបាលអូស្ត្រាលីដាក់ទណ្ឌកម្មលើកម្ពុជា
៣.អង្គភាពប្រឆាំងអំពើពុករលួយស្នើសមាជិកសភា រដ្ឋាភិបាល ប្រកាសទ្រព្យសម្បត្តិ និងបំណុល
៤.ប្រវត្តិ លោក វង្សី វិស្សុតដែលធ្លាប់លើកឡើងថា«កម្ពុជាអាចរស់បានដោយគ្មាន GSPនិងEBA»
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត៖
#RFAKhmer #Cambodia #HunSen #HunManet #CambodiaFamilyRun #HunManetCabinet #Politics #CandlelightParty #OppositionParties #Activists #AustralianMP #TakMengHeang #TimRichardson #VisaRestriction #Sanctions #AssetFreezing #VongseyVissoth #EBA #GSP
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/NvMnY_4e2X8