វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.86K photos
2K videos
93 files
7.92K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ពិធីបុណ្យ ចូលឆ្នាំ ខ្មែរ នៅ ឆ្នាំនេះ ក្រុម គ្រួសារ របស់ មន្ត្រី និង សកម្មជន គណបក្ស ប្រឆាំង ដែល កំពុង ជាប់ ពន្ធនាគារ និង រត់ ភៀសខ្លួន នៅ ក្រៅ ប្រទេស នោះ នៅតែ គ្មាន វាសនា បាន ជួបជុំ ក្រុម គ្រួសារ ដូច គេ នោះ ទេ ដោយសារ របប ក្រុងភ្នំពេញ បន្ត ធ្វើទុក្ខបុកម្នេញ និង ចាប់ ដាក់ ពន្ធនាគារ ឥត ស្រាកស្រាន្ត ក្រោម មូលហេតុ នយោបាយ ។ ក្រុម គ្រួសារ របស់ ពួកគេ មួយចំនួន បាន រស់នៅ បែកបាក់ គ្នា ២ ឆ្នាំ ហើយ ខ្លះទៀត ៤ ឆ្នាំ ទៅ ហើយ ចាប់តាំងពី របប ក្រុងភ្នំពេញ រំលាយ គណបក្ស សង្គ្រោះ ជាតិ កាល ពី ចុងឆ្នាំ ២០១៧ មក។ មន្ត្រី សង្គម ស៊ីវិល យល់ ថា រដ្ឋាភិបាល ល្មម ដល់ពេល បញ្ចប់ វិបត្តិ នយោបាយ និង បើកឱកាស ឱ្យ ពលរដ្ឋ គ្រប់ និន្នាការ នយោបាយ មាន សេរីភាព និង រស់នៅ ជួបជុំ ក្រុម គ្រួសារ ឡើង វិញ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #CNRP #CNRPactivist #Oppostion
មន្ត្រីជាន់ខ្ពស់ គណបក្ស សង្គ្រោះ ជាតិ ម្នាក់ ស៊ូ លះបង់ ងារ ជា ឯកឧត្តម សុខចិត្ត មក ធ្វើការ សំណង់ ហូប បាយ ច្រក ថង់ ផឹកទឹក ទុយោ ព្រោះ មិន ក្បត់ ឆន្ទៈ អ្នក គាំទ្រ។ អនុប្រធាន គណបក្ស សង្គ្រោះជាតិ ប្រចាំ ខេត្ត កំពង់ឆ្នាំង និង ជា សមាជិក ក្រុមប្រឹក្សា ខេត្ត នេះ លោក ដួង ចន្ត្រា ថា ទោះ លោក លំបាក បន្តិច តែ សប្បាយ ចិត្តនឹង ផ្លូវ ដែល លោក ជ្រើសរើស នេះ។ អ្នកវិភាគ នយោបាយ ថា នេះ ជា វីរភាព របស់ អ្នក នយោបាយ បក្ស ប្រឆាំង ដែល ទ្រាំ លំបាក តស៊ូ ធ្វើ ក្នុង ការ ធ្វើ នយោបាយ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #Opposition #CNRPactivist
មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​ជំរុញ​ឱ្យ​ក្រសួង​មហាផ្ទៃ​ស៊ើបអង្កេត និង​ចាត់វិធានការ​ទៅលើ​មន្ត្រី​នគរបាល​មួយចំនួន ដែល​ផ្ញើ​សារ​ប្រមាថ និង​គំរាមកំហែង​ទៅលើ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ល្បីឈ្មោះ​ម្នាក់​នៅ​ខេត្តបាត់ដំបង គឺ​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត។ ការ​លើកឡើង​នេះ គឺ​បន្ទាប់ពី​កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បាន​បង្ហោះ​សារ​ស្នើសុំ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ពិនិត្យ​ករណី​មន្ត្រីរាជការ​មួយ​ចំនួន បាន​យក​ម៉ោង​ការងារ​រដ្ឋ ផ្ញើ​សារ​ប្រមាថ និង​គំរាមកំហែង​ដោយ​ពាក្យ​សម្តី​អសុរោះ​លើ​នាង និង​ម្តាយ​របស់​នាង​ជា​បន្តបន្ទាប់។ អាន​ព័ត៌មាន​​ពេញ

Join RFA Khmer

#RFAKhmer #CNRPActivist #HRDKH #Rights
អ្នកវិភាគ​ថា អ្នកនយោបាយ​បក្ស​ប្រឆាំង​ដែល​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ​ប្រឈម​នឹង​ការបាត់បង់​ប្រជាប្រិយភាព​ដែល​ខ្លួន​ខំ​កសាង​ជា​យួរ​មក​ហើយ​។ ការ​លើកឡើង​បែបនេះ ក្រោយ​ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​ម្នាក់ទៀត​ដែល​កំពុង​ជាប់ក្ដី​ក្ដាំ​នៅ​តុលាការ​បាន​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើងវិញ ហើយ ត្រូវ​បាន​ព្រះមហាក្សត្រ​សម្ដេច នរោត្តម សីហមុនី ចេញ​ព្រះរាជក្រឹត្យ​ផ្ដល់​នីតិសម្បទា​ធ្វើ​នយោបាយ​នៅ​ថ្ងៃទី​១២ ខែ​មេសា នេះ។ អានព័ត៌មានពេញ
Join RFA Khmer

#RFAKhmer #CNRPActivist #Politics
នៅ​ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិ​ថ្ងៃ​ដំបូង​នេះ ពលករ​ខ្មែរ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ភៀសខ្លួន និង​ធ្វើការ​នៅ​ប្រទេស​ថៃ មិនបាន​ទៅ​ដើរលេង​កម្សាន្ត​ដូច​ឆ្នាំមុនៗ​ឡើយ ដោយសារ​ការ​រាតត្បាត​ជំងឺ​កូវីដ១៩។ ពួកគាត់​ភាគ​ច្រើន​នាំគ្នា​សម្ងំ​នៅក្នុង​បន្ទប់​ជួល និង​ធ្វើ​ពិធីជប់លៀង​ជុំគ្នា​បន្តិចបន្តួច​នៅ​កន្លែង​ស្នាក់នៅ។ អាន​ព័ត៌មាន​លម្អិត

Join RFA Khmer

#RFAKhmer #CNRPActivist #KNY #NewYear
កុមារ​​រង​​គ្រោះ​​​ឈ្មោះ​ កាក់ សុវណ្ណឆៃ​ អាយុ​ ១៦ ​ឆ្នាំ​ ត្រូវ​បាន​​ជន​​ល្មើស​​លួច​គប់​នឹង​ដុំ​ថ្ម​​ពីក្រោយ​ខ្នង​ក្នុង​ពេល​ដែល​លោក​ធ្វើ​ដំណើរ​​ជា​មួយ​ម្ដាយ​របស់​គាត់​នៅ​ភូមិ​ត្នោត​ជ្រុំ សង្កាត់​បឹង​ទំពុន​ទី២​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែ​មេសា។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #CNRP #CNRPActivist
ក្រុម​គ្រួសារ​សកម្មជន​បក្សប្រឆាំង​ស្នើ​សុំ​អាជ្ញាធរ​​ឱ្យ​ផ្តល់​ព័ត៌មាន​ជាក់លាក់​ ​ជុំវិញ​ការ​ចាប់ខ្លួន​សមាជិក​គ្រួសារ​របស់​ពួកគេ​ម្នាក់។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #CNRP #CNRPActivist
មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​ការ​បន្ត​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​អ្នក​គាំទ្រ សកម្មជន​នយោបាយ និង​មន្ត្រី​គណបក្ស​នេះ​ពី​របប​ក្រុង​ភ្នំពេញ គឺ​ជា​ការ​បំពាន​ច្បាប់។ ប៉ុន្តែ​មន្ត្រី​បក្ស​កាន់អំណាច​នៅ​តែ​​បកស្រាយ​ដដែល​ថា នេះ​ជា​ការ​អនុវត្ត​ច្បាប់។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #CNRP #CNRPActivist #CPP #Law
សាច់​ញាតិ និង​​អ្នក​ជិត​ស្និត​ជាមួយ​អ្នក​​កំពុង​​ជាប់​ឃុំ​ទាំង​នោះ​នាំ​គ្នា​​បង្ហោះ​សារ​​តាម​ហ្វេសប៊ុក​​រាប់​​ចំនួន​​ថ្ងៃ​ដែល​​ពួកគេ​​ត្រូវ​​ជាប់​ឃុំ និង​ការ​​ទាមទារ​​ឲ្យ​ដោះលែង​ ដោយ​​ឥត​​លក្ខខណ្ឌ។ អានអត្ថបទពេញ

Join RFA Khmer

#RFAKhmer #Politics #CNRP #CNRPActivist #Free