វិទ្យុអាស៊ីសេរី/ RFA Khmer
13.4K subscribers
3.72K photos
1.46K videos
82 files
7.37K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
ក្រសួងសុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺកូវីដ១៩ (Covid-19) ថ្មី ចំនួន ៨៤៥នាក់ ស្លាប់៣០នាក់ និងករណីជាសះស្បើយចំនួន ៩៧៥នាក់ គិត ត្រឹម ថ្ងៃអាទិត្យ ទី១៨ ខែ កក្កដា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ ៦៧.១៨១ នាក់។ ចំណែក អ្នក ជា សះស្បើយ វិញមាន ចំនួន សរុប ៥៨.៩៣០នាក់ ស្លាប់ កើន ដល់ ១.១០៦ នាក់ និង ៦.៣១៥នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស។
#RFAKhmer #Health #COVID19KH #Newcases
ខ្មែរ​នៅ​អូស្ត្រាលី​ចោទប្រកាន់​ថា​ គណបក្សប្រជាជនកម្ពុជា​បានចាត់​តាំង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ក្រុម​ឈ្មួញ​មាន​ទ្រព្យ​រហូត​ដល់​ក្រុម​ឧត្តមសេនីយ៍​ទៅ​បំបែក​បំបាក់​ខ្មែរ​នៅ​​ប្រទេសអូស្ត្រាលី (Australia) និង​ប្រទេស​នូវ៉ែលហ្សេឡង់ (New Zealand) ឱ្យ​មានការ​បែងចែក​ក្រុម​បក្ស​ពួក ​និង​ការរើសអើង​នយោបាយ។ មន្ត្រីជាន់ខ្ពស់​បក្សកាន់អំណាច​ទទួល​ស្គាល់​ថា ពិតជា​មាន​ក្រុម​អ្នក​ទៅ​ពង្រឹង​បក្ស​នៅក្រៅ​ប្រទេស​ ប៉ុន្តែ​មិនមែន​ទៅ​បំបែកបំបាក់​ខ្មែរ​នោះ​ទេ។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #Australia #KhmerAustralia #NewZealand
យុវជន លី ចាន់​ដារ៉ាវុធ គឺជា​សកម្មជនបរិស្ថានវ័យក្មេង​មួយ​រូប​ក្នុង​ចំណោម​សកម្មជន​បរិស្ថាន​ជាច្រើន​ទៀត​ដែល​ត្រូវ​បាន​អាជ្ញាធរ​របប​លោក ហ៊ុន សែន ចាប់​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស ដោយ​ចោទ​ពី​បទ​រួមគំនិត​ក្បត់​។ ផ្ទុយ​ពី​ការចោទប្រកាន់​របស់​តុលាការ យុវជន​រូប​នេះ បាន​ចូលរួម​ចំណែក​ជាច្រើន​ក្នុង​កិច្ច​ការងារ​បម្រើ​សង្គម និង​ការពារ​ភោគទ្រព្យ​របស់​ជាតិ​។​ជា​បន្ត​សូម​ស្តាប់​ជីវប្រវត្តិ​សង្ខេប​របស់​យុវជន​រូប​នេះ​ដូច​តទៅ។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Environment #Youth
បញ្ហា​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ​កំពុង​គំរាមកំហែង​ដល់​សុខភាព​អ្នក​ជាប់ឃុំ​អំឡុង​ពេល​ឆ្លង​រាតត្បាត​ជំងឺ​កូវីដ-១៩ នៅក្នុង​ពន្ធនាគារ​ខេត្តសៀមរាប​។ គ្រួសារ​អ្នក​ជាប់ឃុំ​ទទូច​ឱ្យ​មន្ត្រី​ពន្ធនាគារ​អនុញ្ញាត​អ្នក​ជាប់ឃុំ​អាច​ហៅ​ទូរស័ព្ទ មក​គ្រួ​សារ​បាន ព្រោះ​ពេល​នេះ​ពួកគាត់​កំពុង​ខ្វាយ​ខ្វល់​ពី​សុខទុក្ខ​គ្នា​ជា​ខ្លាំង។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Prisoner #COVID19KH
មន្ត្រី​ឧទ្យានុរក្ស​បាន​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ​ បាន​ចំនួន​ជាង​ ៤ពាន់​ករណី​ (៤,២៣៨) បន្ទាប់​ពី​មន្ត្រី​ឧទ្យានុរក្ស​បាន​ចុះ​ល្បាត​ក្នុង​តំបន់​ការពារ​ធម្មជាតិ​រយៈ​ពេល​ ៦ខែ គិត​ចាប់​ពី​ខែ​មករា រហូត​ដល់ ខែ​មិថុនា ឆ្នាំ២០២១នេះ។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Environment #ParkRanger#PreyLang
https://www.youtube.com/watch?v=0Dvu2bYr17U
នេះគឺជាការផ្សាយរបស់អាស៊ីសេរី សម្រាប់យប់ថ្ងៃអាទិត្យ ទី១៨ ខែកក្កដា ឆ្នាំ២០២១៖
៚ លោក សម រង្ស៊ី អំពាវនាវឲ្យពលរដ្ឋបង្កើតរដ្ឋាភិបាល​បង្រួបបង្រួមជាតិប្រឆាំងរបបផ្ដាច់ការ ដូចនៅប្រទេសភូមា
៚ អ្នកជំងឺកូវីដ-១៩ចំនួន៣០នាក់ទៀតស្លាប់ និងរកឃើញឆ្លង​ថ្មី​ជាង៨រយនាក់
៚ ពលរដ្ឋនៅខេត្តបាត់ដំបង ចោទអាជ្ញាធរថាពាក់ព័ន្ធអំពើ​ពុករលួយ រឿងផ្តល់ប័ណ្ណចាក់វ៉ាក់សាំងបង្ការកូវីដ-១៩
៚ក្រុមស្ត្រីថ្ងៃសុក្រ បដិសេធការចោទប្រកាន់ថាពួកគាត់​ស៊ីឈ្នួល ឬធ្វើបាតុកម្មខុសច្បាប់
...រួមនឹងព័ត៌មានមួយចំនួនទៀត៖

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
លោក សម រង្ស៊ី ផ្ញើរ​សារឲ្យ​ពលរដ្ឋកម្ពុជា​ ចាប់​ផ្តើម​គិត​គូរ​បង្កើត​​​រដ្ឋាភិបាលបង្រួបបង្រួមជាតិ​នៅ​កម្ពុជា​​ ដោយយក​តាម​គំរូ​ប្រទេសភូមា ដើម្បី​ទាមទារ​ឲ្យ​របបលោក ហ៊ុន សែន ​​ប្រគល់​អំណាច​ជូន​ពលរដ្ឋ​វិញ។​ ប៉ុន្តែតំណាង​បក្ស​កាន់​អំណាច​ជឿជាក់​ថា ​ពលរដ្ឋ​ និង​កង​ទ័ព ​មិន​ធ្វើ​តាម​ការ​អំពាវនាវ​​​លោក សម រង្ស៊ី ឡើយ។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #SamRainsy #Myanmar #WhatHappenInMyanmar
https://www.youtube.com/watch?v=8NMgKXNLMDA
នេះគឺជាការផ្សាយរបស់អាស៊ីសេរី សម្រាប់ព្រឹកថ្ងៃ ចន្ទ ១០ កើត ខែទុតិយាសាឍ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ១៩ ខែ កក្កដា គ.ស.២០២១៖
១. អង្គការសហប្រជាជាតិ UNDP រកឃើញថា វិបត្តិ​ជំងឺកូវីដ-១៩ បណ្តាលឱ្យកម្ពុជាបាត់បង់លំហូរហិរញ្ញប្បទាន​ជិត ៤ ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០
២. លោក សម រង្ស៊ី អំពាវនាវឲ្យពលរដ្ឋបង្កើតរដ្ឋាភិបាល​បង្រួបបង្រួមជាតិ ប្រឆាំងរបបផ្ដាច់ការ ដូចនៅប្រទេសភូមា
៣. ក្រុមប្រឹក្សាឃុំ-សង្កាត់របស់បក្សប្រឆាំង បារម្ភបាត់បង់​សិទ្ធិឈរឈ្មោះបោះឆ្នោតខាងមុខ ដោយសារសាលក្រម​របស់តុលាការរបបលោក ហ៊ុន សែន
៤. ក្រុមស្ត្រីថ្ងៃសុក្រ បដិសេធការចោទប្រកាន់ ថាពួកគាត់​ស៊ីឈ្នួល ឬធ្វើបាតុកម្មខុសច្បាប់
រួមនឹងព័ត៌មានផ្សេងៗ មួយចំនួនទៀត៖

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
ក្រុម​​ស្ត្រីថ្ងៃសុក្រ​​បដិសេធ​​ការ​​ចោទ​​ប្រកាន់​​ថា ​ពួក​​គាត់​​ស៊ីឈ្នួល​ឬ​ធ្វើបាតុកម្ម​​ខុស​​ច្បាប់។ ពួក​គាត់​​បញ្ជាក់​ថា សកម្មភាព​​ទាំង​នេះ ធ្វើ​ឡើង​​ដោ​យ​​ស្ម័គ្រចិត្ត មិន​មាន​​ការ​​បង្គា​ប់​​បញ្ជាពីភាគី​ណា​ឡើយ ហើយ​នេះ​​ជា​សិទ្ធិសេរីភាព​​ដែល​​ធានា​​ដោ​យ​​ច្បាប់។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #WomenOnFriday #CNRP #Protest
អង្គការ​​កម្មវិធី​​អភិវឌ្ឍន៍​​សហប្រជាជាតិ យូអិនឌីភី (UNDP) ប្រចាំ​កម្ពុជារកឃើញថា វិបត្តិ​ជំងឺកូវីដ១៩ បាន​បណ្តាល​ឱ្យ​កម្ពុជា​បាត់បង់រំហូរ​ហិរញ្ញប្បទាន​សរុប​ប្រមាណ ៣,៦ ពាន់លាន​ដុល្លារ ក្នុង​ឆ្នាំ២០២០ កន្លងទៅ។ អ្នកជំនាញ​លើកឡើង​ថា កម្ពុជា​ចាំបាច់​ត្រូវ​ពង្រឹង​សេដ្ឋកិច្ច​វិស័យ​ឯកជន​ឱ្យ​បាន​កាន់តែ​រឹងមាំ និង​ធន់​បន្ថែមទៀត ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Economy #UNDP #COVID19KH #FinancingLosses
ក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោត​​មួយ​​ចំនួន​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ ​សោកស្តាយ​​ដែល​​ពួក​គាត់​​បាត់​​បង់​​ឱកាស​​ចូល​​រួម​ក​សាង និង​​អភិវឌ្ឍ​សង្គម ដោយ​សារ​​តែ​តុលាការ​​​របប​លោក ហ៊ុន សែន។ របប​លោក ហ៊ុន សែន បាន​​ រំលាយគណបក្ស​សង្គ្រោះជាតិ​ដែល​​មាន​​អ្នក​​គាំទ្រ​ជិត​​ពាក់​កណ្តាល​​ប្រទេស កាល​​ពី​​ចុង​ឆ្នាំ​២០១៧ រួច​​រៀប​​ចំ​ការ​បោះ​ឆ្នោត​ដោយ​​ប្រមូល​យក​​​អាសនៈ​សភា​ទាំង​ស្រុង​​មក​​កាន់​​កាប់​​តែម្នាក់​​ឯង។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #CNRP #Election
ពលករខ្មែរ​​ដែល​​ឆ្លង​​ជំងឺ​កូវីដ-​១៩​ ​នៅ​​​ប្រទេស​ថៃថ្លែង​ថា ​នៅ​ពេល​នេះ​ស្ថានភាព​របស់​ពួកគាត់​កាន់​តែ​លំបាក​ ហើយ​គ្មាន​​លទ្ធភាព​​ជួយ​ខ្លួន​ឯង​បាន​ទេ​។ អាជ្ញាធរ​ថៃ​​​បន្ត​បិទ​ខ្ទប់​​​ទីក្រុង​បាងកក​និង​ខេត្ត​ចំនួន​​ ​៥ នៅ​ជុំ​វិញ​នោះ​ ព្រម​ទាំង​ខេត្ត​ចំនួន​ ៤ ​ទៀត​​នៅ​ភាគ​ខាង​ត្បូង​ជាប់​ប្រទេស​ម៉ាឡេស៊ី​ (Malaysia) រហូត​ដល់​ថ្ងៃ​ទី​២ ​ខែ​សីហា​​ ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ​-១៩​។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Economy #Khmer #Workers #Thailand #COVID19KH
ក្រសួង សុខាភិបាល រក ឃើញ អ្នក ឆ្លង ជំងឺ កូវីដ (Covid-19) ថ្មី ចំនួន៧៩០នាក់ ស្លាប់ ២២នាក់ និងករណីជាសះស្បើយ ១.០៨៧នាក់ គិត ត្រឹម ថ្ងៃចន្ទ ទី១៩ ខែ កក្កដា នេះ។ តួលេខ អ្នក ឆ្លង សរុប ពេល នេះ ៦៧.៩៧១នាក់។ ចំណែក អ្នក ជា សះស្បើយ វិញ មាន ចំនួន សរុប ៦០.០១៧នាក់ ស្លាប់ កើន ដល់ ១.១២៨នាក់ និង ៦.៥២៤នាក់ ជា ករណី នាំ ចូល ពី ក្រៅ ប្រទេស។
#RFAKhmer #Health #COVID19KH #Newcases
ប្រជាពលរដ្ឋ​នៅ​ខេត្តបាត់ដំបង ចោទប្រកាន់​អាជ្ញាធរ​មូលដ្ឋាន​ថា ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​រឿង​ផ្តល់​ប័ណ្ណ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ជូន​ប្រជាពលរដ្ឋ។ មន្ត្រី​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​អាជ្ញាធរ​ថ្នាក់លើ​ពិនិត្យ​និង​ចាត់វិធានការ​លើ​រឿង​នេះ បើ​ពុំ​នោះ​ទេ ពលរដ្ឋ​នឹង​ជួប​ផល​លំបាក ហើយ​វិបត្តិ​ជំងឺ​កូវីដ កាន់តែ​ពិបាក​ដោះស្រាយ។អាន​ព័ត៌មានពេញ
https://www.youtube.com/watch?v=H6zFRu2Z68g
នេះគឺជាការផ្សាយរបស់អាស៊ីសេរី សម្រាប់យប់ថ្ងៃ ចន្ទ ១០ កើត ខែទុតិយាសាឍ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃ ១៩ ខែ កក្កដា គ.ស.២០២១៖
៚តុលាការសាកសសួរក្មេងប្រុស កាក់ សុវណ្ណច្ឆ័យ ពីបទចោទញុះញង់ និងជេរប្រមាថ តែមិនឱ្យម្ដាយចូលស្ដាប់
៚អ្នកជំងឺកូវីដ-១៩ចំនួន២២នាក់ទៀតស្លាប់ ចំណែកពលរដ្ឋ និងពលករស្នើសុំការឧបត្ថម្ភ ក្រោយពេលរដ្ឋាភិបាលមាន​លទ្ធភាពផ្ដល់ជំនួយឲ្យវៀតណាម ដើម្បីទប់ស្កាត់កូវីដ១៩
៚ពលករខ្មែរធ្វើការនៅម៉ាឡេស៊ី ត្អួញត្អែរពីទុក្ខលំបាកខ្លាំង ក្រោយពេលបាត់បង់ការងារជាច្រើនខែ ដោយសា​រវិបត្តិជំងឺកូវីដ-១៩
៚សម្ភាស លោក សម រង្ស៊ី ថាតើហេតុអ្វី បលោកអំពាវនាវ​ឱ្យពលរដ្ឋបង្កើតរដ្ឋាភិបាលបង្រួបបង្រួមជាតិនៅ ពេលនេះ?...
រួមនឹងព័ត៌មានមួយចំនួនទៀត៖

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
លោក អ្នក នាង ជា ទី មេត្រី! នៅ រាត្រី ថ្ងៃចន្ទ ទី១៩ កក្កដា នេះ ចាប់ ពី ម៉ោង ៨កន្លះ ដល់ម៉ោង ៩ សូម លោក អ្នក នាង រង់ចាំ ស្ដាប់ កិច្ច សម្ភាសន៍ ផ្ទាល់ ជាមួយ លោក សម រង្ស៊ី ប្រធាន ស្ដីទី គណបក្ស សង្គ្រោះ ជាតិ ស្ដី អំពី "ការ អំពាវនាវ របស់ លោក ឱ្យ បង្កើត រដ្ឋាភិបាល បង្រួបបង្រួម ជាតិ"...
លោក សម រង្ស៊ី ប្រធាន ស្ដីទី គណបក្ស សង្គ្រោះ ជាតិ អំពាវនាវ ឱ្យ ពលរដ្ឋ ពិចារណា បង្កើត រដ្ឋាភិបាល បង្រួបបង្រួម ជាតិ ថ្មី មួយ នៅ កម្ពុជា ដូច នៅ ប្រទេស ភូមា ឬ មីយ៉ាន់ម៉ា។
តើ អ្វី ជា រដ្ឋាភិបាល រួបរួម ជាតិ? តើ ហេតុ អ្វី បាន ជា លោក សម រង្ស៊ី អំពាវ ដល់ ពលរដ្ឋ ឱ្យ បង្កើត រដ្ឋាភិបាល បង្រួបបង្រួម ជាតិ នៅ ពេល នេះ?
តើ ពលរដ្ឋ មាន តួនាទី អ្វីខ្លះ នៅ ក្នុង ការ បង្កើត រដ្ឋាភិបាល បង្រួបបង្រួម ជាតិ?
សូម លោក អ្នក នាង រង់ចាំ តាមដាន កិច្ច សម្ភាស នេះ នៅ ក្នុង ការផ្សាយ របស់ យើង នៅ ពេល បន្តិច ទៀត នេះ កុំ បី ខាន!
រូបភាព​ជា​ច្រើន​សន្លឹក​ ដែល​មាន​គ្រួសារ​ខ្លះ​​ឈរ​ជុំ​គ្នា​ជាមួយ​កូន​និង​ម្ដាយ​ឪពុក​ចាស់​ជរា ខ្លះ​ទៀត​អង្គុយ​ឱប​កូន​តូច​ពីរ​បី​នាក់​ នៅ​ក្នុង​ផ្ទះ​ប្រក់​តង់​កៅស៊ូ និង​ផ្ទះ​ជួល ដែល​បង្ហោះ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ទាំង​អស់​នេះ ​គឺ​យុទ្ធនាការ​របស់​សហជីព​ណាហ្គាវើលដ៍ (NAGA WORLD) ដែល​បង្ហាញ​ទៅ​ភាគី​ក្រុមហ៊ុន​ឲ្យ​មើល​ឃើញ​ពី​ទុក្ខ​លំបាក​របស់​បុគ្គលិក​ និង​ទាមទារ​ឲ្យ​ថៅកែ​ទទួល​យក​ពួកគេ​ចូល​ធ្វើ​ការ​វិញ​ដោយ​គ្មាន​លក្ខខណ្ឌ។ អានអត្ថបទពេញ
#RFAKhmer #Economy #Worker #NagaWorld #REDUNDANCY_NO_VACCINATION_YES
តុលាការក្រុងភ្នំពេញ នាំ​ខ្លួន​កូនប្រុស​របស់​សកម្មជនបក្ស​ប្រឆាំង​កំពុង​ជាប់​ឃុំ គឺ​ក្មេង​ប្រុស ​កាក់ សុវណ្ណច្ឆ័យ មក​សាកសួរ​នៅ​ថ្ងៃ​ទី១៩ ខែកក្កដា អំពី​ដំណើរ​រឿង​បទ​ចោទ​ញុះញង់ ​និង​បទ​ចោទ ជេរ​ប្រមាថ​អ្នក​រាជការ​សាធារណៈ។ ​ម្ដាយ​របស់​របស់​ក្មេង​ប្រុស​រូប​នេះ​ព្យាយាម​ជួប​កូន តែតុលាករ​មិន​អនុញ្ញាត។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Politics #CNRP
https://www.youtube.com/watch?v=kv8Dcyswpms
នេះគឺជាការផ្សាយរបស់អាស៊ីសេរី សម្រាប់ព្រឹកថ្ងៃអង្គារ ១១កើត ខែទុតិយសាឍ ឆ្នាំ «ឆ្លូវ» ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា គ.ស.២០២១៖
៚ ពលរដ្ឋ​មួយ​ចំនួន​​​​ថា ​ការ​រំលាយ​បក្ស​ប្រឆាំង​ជិត ៤​ឆ្នាំ​​មក​នេះ​ធ្វើ​ឱ្យ​​​ខូច​ប្រយោជន៍​ជាតិ​ធំធេង
៚ មេធាវីការពារក្តី បន្ត​ស្នើសុំឲ្យ​តុលាការ​ដោះលែងក្មេងប្រុស ​កាក់ សុវណ្ណច្ឆ័យ ​ឲ្យ​នៅក្រៅ​ឃុំ​បណ្តោះ​អាសន្ន
៚ ពលករចំណាកស្រុក​ខ្មែរ​នៅថៃ និង​ម៉ា​ឡេ​ស៊ី បន្តត្អួញ​ត្អែរ​ពី​ទុក្ខ​លំបាក​ខ្លាំង ដោយ​សារវិបត្តិជំងឺ​កូវីដ ស្របពេល​​រដ្ឋាភិបាលខ្មែរផ្ដល់​លុយ និង​​​បរិក្ខារ​​ពេទ្យជាច្រើន​ជួយ​​វៀតណា​ម
៚ ​ក្រុម​អ្នក​ស្រឡាញ់​ភោគទ្រព្យជាតិ ​ថា​ រដ្ឋមន្ត្រី​បរិស្ថាន​ លោកសាយ សំអាល់​ កំពុង​​បរាជ័យ​ក្នុង​ការ​​អនុវត្ត​គោល​​នយោ​បាយ​ការពារ ​និង​អភិ​រក្ស​ព្រៃ​ឈើ
...រួមនឹងព័ត៌មានផ្សេងៗមួយ​ចំនួនទៀត៖

»» Join Telegram: https://t.me/rfakhmer
»» គេហទំព័រ www.rfa.org/khmer
»» យូធូប (YouTube) www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH
»» ហ្វេសប៊ុក (Facebook) www.facebook.com/rfacambodia
សង្គម ស៊ីវិល សាទរ វិធានការ ដុតបំផ្លាញ គ្រឿងញៀន ប៉ុន្តែ ជំរុញ អាជ្ញាធរ មាន សមត្ថកិច្ចថា គួរ បន្ត ស្វែង រក ចាប់ ខ្លួន មេ ជួញ ដូរ គ្រឿង ញៀន ធំៗ ដែល សម្ងំ លាក់ ខ្លួន ក្នុង ប្រទេស មក ដាក់ ទោស តាម ច្បាប់ ឲ្យ បាន ដើម្បី បញ្ឈប់ ការ ចែកចាយ គ្រឿង ញៀន ចាប់ តាំង ពី ទី ក្រុង រហូតដល់ តំបន់ ដាច់ ស្រយាល។
អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #Drug #NGOs
សំណុំរឿង០០៣​ ​ដែល​ពាក់ព័ន្ធ​នឹង​អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​​លោក​ ​មាស​ ​មុត​ ​បាន​អូស​បន្ថា​យ​ពេល​អស់​ជិត​ ​១​៣​ ​ឆ្នាំទៅ​ហើយ​ ​តាំងពី​ផ្តើម​ស៊ើប​អង្កេត​រឿង​នេះ​​ដំបូង​ ​កាលពី​ចុង​ឆ្នាំ​ ​២០០៨​។​ ​រហូត​មកដល់ពេលនេះ​ ​សំណុំរឿង​នេះ​ ​នៅ​ទើ​ត្រឹម​អង្គបុរេជំនុំជម្រះ​ ​ដែល​រក​សំឡេង​មូលមាត់គ្នា​មិនបាន​ ​ថា​តើ​ត្រូវ​បញ្ជូន​រឿង​នេះ​ទៅ​ជំនុំ​ជម្រះ​ ​ឬ​ទម្លាក់​ចោល។ អានអត្ថបទពេញ
ចូលរួមក្នុងក្រុម 👉 RFA Khmer #KRT #ECCC