វិទ្យុអាស៊ីសេរី/ RFA Khmer
13.5K subscribers
3.73K photos
1.48K videos
85 files
7.4K links
អាស៊ីសេរី​ផ្ដល់​នូវ​ព័ត៌មាន​គួរ​ជា​ទី​ទុក​ចិត្ត ទាន់​ហេតុការណ៍ ដល់​ប្រជាជន​ក្នុង​ប្រទេស​តំបន់​អាស៊ី​ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​ត្រូវ​បាន​រដ្ឋាភិបាល​រឹត​បន្តឹង។
Download Telegram
Media is too big
VIEW IN TELEGRAM
លោក ធែល ធីលែន ទទួល​បាន​សេរីភាព​វិញ​ ក្រោយជាប់ពន្ធនាគារជិតពីរឆ្នាំ
---
សកម្មជន​សង្គម​លោក ធែល ធីលែន ទទួល​បាន​សេរីភាព​វិញ​ហើយ នៅថ្ងៃទី១៦ ខែ​កក្កដា បន្ទាប់​ពី​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​កណ្ដាល​រយៈពេល ១៨​ខែ នៅ​ក្រោយ​ពេល​លោក​តវ៉ា​ប្រឆាំង​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍​ដល់​វៀតណាម​នៅ​កម្ពុជា។

ការ​ចាប់​ខ្លួន​លោក ធែល ធីលែន ធ្វើ​ឡើង​បន្ទាប់​ពី​លោក​បាន​ប្រកាស​កៀរគរ​ប្រជាពលរដ្ឋ​ឱ្យ​មក​ជួបជុំ​សម្ដែង​មតិ​នៅ​ទីលាន​ប្រជាធិបតេយ្យ ដែល​លោក​គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​០៧ ខែ​តុលា ឆ្នាំ​២០២២ ដើម្បី​តវ៉ា​ប្រឆាំង​ការ​បង្កើត​ដេប៉ាតឺម៉ង់​ភាសា​វៀតណាម និង​ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​អចិន្ត្រៃយ៍ ឱ្យ​ជនអន្តោប្រវេសន៍​ដែល​ស្នាក់នៅ​កម្ពុជា។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #HunManet #HunSen #ThelThilen #PrisonerOfConscience #PoliticalPrisoners #AbitraryArrests #HumanRights #VerticalVideo #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 twitter.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
អាជ្ញាធរ​ខេត្ត​កំពង់ចាម​រុះរើ​ស្លាក​ទាមទារ​ឲ្យ​ដោះលែង​ កើត សារ៉ាយ ដើម្បី​សណ្ដាប់​ធ្នាប់​សាធារណៈ «​ជា​រឿង​អស់​សំណើច​»
---
អាជ្ញាធរ​ខេត្ត​កំពង់ចាម ចុះ​រុះរើ​ស្លាក​ទាមទារ​ឲ្យ​ដោះលែង​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក កើត សារ៉ាយ នៅ​ទីស្នាក់ការ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាហុក (ADHOC) ប្រចាំ​ខេត្ត​កំពុងចាម ក្រោម​ហេតុផល​ប៉ះពាល់​នីតិវិធី​តុលាការ និង​សណ្ដាប់ធ្នាប់​សាធារណៈ​។ មន្ត្រី​ជាន់ខ្ពស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក លើកឡើង​ថា ពុំ​មាន​មាត្រា​ច្បាប់​ណា​មួយ ហាម​ឃាត់​ការ​បញ្ចេញ​មតិ​ពាក់ព័ន្ធ​សំណុំ​រឿង​លោក កើត សារ៉ាយ នៅ​តុលាការ​ឡើយ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #HunManet #HunSen #KampongCham #UnChanda #KoetSaray #PrisonerOfConscience #VerticalVideos #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី២១]៖​​​ ​​លោក​ ហ៊ុន សែន​ ​ព្រមាន​អ្នក​ហ៊ាន​រិះគន់​គម្រោង​អភិវឌ្ឍន៍​ខេត្ត​រួមគ្នា​របស់​កម្ពុជា ​ឡាវ​ និង​វៀតណាម​ (CLV) ​របស់​លោក​និង​ឱ្យ​រដ្ឋាភិបាល​ប្រមូល​ព័ត៌មាន​គ្រួសារ​របស់​អ្នក​រិះគន់​ថែមទៀត​ផង៕​

#RFAKhmer#Cambodia#Vietnam#Lao#HunManet#HunSen#CLVDTA#ArbitraryArrest#PrisonerofConscience ​​#HumanRights​ ​​​#ForTheRecord​​ #VerticalVideo
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន សែន ចាត់​ទុក​អ្នក​រិះគន់​តំបន់​​អភិវឌ្ឍន៍​ត្រីកោណ CLV ជា​សកម្មភាព​«ចង់​បះបោរ»
---
ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន ព្រមាន​ប្រើ​វិធានការ​ច្បាប់​ចំពោះ​អ្នក​ដែល​រិះគន់​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​ពិសេស​រវាង​កម្ពុជា-ឡាវ-វៀតណាម​។ ការ​ព្រមាន​នេះ បន្ទាប់​ពី​លោក​បាន​បញ្ជា​សមត្ថកិច្ច ឱ្យ​ចាប់​ខ្លួន​សកម្មជន​កិច្ច​ព្រមព្រៀង​ក្រុង​ប៉ារីស​៣​នាក់​កាលពី​ថ្ងៃ​ទី​២៣ ខែ​កក្កដា និង​ពលរដ្ឋ​ម្នាក់​ទៀត បន្ទាប់​ពី​ពួកគាត់​បង្ហោះ​សារ​និង​វីដេអូ​និយាយ​រិះគន់​តំបន់​អភិវឌ្ឍន៍​រួម​គ្នា​របស់​ប្រទេស​ទាំង​៣​នេះ។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Vietnam #Lao #HunManet #HunSen #CLVDTA #ArbitraryArrest #PrisonerofConscience #PPAActivists #SrunSrorn #PheungSophea #SanSith #VerticalVideo #Trending #Reels #Shorts
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
facebook.com/rfacambodia
youtube.com/RFAKhmerVideo
twitter.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
Media is too big
VIEW IN TELEGRAM
តុលាការ​ក្រុង​ភ្នំពេញ ចោទប្រកាន់​សកម្មជន​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ពីបទ​ «ញុះញង់»
---
តុលាការ​សម្រេច​ចោទប្រកាន់ និង​បញ្ជូន​អ្នក​រិះគន់​គម្រោង​អភិវឌ្ឍន៍​តំបន់​ត្រីកោណ កម្ពុជា ឡាវ វៀតណាម (CLV) ៤នាក់​ទៅ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធនាគារ។ អ្នក​ទាំងនោះ​រួមមាន លោក ស្រ៊ុន ស្រ៊ន, កញ្ញា ភឹង សោភា, លោក សាន សិទ្ធិ និង​លោក ចក់ ប៊ានមុន្នី។ ពួកគេ​ត្រូវបាន​តុលាការ​ចោទប្រកាន់​ពី​បទ «ញុំញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម»។ អាជ្ញាធរ​បាន​ចាប់ខ្លួន​ពួកគេ​កាលពី​ថ្ងៃទី២៣ ខែកក្កដា ក្រោយ​ពួកគេ​រិះគន់​គម្រោង​អភិវឌ្ឍន៍​រួមគ្នា​លើ​តំបន់​ត្រីកោណ​ពិសេស CLV ឬ ហៅថា​តំបន់មុំ៣។ កាលពី​ថ្ងៃទី២៣ ខែកក្កដា ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន បាន​ដើរតួ​ជំនួស​នាយករដ្ឋមន្ត្រី​ជា​កូន បញ្ជា​ឱ្យ​សមត្ថកិច្ច​ចាប់ខ្លួន​សកម្មជន​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស និងអ្នក​ពាក់ព័ន្ធ ដែល​បាន​រិះគន់​រឿង​កិច្ចសហប្រតិបត្តិការ​តំបន់​អភិវឌ្ឍន៍​ត្រីកោណ CLV។
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Lao #HunManet #HunSen #ArbitraryArrest #PrisonerofConscience #PPAActivists #SrunSrorn #PheungSophea #SanSith #ChakBeanmunny
Media is too big
VIEW IN TELEGRAM
#សម្ដីគូសថ្មចំណាំ​[ទី២២]៖​​​ ​​លោក​ ហ៊ុន សែន​ ថា​លោក​សុខចិត្ត​ចោល​អំណាច​ជា​នាយករដ្ឋ​មន្ត្រី​ទៅឱ្យកូន​ប្រុសលោក​ ​ដើម្បី​ធានា​សន្តិភាព៕​

#RFAKhmer#Cambodia#Vietnam#Lao#HunManet#HunSen #CambodiaPM#CLVDTA#ArbitraryArrest#PrisonerofConscience#DynasticRules #CambodiaFamilyRun ​​#HumanRights​ ​​​#ForTheRecord​​ #VerticalVideo
Media is too big
VIEW IN TELEGRAM
មន្ត្រីសិទ្ធិមនុស្ស សោកស្ដាយដែលរដ្ឋាភិបាលចាប់ខ្លួនសកម្មជនជាច្រើននាក់ ស្របពេលដំណើរទស្សនកិច្ចរបស់លោក វិទិត មុនតាប៊ន មកកម្ពុជា
---
អង្កការ​សង្គម​ស៊ីវិល​ផ្នែក​សិទ្ធិ​មនុស្ស​សោកស្ដាយ​ និងបារម្ភ​ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​កិច្ច​ព្រម​ព្រៀង​ទី​ក្រុង​ប៉ារីសលោក ស្រ៊ុន ស្រ៊ន និង​សហការី ៣នាក់ ទៀត​នៅ​ចំពេល​ដំណើរ​ទស្សនកិច្ច​របស់​អ្នករាយ​ការណ៍​​ពិសេស​ នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) ទៅ​ប្រទេសកម្ពុជា។
👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/mUTmGBi_Z5Y
👉 ទស្សនាវីដេអូ សូមចុចនៅត្រង់នេះ
#RFAKhmer #Cambodia #Vietnam #Lao #HunManet #HunSen #VititMuntarbhorn #CLVDTA #ArbitraryArrest #PrisonerofConscience #PPAActivists #SrunSrorn #PheungSophea #SanSith #ChakBeanmunny
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
👉 rfa.org/khmer
👉 facebook.com/rfacambodia
👉 youtube.com/RFAKhmerVideo
👉 x.com/RadioFreeAsiaKH
👉 t.me/rfakhmer
👉 instagram.com/rfakhmer
Interview.jpg
620.5 KB
ប្រធាន​ចលនា​សង្គ្រោះជាតិ​នៅ​ប្រទេស​ជប៉ុន​លោក​ ហៃ វណ្ណា ស្នើ​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​ និង​ស្ថានទូត​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ចំនួន​ទៀត​ប្រចាំ​នៅ​កម្ពុជា​ជួយ​ឃ្លាំមើល​ និង​ការពារ​សុវត្ថិភាព​គ្រួសារ​របស់​លោក​ ដែលកំពុង​រស់នៅ​ស្រុកខ្មែរ បន្ទាប់​ពីមាន​ការ​គំរាម​កំហែង​ដោយ​ផ្ទាល់​ពី​លោក​ ហ៊ុន សែន ។​ ​សូមស្តាប់ ​និង​ទស្សនា​បទសម្ភាសន៍​ផ្ទាល់​ជាមួយ ​លោក​ ហៃ វណ្ណា​ ដូច​តទៅ៖​ https://youtu.be/wSLl5XW9Ve0
​​
#RFAKhmer#Cambodia #HunManet#HunSen#ArbitraryArrest#PrisonerofConscience#HayVanna#RFAInterview
Media is too big
VIEW IN TELEGRAM
អ្នក​ប្រើ​ហ្វេសប៊ុក​រិះគន់​តំបន់​អភិវឌ្ឍន៍​ត្រីកោណ​CLV ដោយសារ​បារម្ភ​«​បាត់​ទឹក​ដី​ដូច​កម្ពុជា​ក្រោម​»
---
ពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ផ្ទុះ​ប្រតិកម្ម​នៅ​លើ​បណ្តាញ​សង្គម ប្រឆាំង​នឹង​គម្រោង​អភិវឌ្ឍន៍​ខេត្ត​ជាប់​ព្រំដែន​រួម​គ្នា​នៃ​កម្ពុជា ឡាវ និង​វៀតណាម ហៅ​កាត់​ថា (CLV) ។ ពួក​គាត់​បញ្ចេញ​នូវ​សារ​ជាតិនិយម​ពាក់ព័ន្ធ​បុរណភាព​ទឹក​ដី​ខ្មែរ​ប្រហាក់ហែល​គ្នា ទោះបីជា​ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន យក​តុលាការ និង​គុក​ច្រវាក់ គំរាម​អ្នក​រិះគន់ និង​គ្រួសារ​សាច់​ញាតិ​យ៉ាង​ណា​ក្តី​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖
---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer
---
#RFAKhmer #Cambodia #Vietnam #Lao #HunManet #HunSen #CLVDTA #ArbitraryArrest #PrisonerofConscience #PPAActivists #SrunSrorn #PheungSophea #SanSith #FacebookComments
Media is too big
VIEW IN TELEGRAM
លោក ហ៊ុន សែន ថា មរណភាព​មេ​បក្ស​កុម្មុយនិស្ត​វៀតណាម ជា​ការ​បាត់​បង់​ទាំង​វៀតណាម​និង​កម្ពុជា
---
លោក ហ៊ុន សែន ថា ​មរណភាព​របស់​ប្រធាន​បក្ស​កុម្មុយនិស្ត​វៀតណាម​លោក ង្វៀន ភូជុង (Nguyen Phu Trong) ជា​ការ​បាត់​បង់​ដ៏​ធំ​ធេង សម្រាប់​រដ្ឋាភិបាល​ វៀតណាម និង​ថ្នាក់​ដឹក​នាំ​កម្ពុជា។ ប៉ុន្តែ​អ្នក​ឃ្លាំមើល​នយោបាយ​លើក​ឡើង​ថា លោក ង្វៀន ភូជុង និង​លោក ហ៊ុន សែន ​ជា​ស្ថាបត្យករ​ជំនាញ បំផ្លាញ​ អធិបតេយ្យ​​និង​បំបែកបំបាក់​ជាតិ​ខ្មែរ​។

ទស្សនាវីដេអូ សូមចុចត្រង់នេះ៖

---
#RFAKhmer #Cambodia #Vietnam #HunManet #HunSen #ToLam#NguyenPhuTrong #CPV #SouthChinaSea #CLVDTA #ArbitraryArrest #PrisonerofConscience #PPAActivists #SrunSrorn #PheungSophea #SanSith #ChakBeanmunny #ThelThilen

---
ដើម្បី​ស្វែងរក​ព័ត៌មាន​ផ្សេងទៀត​របស់​វិទ្យុ​អាស៊ីសេរី សូម​ចូល​ទៅកាន់៖
rfa.org/khmer
RFA Khmer
youtube.com/RFAKhmerVideo
x.com/RadioFreeAsiaKH
t.me/rfakhmer
instagram.com/rfakhmer