វិទ្យុអាស៊ីសេរី/ RFA Khmer
13.9K subscribers
3.82K photos
1.84K videos
90 files
7.75K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
កម្ពុជា​ធ្វើ​ពិធី​ស្វាគមន៍​ការ​ត្រឡប់​មក​វិញ​នូវ​សម្បត្តិ​វប្បធម៌​បុរាណ​៧០​រូប​ពី​សហរដ្ឋអាមេរិក
---
រដ្ឋាភិបាល​កម្ពុជា ធ្វើ​ពិធី​ស្វាគមន៍​សម្បត្តិ​វប្បធម៌​៧០​រូប ដែល​សហរដ្ឋ​អាមេរិក​បាន​ប្រគល់​មក​ឱ្យ​ប្រទេស​កំណើត​វិញ​ កាលពីថ្ងៃទី២២ ខែសីហា។ ក្រសួង​វប្បធម៌​បញ្ជាក់​ថា វត្ថុ​បុរាណ​ទាំង​នោះ មាន​អាយុកាល​តាំង​ពី​មុន​និង​សម័យ​អង្គរ​។​ ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ប្រកាស​ថា ខ្លួន​មាន​មោទនភាព​ក្នុង​ការ​នាំ​យក​មក​កាន់​ប្រទេស​កំណើត​វិញ នូវ​វត្ថុបុរាណ​ជា​បេតិកភណ្ឌ​វប្បធម៌​ដ៏​សម្បូរ​បែប​របស់​កម្ពុជា​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #culture #Cambodia #usa #antiquities #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​ឡើង​មក​លេង​កូន​នៅ​ភ្នំពេញ ត្រូវ​​សមត្ថកិច្ច​ខេត្ត​កោះកុង​ឃាត់​ធ្វើ​កិច្ច​សន្យា​កុំ​ឱ្យ​តវ៉ា​ប្រឆាំង CLV
---
សកម្មជន​ដីធ្លី​នៅ​ខេត្តកោះកុង សោកស្ដាយ​ចំពោះ​សមត្ថកិច្ច ដែល​ឃាត់​ខ្លួន​ ពួកគាត់ និង​បង្ខំឱ្យ​ធ្វើ​កិច្ចសន្យា​មិន​ឱ្យ​ចូលរួម​តវ៉ា​ប្រឆាំង​គម្រោង​អភិវឌ្ឍន៍​ ត្រីកោណ CLV របស់​រដ្ឋាភិបាល ​ក្នុង​ពេល​ ពួកគាត់កំពុង​ដំណើរ​មក​លេង​កូន​ចៅ​នៅ​ភ្នំពេញ​នៅ​ថ្ងៃទី២៥ សីហា។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #SocialJustice #HumanRights #FreedomOfExpression #FOE #PrisonerofConscience #Advocacy #YouthKH #CourtKH #KSILA #KohKong #LandActivists #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
យុវជន​មួយ​ចំនួន​មិន​បាន​ចូល​សាលា​ដោយសារ​ត្រូវ​ជួយ​រក​ប្រាក់​ឪពុកម្ដាយ​លើ​គំនរ​សំរាម​តាំង​ពី​ក្មេង
---
ពលរដ្ឋ​ក្រីក្រ​មួយ​ចំនួន បន្ត​ស៊ូទ្រាំ​ប្រកប​របរ​រើស​អេតចាយ​លើ​គំនរ​ចាក់​សំរាម ស្ថិត​ក្នុង​ភូមិ​បាគូ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។ ពលរដ្ឋ​ទាំង​នោះ មាន​ទាំង​មនុស្ស​ចាស់​និង​ក្មេង តែង​ចេញ​ធ្វើ​ការ​លើ​គំនរ​សំរាម​ជារៀងរាល់​ថ្ងៃ​តាំង​ពី​ព្រឹក​ដល់​ល្ងាច ឬ​ពី​ល្ងាច​រហូត​ដល់​ព្រឹក ហើយ​ត្រូវ​ប្រឈម​កម្ដៅ​ខ្លាំង ទាំង​ពន្លឺ​ព្រះអាទិត្យ​និង​ចេញ​ពី​សំរាម រួម​ទាំង​ក្លិន​ស្អុយ​។ ក្នុង​នោះ ក៏​មាន​កញ្ញា លីម សៀង អាយុ១៧ឆ្នាំ ​ដែល​តែងតែ​ចេញ​រើស​អេតចាយ​តាំង​ពី​ក្មេង​ដើម្បី​ជួយ​រក​ប្រាក់​ម្ដាយ​ផ្គត់ផ្គង់​គ្រួសារ រហូត​កញ្ញា​មិន​បាន​ចូល​សាលា​ និង​ចេះ​អក្សរ​ដូច​ក្មេង​ដទៃ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #PhnomPenh #Trash #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អាជ្ញាធរ​ភ្នំពេញ​«​គំរាម​បណ្ដេញ​ពលរដ្ឋ​រស់​នៅ​តាម​ប្រឡាយ​បឹង​ត្របែក បើ​មិន​ព្រម​យក​សំណង​តិចតួច​»
---
ពលរដ្ឋ​រស់​នៅ​តាម​ប្រឡាយ​បឹង​ត្របែក ក្នុង​ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ជាង​៤០​គ្រួសារ យល់​ព្រម​ទទួល​យក​សំណង​ពី​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដើម្បី​រុះរើ​ទៅ​ស្វែងរក​កន្លែង​ផ្សេង​រស់​នៅ​។ ពលរដ្ឋ​លើកឡើង​ថា សំណង​នោះ មាន​គ្រួសារ​ខ្លះ​ទទួល​បាន​ត្រឹម​២​ពាន់​ឬ​ទៅ​៤​ពាន់​ដុល្លារ និង​ខ្លះ​ទទួល​បាន​ប្រហែល​១​ម៉ឺន​ដុល្លារ ដែល​ពិបាក​ទៅ​ស្វែងរក​ទិញ​ផ្ទះ​នៅ​កន្លែង​ថ្មី​រស់​នៅ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandDispute #BoeungTamok #BoeungTraBek #TamokLake #Development #CorruptionKH #Court #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ឈឹម ស៊ីថរ អាច​មាន​សេរីភាព​វិញ​នៅ​ពាក់​កណ្ដាល​ខែ​កញ្ញា​នេះ បន្ទាប់​ពី​ជាប់​ពន្ធនាគារ​គ្រប់​ចំនួន
---
ម្ចាស់​ពាន​រង្វាន់​អន្តរជាតិ​ផ្នែក​ការពារ​សិទ្ធិ​ការងារ​ពី​ប្រទេស​ស៊ុយអែត និង​ជា​មេ​សហជីព​ប្រចាំ​ក្រុមហ៊ុន​ណាហ្គា​វើលដ៍ កញ្ញា ឈឹម ស៊ីថរ អាច​នឹង​មាន​សេរីភាព​វិញ​នៅ​ពាក់​កណ្ដាល​ខែ​កញ្ញា​នេះ បន្ទាប់​ពី​ជាប់​ពន្ធនាគារ​គ្រប់​ចំនួន​២​ឆ្នាំ។ កញ្ញា​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ជា​លើក​ទី​២ កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២២ និង​ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ពី​​បទ​​«​ញុះញង់​បង្ក​ភាព​វឹកវរ​ក្នុង​សង្គម»។ ប៉ុន្តែ​ការ​ចោទ​នេះ ​ត្រូវ​​សហគមន៍​អន្តរជាតិ​​ថ្កោលទោស និង​​ចាត់ទុក​​ថា​ជា​ការ​ធ្វើ​ទុក្ខបុកម្នេញ​​លើ​​អ្នក​ការពារ​សិទ្ធិ​មនុស្ស៕

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #HunManet #MLVT #HengSour #LaborRights #ChenLipKeong #ChenYiyFon #ChhimSithar #LRSU #NagaWorld #Strikers #LaborDispute #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
ម្ចាស់​ផ្ទះ​លំហែ​ភ្នំ​១៥០០​ស្នើ​អាជ្ញាធរ​កាត់​ឆ្វៀល​ដី ព្រោះ​ខ្លួន​បាន​ទិញ​ពី​មេ​ទាហាន
---
ពលរដ្ឋ​នៅ​ភូមិ​ដី​ក្រហម ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ចំនួន​៣១​គ្រួសារ ដែល​រស់​នៅ​ក្បែរ​តំបន់​អន្ទង់​អាំង ឬជើងភ្នំ១៥០០ ស្នើសុំ​រដ្ឋាភិបាល​កាត់​ឆ្វៀល​ដី ខណៈ​ពួកគាត់​លើកឡើង​ថា នឹង​មិន​ព្រម​រុះរើ​លំនៅឋាន​ចេញ​ទៅ​ទីតាំង​ផ្សេង​ឡើយ ទោះ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់​ព្រមាន​ចុះ​រុះរើ​ហើយ​មិន​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ខូចខាត​ក្ដី​។ ពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ​អះអាង​ថា ពួកគាត់​បាន​កាន់កាប់​ដី​ដោយ​ស្របច្បាប់ និង​មិន​បាន​រំលោភ​បំពាន​យក​ដី​ព្រៃ​ឡើយ​។ ការ​តវ៉ា​របស់​ពលរដ្ឋ​ទាំង​នេះ​ធ្វើ​ឡើង បន្ទាប់​ពី​នាយក​រដ្ឋមន្រ្តី​លោក ហ៊ុន ម៉ាណែត ប្រកាស​ឱ្យ​អាជ្ញាធរ​រៀបចំ​តំបន់​អន្ទង់​អាំង ទៅ​ជា​តំបន់ការពារ​បៃតង​សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Pursat #KhoyRida #Phnom1500 #Eviction #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
លោក វន់ ពៅ ស្នើ​តុលាការ​កំពូល​ផ្ដល់​យុត្តិធម៌​ដល់​លោក​ក្នុង​នាម​ជា​អ្នក​រងគ្រោះ​
---
ប្រធាន​សមាគម​ប្រជាធិបតេយ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឬ​កាត់​ហៅ​ថា IDEA លោក វន់ ពៅ ស្នើ​តុលាការ​កំពូល​ផ្ដល់យុត្តិធម៌​ដល់​រូប​លោក ដែល​ជា​ជន​រងគ្រោះ​ពី​ការ​វាយដំ​ស្ទើរ​ស្លាប់ ហើយ​លោក​មិន​មែន​ជា​អ្នក​ញុះញង់​ឱ្យ​ប្រព្រឹត្តិ​អំពើ​ហិង្សា ដូច​ដើម​បណ្ដឹង​រដ្ឋាភិបាល​ចោទប្រកាន់​ឡើយ​។ សំណើ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​កំពូល គ្រោង​នឹង​ប្រកាស​សាលដីកា​នៅ​សប្ដាហ៍​ក្រោយ ជុំវិញ​បណ្ដឹង​សាទុក្ខ​របស់​លោក វន់ ពៅ ក្នុង​សំណុំ​រឿង «​ញុះញង់​» ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​អំឡុង​ការ​តវ៉ា​នៅ​រោងចក្រ​កាត់ដេរ យ៉ាកជីន (Yak Jin Cambodia) កាល​ពី​ឆ្នាំ​២០១៤​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunSen #SupremeCourt #HumanRights #IDEA #VornPao #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
ប្រពន្ធលោក យីម លាងហ៊ី កណ្ដោចកណ្ដែងពេលសម្រាលកូនម្នាក់ឯងក្រោយប្ដីជាប់គុក
---
ប្រពន្ធលោក យីម លាងហ៊ី គឺលោកស្រី ហុង ស្រីម៉ៅ តស៊ូចិញ្ចឹមកូនតូច២នាក់ និងប្រឈមជំងឺបាក់ទឹកចិត្តក្រោយសម្រាលកូនម្នាក់ឯង ខណៈរដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត បានចាប់ប្ដីលោកស្រីដាក់គុកជាលើកទី២ទាំងអយុត្តិធម៌៕
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/human-rights/yim-leanghy-wife-raises-children-alone-as-husband-being-imprisoned-08282024045425.html
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ៖
#RFAKhmer #Cambodia #HunManet #HunSen #NorodomSihamoni #Lèsemajesté #PlottingAgainstGovernment #ArbitraryArrests #MotherNature #AlejandroGonzalezDavidson #YimLeanghy #HongSreymao #SunRatha #ThunRatha #LyChandaravuth #PhuonKeoraksmey #LongKunthea #RightLivelihoodAward #AlternativeNobel #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋរងគ្រោះពីគម្រោងសាងសង់ព្រលានយន្តហោះថ្មី៖ «មុននឹងស្លាប់ តវ៉ាដល់ទីបញ្ចប់!»
---
ពលរដ្ឋ​មួយ​ចំនួន​ដែល​រង​ផលប៉ះពាល់​ដីធ្លី​ពីគម្រោងសាងសង់​ព្រលាន​យន្ដហោះ​អន្តរជាតិ​ថ្មី​ស្ថិត​នៅ​ស្រុកកណ្ដាលស្ទឹង​ ខេត្ដកណ្ដាល​ គ្រោង​ដាក់​ញត្ដិ​ទៅ​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ និងស្ថានទូត​នានា ​ប្រសិនបើ​ក្រុមហ៊ុន​​ព្រលាន​យន្ដហោះ​ថ្មី​នៅ​តែមិន​ចេញ​មុខដោះស្រាយ។ ពួកគាត់​បញ្ជាក់​គោល​ជំហរ​ថា​ នឹង​បន្ដតស៊ូ​រហូត​ដល់​ដង្ហើម​ចុងក្រោយ​ ​ដើម្បី​ទាមទារ​ដីធ្លី​ពួកគាត់​មក​វិញ ​ប្រសិន​បើ​គ្មាន​សំណង​សមរម្យ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #LandDisputes #Kandal #OCIC #CambodiaAirportInvestmentCo #CAIC #TIA #PungKheavSe #VerticalVideo #Trending #Reels #Shorts
Media is too big
VIEW IN TELEGRAM
ឈឹម ស៊ីថរ៖ «ខ្លាច​បាត់បង់​សេរីភាព​ជាង​ខ្លាច​ជាប់​គុក»
---
ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ (NagaWorld) កញ្ញា ឈឹម ស៊ីថរ នៅ​តែ​មិន​ផ្លាស់ប្ដូរ​ជំហរ ដែល​កញ្ញា​ធ្លាប់​មាន​នៅ​មុន​ពេល​ជាប់​ពន្ធនាគារ។ នោះ​គឺ​ការ​តស៊ូ​ដើម្បី​សិទ្ធិ​សេរីភាព​សហជីព ការពារ​យុត្តិធម៌​សម្រាប់​បុគ្គលិក​កម្មករ និង​ការ​ទាមទារ​ដំណោះស្រាយ​សម្រាប់​កូដករ​ណាហ្គាវើលដ៍​បន្ត​ទៀត។ ការ​លើកឡើង​នេះ​ធ្វើ​ឡើង​ភ្លាម​ៗ​បន្ទាប់​ពី​កញ្ញា​ទើប​មាន​សេរីភាព ក្រោយ​អនុវត្ត​ទោស​ជាប់​ពន្ធនាគារ​គ្រប់​ចំនួន​រយៈពេល​២​ឆ្នាំ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #ChhimSithar #LRSU #NagaWorld #HumanRights #UnionKH #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer