វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.97K videos
93 files
7.89K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
តើ​ហេតុអ្វី​បានជា​រដ្ឋាភិបាល​ផ្ដល់​សម្បត្តិ​ធម្មជាតិ​ឱ្យ​ទៅ​ឯកជន​ឥត​ឈប់ឈរ?​ តើ​ពលរដ្ឋ​ខ្មែរ​អាច​ធ្វើ​អ្វី​បាន​ខ្លះ​ ​ដើម្បី​ថែ​រក្សា​ធនធាន​ធម្មជាតិ​ដែល​ជា​ទ្រព្យសម្បត្តិ​រួម​បន្សល់​ទុក​ពី​ដូនតា​ខ្មែរ​សម្រាប់​ទាំងអស់​គ្នា?​
​​​
​​​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​នៅ​យប់​ថ្ងៃអង្គារ​ទី១៩​ ខែ​កញ្ញា​ ​មាន​វាគ្មិន​កិត្តិយស​សកម្ម​ជន​មាតា​ធម្មជាតិ​ ​លោក​ ​ថុន រដ្ឋា​ ​និង​មន្ត្រី​សម្រប​សម្រួល​គម្រោង​ ​CYN​ ​លោក​ អូត ឡាទីន​ ​ដើម្បី​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​ ​ហើយ​លោក​ យ៉ង ចាន់តារា​ ​សម្រប​សម្រួល​កម្មវិធី​នេះ៖ https://fb.watch/n9yWCj3C09/

#RFAKhmer #Cambodia #HunManet #NaturalResources #ThonRatha #OutLatin #Environment #CallinShow #NewGovernment#DynasticRules #CambodiaFamilyRun
លោក​ ​សម រង្ស៊ី​ ​ប្រធាន​ស្ដីទី​នៃ​គណបក្ស​សង្គ្រោះជាតិ​​កំពុង​ដឹក​នាំ​គណៈប្រតិភូ​របស់​គណបក្ស​ជំទាស់​ក្នុង​ដំណើរ​ទស្សនកិច្ច​មួយ​ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតុន​ ដើម្បី​បន្ត​សកម្មភាព​តស៊ូ​ឱ្យ​មាន​សិទ្ធិ​សេរីភាព​ ​និង​លទ្ធិ​ប្រជាធិបតេយ្យ​ពេញលេញ​ក្នុង​ប្រទេស​កម្ពុជា។​

តើ​គណបក្ស​ប្រឆាំង​នឹង​បន្ត​សកម្មភាព​តស៊ូ​បែប​ណា​តទៅ​ទៀត?​ ​តើ​មេ​ដឹក​នាំ​បក្ស​ប្រឆាំង​លោក​ ​សម រង្ស៊ី​ ​មាន​សារ​អ្វីខ្លះ​ទៅ​កាន់​ប្រជាជន​កម្ពុជា​ទាក់ទិន​នឹង​រដ្ឋាភិបាល​ថ្មី​របស់​លោក​ ​ហ៊ុន ម៉ាណែត?​

​លោក​ ​សម រង្ស៊ី ​ដែល​ជា​វាគ្មិន​កិត្តិយស​បាន​បក​ស្រាយ​លើ​ប្រធាន​បទ​​ទាំង​នេះ​​នៅ​ក្នុង​វេទិកា​អ្នកស្ដាប់​វិទ្យុ​អាស៊ីសេរី​​ដោយ​មាន​ការ​សម្របសម្រួល​ពី​លោក​ ​ជុន ច័ន្ទបុត្រ៖​ https://fb.watch/niQb6FOY3u/

#RFAKhmer #Cambodia #HunManet #SamRainsy #CNRP #ThonRatha #Politicskh #CallinShow #NewGovernment#DynasticRules #CambodiaFamilyRun
Media is too big
VIEW IN TELEGRAM
គណបក្ស​សង្គ្រោះជាតិ​នឹង​បង្កើត​ ​«មហា​ចលនា»​ ​នៅ​ក្រៅ​ស្រុក​មួយ​ដើម្បី​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​
 
#សម្រង់សម្តីសំខាន់ៗ៖ ​លោក​ ​សម រង្ស៊ី​ ​ប្រធាន​ស្ដីទី​នៃ​គណបក្ស​សង្គ្រោះជាតិ​​ អះអាង​ថា​នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី​ថា​ក្រុម​អ្នក​ស្នេហាជាតិ​ក្រៅ​ស្រុក​កំពុង​ស្វះស្វែង​បង្កើត​មហា​ចលនា​ក្រៅ​ស្រុក​មួយ​ដើម្បី​បន្ត​​សកម្មភាព​តស៊ូ​ឱ្យ​មាន​សិទ្ធិ​សេរីភាព​ ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ​ពេញ​លេញ​ក្នុង​ប្រទេស​កម្ពុជា។​ ​លោក​ ​សម រង្ស៊ី​ ​​បញ្ជាក់​ថា​មហា​ចលនា​នេះ​ នឹង​អាច​បង្កើត​ឡើង​នៅ​មុន​បំណាច់​ឆ្នាំ​២០២៣​នេះ៖​ https://www.youtube.com/watch?v=vKmxmnXE7bY
​​​​
#RFAKhmer #Cambodia #HunManet #SamRainsy #CNRP #ThonRatha #Politicskh #CallinShow #NewGovernment#DynasticRules #CambodiaFamilyRun
យុវជន​ចលនា​មាតា​ធម្មជាតិ​ទទួល​បាន​ពាន​រង្វាន់​អ្នកការពារ​សិទ្ធិមនុស្ស ​និង​បរិស្ថាន​កម្រិត​អន្តរជាតិ Right Livelihood ឆ្នាំ២០២៣​ ​ពី​ប្រទេស​ស៊ុយអែត​(Sweden)។​

តើ​​ពាន​រង្វាន់​អ្នក​ការពារ​សិទ្ធិមនុស្ស ​និង​បរិស្ថាន​ ​Right Livelihood ​មាន​ន័យ​យ៉ាង​ណា​សម្រាប់​យុវជន​ចលនា​មាតា​ធម្មជាតិ?​ ​តើ​ពួកគាត់​ នឹង​ធ្វើ​អ្វី​ទៀត​បន្ទាប់​ពី​ទទួល​ពាន​រង្វាន់​កម្រិត​អន្តរជាតិ នេះ?​

​​សូម​ស្តាប់​ ​និង​ទស្សនា​កិច្ច​សម្ភាសន៍​ផ្ទាល់​រវាង​លោក​ ​ជុន ច័ន្ទបុត្រ​ ​និង​យុវជន​ចលនា​មាតា​ធម្មជាតិ​ដូច​តទៅ៖​ https://fb.watch/nlp8cZQBUj/
​​​
#RFAKhmer #Cambodia #HunManet #NewGovernment#DynasticRules#MotherNatureMovement #RightLivelihoodInternationalAward2023 #environment
debriefing.jpg
675.9 KB
តើ​ការ​ដឹកនាំ​ប្រទេស​រវាង​នាយក​រដ្ឋមន្ត្រី​ថៃ​ ​និង​ខ្មែរ​មាន​ចំណុច​ដូច​គ្នា​ និង​ខុស​គ្នា​យ៉ាង​ណាខ្លះ?​

​​លោក​ ​មាន ឫទ្ធិ​ ​និង​លោក​ ​យ៉ង ចាន់តារា​ ​មាន​សេចក្ដី​រាយការណ៍​ផ្ទាល់​និង​ពិស្តារ​ជុំវិញ​រឿង​នេះ​ ​ដោយ​មាន​លោក​ ​ជុន ច័ន្ទបុត្រ​ ​ជា​អ្នក​សម្រប​សម្រួល៖​ https://youtu.be/e1Cnrxar-lg
​​
#RFAKhmer #Cambodia #HunManet#Politicskh#NewGovernment#DynasticRules #CambodiaFamilyRun #Thaigovernment #sretthathavisin
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ នៅប្រទេសកូរ៉េខាងត្បូង(South Korea) កាលពីថ្ងៃទី៣០កញ្ញា ប្រមាណ៣០នាក់ បានជួបជុំគ្នានៅទីក្រុងអានសាន (Ansan) ដើម្បីពង្រឹងភាពរឹងមាំអ្នកប្រជាធិបតេយ្យ នៅកូរ៉េបន្ថែមទៀត និងពិភាក្សាគ្នារិះរកគន្លឹះ យុទ្ធសាស្ត្រថ្មីៗ ដើម្បីពង្រីកការផ្សព្វផ្សាយនូវចំណេះដឹងប្រជាធិបតេយ្យ ដល់ពលរដ្ឋខ្មែរ នៅកូរ៉េខាងត្បូង។ អង្គសមាជបានព្រមព្រៀងគ្នាជំរុញឱ្យមានការអនុវត្តវប្បធម៌នយោបាយថ្មី ដោយសម្រេចប្តូរឈ្មោះពី «ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ» ទៅជា «ចលនាប្រជាធិបតេយ្យរួបរួមជាតិ» វិញ ដើម្បីបើកឱកាសឲ្យមានការចូលរួមពីសំណាក់ពលរដ្ឋខ្មែរ ដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងអាចឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធាន សម្រាប់អាណត្តិថ្មី។ តាមរយៈសមាជអ្នកប្រជាធិបតេយ្យនេះ ពួកគេរំពឹងថា នឹងប្រមូលផ្តុំបញ្ញវន្ត និស្សិត កម្មករ ពលករខ្មែរ ព្រមទាំងប្រជាពលរដ្ឋខ្មែរទូទៅក្នុងប្រទេសកូរ៉េ ដែលមានគំនិតជាតិនិម ចូលរួមយ៉ាងសកម្ម ដើម្បីស្ដារប្រជាធិបតេយ្យេ នៅក្នុងប្រទេសកម្ពុជាឡើងវិញ និងការផ្លាស់ប្តូរប្រជាធិបតេយ្យកម្ពុជាយ៉ាងពិតប្រាកដទៅថ្ងៃអនាគត៕​
---
#RFAKhmer #Cambodia #SouthKorea #HunManet #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun
Media is too big
VIEW IN TELEGRAM
អ្នកប្រជាធិបតេយ្យនៅកូរ៉េ ជួបជុំគ្នាធ្វើសមាជ ជំរុញឱ្យមានប្រជាធិបតេយ្យនៅកម្ពុជា
---
#RFAKhmer #Cambodia #SouthKorea #HunSen #HunManet #NationalUnityDemocracyMoverment #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun #Workers #KoreanMigrant #SorSokhem #MattVanny

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Movement in ROK .jpg
708.9 KB
ប្រជា​ពល​រដ្ឋ​ខ្មែរ​រស់​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​(South Korea) ​កាល​ពី​ថ្ងៃ​ទី៣០​ខែកញ្ញា​បាន​រួមគ្នា​ធ្វើ​សមាជ​មួយ​នៅ​ទីក្រុង​អាន់សាន់​ ​(Ansan)​ ​និង​សម្រេច​បង្កើត​ចលនា​ប្រជាធិបតេយ្យ​រួបរួម​ជាតិ​មួយ។​

​តើ​ចលនា​ប្រជា​ធិបតេយ្យ​រួបរួម​ជាតិនេះ​នឹង​ធ្វើ​អ្វីខ្លះ?​ ​ហើយ​តើ​ជួយ​យ៉ាង​ណា​ឱ្យ​កម្ពុជា​មាន​ប្រជា​ធិបតេយ្យ?
​​
​អ្នកស្រី​ ​សុ ជីវី​ ​មាន​សម្ភាស​ផ្ទាល់​ជា​មួយ​លោក​ ​ស សុខខេម​ ​ប្រធាន​គណៈកម្មការ​នាយក​នៃ​ចលនា​ប្រជាធិបតេយ្យ​រួបរួម​ជាតិ​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ដូច​តទៅ៖​ https://fb.watch/npuG_4ttZ3/

​---
#RFAKhmer #Cambodia #SouthKorea #HunManet #ShamElection #DynasticRules #CambodiaFamilyRun #KoreanMigrant
ព័ត៌មានវិទ្យុអាស៊ីសម្រាប់ព្រឹកថ្ងៃចន្ទ ទី០២ ខែតុលាឆ្នាំ២០២៣៖

៚ស្ត្រីខ្មែរដែលរងគ្រោះពីការជួញដូរនៅប្រទេសឡាវ ស្នើអាជ្ញាធរឱ្យចាប់មេខ្យល់យកមកផ្តន្ទាទោស
៚មន្ត្រីធនាគារមួយ បង្ខំឱ្យកូនបំណុលលក់ទ្រព្យសម្បត្តិយកលុយសងធនាគារ
៚ពលរដ្ឋខ្មែររស់នៅប្រទេសកូរ៉េខាងត្បូង បង្កើតចលនាប្រជាធិបតេយ្យរួបរួមជាតិ ដើម្បីប្រជាធិបតេយ្យនៅកម្ពុជា
៚ពលរដ្ឋប៉ះពាល់ដោយការសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនៅខេត្តកណ្ដាលទាមទារក្រុមហ៊ុនពន្លឿនសងសំណងដីស្រែ
...រួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀត!
#RFAKhmer #Cambodia #Lao #HunManet #HumanTrafficking #Drugs #Economic #Bankloan #NationalUnityDemocracyMoverment #NewGovernment #ShamElection #DynasticRules #CambodiaFamilyRun #LandDispute #Kandal
---
ទស្សនាកម្មវិធីផ្សាយរបស់វិទ្យុអាស៊ីសេរី តាមតំណ (Link) នេះ 👉 https://youtu.be/7aZnpu9YcpU
#រូបត្លុកនយោបាយ​៖ ហ៊ុន ម៉ាណែត៖ «ចេញ​ដេប៉ា​មក​ស្មើ​គ្នា​ទាំង​អស់... ចេះ​គឺ​ជាប់»!
---
តោះ... ប្រកួតប្រជែង​គ្នា​ដាក់​ចំណងជើង​ឱ្យ​រូបត្លុក​នយោបាយ​មួយ​នេះ!

👉 អានសេចក្តីអធិប្បាយពិស្តារជុំវិញ​រូបត្លុក សូមចុចនៅត្រង់នេះ

#RFAKhmer #Cambodia #HunManet #Justice #Transparency #CivilServantRecruitments #CivilServants #DynasticRules #CambodiaFamilyRun #CambodiaNepotism #EnoughIsEnough
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុអាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 គេហទំព័រ៖ rfa.org/khmer
👉 ហ្វេសប៊ុក៖ facebook.com/rfacambodia
👉 យូធូប៖ youtube.com/RFAKhmerVideo
👉 ទ្វីតធ័រ៖ twitter.com/RadioFreeAsiaKH
👉 តេឡេក្រាម៖ t.me/rfakhmer
👉 អ៊ីនស្តាក្រាម៖ instagram.com/rfakhmer