វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.7K photos
1.37K videos
70 files
7.27K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រុម​អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ ៤រូប សោក​ស្ដាយ​ចំពោះ​ការ​សម្រេច​របស់​តុលាការ ដែល​បាន​កាត់​ទោស​មេ​ដឹក​នាំ​ជាន់​ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​ជាប់​គុក​រយៈ​ពេល​ច្រើន​ឆ្នាំ។ ពួក​គេ​ហៅ​ការ​កាត់​ទោស​មេ​ដឹក​នាំ​ជាន់ខ្ពស់​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង ៩រូប ដែល​រួម​មាន​ទាំង​លោក សម រង្ស៊ី ផង ឲ្យ​ជាប់​គុក​រហូត​ដល់ ២៥ឆ្នាំ ថា ជា​ការ​កាត់​ទោស​ដាក់​គុក​ក្នុង​រយៈ​ពេល​មិន​សមាមាត្រ និង​ខ្វះ​មូលដ្ឋាន​ច្បាប់​ច្បាស់លាស់។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Politice #Humanright #CNRP
ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស បដិសេធ​ការ​អំពាវនាវ​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ឱ្យ​របប​លោក ហ៊ុន សែន ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​បក្ស​ប្រឆាំង​ឡើងវិញ​។ ស្ថាន​អចិន្ត្រៃយ៍​កម្ពុជា បាន​ចាត់​ទុក​ការ​លើកឡើង​របស់​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ថា បាន​តាំង​ខ្លួន​ជា​ចៅក្រម អារកាត់​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Politice #Humanright #CNRP #Rhona Smith
មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ជំរុញ​ឱ្យ​តុលាការ​គោរព និង​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នូវ​សិទ្ធិ​របស់​ជនជាប់ចោទ​ជា​ស្ត្រី និង​ជនជាប់ចោទ​ដទៃ​ទៀត ក្នុង​ការ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌ ស្របតាម​ច្បាប់​ជាតិ និង​អន្តរជាតិ​។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Politice #Humanright #CCHR
អង្គការសង្គម​ស៊ីវិល​ធ្វើការងារ​ផ្នែក​សិទ្ធិមនុស្ស​ ​និង​គណបក្សប្រឆាំង​យល់ឃើញ​ស្រដៀងគ្នា​ថា​ ​ក្រុម​ស្ត្រី​ដែល​ជាប់ឃុំ​ដោយសារ​ការ​បញ្ចេញមតិ​ទាក់ទង​ការងារ​បរិស្ថាន​ ​នយោបាយ​ ​និង​ការងារ​សង្គម​ជាដើម​គួរ​ត្រូវ​ទទួល​បាន​សេរីភាព​ឡើងវិញ​ក្នុង​ថ្ងៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Humanright #CNRP #Woman
មន្ត្រីជាន់ខ្ពស់​គណបក្សសង្គ្រោះជាតិ​ និងអ្នកវិភាគព្រួយបារម្ភ​ចំពោះ​សិទ្ធិ​អំណា​ច​របស់​ប្រជាពលរដ្ឋកាន់តែ​រួមតូច​ ហើយ​មន្ត្រីរដ្ឋាភិបាល​កាន់តែ​មានអំណាចធំ​ឡើង​និង​ប្រើអំណាច​ខុសតួនាទី​ ឬប្រើអំណាច​មិនត្រឹមត្រូវ។ ​ការព្រួយបារម្ភនេះ ​ធ្វើ​ឡើង​ដោយសារតែ​​របបក្រុងភ្នំពេញកំពុងបង្កើតច្បាប់​រឹតត្បិត​សិទ្ធិសេរីភាព ​និង​បង្រ្កាប​ជាបន្ត​បន្ទាប់​ទៅលើ​ប្រជាពលរដ្ឋ​ដែលមាន​និន្នាការ​ប្រឆាំង។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Politice #Humanright #CNRP
អ្នកច្បាប់ និង​មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស ស្នើ​ឲ្យ​តុលាការ​កែ​ទម្រង់​នីតិវិធី ក្នុង​ការ​ពន្យារ​ពេល​ដោះ​លែង​អ្នក​ជាប់​ឃុំ ព្រោះ​ការ​អនុវត្ត​តាម​ទម្លាប់​សព្វថ្ងៃ​នេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​សិទ្ធិ​របស់​អ្នក​ជាប់​ឃុំ។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Law #NGO #Humanright
ក្រុមអ្នកការពារ​សិទ្ធិមនុស្ស និង​មន្ត្រី​រដ្ឋាភិបាល​មើល​ឃើញ​ផ្ទុយគ្នា​ជុំវិញ​កេរ្តិ៍​ដំណែល​របស់​អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា គឺ​អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith)។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Humanright #RhonaSmith
តំណាងរាស្ត្រ​អឺរ៉ុបចង់ឲ្យ​ក្រុមប្រឹក្សា​អឺរ៉ុបដាក់ទណ្ឌកម្ម​​ជាក់លាក់​លើ​មន្ត្រី​របប​​លោក ហ៊ុនសែន។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Law #EU #Humanright #CPP #CNRP
រដ្ឋសភាឯកបក្សចេញសេចក្តីថ្លែងការណ៍​នៅថ្ងៃទី១៧ ខែមីនា ​ជាការ​ឆ្លើយតប​ទៅនឹង​​សភាអឺរ៉ុបដែល​បាន​អនុម័តសេចក្តី​សម្រេច​​ចំនួន ​២៥ចំណុច​ ថ្កោល​ទោស​​ទង្វើ​រំលោភសិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​ការ​ធ្លាក់​ចុះ​ដុន​ដាប​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Law #EU #Humanright #CPP #CNRP
តំណាង​កម្ពុជា​ប្រាប់​អ្នករាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ថា កម្ពុជា​មាន​ភាព​ដោយ​ឡែក​របស់​ខ្លួន រឿង​សិទ្ធិមនុស្ស។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Politice #Humanright
ក្រុម​ស្ត្រី​អ្នក​តវ៉ា និង​អ្នកការពារ​សិទ្ធិមនុស្ស​ទទូច​ឱ្យ​ក្រសួង​កិច្ចការ​នារី​ចេញមុខ​ការពារ​យុត្តិធម៌​សម្រាប់​ស្ត្រី​គ្រប់គ្នា ដែល​រង​អំពើ​ហិង្សា​គ្រប់​រូបភាព ដោយ​គ្មាន​ការរើសអើង បក្សពួក ឋានៈ​មាន​ក្រ និង​និន្នាការ​នយោបាយ ដើម្បី​ធានា​ថា ពុំ​មាន​ស្ត្រី​ណា​ម្នាក់​ត្រូវ​មើល​រំលង ឬ​ទុកចោល។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Humanright #Woman
ក្រុម​អ្នក​ការពារ​សិទ្ធិមនុស្ស​លើក​ឡើង​ថា ការ​ផ្តន្ទាទោស​ទ្រង់ទ្រាយ​ធំលើសកម្មជន​គណបក្ស​ប្រឆាំង​ជាង ១០០នាក់ មិន​មែន​ជា​បច្ច័យ​ល្អ​នោះទេ ប៉ុន្តែវាអាច​នឹង​នាំមកនូវ​ទណ្ឌកម្ម​នានា​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជាទៅវិញទេ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Cambodia #Humanright #EU #CNRP #CPP
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុងស្រុក​ អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ​បើក​ចិត្ត​បើក​បេះ​ដូង​ធ្វើការ​ជាមួយ​អ្នករាយការណ៍​ពិសេស​ថ្មី​របស់​អង្គការ​សហប្រជាជាតិ​ដោយ​ស្មោះ​ត្រង់ ដើម្បី​ផល​ប្រយោជន៍​ប្រទេសជាតិ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #UN #Humanright