វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.72K photos
1.44K videos
81 files
7.35K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រុម​អង្គការ​សិទ្ធិមនុស្ស​ជាតិ​ ​និង​អន្តរជាតិ​​រិះគន់​ថា​ ​សេចក្តីព្រាងច្បាប់​ស្តីពី​វិធានការ​ទប់​ស្កាត់​ជំងឺ​កូ​វី​ដ​-​១​៩​ ​និង​ជំងឺឆ្លង​កាច​សាហាវ​ផ្សេងទៀត​នេះ​ ចែង​អំពី​ទោស​ទណ្ឌ​ធ្ងន់ធ្ងរ​ពេក​ ​ដែល​រំលោភ​លើ​គោលការណ៍​សិទ្ធិមនុស្ស​។​ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #HRW #Covid19
ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​កម្ពុជា ប្រចាំ​នៅ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស បដិសេធ​ការ​អំពាវនាវ​របស់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ឱ្យ​របប​លោក ហ៊ុន សែន ផ្ដល់​សិទ្ធិ​ធ្វើ​នយោបាយ​ដល់​បក្ស​ប្រឆាំង​ឡើងវិញ​។ ស្ថាន​អចិន្ត្រៃយ៍​កម្ពុជា បាន​ចាត់​ទុក​ការ​លើកឡើង​របស់​អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ថា បាន​តាំង​ខ្លួន​ជា​ចៅក្រម អារកាត់​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Politice #Humanright #CNRP #Rhona Smith
អ្នកធ្វើការ​ងារ​ទាក់ទង​បរិស្ថាន​ ​អ្នកឃ្លាំមើល​សិទ្ធិមនុស្ស​ ​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ ​និង​អ្នក​សិក្សាស្រាវជ្រាវ​អន្តរជាតិ​ចំនួន​ ១​១​០​នាក់​ ​មកពី​ជុំវិញ​ពិភពលោក​ ​បាន​នាំគ្នា​ចេញ​សេចក្តីថ្លែង​ការណ៍​រួម​បង្ហាញ​ក្ដី​បារម្ភ​របស់​ពួកគេ​ចំពោះ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​អ្នកការពារ​ព្រៃឈើ​នៅ​កម្ពុជា​។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Politice #Environment #PreyLangNetwork
BREAKING NEWS: នៅព្រឹកថ្ងៃ​អាទិត្យ ទី៧ ខែមីនា ក្រសួង​សុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ៣៤នាក់ថ្មី​ទៀត។ តួលេខនេះធ្វើឱ្យចំនួនអ្នកឆ្លងជំងឺកូវីដ១៩​សរុបកើន​ដល់ ៩៨៧នាក់។ ក្នុងចំណោមអ្នកឆ្លងថ្មីនេះ ៣១នាក់ ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ និង ៣នាក់ ជាមន្ត្រីកងទ័ពមួកខៀវកម្ពុជាដែលទើបមកពីក្រៅប្រទេស។ រីឯអ្នកជាសះស្បើយនៅថ្ងៃអាទិត្យនេះមានចំនួន ១៩នាក់ និង ៤៧៦នាក់ កំពុងសម្រាកព្យាបាល។

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Covid19
មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) ជំរុញ​ឱ្យ​តុលាការ​គោរព និង​អនុវត្ត​ឱ្យ​បាន​ពេញលេញ​នូវ​សិទ្ធិ​របស់​ជនជាប់ចោទ​ជា​ស្ត្រី និង​ជនជាប់ចោទ​ដទៃ​ទៀត ក្នុង​ការ​ទទួល​បាន​ការ​ជំនុំជម្រះ​ដោយ​យុត្តិធម៌ ស្របតាម​ច្បាប់​ជាតិ និង​អន្តរជាតិ​។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Politice #Humanright #CCHR
ពលរដ្ឋ​មួយ​ចំនួន​យល់​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​អ្នកស្រី ប៊ុន រ៉ានី ប្រធាន​កាកបាទក្រហម​កម្ពុជា គ្មាន​បំណង​លើកស្ទួយ​ផលិតផល នៅ​ក្នុង​ស្រុក​ទេ ស្រប​ពេល​អ្នក​ទាំងពីរ​អួត​កំពុង​អួត​បង្ហាញ​សម្ភារៈ​បរទេស ដែល​ជា​ម៉ាក​យីហោ​ល្បីៗ​ពាក់​ជាប់​ខ្លួន​។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Politices #Hunsen
អង្គការសង្គម​ស៊ីវិល​ធ្វើការងារ​ផ្នែក​សិទ្ធិមនុស្ស​ ​និង​គណបក្សប្រឆាំង​យល់ឃើញ​ស្រដៀងគ្នា​ថា​ ​ក្រុម​ស្ត្រី​ដែល​ជាប់ឃុំ​ដោយសារ​ការ​បញ្ចេញមតិ​ទាក់ទង​ការងារ​បរិស្ថាន​ ​នយោបាយ​ ​និង​ការងារ​សង្គម​ជាដើម​គួរ​ត្រូវ​ទទួល​បាន​សេរីភាព​ឡើងវិញ​ក្នុង​ថ្ងៃ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Humanright #CNRP #Woman
ការ​ហាមឃាត់​អ្នក​សារព័ត៌មានមិន​ឲ្យ​ចូល​យក​ព័ត៌មានដោយ​ផ្ទាល់បាន​បង្ក​ការ​លំបាក និង​​ជា​​ការ​​រើស​អើងក្នុង​វិស័យ​សារព័ត៌មាន​។ ក្រុម​អ្នក​សារព័ត៌មាន​ខ្លះ ​ខក​​ចិត្ត​ចំពោះ​ការ​រើស​អើង​នេះ និង​ទាមទារ​ឲ្យ​រដ្ឋាភិបាលកែ​លម្អ​ស្ថានភាព​​រើស​អើង​បែប​នេះ​ឡើងវិញ។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #journalist #Freepress #Camboja
BREAKING NEWS: នៅព្រឹកថ្ងៃ​ច័ន្ទ ទី៨ ខែមីនា ចំនួនអ្នកឆ្លង​ជំងឺកូវីដ-១៩ នៅកម្ពុជាបានកើនឡើងលើសពី ១ពាន់នាក់​ហើយ (១០១១នាក់) បន្ទាប់ពីនៅថ្ងៃច័ន្ទនេះ ក្រសួង​សុខាភិបាល​បាន​ប្រកាស​រកឃើញ​អ្នកឆ្លងថ្មីចំនួន ២៤នាក់ បន្ថែម​ទៀត ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ទាំងអស់។ រីឯអ្នកជាសះស្បើយនៅថ្ងៃច័ន្ទនេះ មានចំនួន ៧នាក់ និង ៤៩៣នាក់ កំពុងសម្រាកព្យាបាល។

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Covid19
មន្ត្រីជាន់ខ្ពស់​គណបក្សសង្គ្រោះជាតិ​ និងអ្នកវិភាគព្រួយបារម្ភ​ចំពោះ​សិទ្ធិ​អំណា​ច​របស់​ប្រជាពលរដ្ឋកាន់តែ​រួមតូច​ ហើយ​មន្ត្រីរដ្ឋាភិបាល​កាន់តែ​មានអំណាចធំ​ឡើង​និង​ប្រើអំណាច​ខុសតួនាទី​ ឬប្រើអំណាច​មិនត្រឹមត្រូវ។ ​ការព្រួយបារម្ភនេះ ​ធ្វើ​ឡើង​ដោយសារតែ​​របបក្រុងភ្នំពេញកំពុងបង្កើតច្បាប់​រឹតត្បិត​សិទ្ធិសេរីភាព ​និង​បង្រ្កាប​ជាបន្ត​បន្ទាប់​ទៅលើ​ប្រជាពលរដ្ឋ​ដែលមាន​និន្នាការ​ប្រឆាំង។ អានអត្ថបទពេញ

Join RFA Khmer | YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #Politice #Humanright #CNRP
Media is too big
VIEW IN TELEGRAM
អ្នកស្រី ចក់ សុភាព ៖ស្ត្រី ក្នុង តំណែង ដែល មាន សិទ្ធិ ធ្វើ សេ ចក្ដី សម្រេច នៅ តែ មាន តិច តួច
Join RFA Khmer
តំណាង​សហគមន៍​ដីធ្លី ក្នុង​ខេត្តកោះកុង សម្រេច​លុបចោល​គម្រោង​ប្រារព្ធ​សិទ្ធិ​នារី​អន្តរជាតិ ៨​មីនា ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​១៩។ អានអត្ថបទពេញ
Join RFA Khmer

Join RFA Khmer
| YouTube | Facebook | Twitter | Android | iOS

#RFAKhmer #Cambodia #land #Covid19
មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​លោក ហ៊ុន សែន ចេញ​បញ្ជា​ឱ្យ​មន្ត្រី​មូលដ្ឋាន រៀបចំ និង​គ្រប់គ្រង​មណ្ឌល​ចត្តាឡីស័ក​ទាំងអស់​ឱ្យ​បាន​ល្អ ដើម្បី​ទប់ស្កាត់​ជំងឺ​កូវីដ១៩។ អានអត្ថបទពេញ
Join RFA Khmer
#RFAKhmer #Cambodia #Covid19
សកម្មជន​គណបក្ស​សង្គ្រោះជាតិ​មួយ​គ្រួសារ​បាន​ភៀសខ្លួន​យ៉ាង​លំបាក​នៅ​ក្រៅ​ប្រទេស ដើម្បី​ធ្វើ​នយោបាយ​ចូលរួម​ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ។ អានអត្ថបទពេញ
Join RFA Khmer
រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​លើក​ឡើង​ផ្សេង​គ្នា​ពី​ការ​គោរព​សិទ្ធិ​ស្ត្រី។ លោក ហ៊ុន សែន នៅ​តែ​អះអាង​ថា រដ្ឋាភិបាល​របស់​លោក​លើក​កម្ពស់​សិទ្ធិ​នារី​រាប់​ឆ្នាំ​មក​នេះ​បាន​យ៉ាង​ល្អ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​មើល​ឃើញ​ភាព​ប្រឈម និង​ការ​រំលោភ​បំពាន​លើ​ស្ត្រី។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #land #Covid19
មន្ត្រី​សិទ្ធិមនុស្ស ព្រួយបារម្ភ​អំពី​ចំនួន​ជន​ជាប់ឃុំ​កើន​ឡើង​បណ្ដាល​ឱ្យ​ពន្ធនាគារ កាន់តែ​ចង្អៀត​ណែន ដោយសារ​អាជ្ញាធរ​ចាប់ខ្លួន​ជនសង្ស័យ​កាន់​ច្រើន និង​ផ្អាក​សវនាការ​ក្នុង​អំឡុង​ពេល​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ-១៩។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #NGO #Covid19
គ្រូពេទ្យ​ជនជាតិ​អាមេរិក​ដើម​កំណើត​ខ្មែរ ព្រួយបារម្ភ​អំពី​គ្រោះថ្នាក់​នៃ​ការ​ប្រើ​ថ្នាំ​គ្រុន​ចាញ់ ឬ​អ៊ី​ដ្រុកស៊ីក្លរ៉ូគីន (Hydroxychloroquine) យក​ទៅ​ព្យាបាល​អ្នកជំងឺ​កូវីដ​-១៩ នៅ​កម្ពុជា ព្រោះ​លោក​ថា​ថ្នាំ​នេះ ជា​អាវុធ​មុខ​ពីរ និង​ប៉ះពាល់​ដល់​សុខភាព​យូរអង្វែង។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Covid19 #Hydroxychloroquine
ការ​អូស​បន្លាយ​នៃ​វិបត្តិ​ជំងឺ​កូវីដ​១៩ (Covid-19) ក្នុង​សហគមន៍​នៃ​ព្រឹត្តិការណ៍​២០​កុម្ភៈ បណ្ដាល​ឱ្យ​ពលរដ្ឋ​ខ្លះ ជួប​បញ្ហា​ជីវភាព​កាន់តែ​លំបាក​ទៅ​ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ​។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Worker #Covid19
អ្នកសិទ្ធិមនុស្ស​នៅ​មើលឃើញ​ថា ការបង្កើតច្បាប់ថ្មី​មួយ​ចំនួន​កំពុង​ទាញ​ឱ្យការប្រឹងប្រែង​លើក​កម្ពស់​សិទ្ធិស្រ្តី​ឱ្យដើរ​ថយ​ក្រោយ និង​ជាដើមចម​ធ្វើ​ឱ្យការរើសអើង​លើស្រ្តី​នៅ​តែ​បន្ដ។ ចំណែកក្រុមស្រ្តី​ធ្វើ​ការងារ​ក្រៅប្រព័ន្ធទាមទារ​ឱ្យ​រដ្ឋាភិបាល​ធានា​ផ្ដល់​ការគាំពារ​សង្គម​ដល់ពួកគេ ឱ្យដូចអ្នក​ធ្វើការងារ​ក្នុង​ប្រព័ន្ធដែរ ប្រសិន​បើ​រដ្ឋាភិបាល​ពិត​ជា​យកចិត្ត​ទុកដាក់​ការពារសិទ្ធិស្រ្តីពិតប្រាកដ។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #NGO #Woman
លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ កាល​ពី​ថ្ងៃ​ទី៨ ខែមីនា បាន​ចេញ​បទ​បញ្ជា​តាម​រយៈ​សារ​សំឡេង​ចែក​ចាយ​តៗ​គ្នា​នៅ​ក្នុង​បណ្ដាញ​សង្គម​ថា​ ឱ្យ​កាត់​បន្ថយ​​ចំនួនមនុស្ស​ធ្វើការនៅតាម​ស្ថាប័ន រដ្ឋាភិបាល ព្រឹទ្ធសភា និង​រដ្ឋសភា ៩០% និង​ត្រូវ​មាន​មនុស្ស​នៅ​ប្រចាំការ​ ចំណែក​ឯ​មនុស្ស​ភាគ​ច្រើន​ទៀត​ត្រូវ​ធ្វើ​ការ​នៅ​តាម​ផ្ទះ​ក្នុង​រយៈ​ពេល​សិន។ អានអត្ថបទពេញ
Join RFA Khmer

#RFAKhmer #Cambodia #Government #Covid19