វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.98K videos
93 files
7.9K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ផ្នែក​​សិទ្ធិមនុស្ស​សោកស្តាយ​​ដែល​តុលាការក្រុងភ្នំពេញ​​សម្រេច​ផ្ដន្ទា​ទោស​​លោក ប៉ែន ច័ន្ទសង្គ្រាម សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​របស់​គណបក្សសង្គ្រោះជាតិ។ លោក ប៉ែន ច័ន្ទសង្គ្រាម បាន​ចូលរួម​តវ៉ា​ទាមទារ​ឱ្យ​អាជ្ញាធរ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​មនុស្សលោក រ៉ុង ឈុន កាល​ពី​អំឡុង​ខែសីហា ឆ្នាំ២០២០។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khme #Politics #Court #CNRP #Jail
សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ​​នៅ​ល្ងាច​ថ្ងៃ​ទី​២ ខែ​សីហា​ បាន​ប្រកាស​សាលក្រម​​ផ្ដន្ទាទោស​​​​​​​សកម្មជនបក្សប្រឆាំង​ចំនួន៩នាក់​​ ដាក់​ពន្ធនាគារ​​​ចាប់​ពី​​ ១២ ​ខែ ដល់ ​២០ ​ខែពី​បទ​ផ្ដើម​គំនិត និង​ញុះញង់ពាក់ព័ន្ធ​នឹងការ​តវ៉ា​​​កាល​ពី​ឆ្នាំ​២០២០ ​នៅ​​មុខស្ថានទូតចិន​​​។ សាច់ញាតិ​និង​សង្គម​ស៊ីវិល​​សោកស្ដាយ​ចំពោះ​​សាល​ក្រម​នេះ និង​ទាមទារ​ឲ្យ​តុលាការ​​​ទម្លាក់​បទ​ចោទ។ អានអត្ថបទពេញ

ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #PPCourt #CNRP #Jail #China
គ្រួសារ​​​សកម្ម​ជន​​​បក្ស​ប្រឆាំង​​ដែល​​​ជាប់​​​ពន្ធនា​គារ កំពុង​​​ជួប​​ទុក្ខ​លំបាក​ផ្អែក​ជីវ​ភាព​​ជា​​ខ្លាំង ក្រោយ​​ពេល​​របប​លោក ហ៊ុន សែន ចាប់​​ប្តី​របស់​​ពួក​គាត់​ ដាក់​​ពន្ធនាគារ​​ទាំង​​គ្មាន​​កំហុស​ជាង​មួយ​​ឆ្នាំ​មក​ហើយ ដែល​ធ្វើ​ឲ្យ​ពួក​គាត់​មិន​​មាន​​លទ្ធភាព​​ដោះ​ស្រាយ​បញ្ហា​នានា​ ដូច​ជា ​បំណុល​នៅ​​ក្នុង​​គ្រួសារ ជាពិសេស​​ក្នុង​​ពេល​កូវីដ​​នេះ។ ពួក​គាត់​​ស្នើ​​ឱ្យ​​រដ្ឋា​ភិបាល​​ដោះ​លែង​​ប្តី​​ និង​កូន​ឱ្យ​មាន​​សេរី​ភាព​​ឡើង​វិញ។ ចំណែក​មន្រ្តី​សង្គម​ស៊ីវិល​ថា​ការ​បង្ក្រាប ឬ​ចាប់​ខ្លួន​សកម្ម​ជនបក្ស​​ប្រឆាំង​​កន្លង​​មក​​ គឺ​ជា​​ការ​​ធ្វើ​ទុក្ខ​បុក​ម្នេញ​​ផ្នែក​​នយោ​បាយ។
អានអត្ថបទពេញ

#RFAKhmer #Politics #CNRPActivists #Jail #Prison
.............................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
ស្ថានភាពចង្អៀតណែនក្នុងពន្ធនាគារនៅកម្ពុជាឈានចូល ដល់កម្រិតប្រកាសអាសន្ន ចាំបាច់ត្រូវដោះស្រាយជាបន្ទាន់ បន្ទាប់ពីមានការផ្ទុះជំងឺកូវីដ-១៩ កាលពីឆ្នាំមុន។ របបលោក ហ៊ុន សែន ប្រកាសចេញយុទ្ធសាស្ត្រដោះស្រាយបញ្ហានេះ ដែរតែការអនុវត្តន៍ ជាង១ឆ្នាំកន្លងទៅមិនបានផ្លែផ្កាជាដុំកំភួន ឡើយ។
អានអត្ថបទពេញ
#RFAKhmer #Jail #COVID19KH #Prisoner
---------------------------------------------------
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
ក្រុម​​គ្រួសារ​​សកម្មជន​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ សោក​សង្រេង​នៅក្នុង​ឱកាស​បុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដោយសារ​ពួកគាត់​មិន​បាន​ជួប​ជុំ​គ្នា​ដូច​គ្រួសារ​​ពលរដ្ឋ​ទូទៅ។ ពួកគាត់ថា ​របប​ដឹកនាំ​បច្ចុប្បន្នជា​អ្នក​ពង្រាត់​គ្រួសារ​របស់​គាត់ តាមរយៈ​ការ​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ដោយ​អយុត្តិធម៌។ ប៉ុន្តែ​តំណាងបក្ស​កាន់​អំណាច​ឆ្លើយ​តប​ថា នេះ​គ្រាន់​តែ​ជា​មនោសញ្ចេតនា ដែល​មិន​ស្រប​តាម​ទិដ្ឋភាព​ច្បាប់។
អានអត្ថបទពេញ
#RFAKhmer #Politics #CNRP #Jail #Freedom #PchumBen
---------------------------------------------------
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
សាច់ញាតិ​សកម្មជន​បក្ស​ប្រឆាំង​​​លោក​ ចៅ វាសនា ដែល​កំពុង​ជាប់​ពន្ធនាគារ​ត្រពាំងផ្លុង​​​ព្រួយបារម្ភ​ពី​សុខភាព​របស់​​ឪពុក​។ ក្ដី​បារម្ភ​កើត​មាន​​ក្រោ​យ​​ពេល​​ជន​​ជាប់​​ឃុំ​ បាន​ធ្លាក់​ខ្លួន​ឈឺ​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​ជា​ច្រើន​ថ្ងៃ​ហើយ ដោយ​ពុំ​មាន​ថ្នាំ​ព្យាបាល​ជំងឺ​ឡើយ​។ មន្ត្រី​សង្គម​ស៊ីវិល​នៅ​តែ​យល់​ថា រឿង​នេះ​​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​ផ្នែក​នយោបាយ។​​
អានព័ត៌មានពិស្តារ
#RFAKhmer #Politics #CNRP #ChaoVeasna #Jail #Illness
---------------------------------------------------
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
សាច់ញាតិសកម្មជនបក្សប្រឆាំង​ប្រមាណ ១០គ្រួសារ បាន​ទៅ​ជួប​សួរ​សុខទុក្ខ​គ្រួសារ​របស់​ពួក​គាត់​នៅ​ក្នុង​ពន្ធនាគារ​នៅ​ថ្ងៃ​ទី៦ តុលា ដែល​ជា​ថ្ងៃបុណ្យភ្ជុំបិណ្ឌ។ មន្ត្រី​សិទ្ធិ​មនុស្ស​ស្វាគមន៍​ការ​អនុញ្ញាត​ឱ្យ​អ្នក​ជាប់​ឃុំ​បាន​ជួប​ក្រុម​គ្រួសារ និង​ស្នើ​ឱ្យ​អាជ្ញាធរពន្ធនាគារ​បើក​ឱ្យ​មាន​ការ​ចូល​សួរ​សុខ​ទុក្ខ​ឡើង​វិញ​ចាប់​ពី​ពេល​នេះ​ត​ទៅ។
អានអត្ថបទពិស្តារ៖
#RFAKhmer #Politics #CNRP #Jail
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
ម្ដាយ​ក្មេង​ប្រុស កាក់ សុវណ្ណច្ឆ័យ រំពឹង​ថា តុលាការ​ក្រុង​ភ្នំពេញ​នឹង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់ និង​ដោះ​លែង​កូន​ប្រុស​ឱ្យ​មាន​សេរី​ភាព​ឡើង​វិញ នៅ​ថ្ងៃ​ប្រកាស​​សាលក្រម ថ្ងៃ​ទី១៣ ខែតុលា ខាង​មុខ​នេះ ដើម្បី​ឲ្យ​ទាន់ដង្ហើម​យាយ​ដែល​កំពុង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ព្រោះ​នឹក​ចៅ​ជា​ពន់​ពេក។ មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ឱ្យ​តុលាការ​ពិចារណា​ករណី​នេះ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​របាយការណ៍​ក្រុម​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​អង្គការ​សហប្រជាជាតិ មតិ​សហគមន៍​ជាតិ និង​អន្តរ​ជាតិ ព្រម​ទាំង​បន្ធូរ​បន្ថយ​ភាព​តានតឹង​ផ្នែក​នយោបាយ​ផង​ដែរ។
អានអត្ថបទពេញ
#RFAKhmer #Politics #CNRPActivists #Jail #Court #FreeCNRP
.................................................................................
»» Join តេ ឡេ ក្រាម (Telegram): https://t.me/rfakhmer
»» គេហទំព័រ : www.rfa.org/khmer
»» យូ ធូប (YouTube): www.youtube.com/RFAKhmerVideo
»» ទ្វី ត ធ័ រ (Twitter): www.twitter.com/RadioFreeAsiaKH
»» ហ្វេ ស ប៊ុ ក (Facebook): www.facebook.com/rfacambodia
»» អ៊ីនស្តាក្រាម (Instagram): www.instagram.com/rfakhmer
អតីត​សកម្មជន​បឹង​កក់ និង​ជា​អ្នក​ចូលរួម​តវ៉ា​ទាមទារ​យុត្តិធម៌​សង្គមលោកស្រី សាត ផា ត្រូវ​បាន​អាជ្ញាធរ​ដោះលែង​ចេញ​ពី​ពន្ធនាគារ​រាជធានី​ភ្នំពេញ ឬ​ប៉េហ្ស៊ី​(PJ)​ហើយ​​នៅ​ថ្ងៃ​ទី២៨ ខែតុលា​នេះ។
អានអត្ថបទពិស្តារ៖
#RFAKhmer #Politics #CNRP #Jail #HumanRights
ក្រុម​គ្រួសារ​សកម្ម​ជន​​បរិស្ថាន​ខកចិត្ត​ជា​ខ្លាំង​ចំពោះ​តុលាការ​សម្រេច​បន្តឃុំ​ខ្លួន​សកម្មជន​បរិស្ថាន​បី​នាក់ គឺ​លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា និង​កញ្ញា ភួន កែវរស្មី ក្នុង​សំណុំ​រឿង រួម​គំនិត​ក្បត់ មួយ​ទៀត។ ពួក​គេយល់​ថា ​ការបន្ត​ឃុំ​ខ្លួន​លើ​សកម្មជន​បរិស្ថាន​នឹង​ធ្វើ​ឱ្យ​ពួក​គេ​រង​ភាព​អយុត្តិធម៌​បន្ថែមទៀត​ពី​សំណុំ​រឿង​ចាស់ ខណៈ​សកម្មភាព​របស់​ពួក​គេកន្លង​មក គឺដើម្បីការពារ​ផល​ប្រយោជន៍​សាធារណៈ​​ប៉ុណ្ណោះ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Environments #Youth #Jail
អ្នក​ជាប់​ឃុំ​ដែល​តុលាការទើប​ដោះ​លែង​ថ្មីៗ​​នេះអះអាងថា ពន្ធនាគារគ្មាន​ការរៀបចំត្រឹមត្រូវ គ្មានអនាម័យ និងមានអំពើពុករលួយជាដើម​។​ ពួកគេ ​និង​មន្ត្រី​សង្គម​ស៊ីវិលបន្ត​ជំរុញ​រដ្ឋាភិបាល​កែ​លម្អ​បញ្ហា​នេះ​ឡើង​វិញ ដើម្បី​​ឲ្យ​ពន្ធនាគារ​សម​ជា​កន្លែង​អប់រំ​កែប្រែមនុស្ស។

អានអត្ថបទពិស្តារ៖

#RFAKhmer #Politics #Prisoner #Jail
សាច់ញាតិ​ឲ្យ​ដឹង​ថា អ្នកនយោបាយ​កំពុង​ជាប់ឃុំ ព្រួយបារម្ភ​ពី​ការ​ឆ្លង​ជំងឺ​កូវីដ​១៩​បំប្លែង​ថ្មី​ប្រភេទ​អូមីក្រុង (Omicron) នៅក្នុង​ពន្ធនាគារ ដោយសារ​ការ​មិន​អាច​ប្រតិបត្តិ​វិធាន​សុខាភិបាល​បាន​ត្រឹមត្រូវ។ សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល និង​តុលាការ ទម្លាក់​ការចោទប្រកាន់​សកម្មជន​នយោបាយ សង្គម និង​អ្នកទោស​មនសិការ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ការ​ឆ្លង និង​ភាព​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ។

អានអត្ថបទពិស្តារ៖

#RFAKhmer #Jail #Prisoner #COVID19KH #Omicron