វិទ្យុអាស៊ីសេរី/ RFA Khmer
14.2K subscribers
3.85K photos
1.97K videos
93 files
7.89K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
តុលាការកំពូលសម្រេចលើកពេលប្រកាសសាលក្រមសំណុំរឿង កញ្ញា ឈឹម ស៊ីថរ ទៅសប្ដាហ៍ក្រោយ
👉 ទស្សនាវីដេអូ https://fb.watch/jhoLqqPzYj/
--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #Court #ChhimSithar #AmSamAth
ក្រុមកូដករណាហ្គវើលដ៍បន្តធ្វើកូដកម្មទាមទារឲ្យតុលាការទម្លាក់ការ​ចោទប្រកាន់លើកញ្ញា ឈឹម សុីថរ
👉 ទស្សនាវីដេអូ៖ https://fb.watch/js1eyGJPXY/
--------------
ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
#RFAKhmer #Cambodia #Humanrights #Worker #NagaWorld #AmSamAth
Media is too big
VIEW IN TELEGRAM
តុលាការ​កំពូលនៅ​ព្រឹក​ថ្ងៃ​ទី២៤ ខែមីនាសម្រេច​បដិសេធ​បណ្ដឹង​សាទុក្ខ​របស់​ស្ត្រី​សហជីព​នៅ​ក្នុង​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចំនួន ៧រូបដោយ​រួម​មាន​ប្រធាន​សហជីពកញ្ញា ឈឹម ស៊ីថរផង​ដែរ ។ សាល​ដីកា​របស់​តុលាការ​កំពូល​នេះសម្រេច​បន្ត​ឃុំ​ខ្លួន​កញ្ញា ស៊ីថរ នៅ​ក្នុង​ពន្ធនាគារ ពាក់​ព័ន្ធ​នឹង​សំណុំ​រឿង​ញុះញង់​ដែល​កំពុង​ដំណើរការ​សវនាការ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ។ ចំណែក​ស្ត្រី​ចំនួន​៦​រូប​ទៀត ​រួម​មាន អ្នក​ស្រី ឈឹម សុខន លោក​ស្រី ហៃ សុភាព លោក​ស្រី ឃ្លាំង សុបិន្ត លោក​ស្រី រី សុវណ្ណឌី លោក​ស្រី ស៊ុន ស្រី​ពេជ្រ និង​លោក​ស្រី ទូច សិរី​មាស ដែល​កំពុង​ស្ថិត​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​នោះ នឹង​ត្រូវ​បន្ត​ដាក់​ឱ្យ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​តាម​ផ្លូវ​តុលាការ ដដែល៕
#វិទ្យុអាស៊ីសេរី​ #កម្ពុជា #សិទ្ធិមនុស្ស #កម្មករ #ណាហ្គាវើលដ៍ #អំសំអាត​ #ឈឹមស៊ីថរ
#RFAKhmer #Cambodia #Humanrights #Worker #NagaWorld #AmSamAth #ChhimSithar
Media is too big
VIEW IN TELEGRAM
សាលា​ដំបូង​រាជធានី​ផ្អាក​ការ​សាកសួរ​សំណុំ​រឿង​ញុះញង់​របស់​តំណាង​កូដករណាហ្គាវើលដ៍​៩នាក់​ជា​បណ្ដោះអាសន្ន និង​បន្ត​ឃុំខ្លួន កញ្ញា ឈឹម ស៊ីថរ នៅ​ពន្ធនាគារ​ព្រៃស (ម២)ដដែល នាព្រឹកថ្ងៃទី២៨ មីនា ។ ក្រុម​កូដករ​ចាត់​ទុក​ការ​សម្រេច​របស់​តុលាការ​ថា ជា​រឿង​អយុត្តិធម៌​ និង​ប្រកាន់​បក្ខ​ពួក​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​សំអាង​ថា​ការ​សម្រេច​ឱ្យ​ផ្អាក​លើ​សំណុំ​រឿង​ញុះញង់​បង្ក​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​លើ​តំណាង​ណាហ្គាវើលដ៍ (NagaWorld) ចំនួន៩នាក់ រួមមាន កញ្ញា ឈឹម ស៊ីថរ លោកស្រី រី សុវណ្ណឌី លោក សុខ ណារិទ្ធិ និង​អ្នក​មួយ​ចំនួន​ទៀត​គឺ​ដើម្បី​តាម​ដាន​លើ​អ្នក​ជាប់​ពាក់ព័ន្ធ និង​ដើម​ចោទ​ជា​បន្ត៕
#RFAKhmer #Cambodia #Humanrights #Worker #NagaWorld #AmSamAth #ChhimSithar
https://youtu.be/9eQZ6XibGN8
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១១ ខែមេសានេះ បន្តបើកសវនាការលើសំណុំរឿងញុះញង់បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម របស់តំណាងកូដករក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន ៩ នាក់។ សវនាការនៅព្រឹកនេះ ភាគច្រើនចៅក្រមសួរដេញដោល អំពីប្រភពថវិកាក្នុងការធ្វើកូដកម្ម។ តុលាការ នឹងបន្តបើកសវនាការសំណុំរឿងនេះ ទៅសប្តាហ៍ក្រោយ នៅថ្ងៃទី ១៨ ខែមេសាខាងមុខ។
---
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #AmSamAth #ChhimSithar
ប្រពន្ធ​សកម្មជន​បក្ស​ភ្លើងទៀន​ខេត្តព្រៃវែង​ស្នើ​តុលាការ​ដោះលែង​ប្តី​ពី​ពន្ធនាគារ
👉 អានអត្ថបទពិស្តារ សូមចុចនៅត្រង់នេះ
---
#RFAKhmer #Cambodia #Court #Politics #CandleLightParty #OppositionParties #Activists #ElectionKH2023 #AmSamAth

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ក្រុមកូដករណាហ្គាវើលដ៍ខកចិត្ត ចំពោះសវនាការនៅសាលាដំបូងក្រុងភ្នំពេញ នៅថ្ងៃពុធទី៣ ឧសភា ដែលព្រះរាជអាជ្ញាបានចោទប្រកាន់ពួកគេដោយគ្មានមូលដ្ឋាន ថាបានធ្វើកូដកម្មខុសច្បាប់ ។ ពួកគេថា ក្រុមអយ្យការលំអៀងទៅថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ ។ ប្រតិកម្មនេះ ធ្វើឡើងបន្ទាប់ពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅក្នុងសវនាការចោទប្រកាន់តំណាងសហជីពទាំង៩នាក់ថា ញុះញង់ឱ្យក្រុមកម្មករណាហ្គាវើលដ៍ធ្វើកូដកម្មខុសច្បាប់ បង្កភាពអសន្តិសុខសង្គម និងស៊ីឈ្នួលធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល។

#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #AmSamAth #ChhimSithar
---
👉 ទស្សនាវីដេអូ៖ https://youtu.be/UeqElVUmpAc

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៥ ឧសភា បានប្រកាសសាលក្រមផ្ដន្ទាទោសលើថ្នាក់ដឹកនាំសហជីពនៃអតីតបុគ្គលិកណាហ្គាវើលដ៍ចំនួន ៩នាក់ ដាក់ពន្ធនាគារម្នាក់ៗ ចន្លោះពី ១ឆ្នាំ ទៅ ២ឆ្នាំ ក្រោមបទចោទប្រកាន់ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមតាមមាត្រា ៤៩៤ និង ៤៩៥ នៃ ក្រមព្រហ្មទណ្ឌ ។ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ អ្នកស្រី សឿង ចរិយា ប្រកាសសាលក្រមផ្តន្ទាទោស កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើល៍ (LRSU) ឱ្យជាប់ពន្ធនាគារចំនួន ២ឆ្នាំ និងសមាជិក ៥ នាក់ទៀត គឺកញ្ញា ឈឹម សុខន កញ្ញា ទូច សិរីមាស លោកស្រី ឃ្លាំង សុបិន្ត លោកស្រី ស៊ុន ស្រីពេជ្រ និងលោកស្រី ហៃ សុភាព ឲ្យជាប់ពន្ធនាគារ ១ឆ្នាំកន្លះស្មើគ្នា។ ប៉ុន្តែ អ្នកទាំង ៥រូបនេះ តុលាការដាក់ឲ្យស្ថិតនៅក្រៅឃុំ។ ចំណែក ៣នាក់ទៀត គឺលោកស្រី រឺ សុវណ្ណឌី លោក សុខ ណារិទ្ធិ និងលោក សុខ គង្គា ត្រូវជាប់ពន្ធនាគារត្រឹម ១ឆ្នាំ ដោយតុលាការសម្រេចព្យួរទោសដែរ។
#RFAKhmer #Cambodia #HumanRights #Worker #NagaWorld #AmSamAth #ChhimSithar
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
តុលាការ​កំពូល​ ​នៅ​ថ្ងៃ​ទី​១​៩​ ​មិថុនា​ ​ប្រកាស​សាលដីកា​ ​ដោយ​តម្កល់​សំណុំរឿង​ញុះញង់របស់​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ ​លោក​ ​ថា​ច់ ​សេដ្ឋា​ ​ទុកជា​បានការ​តាម​ការ​សម្រេច​របស់​តុលាការ​ថ្នាក់ក្រោម​ដដែល​។​ ​ការ​សម្រេច​នេះ​ ​ធ្វើឡើង​បន្ទាប់ពី​ ​មេធាវី​ ​និង​ ​ក្រុម​គ្រួសារ​ ​របស់​លោក​ ​ថា​ច់ ​សេដ្ឋា​ ​បាន​ប្ដឹង​សា​ទុក​សំណុំរឿង​ ​ហើយ​ទាមទារ​យ៉ាង​ទទូច​ឱ្យ​តុលាការជាន់ខ្ពស់​មួយ​នេះ​ ​ដោះលែង​លោក​នៅ​ក្រៅ​ឃុំ​ ​ដើម្បី​ព្យាបាល​ជំងឺ​។
#RFAKhmer #Cambodia #HunSen #SupremeCourt #CandlelightParty #ThachSetha #AmSamAth
---
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
Media is too big
VIEW IN TELEGRAM
ប្រពន្ធ និងអ្នកគាំទ្រ សោកស្ដាយតុលាការអូសបន្លាយសវនាការ ខណៈសុខភាពលោក ថាច់ សេដ្ឋា កាន់តែធ្ងន់ធ្ងរ
---
ប្រពន្ធ និងអ្នកគាំទ្រអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ដែលចូលរួមឃ្លាំមើលសវនាការស្លុតចិត្ត នៅពេលឃើញសុខភាពរបស់លោក ថាច់ សេដ្ឋា កាន់តែធ្ងន់ធ្ងន់សឹងតែមិនអាចដើរបាន ប៉ុន្តែ តុលាការចេះតែអូសបន្លាយសំណុំរឿងបន្តទៀត។ មន្ត្រីសង្គមស៊ីវិលយល់ថា សំណុំរឿងលោក ថាច់ សេដ្ឋា គឺជារឿងនយោបាយតាំងពីដំបូង ដូច្នេះ តុលារការហើយបើគួរតែដោះលែងឱ្យលោក ថាច់ សេដ្ឋា ។ សាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែ សីហា បើកសវនាការជំនុំជម្រះ លើប្រធានសហគមន៍ខ្មែរកម្ពុជាក្រោម និងជាអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ក្រោមបទចោទ «មិនបានបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន» ឬការចេញសែកដោយគ្មានសាច់ប្រាក់។
#RFAKhmer #Cambodia #HunSen #PhnomPenhCourt #CandlelightParty #ThachSetha #SonChumChuon #AmSamAth

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ

ស្វែងរកវិទ្យុអាស៊ីសេរី នៅលើ៖
👉 t.me/rfakhmer
👉 instagram.com/rfakhmer
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH