វិទ្យុអាស៊ីសេរី/ RFA Khmer
13.5K subscribers
3.73K photos
1.48K videos
85 files
7.4K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [ទី៥៩]៖ សកម្មជន​និង​សង្គម​ស៊ីវិល​១៥០​ស្ថាប័ន​ទាមទារ​ឱ្យ​ដោះលែង​យុវជន​មាតា​ធម្មជាតិ
---
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​០៤ ខែ​កក្កដា​ ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. តុលាការ​នឹង​ធ្វើ​សេចក្ដី​សន្និដ្ឋាន​សំណុំ​រឿង​មេ​បក្ស​ប្រឆាំង លោក កឹម សុខា នៅ​ខែ​កញ្ញា ​
២. ក្រុម​អង្គការ​ស៊ីវិល សហជីព និង​អ្នក​ការពារ​ព្រៃឈើ ១៥០ ស្ថាប័ន​ទាមទារ​ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន ​
៣. ក្រុម​យុវជន​ប្ដេជ្ញា​យក​គំរូ​តាម​សកម្មជន​ចលនា​មាតា​ធម្មជាតិ និង​បន្ត​ការពារ​បរិស្ថាន
៤. លោក ហ៊ុន ម៉ាណែត ប្រកាស​លើក​ទឹកចិត្ត​ឱ្យ​សិស្ស​និយាយ​ពី​បញ្ហា​បរិស្ថាន តែ​រដ្ឋាភិបាល​របស់​លោក​ចាប់​សកម្មជន​បរិស្ថាន​ដាក់​គុក
៥. ពលរដ្ឋ​ចាញ់បោក​ក្រុម​ហ៊ុន​ភូមិ​ខ្មែរ​គ្រុប នឹង​ដាក់​ញត្តិ​ទៅ​ថ្នាក់​ដឹកនាំ ប្រសិន​បើ​រដ្ឋបាល​ខេត្ត​ស្វាយរៀង មិន​ដោះស្រាយ​ឱ្យ​បាន​ច្បាស់​លាស់ ៕
---
ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖
ដើម្បីស្វែងរកព័ត៌មានផ្សេងទៀតរបស់វិទ្យុអាស៊ីសេរី សូមចូលទៅកាន់៖
 rfa.org/khmer
 facebook.com/rfacambodia
 youtube.com/RFAKhmerVideo
 twitter.com/RadioFreeAsiaKH
 t.me/rfakhmer
 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អាជ្ញាធរ​ខណ្ឌ​ព្រែកព្នៅ​គំរាម​ពលរដ្ឋ​បឹងតាមោក​ឲ្យ​ទៅ​ទទួល​យក​គោលនយោបាយ​ដោះដូរ​ដី​ជាមួយ​អាជ្ញាធរ
---
ពលរដ្ឋ​បឹងតាមោក ប្រមាណ​ ២០នាក់ កាលថ្ងៃទី ០៣ កក្កដា បាន​ជួប​ជុំ​គ្នា កាន់​បដា​ និង​រូបថតអតីត​នាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ដើម្បី​ស្នើ​សុំ​ដំណោះស្រាយ​វិវាទ​ដីធ្លី។ បដា​នោះ​ពលរដ្ឋ​បាន​សរសេរ​ថា «អភិវឌ្ឍ​ចុះ តែ​កុំ​រុះ​ផ្ទះ​ខ្ញុំ»។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #HunManet #HumanRights #LandConflicts #BoeungTamok #TamokLake #Development #CorruptionKH #CourtKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ចង់​ដឹង​ទេ​ ​ថា​ផតខាសធ៍​ (Podcast) ​«កម្ពុជា​សប្តាហ៍​នេះ»​ ​ភាគ​ទី​៦០​​មាន​អ្វី​ខ្លះ?​ ​យើង​នឹង​ផ្សាយ​ផតខាសធ៍​ភាគ​ថ្មី​នេះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ខាង​មុខ។​

​ប្រិយ​មិត្ត​អាច​ស្វែង​រក​ផតខាសធ៍​របស់​យើង​នៅ​លើ​កម្មវិធី​ផតខាសធ៍​របស់​ Apple, Google ​និង​ Spotify ​ដោយ​គ្រាន់​តែ​សរសេរ​ពាក្យ​ថា​ «កម្ពុជា​សប្តាហ៍​នេះ»​ ឬ​ «Cambodia This Week»​ ​នៅក្នុង​ប្រអប់​ស្វែងរក​រួច​ចុច​លើ​ពាក្យ​ ​«Follow»​ ឬ​ «Subscribe»។​​ វិទ្យុ​អាស៊ី​​​សេរី​ក៏​នឹង​ចាក់​ផ្សាយ​ផតខាសធ៍​នេះ​ឡើងវិញ​នៅ​ក្នុង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​យើង​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ (Facebook)​ យូធូប​ (YouTube) និង​តេឡេក្រាម​ (Telegram) ​នៅ​រៀងរាល់​យប់​ថ្ងៃចន្ទ​ចាប់​ពី​ម៉ោង​០៧៖៣០​ ដល់​ម៉ោង ០៨៖៣០​ យប់។​
​ ---​
​ស្វែងរក​ផតខាសធ៍​របស់​វិទ្យុអាស៊ីសេរី​នៅលើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
Media is too big
VIEW IN TELEGRAM
តំណាង​រាស្រ្ត​អូស្ត្រាលី​ថា​ការ​ចាប់ខ្លួន​សកម្មជន​បរិស្ថាន​ជា​ការ​ដាស់​សតិ​របស់​ខ្មែរ​ទូទាំង​ពិភពលោក​

​តំណាង​រាស្រ្ត​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​លោក​ តាក់ ម៉េងហ៊ាង​ អះអាង​ថា​ លោក​នឹង​ស្វះស្វែង​រក​កិច្ច​អន្តរាគមន៍​ពី​រដ្ឋាភិបាល​អូស្ត្រាលី​ដើម្បី​ជំរុញ​​រដ្ឋាភិបាល​លោក​ ហ៊ុន ម៉ាណែត​ ឱ្យ​ដោះលែង​សកម្មជន​បរិស្ថាន​ទាំង៥​នាក់​នេះ។​

​សូម​អញ្ជើញ​ស្តាប់​និង​ទស្សនា​បទសម្ភាសន៍​រវាង​លោក​ ជុន ច័ន្ទបុត្រ​ និង​លោក​ តាក់ ម៉េងហ៊ាង​ តំណាង​រាស្រ្ត​អូស្ត្រាលី​ដើម​កំណើត​ខ្មែរ​ដូច​តទៅ៖​​
​​
#RFAKhmer#Cambodia#HunSen#HunManet​ ​#RulingParty#CPP#NorodomSihamoni#Lèsemajesté#PlottingAgainstGovernment#Arrest#Prison#MotherNature#PhuonKeoraksmey​ ​#EnvironmentalActivists#SunRatha#LongKunthea#YimLeanghy#ThunRatha#PhuonKeoraksmey#LyChandaravuth#AlejandroGonzalezDavidson#PhnomPenhCourt​ ​#RFAKhmerInterview#Social#Justice​ ​#RFAInterview
Chinese warships rotate at Cambodia’s Ream naval base
---
Two Chinese warships have recently arrived at Cambodia’s Ream naval base to replace the ones that had been there since December, a senior Cambodian official has said.
👉 https://www.rfa.org/english/news/cambodia/china-warships-ream-07042024025936.html
---
#RFAKhmer #Cambodia #China #ChinaReach #PRC #USA #HunManet #HunSen #ReamNavalBase #BRI #PLA #GeopoliticalTensions #FunanCanal #FunanTechoCanal #ChineseWarships #Qijiguang #Jinggangshan #MilitaryExercises #GoldenDragon
Media is too big
VIEW IN TELEGRAM
យីម លាងហ៊ី៖ «សូមលះបង់ប្រយោជន៍ផ្ទាល់ខ្លួនឱ្យបានច្រើនបំផុត»
---
លោក យីម លាងហ៊ី ត្រូវបានកាត់ទោសឲ្យជាប់ឃុំ ៨ឆ្នាំ និងពិន័យជាប្រាក់ ១០លានរៀលពីបទ «រួមគំនិតក្បត់» និង «ប្រមាថព្រះមហាក្សត្រ» ខណៈប្រពន្ធរបស់លោកកំពុងមានផ្ទៃពោះជិតគ្រប់ខែ។ លោកត្រូវអាជ្ញាធរ​រដ្ឋាភិបាល​លោក ហ៊ុន ម៉ាណែត បញ្ជូនទៅឃុំមុនគេ នៅពន្ធនាគារខេត្តកំពង់ស្ពឺ ដោយសមត្ថកិច្ច បានចាប់ខ្លួនលោកនៅតាមផ្លូវ ក្នុងពេលធ្វើដំណើរមកស្តាប់ការប្រកាសសាលក្រម។ លាងហ៊ី បានថតវីដេអូខ្លីៗ អំពីគោលជំហរ និងសារគន្លឹះមួយចំនួន ហើយបានផ្ញើវីដេអូទាំងនោះ មកកាន់វិទ្យុអាស៊ីសេរី។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #NorodomSihamoni #Lèsemajesté #PlottingAgainstGovernment #Arrest #Prison #MotherNature #AlejandroGonzalezDavidson #SunRatha #YimLeanghy #ThunRatha #LyChandaravuth #PhuonKeoraksmey #LongKunthea #PorkKheuy #BegnPiseth #ReyReaksa
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​០៥ ខែ​កក្កដា​ ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. សហភាព​អឺរ៉ុប​​រំលឹក​​ពី​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ២០​ ភាគរយ​ ក្រោយ​តុលាការ​កាត់​ទោស​​សកម្មជន​បរិស្ថាន​ទាំង​១០នាក់​
២. អ្នកឃ្លាំមើល ​ថា​តុលាការ​កាត់​ទោស​យុវជន​បរិស្ថាន​​ដាក់​ពន្ធនាគារ​ដោយ​អយុត្តិធម៌​ជា​អំពើ​អមនុស្សធម៌​
៣. សហគមន៍​ខ្មែរ នៅ​ក្រៅ​ប្រទេស គ្រោង​ធ្វើ​បុណ្យ​រំឭក​ខួប​ការ​ស្លាប់​លោក​បណ្ឌិត កែម ឡី
៤. យុវជន​ម្នាក់​នៅ​ខេត្ត​សៀមរាប​ចាប់​អាជីព​អ្នក​ចម្រៀង​ចាប៉ី ប្ដេជ្ញា​បន្ត​វេន​ពី​អ្នក​ជំនាន់​មុន​ដើម្បី​លើក​កម្ពស់​សិល្បៈ​ចាប៉ី​ដង៕
---
 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=NzSeo6c3pQ8
Media is too big
VIEW IN TELEGRAM
វេទិកាអ្នកស្តាប់វិទ្យុអាស៊ីសេរីជុំវិញថាតើថាការបង្ក្រាបដោយហិង្សាទៅលើក្រុមយុវជននៃចលនាមាតាធម្មជាតិ នឹងធ្វើឲ្យយុវជនដទៃទៀតបាក់ស្បាតឬក៏យ៉ាងណា?
Media is too big
VIEW IN TELEGRAM
នាយក​ប្រតិបត្តិនៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា លោក ហេង គឹមហុង ថាការដែលយើងធ្វើសកម្មភាពក្នុងការការពារព្រៃឈើ ការងារសម្បត្ដិជាតិ វាជារឿងដ៏ត្រឹមត្រូវ។

បទសម្ភាសទាំងស្រុង៖ https://youtu.be/_XC2preE4gg
Media is too big
VIEW IN TELEGRAM
«អា​សីហា»៖ ពី​អធិរាជ​ហ្វេសប៊ុក មក​ជា​អធិរាជ CoolApp?
---
តើ​មាន​ហេតុផល​អ្វី​ខ្លះ ​ដែល​ពលរដ្ឋ​ខ្មែរ មិន​គួរ​ប្រើប្រាស់​បណ្តាញ​សង្គម CoolApp ដែល​បង្កើត​ឡើង​ដោយ​មនុស្ស​របស់​អតីត​នាយករដ្ឋមន្ត្រី ហ៊ុន សែន?
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunSen #LimCheavutha #Facebook #Meta #OversightBoard #SocialMedia #CoolApp #FreedomontheNet #DigitalSurveillance
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​រងគ្រោះ​ចាញ់បោក​ក្នុង​គម្រោង​វិនិយោគ និង​ទិញ​ដី​របស់​ក្រុមហ៊ុន ភូមិ​ខ្មែរ​គ្រុប លើកឡើង​ថា ពួកគាត់​នឹង​ឡើង​ទៅ​ដាក់​ញត្តិ​ដល់​ថ្នាក់ដឹកនាំ​នៅ​រាជធានី​ភ្នំពេញ ប្រសិនបើ​រដ្ឋបាល​ខេត្ត​ស្វាយរៀង នៅតែ​ពន្យារ​ពេល​ក្នុង​ការ​ដោះស្រាយ​ផ្ដល់​សំណង​ឱ្យ​ពលរដ្ឋ​។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​សម្របសម្រួល​ដោះស្រាយ​រឿង​នេះ ដោយ​ហៅ​ភាគី​ទាំងពីរ​មក​ចរចា​ទល់មុខ​គ្នា ជា​ជាង​ពន្យារពេល ដែល​នាំ​ឱ្យ​ពលរដ្ឋ​អាច​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ។
👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://bit.ly/3xM3Czy
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #SvayRieng #HunManet #HunSen #FraudInvestments #PhumKhmerGroup #PhumPongteaKhmer #PhumCoffee #PhumMorodok #DuongDara #DuongVirath #MenVibol #SomSothea #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
សហភាព​អឺរ៉ុប​រំឭក​ការ​កាត់​EBA​២០​%​ពី​កម្ពុជា ជុំវិញ​ការ​កាត់ទោស​លើ​សកម្មជន​មាតា​ធម្មជាតិ
---
សហភាព​អឺរ៉ុប​សោកស្ដាយ និង​ចាត់ទុក​ការ​សម្រេច​របស់​តុលាការ​កម្ពុជា កាត់ទោស​លើ​សកម្មជន​ចលនា​មាតា​ធម្មជាតិ​ទាំង​១០​រូប ក្នុង​នោះ ៥​រូប​បញ្ជូន​ទៅ​ដាក់​ឃុំ​ក្នុង​ពន្ធនាគារ​តាម​ខេត្ត​ផ្សេង​ៗ​គ្នា ថា​ជា​រឿង​អយុត្តិធម៌​។ ជាមួយគ្នានេះ សហភាព​អឺរ៉ុប​ក៏​រំឭក​ពី​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ២០% កាល​ពី​ឆ្នាំ​២០២០ ដោយសារ​តែ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​នេះ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #NorodomSihamoni #EuropeanUnion #EBA #PlottingAgainstGovernment #MotherNature #AlejandroGonzalezDavidson #SunRatha #YimLeanghy #ThunRatha #LyChandaravuth #PhuonKeoraksmey #LongKunthea #PorkKheuy #BegnPiseth #ReyReaksa #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋ​បារម្ភ​ពី​គម្រោង​ព្រែក​ជីក​ហ្វូណន ខណៈ​រដ្ឋាភិបាល​នៅ​មិន​ទាន់​ផ្ដល់​ដំណឹង​ដោះស្រាយ​ផល​ប៉ះពាល់​
---
ប្រជាពលរដ្ឋ​រស់​នៅ​ជាប់​គម្រោង​សាង់សង់​ព្រែក​ជីក​ហ្វូណន កំពុង​បារម្ភ​ពី​ការ​បាត់បង់​ដីធ្លី ផ្ទះ​ ឬ​ការ​បង្ខំ​ឱ្យ​ទូទាត់​សំណង​មិន​សមរម្យ ដោយសារ​ថ្ងៃ​បើក​ការដ្ឋាន​ជីកព្រែក​កាន់​តែ​កៀក ប៉ុន្តែ​ពួកគាត់​នៅ​មិន​ទាន់​ទទួល​បាន​ការ​សម្របសម្រួល ស្ដីពី​សំណង​ប៉ះពាល់​នៅ​ឡើយ​។ ក្ដី​បារម្ភ​នេះ កើតឡើង បន្ទាប់​ពី​រដ្ឋាភិបាល​ចេញ​សេចក្ដី​ប្រកាស ស្ដីពី​ការ​បើក​ការដ្ឋាន​សាងសង់​ព្រែក​ជីក​ហ្វូណន នៅ​ថ្ងៃ​ទី​៥ ខែ​សីហា ខាង​មុខ​នេះ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

 ---
#RFAKhmer #Cambodia #China #ChinaReach #PRC #HunManet #HunSen #Mekong #MRC #ReamNavalBase #DaraSakor #SihanoukvillePort #KampotDeepSeaPort #BRI #PLA #CSIS #AMTI #GeopoliticalTensions #FunanCanal #FunanTechoCanal #Landdispute

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
បទ៖ តុលាការថ្ពិនភ្នែក
---
ការចាប់យុវជនការពារបរិស្ថានដាក់ពន្ធនាគារ ហាក់បានដាស់ស្មារតីពលរដ្ឋខ្មែរបន្ថែមទៀត ឱ្យចេញងើបតតាំង តស៊ូមតិ ទល់នឹងអាជ្ញាធរ ព្រមទាំងតុលាការ ដែលពួកគាត់មើលឃើញថា បំពានលើច្បាប់។

ពួកគាត់ខ្លះ និពន្ធកំណាព្យ ឬចម្រៀងបង្ហោះតាមបណ្តាញសង្គម រៀបរាប់ពីការចាប់ខ្លួនយុវជន តាមបញ្ជាតុលាការ ដែលពួកគាត់ចាត់ទុកថា ធ្វើការបំរើផលប្រយោជន៍ក្រុមគ្រួសារត្រកូលហ៊ុន។

👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #NorodomSihamoni #Lèsemajesté #PlottingAgainstGovernment #Arrest #Prison #MotherNature #AlejandroGonzalezDavidson #SunRatha #YimLeanghy #ThunRatha #LyChandaravuth #PhuonKeoraksmey #LongKunthea #PorkKheuy #BegnPiseth #ReyReaksa #RightLivelihoodAward #AlternativeNobel
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ចាត់​ទុក «​ច្បាប់​កម្ពុជា​ដូច​សម្រាម​» ដោយសារ​រដ្ឋាភិបាល​មិន​គោរព​ច្បាប់​
---
ក្រុម​កូដករ​ជាង​២០​នាក់ បន្ត​នាំ​គ្នា​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៏ នៅ​ថ្ងៃ​ទី​០៧ ខែ​កក្កដា ដើម្បី​ស្វែងរក​ដំណោះស្រាយ​ការងារ​។ ក្នុង​នោះ ពួក​គាត់​ក៏​បាន​លើកឡើង​ថា រដ្ឋាភិបាល​បណ្ដែតបណ្ដោយ​ឱ្យ​ថៅកែ​បរទេស អាច​បំពាន​ច្បាប់ និង​ចាត់ទុក​ច្បាប់​កម្ពុជា ដូច​សម្រាម ទើប​ឱ្យ​សង្គម​បច្ចុប្បន្ន មាន​ការ​រំលោទ​សិទ្ធិ​មនុស្ស​កាន់​តែ​ធ្ងន់ធ្ងរ និង​ជា​មូលហេតុ​ធ្វើ​ឱ្យ​ប្រទេស​ជាតិ ត្រូវ​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ដូច​សព្វ​ថ្ងៃ​នេះ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #LaborConflict #NagaWorld #UnionKH
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ពលរដ្ឋខ្មែរ និងខ្មែរក្រោមទទូចឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គិតគូរពីពលរដ្ឋខ្មែរក្រោម ឲ្យដូចភាគីវៀតណាមគិតគូរដល់ពលរដ្ឋគេនៅកម្ពុជា
---
ពលរដ្ឋខ្មែរ និងខ្មែរក្រោម ទទូចឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត គិតគូរពីបញ្ហារបស់ពលរដ្ឋខ្មែរក្រោម ឲ្យដូចភាគីវៀតណាម ដែលតែងស្នើដល់រដ្ឋាភិបាលកម្ពុជា ឲ្យយកចិត្តទុកដាក់លើពលរដ្ឋរបស់ពួកគេ ដែលកំពុងរស់នៅលើទឹកដីកម្ពុជា។ ចំណែកឯ អង្គការសមាគមខ្មែរកម្ពុជាក្រោមចំនួន៥ស្ថាប័ន នៅសប្ដាហ៍ក្រោយនេះ នឹងដាក់ញត្តិទៅកាន់រដ្ឋាភិបាលកម្ពុជា ស្នើឲ្យដោះស្រាយការរំលោភសិទ្ធិជនជាតិដើមខ្មែរក្រោម ពីសំណាក់អាជ្ញាធរវៀតណាម។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #KhmerKrom #KampucheaKrom #UN #KKF #HumanRights #IndigenousRights #RighttoSelfDetermination #KhmerKromActivists #PhnomPenh #Embassies
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ម្តាយ​បណ្ឌិត កែម ឡី៖ «​អត់​មាន​ភ្លេច​មួយ​នាទី​ណា​ទេ នឹក​ឃើញ​កូន​ជានិច្ច​»
---
ក្រុម​គ្រួសារ​បណ្ឌិត កែម ឡី គ្រោង​ធ្វើ​បុណ្យ​រំឭក​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត នៅ​ទី​កន្លែង​បញ្ចុះ​សព ក្នុង​គេហដ្ឋាន នៅ​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នៅ​ថ្ងៃ​ពុធ ទី​១០ ខែ​កក្កដា​។ ម្ដាយ​បណ្ឌិត កែម ឡី បញ្ជាក់​ថា ពិធីបុណ្យ​រំឭក​វិញ្ញាណក្ខន្ធ​នេះ ធ្វើ​មួយ​ព្រឹក ដូច​រាល់​ឆ្នាំ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Politics #Murder #KemLey #Truth #TrueWord #ContinueTheJourney #RememberKemLey #CCHR #Rights #Expression
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
ផតខាសធ៍​ [ភាគ ៦០]​ ស្នាម​របួស​ដួងចិត្ត​របស់ ទេព វន្នី ​រើឡើងវិញក្រោយ​ឃើញ​ការរំលោភបំពានលើក្រុម​យុវជន​

​អតីត​សកម្មជន​សិទ្ធិ​លំនៅ​ឋាន​អ្នកស្រី​ ទេព វន្នី ​រៀបរាប់​ថា​ក្រោយ​ឃើញ​ការ​ចាប់​ខ្លួន​សកម្មជន​មាតា​ធម្មជាតិ​ទាំង​កំរោល​ រួម​ទាំង​ការ​បំពារបំពាន​ទៅ​លើ​រាងកាយ​របស់​យុវនារី​ផង​នោះ​ របួស​នៅ​ក្នុង​ដួង​ចិត្ត​របស់​អ្នក​ស្រី​កក្រើក​ឡើង​វិញ។​

​ទោះ​ជា​យ៉ាងណា​ ឆ្លងកាត់​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ​៤ដង​ ​អ្នកស្រី​បាន​ដឹង​ច្បាស់​ថា​តើ​អ្នក​ដែល​សុខ​ចិត្ត​លះបង់​សេរីភាព​របស់​ខ្លួន​ម្តង​ជា​ពីរ​ដង​មាន​ការ​តាំង​ចិត្ត​បែប​ណា? ​​ហើយ​តើ​ពួក​គាត់​ចង់​ឱ្យ​អ្នក​នៅ​ខាង​ក្រៅ​ការ​ឃុំឃាំង​មាន​សកម្មភាព​បែប​ណា?​

​អ្នកស្រី​ ទេព វន្នី ​ចែក​រំលែក​បទ​ពិសោធន៍​ទាំង​នោះ ​តាមរយៈ​ការ​ជជែក​ពិភាក្សា​ជា​មួយ​លោក​ ​ជុន ច័ន្ទបុត្រ​ ក្នុង​កម្មវិធី​ផតខាសធ៍​ របស់​វិទ្យុ​អាស៊ី​សេរី។​ ​សូម​អញ្ជើញ​លោក​អ្នក​នាង​ស្តាប់​និង​ទស្សនា​ដូច​តទៅ៖​
​​
​​​ស្វែង​រក​ផត​ខាសធ៍​របស់​វិទ្យុ​អាស៊ី​សេរី​នៅ​លើ៖​
Apple: https://kh.rfa.org/applepodcasts
Google: https://kh.rfa.org/googlepodcasts
Spotify: https://kh.rfa.org/spotifypodcasts
RFA: https://kh.rfa.org/podcasts
Media is too big
VIEW IN TELEGRAM
#ខ្លីៗពីអាស៊ីសេរី [ទី៦១]៖ អាជ្ញាធរ​កំពង់ចាម បង្ខំ​ឱ្យ​មន្ត្រី​​អាដហុក រុះរើ​ស្លាក​ទាមទារ​ឱ្យ​ដោះលែង ...
---
រឿងរ៉ាវ​សំខាន់​ៗ​​ក្នុង​ថ្ងៃ​ទី​០៨ ខែ​កក្កដា ឆ្នាំ២០២៤ ដែល​ប្រិយមិត្ត​​គួរ​ដឹង៖
១. តុលាការ​ក្រុង​ភ្នំពេញ គ្រោង​ប្រកាស​សាលក្រម​រឿង​ប្រធាន​បក្ស​ភ្លើង​ទៀន លោក ទាវ វណ្ណុល រិះគន់​រដ្ឋាភិបាល នៅ​ថ្ងៃទី​២៥ ខែកក្កដា
២. អាជ្ញាធរ​ខេត្ត​កំពង់ចាម បង្ខំ​ឱ្យ​មន្ត្រី​សមាគម​អាដហុក រុះរើ​ស្លាក​ទាមទារ​ឱ្យ​ដោះលែង​លោក កើត សារ៉ាយ ចេញ​ពី​មុខ​ទីស្នាក់ការ​របស់​ខ្លួន
៣. ពលរដ្ឋ​ខេត្ត​សៀមរាប ប្រារព្ធ​ពិធី​គោរព​វិញ្ញាណក្ខន្ធ​លោក កែម ឡី ដើម្បី​ដាស់​ស្មារតី​យុវជន​ឱ្យ​គិតគូរ​ពី​ជាតិ
៤. មន្ត្រី​សង្គម​ស៊ីវិល ស្នើ​ឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់​មន្ត្រី​មាន​អំណាច​ជួញ​ដូរ​គ្រឿង​ញៀន ដូច​ការ​ប្ដេជ្ញា​របស់​រដ្ឋមន្ត្រី​មហាផ្ទៃ លោក ស សុខា
៥. អាជ្ញាធរ​ខេត្ត​តាកែវ ថា ការ​ទម្លាក់​ផ្លាក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​តាម​ទី​សាធារណៈ នឹង​ជួយ​ពង្រឹង​ផ្នែក​ធនធាន​មនុស្ស៕
---
👉 ទស្សនា​កម្មវិធី​ព័ត៌មាន​យប់​នេះ​ទាំងស្រុង៖ https://www.youtube.com/watch?v=Lt-KX9eQ5X8
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី១៧]​ ៖​ ​រដ្ឋ​មន្ត្រី​ក្រសួង​បរិស្ថាន​លោក​ ​អ៊ាង សុផល្លែត​ ​ថា​ដើម្បី​ក្លាយ​ខ្លួន​ជា​សកម្មជន​បរិស្ថាន​ត្រូវ​មាន​ការ​សិក្សា​ជំនាញ​ និង​អាជីព​ឱ្យ​បាន​ច្បាស់ លាស់ ​កុំ​ចេះ​តែ​សម្ដែង។​

#RFAKhmer#Cambodia#EangSophalleth#MinistryofEnvironmentKh #SocialjusticeKh#EnvironmentalActivistsKh#HunManet#HunSen#HumanRights​ ​ #ForTheRecord#VerticalVideo