វិទ្យុអាស៊ីសេរី/ RFA Khmer
13.8K subscribers
3.75K photos
1.61K videos
87 files
7.52K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​១២ ខែ​មិថុនា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. អ្នក​ឃ្លាំមើល ថា​ផែនការ​របស់​លោក ហ៊ុន សែន បន្ត​កម្ទេច​អ្នក​ប្រឆាំង គឺ​ជា​អំពើ​ខុស​ច្បាប់
២. សហជីព​រោងចក្រ សេងបូ ហ្គាមិន (SHENGBO Garment) ជិត​៣០​នាក់ តវ៉ា​នៅ​មុខ​តុលាការ​ខេត្ត​កំពង់ស្ពឺ ទាមទារ​ឱ្យ​ថៅកែ​ទទួល​ប្រធាន​សហជីព​ម្នាក់​ចូល​ធ្វើ​ការ​វិញ
៣. ពលរដ្ឋ​ខេត្ត​ក្រចេះ​ថា ក្រុមហ៊ុន​វៀតណាម​ឈ្មោះ កាម៉ាដេនូ វេនឈ័រ (Kamdhenu Ventures) បាន​យក​គ្រឿងចក្រ​ឈូស​ឆាយ​ផលដំណាំ​របស់​ពួកគេ
៤. ជនជាតិ​ចិន​ម្នាក់​ស្លាប់​ក្រោយ​ធ្លាក់​ពី​លើ​អគារ​មួយ​នៅ​ខណ្ឌ​ទួលគោក​នៅ​ព្រឹក​ថ្ងៃទី​១២ មិថុនា
៥. កុមារ​មួយ​ចំនួន​នៅ​ខេត្ត​សៀមរាប នៅតែ​រង​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=Unh9jvP18dU
---


#RFAKhmer #RFAKhmerInBrief #Cambodia #China #PRC #ChinaReach #HunManet #HunSen #CLP #KWP #NPP #NGP #NewGenerationParty #MeachSovannara #PoliticalPersecutions #PoliticalPrisoners #Unions #ShengboGarment #ChildLabor #WorldDayAgainstChildLabor #Casinos
Media is too big
VIEW IN TELEGRAM
បក្ស​កម្លាំង​ជាតិធ្វើ​បាតុកម្ម​ទាមទារ​ដោះលែង​អ្នក​ជាប់​ឃុំ​នយោបាយ​ជា​លើក​ទី​២
---
ថ្នាក់​ដឹកនាំ និង​សកម្មជន​គណបក្ស​កម្លាំង​ជាតិ រួម​ជាមួយ​គ្រួសារ​អ្នក​ជាប់​ឃុំ​ប្រមាណ​៣០០​នាក់​មក​ពី​បណ្តា​ខេត្ត​នានា​ដូច​ជា​ខេត្ត​កណ្តាល កំពង់​ចាម កំពង់ធំ សៀមរាប និង​ខេត្ត​មួយ​ចំនួន​ទៀត​បាន​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី​នៅ​មុខ​ទីស្នាក់ការ​បក្ស​ប្រចាំ​រាជធានី​ភ្នំពេញ​ដែល​ស្ថិត​នៅ​ភូមិ​បឹង​សាឡាង ខណ្ឌ ឬស្សីកែវ ដើម្បី​ទាមទារ​ឱ្យ​រដ្ឋាភិបាល​បើក​លំហ​សេរីភាព​ពលរដ្ឋ និង​ដោះលែង​អ្នក​ទោស​នយោបាយ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #SunChanthy #NationPowerParty #CandlelightParty #CLP #PoliticalPrisoners #ArbitraryArrests

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
លោក ស៊ុន ចន្ធី ចេញ​លិខិត​សុំទោស​លោក ហ៊ុន ម៉ាណែត «​ជា​ការ​ពិត​» តែ «​មិន​មែន​ជំហរ​​គណបក្ស​កម្លាំង​ជាតិ​»
---
ប្រពន្ធ​ប្រធាន​គណបក្ស​កម្លាំង​ជាតិ​លោក ស៊ុន ចន្ធី គឺ​អ្នកស្រី យាន ស្រីយ៉ាន អះអាង​កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មិថុនា​ថា លិខិត​សរសេរ​ចេញ​ពី​ពន្ធនាគារ​សុំទោស​ទៅ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន ម៉ាណែត កាល​ពី​ពេល​ថ្មី​ៗ​នេះ ជា​លិខិត​ពិត​របស់​លោក ស៊ុន ចន្ធី ប៉ុន្តែ​អ្នកស្រី​ថា ប្ដី​អ្នកស្រី​មិន​បាន​បញ្ជាក់​លម្អិត​ជុំវិញ​លិខិត​នោះ​ទេ​។ ចំណែក​ទីប្រឹក្សា​បក្ស​កម្លាំង​ជាតិ​វិញ​បញ្ជាក់​ថា លិខិត​នោះ មិន​ឆ្លុះ​បញ្ចាំង​ជំហរ​គណបក្ស​នេះ​ឡើយ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #SunChanthy #NationPowerParty #CandlelightParty #CLP #PoliticalPrisoners #ArbitraryArrests #VerticalVideo #Trending #Reels #Shorts

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
តុលាការ សម្រេចឲ្យមេបក្សភ្លើងទៀន សងជំងឺចិត្តជិត ២ លានដុល្លារដល់រដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត 
---
តុលាការក្រុងភ្នំពេញ នៅថ្ងៃទី២៥ ខែកក្កដា បានប្រកាសសាលក្រមលើសំណុំរឿងប្រធានគណបក្សភ្លើងទៀន លោក ទាវ វណ្ណុល ពាក់ព័ន្ធនឹងការបញ្ចេញមតិរិះគន់តាមប្រព័ន្ធផ្សព្វផ្សាយជប៉ុនថា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា កាន់តែចុះខ្សោយក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត។ តុលាការបង្គាប់ឱ្យមេបក្សភ្លើងទៀនលោក ទាវ វណ្ណុល សងជំងឺចិត្តទៅរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត ចំនួន ៦ពាន់លានរៀល ឬប្រហែល ១លាន ៥សែនដុល្លារអាមេរិក និងពិន័យប្រាក់ ១០លានរៀល ឬប្រមាណ ២ពាន់ ៥រយដុល្លារអាមេរិក ពីបទបរិហាកេរ្តិ៍ជាសាធារណៈ។ មេធាវីការពារក្តីឲ្យលោក ទាវ វណ្ណុល ចាត់ទុកការសម្រេចក្តីនេះ គឺជារឿងអយុត្តិធម៌។  
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #TeavVannol #ChoungChouNgy #CLP#CandlelightParty #CourtKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Cambodian court rules top opposition official must pay US$1.5 million
---
The president of Cambodia’s leading opposition party was ordered on Thursday to pay the government US$1.5 million in a defamation case that stemmed from critical comments about Prime Minister Hun Manet.
👉 https://www.rfa.org/english/news/cambodia/candlelight-defamation-ruling-07252024155129.html
---
#RFAKhmer #Cambodia #HunManet #HunSen #TeavVannol #ChoungChouNgy #CLP#CandlelightParty #CourtKH
Media is too big
VIEW IN TELEGRAM
នរណា​ខ្លះ​ជា​ជន​រងគ្រោះ​នៃ​ក្តីក្តាំ​ទាមទារ​សំណង​ជំងឺចិត្ត​ដ៏​សម្បើម​ក្រោម​តុលាការ​បក្ស​កាន់​អំណាច?
---
ចាប់តាំង​ពី​ក្រោយ​ការ​រម្លាយ​គណបក្ស​ប្រឆាំង​ធំជាង​គេ គឺ​គណបក្ស​សង្គ្រោះជាតិ កាលពី​ចុង​ឆ្នាំ២០១៧ តុលាការ​ក្រោម​ខ្សែ​ញាក់​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដឹកនាំ​ដោយ​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ត្រូវ​បាន​មន្ត្រី​បក្ស​កាន់​អំណាច​ប្រើប្រាស់​ធ្វើ​ជា​ឈ្នាន់​ដាក់​បណ្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​រាប់​ម៉ឺន​រហូត​ដល់​រាប់​លាន​ដុល្លារ​ពី​ក្រុម​អ្នក​រិះគន់ ជា​ពិសេស​មន្ត្រី​ជាន់​ខ្ពស់​បក្ស​ប្រឆាំង។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #KoeutRith #MoJ #Courts #Defamation #HengSamrin #SarKheng #SamRainsy #CNRP #SonChhay #NEC #KongKorm #MFAIC #CLP #TeavVannol #HengSour #NyNak #SoengSenkaruna
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សមត្ថកិច្ច​ខេត្ត​កំពង់ចាម​ចុះចាប់​មន្ត្រី​បក្ស​ភ្លើង​ទៀន «សាហាវ​ជាង​សម័យ​ប៉ុលពត»
---
សាច់​ញាតិ​ឈឺ​ចាប់​នឹង​ក្រុម​សមត្ថកិច្ច​ខេត្ត​កំពង់ចាម ដែល​ចុះចាប់​មន្ត្រី​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្វាយទាប មក​ពី​គណបក្ស​ភ្លើង​ទៀន លោក សាន អឿន ដោយ​មិន​បាន​បង្ហាញ​ដីកា និង​ជូន​ដំណឹង​ទៅ​ពួកគាត់។ ហេតុការណ៍​នេះ បាន​ធ្វើឱ្យ​ពួកគាត់​ភ័យ​ស្លន់ស្លោរ​នាំគ្នា​ដើរ​ស្វែងរក លោក សាន អឿន ដែល​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ស្រាប់ តាំង​ពី​ព្រឹក​រហូត​ដល់​កណ្ដាល​យប់។ កូនស្រី​លោក សាន អឿន បញ្ជាក់​ថា មុន​ពេល​ចាប់​ខ្លួន គឺ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៧​ ខែ​សីហា មេ​ប៉ុស្ដិ៍​នគរបាល​ឃុំ​ស្វាយទាប ស្រុក​ចម្ការលើ បាន​ចុះ​ទៅ​ដល់​ផ្ទះ​លោកស្រី​បន្លំ​ធ្វើ​ជា​ទិញ​កូន​ឈើ ដើម្បី​លួច​តាមដាន និង​ចាប់​ខ្លួន​ឪពុក​លោកស្រី នៅ​ពេល​គាត់​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​ទៅ​ទិញ​ថ្នាំ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #CLP #SanOeun #HumanRights #ArbitraryArrests #PoliticalPrisoners
Media is too big
VIEW IN TELEGRAM
«​បើ​ដឹង​ថា​គ្រាន់​តែ​គាត់​មិន​ទៅ​គាំទ្រ​ព្រែកជីក​នេះ រហូត​ដល់​ថ្នាក់​ចាប់​ខ្លួន ខ្ញុំ​ឲ្យ​គាត់​ទៅ​ហើយ​»
---
សាច់​ញាតិ​ឈឺ​ចាប់​នឹង​ក្រុម​សមត្ថកិច្ច​ខេត្ត​កំពង់ចាម ដែល​ចុះចាប់​មន្ត្រី​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្វាយទាប មក​ពី​គណបក្ស​ភ្លើង​ទៀន លោក សាន អឿន ដោយ​មិន​បាន​បង្ហាញ​ដីកា និង​ជូន​ដំណឹង​ទៅ​ពួកគាត់។ ហេតុការណ៍​នេះ បាន​ធ្វើឱ្យ​ពួកគាត់​ភ័យ​ស្លន់ស្លោរ​នាំគ្នា​ដើរ​ស្វែងរក លោក សាន អឿន ដែល​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ស្រាប់ តាំង​ពី​ព្រឹក​រហូត​ដល់​កណ្ដាល​យប់។ កូនស្រី​លោក សាន អឿន បញ្ជាក់​ថា មុន​ពេល​ចាប់​ខ្លួន គឺ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​០៧​ ខែ​សីហា មេ​ប៉ុស្ដិ៍​នគរបាល​ឃុំ​ស្វាយទាប ស្រុក​ចម្ការលើ បាន​ចុះ​ទៅ​ដល់​ផ្ទះ​លោកស្រី​បន្លំ​ធ្វើ​ជា​ទិញ​កូន​ឈើ ដើម្បី​លួច​តាមដាន និង​ចាប់​ខ្លួន​ឪពុក​លោកស្រី នៅ​ពេល​គាត់​ធ្វើ​ដំណើរ​ចេញ​ពី​ផ្ទះ​ទៅ​ទិញ​ថ្នាំ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #CLP #SanOeun #HumanRights #ArbitraryArrests #PoliticalPrisoners #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
«​ពលរដ្ឋ​ខ្មែរ​ផ្ដាំ​គ្នា រឿង​ផឹក​ស៊ី​និយាយ​ទៅ តែ​និយាយ​រឿង​នយោបាយ ប្រយ័ត្ន​ជាប់​គុក​»
---
សាច់ញាតិ​ចាត់​ទុក​ការ​ឃុំ​ខ្លួន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្វាយទាប ស្រុក​ចម្ការលើ ខេត្ត​កំពង់ចាម​លោក សាន អឿន អាយុ​៦៥​ឆ្នាំ និង​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ជាច្រើន ថា​ជា​រឿង​នយោបាយ​ដើម្បី​គំរាមកំហែង​ដល់​ពលរដ្ឋ​ដទៃ​ទៀត​ឱ្យ​ឈប់​នាំ​គ្នា​និយាយ​ការ​ពិត​ពី​បញ្ហា​សង្គម និង​នយោបាយ​។ ការ​លើកឡើង​នេះ ស្របពេល​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​សេចក្ដី​ប្រកាស​នៅ​ថ្ងៃ​ទី​៩ ខែ​សីហា ថា លោក សាន អឿន និង​បក្ខពួក ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​«​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្ដិសុខ​សង្គម​» និង​មិន​មែន​ដោយសារ​លោក​មិន​បាន​ចូលរួម​អបអរ​ការ​បើក​ការដ្ឋាន​សាងសង់​ព្រែក​ជីក​ហ្វូណន​ឡើយ​។ ទោះជាយ៉ាងណា សាច់ញាតិ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ដែល​លោក សាន អឿន ត្រូវ​រង​ការ​ចោទ​ប្រកាន់​ពី​បទ«​ញុះញង់»​នៅ​ឡើយ​ទេ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #CLP #SanOeun #HumanRights #ArbitraryArrests #PoliticalPrisoners #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
«សូម្បី​អង្ក្រង​ក៏​ចេះ​ការពារ​សម្បុក​ដែរ តែ​ខ្មែរ គេ​អត់​ឱ្យ​ចេះ​ការពារ​សម្បុក​ខ្លួន​ឯង​ទេ​»
---
សាច់ញាតិ​ចាត់​ទុក​ការ​ឃុំ​ខ្លួន​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ស្វាយទាប ស្រុក​ចម្ការ​លើ ខេត្ត​កំពង់​ចាម​លោក សាន អឿន អាយុ​៦៥​ឆ្នាំ និង​កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ជាច្រើន​មុខ ថា​ជា​រឿង​នយោបាយ​ដើម្បី​គំរាមកំហែង​ដល់​ពលរដ្ឋ​ដទៃ​ទៀត​ឱ្យ​ឈប់​នាំគ្នា​និយាយ​ការ​ពិត​ពី​បញ្ហា​សង្គមជាតិ និង​នយោបាយ​។ ការ​លើកឡើង​នេះ ស្របពេល​អ្នកនាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ចេញ​សេចក្ដី​ប្រកាស​នៅ​ថ្ងៃ​ទី​០៩ ខែ​សីហា ថា លោក សាន អឿន និង​បក្ខពួក ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ«​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្ដិសុខ​សង្គម​» និង​មិន​មែន​ដោយសារ​លោក​មិន​បាន​ចូលរួម​អបអរ​ការ​បើក​ការដ្ឋាន​សាងសង់​ព្រែក​ជីក​ហ្វូណន​ឡើយ​។ ទោះជាយ៉ាងណា សាច់​ញាតិ​នៅ​មិន​ទាន់​ដឹង​ពី​មូលហេតុ​ដែល​លោក សាន អឿន ត្រូវ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​«​ញុះញង់​»​នៅ​ឡើយ​ទេ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #CLP #SanOeun #HumanRights #ArbitraryArrests #PoliticalPrisoners #VerticalVideo #Trending #Reels #Shorts